កម្ពុជា កំពុងរៀបចំផែនការមេគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឆ្នាំ២០២២-២០៣០
កម្ពុជា កំពុងរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យាបាយនៅកម្ពុជា ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែប្រសើរសម្រាប់ការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក។ ផែនការមេគ្រប់ជ្រុងជ្រោយនេះ ត្រូវបានរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២១ កក្កដា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី...
អានបន្ថែមកម្ពុជា-ថៃ ចុះ MOU ពង្រឹងសមត្ថភាពទ្វេភាគីក្នុងវិស័យភស្តុភារកម្ម
ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រថៃ បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងវិស័យភស្តុភារកម្មសម្រាប់ប្រទេសទាំងពីឱ្យរិតតែប្រសើរឡើង ។ ពិធីចុះMOU នេះបានធ្វើឡើងកាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមវត្តមានរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោកជំទាវ កុយ សុដានី និងលោក Danucha Pichayanan អគ្គលេខាធិការNESDC។ MOU នេះធ្វើឡើងសម្រាប់ក...
អានបន្ថែមក្រសួងប្តេជ្ញាចិត្តដ៏ម៉ុតមាំថា៖ ធ្វើការសាងសង់ផ្លូវត្រូវត្រួតពិនិត្យឱ្យបានដិតដល់ដើម្បីគុណភាពជាចម្បង
ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពផ្លូវលេខ១៤៦បេ និង១៤៨ នៅថ្ងៃទី២០ ខែកក្កដា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាចិត្តដ៏ម៉ុតមាំថា ការសាងសង់ផ្លូវត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់បំផុត ក្រុមហ៊ុនសាងសង់ត្រូវធ្វើផ្លូវតាមលក្ខណៈបច្ចេកទេសដែលធ្លាប់បានឯកភាពគ្នា។ គួរម្លឹកផងដែរថា គម្រោងជួសជុលផ្លូវលេខ១៤៦បេ-១៤៨ សម្រេចការងារសាងសង់បាន ៩៩,៨១% ហើយ។ ផ្លូវនេះត្រូវបានធ្វើត...
អានបន្ថែមក្រសួងចេញគោលការណ៍សំខាន់ៗ៤ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកសិកម្មឌីជីថល ២០២២-២០៣០
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញគោលនយោបាយចំនួន៤ ចំណុចសំខាន់ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងប្រែក្លាយទៅជាកសិកម្មមានលក្ខណៈទំនើប ប្រកួតប្រជែង បរិយាប័ន្ន និងមានលក្ខណៈធន់នឹងអាកាសធាតុ។ នេះបើតាមការលើកឡើងនូវប្រសាសន៍ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ នាថ្ងៃទ...
អានបន្ថែមធនាគារពិភពលោកផ្តល់អនុសាសន៍ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក នៅកម្ពុជា
ធនាគារពិភពលោក (WB) បានដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់កម្ពុជាក្នុងការកាត់បន្ថយតម្លៃឡូជីស្ទីកក្នុងរយៈពេលខ្លី និងរយៈពេលវែង ខណៈការចំណាយថ្លៃដើម ទៅលើឡូហ្ស៊ីស្ទិក ធៀបទៅនឹងផលិតផលក្នុងស្រុក(GDP) គឺនៅខ្ពស់ជាងគេខ្លាំង នេះបើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ របាយការណ៍ដដែលបានបង្ហាញអំពីអនុសាសន៍សំខាន់ៗមួយចំនួនរបស់ WB សម្រាប់ដំណោះស្រាយ រយៈពេលខ្លី និងរយៈពេលវែង ដើម្បីដោះស្រា...
អានបន្ថែមក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ
ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុ...
អានបន្ថែមក្រុមហ៊ុន AIAI ប្តេជា្ញសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឱ្យបាន ៧០% ត្រឹមដំណាច់ឆ្នាំនេះ
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) (AIAI) ដាក់ទិសដៅ ក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចឱ្យបាន ៧០% នៅដំណាច់ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ដើម្បីតាមដានជំរុញការអនុវត្តគម្រោង កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ។ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុម...
អានបន្ថែមកម្ពុជាស្នើចិនផ្តល់កម្ចីអភិវឌ្ឍគម្រោងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ៧ ក្នុងឆ្នាំ២០២២-២០២៤
កម្ពុជាបានស្នើទៅភាគីចិនជួយផ្តល់ឥណទានសម្បទាន (កម្ចី) ដើម្បីអភិវឌ្ឍគម្រោងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធអាទិភាពធំៗចំនួន៧ សម្រាប់ឆ្នាំ២០២២-២០២៤។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ ភាគីទាំងពីរ បានឯកភាពគ្នាសម្រេចលើគម្រោងអភិវឌ...
អានបន្ថែមថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ១២ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៨
ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅនឹងខេត្តយូណានប្រទេសចិន ដែលបានពន្យារការសាងសង់អស់រយៈពេលជាយូរមកហើយនោះ ឱ្យរួចត្រឹមឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Bloomberg កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ ចំពោះការសន្យានេះ ថៃនឹងសាងសង់ឱ្យចប់ដំណាក់កាលទី១ និងដាក់ឱ្យសាកល្បងក្នុងឆ្នាំ២០២៦ និងសម្ពោធប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំបន្ទាប់។ គម្រោងដ៏ធំនេះត្រូវបានចំណាយថវិកាប្រ...
អានបន្ថែមអូស្ត្រាលីជួយកម្ពុជាលើកកម្ពស់ផាសុកវត្ថុរូបវន្តសម្រាប់ជនមានពិការភាព
ប្រទេសអូស្ត្រាលី បានគំាទ្រកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវផាសុកវត្ថុរូបវន្តសម្រាប់ជនពិការភាព តាមរយៈសិក្ខាសាលាស្តីពីការរចនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។ នេះបើតាមសិក្ខាសាលា ធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រោមការគាំទ្ររបស់កម្មវិធីកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា សម្រាប់សេវាកម្មប្រកបដោយនិរន្តរភាព (ACCESS)។ សិក្ខាសា...
អានបន្ថែម
