កម្ចីសម្បទានលើគម្រោងពង្រីកផ្លូវជាតិលេខ៧ នឹងត្រូវចុះហត្ថលេខាខែក្រោយនេះ
គម្រោងពង្រឹង និងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម នឹងត្រូវចុះហត្ថលេខា នៅខែក្រោយនេះ ដោយកម្ចីមកពីប្រទេសចិន។ កម្ចីសម្បទានលើគម្រោងនេះ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ...
អានបន្ថែមក្រសួងនឹងបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នាពេលឆាប់ៗនេះ
ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំរូប្លង់របស់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោងផ្លូវនេះរួចរាល់ហើយ។ ថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ កាលទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ...
អានបន្ថែមក្រុមហ៊ុនផ្លូវល្បឿនលឿន Expressway សម្រេចបញ្ចុះតម្លៃ ដល់រថយន្តដឹកទំនិញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាក្រុមហ៊ុនវិនិយោគលើផ្លូវល្បឿនលឿន ភ្នំពេញ-សីហនុ បានសម្រេចបញ្ចុះថ្លៃប្រើប្រាស់ផ្លូវដល់រថយន្តដឹកទំនិញ បន្ទាប់ពីមានការលើកឡើងរបស់វិស័យឯកជនចំពោះតម្លៃនៃការប្រើប្រាស់ផ្លូវនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន China Road and Bridge Cooperate បានពិភាក្សា លើការកំណត់ថ្លៃនេះ ដោយក្រុមហ៊ុនបានព្រមបញ្ចុះតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ដល់រថយន្តដឹកទំនិញ។ នេះ...
អានបន្ថែមរាជរដ្ឋាភិបាល គ្រោងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមចំនួនពីរខ្សែ តម្លៃជិត ១៤០លានដុល្លារ
រាជរដ្ឋាភិបាល គ្រោងសាងសង់ផ្លូវវាងក្រុងសៀមរាបចំនួន២ខ្សែ -ផ្លូវវាងក្រុងខាងជើង និងផ្លូវក្រវាត់ក្រុងខាងត្បូង ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍នៅខេត្តសៀមរាប។ គម្រោងសិក្សាផ្លូវវាងក្រុងទាំងពីរខ្សែ បានសិក្សាចប់ជាស្ថាពរ ដោយគ្រោងនឹងសិក្សានៅក្រោមឥណទាន ពីប្រទេសដៃគូអភិវឌ្ឍន៍។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែតុលា នៅតំបន់អភិវឌ្ឍន៍ពា...
អានបន្ថែមស្ពានមិត្តភាពកូរ៉េ ផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៣
គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វា និងអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាម លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ។ លោកជំទាវក៏បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ដោយ...
អានបន្ថែមគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ សម្រេចបាន៤៤ភាគរយ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបាន៤៤ភាគរយហើយបើគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២២នេះ ដែលក្រុមហ៊ុន កំពុងពន្លឿនការសាងសង់ឱ្យចប់ជាស្ថាពរនៅខែមីនាឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ក្រុមហ៊ុនកំពុងបន្តការងារសាងសង់តាមការគ្រោងទុក។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្...
អានបន្ថែមផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥៥ភាគរយ
គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សម្រេចបានជាង ១៥គីឡូម៉ែត្រ ដែលស្មើនឹងប្រមាណជា ៥៥,៥៥ភាគរយហើយ។ នេះបើយោងតាមការអញ្ជើញចុះត្រួតពិនិត្យរបស់ អ្នកឧកញ៉ា សុខ គង់ កាលពីពេលថ្មីៗកន្លងទៅនេះ។ គម្រោងនេះត្រូវបានសាងសង់ឡើងក្រោយជំនួយឧបត្ថមរបស់អ្នកឧកញ៉ាល្បីឈ្មោះពីររូបគឺ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ។ ផ្លូវមួយខ្សែនេះមានប...
អានបន្ថែមវៀតណាមស្នើកម្ពុជាសិក្សាពីលទ្ធភាពសង់ផ្លូវដែកតភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ
រដ្ឋាភិបាលវៀតណាម បានស្នើមកភាគីកម្ពុជាឱ្យ សិក្សាពីលទ្ធភាពសាងសង់ផ្លូវដែកត្រង់តភ្ជាប់រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ នេះបើតាមជំនួបរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកឧត្តម ង្វៀន ហ៊ុយថាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្...
អានបន្ថែមផ្លូវជនបទចំនួន ៥៥ខ្សែក្នុងខេត្តបន្ទាយមានជ័យរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់
ផ្លូវជនបទចំនួន ៥៥ខ្សែ មានប្រវែង ៥៨២.២៣៦ម៉ែត្រ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរងគ្រោះដោយសារគ្រោះទឹកជំនន់។ នេះបើតាមការបញ្ជាក់របស់លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ លោកបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងនៅបន្តលិចបានបណ្តាលឱ្យផ្លូវជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន ៥៥ខ្សែ ប្រវែង៥៨...
អានបន្ថែមពលរដ្ឋស្វាគមន៍ផែនការ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម
ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខណៈពលរដ្ឋក្នុងតំបន់ក៏រីករាយស្វាគមន៍ជាមួយនឹងដំណោះស្រាយលើផែនការអភិវឌ្ឍមួយនេះផងដែរ។ នេះបើតាមការផ្សព្វផ្សាយក្នុងវេទិការសាធារណៈជាមួយពលរដ្ឋពាក់ព័ន្ធចំនួន ៣៥០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ វេទិកានេះ ធ្វើឡើងដោយមានការពិគ្រោះយោបល់ជាមួយប...
អានបន្ថែម