កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
គម្រោងពង្រឹង និងពង្រីកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម នឹងត្រូវចុះហត្ថលេខា នៅខែក្រោយនេះ ដោយកម្ចីមកពីប្រទេសចិន។
កម្ចីសម្បទានលើគម្រោងនេះ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីចិន ឯកឧត្តម Li Keqiang នៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យនៅថ្ងៃទី២៧ ខែតុលា។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាន៍ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ពីទីប្រជុំជនស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅរហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាមគ្រោងពង្រីកពី ពីរគន្លង ទៅបួនគន្លង មានប្រវែង៤៥គីឡូម៉ែត្រ។