សម្តេចបង្ហើបពីគម្រោង សង់ផ្លូវថ្មី ១ខែ្ស ភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង ដើម្បីជំរុញសក្តា​​នុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។

សម្តេចបានថ្លែងថា “….ធ្វើផ្លូវ ០១ខ្សែភ្ជាប់ទៅកំពង់ផែខេត្តកោះកុង ដែលបន្តិចទៀត ខេត្តកំពង់ស្ពឺកាន់តែខ្លាំង ខាងសក្តានុពល។ តែបើអត់ធនធានមនុស្ស ខេត្តកំពង់ស្ពឺចាប់យក​ឱកាសនេះមិនបានទេ”។

ទន្ទឹមនឹងនេះ សម្តេច បានថ្លែងជំរុញឱ្យយុវជនជំនាន់ក្រោយប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។

បើតាមគំនូសគម្រោងរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ គម្រោងផ្លូវថ្មីមួយខ្សែនេះ ជាផ្លូវដីល្បាយគ្រួសប្រវែង ១១៥.២០គ.ម ភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ស្រុកកោះកុង ខេត្តកោះកុង ប្រសព្វផ្លូវជាតិលេខ ៤៨ ត្រង់គ.ម លេខ៦៨។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]