សម្ដេច ពន្លឿនគម្រោងប្ដូរខ្សែរថភ្លើង ព្រះសីហនុ និងប៉ោយប៉ែតជារថភ្លើងល្បឿនលឿន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពន្លឿនការងារស្វែងរកដៃគូមកវិនិយោគធ្វើទំនើបកម្មរថភ្លើងទាំង ២ខ្សែ នៅកម្ពុជា គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ឱ្យក្លាយជាផ្លូវដែកល្បឿនលឿន។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ដោយបញ្ជាក់ថា ក្រៅពីធ្វើឱ្យផ្លូវចាស់ក្លាយជាផ្លូវដែកល្បឿនលឿន ...
អានបន្ថែមសម្ដេច ជំរុញឱ្យព្រលានសៀមរាបបើកដំណើរការឆ្នាំ ២០២៣ ទោះបច្ចុប្បន្នទើបបានសង់២២% ក្ដី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅចុងឆ្នាំក្រោយ ទោះការសាងសង់បច្ចុប្បន្នទើបសម្រេចបាន ២២% ក្ដី។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចចុះពិនិត្យការដ្ឋានជាក់ស្ដែង កាលពីថ្ងៃទី ៣ មេសា កន្លងមកនេះ។ សម្តេច ហ៊ុន សែន ថា៖ «អាកាសយានដ្ឋានស្តង់ដារអន្តរជាតិសៀមរាប អង្គរ នឹងដើរតួនាទីសំខាន់ ជំរុញសេដ្ឋកិច...
អានបន្ថែមសម្ដេចហ៊ុន សែន សម្ពោធផ្លូវ ៣៨ខ្សែ និងព្រមដាក់នាមខេត្តសៀមរាបជា តារារះទិសឧត្តរ
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ មីនា នេះបានបើកសម្ពោធផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្រុងសៀមរាប និងព្រមដាក់នាមឱ្យខេត្តនេះថា តារារះទិសឧត្តរ ពោលគឺជាទីក្រុងទេសចរណ៍ទំនើប ស្រស់ស្អាត ឆ្លាតវៃ និងជាប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល។ បើកការដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់ថ...
អានបន្ថែមសម្ដេចហ៊ុន សែន បើកសម្ពោធឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅជាផ្លូវការ
ស្អានអាកាស និងផ្លូវក្រោមដី ចោមចៅ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ចំណាយថវិកាសាងសង់ប្រមាណ ២២ លានដុល្លារ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅត្រូវបានសាងសង់ក្នុងរយៈពេលសាងសង់៣៣ខែ សាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអានិកជនកម្ពុជា (OCIC)។ ការសាងសង់ស្ពានអាកាស បែងចែកជា៣ផ្នែក រួមមាន ស្ពានទី១៖ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថ...
អានបន្ថែមកូរ៉េសម្រេចផ្ដល់កញ្ចប់កម្ចីថ្មីដល់កម្ពុជា ១២០០ លានដុល្លារ សម្រាប់សង់ហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ កញ្ចប់ឥណទានសម្បទានថ្មីនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តាម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃ...
អានបន្ថែមតួកគី បំបែកកំណាត់ត្រាពិភពលោក មានស្ពានយោងវែងជាងគេលើលោក
ស្ពានយោងវែងជាងគេលើពិភពលោក ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅប្រទេសតួកគី កាលពីដើមខែមីនានេះ ដែលជាការដណ្តើមកំណត់ត្រាស្ពានយោងវែងជាងពិភពលោកពីប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Time Out ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ស្ពាននេះមានឈ្មោះថា 1915 Çanakkale Bridge ដែលសាងសង់កាត់ផ្លូវទឹក Dardanelles មានប្រវែង ២ ០២៣ ម៉ែត្រ។ ប្រើរយៈពេលសាងសង់ដល់ទៅ៥ឆ្នាំ ស្ពាន1915 Çanakkale Bridge ប្រើថវិកាសាង...
អានបន្ថែមគម្រោងស្ដារផ្លូវកំពត-វាលរេញ បែបស៊ីជម្រៅ ចាំលុយពីចិន! តែក្រសួងនឹងជួសជុលបណ្ដោះអាសន្នសិន
គម្រោងស្ដារផ្លូវជាតិលេខ ៣ កំពត-វាលរេញ កំណាត់ ២០គីឡូម៉ែត្រ បែបស៊ីជម្រៅ បច្ចុប្បន្ននៅរង់ចាំថវិកាពីចិននៅឡើយ ទោះការសិក្សារួចរាល់ហើយក្ដី។ ប៉ុន្តែ ក្នុងអំឡុងពេលរង់ចាំនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សន្យាថានឹងជួសជុលជាបណ្ដោះអាសន្នសិន ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងដូច្នេះ ក្នុងកិច្ចចុះពិនិត្យផ្លូវជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០...
អានបន្ថែមផ្លូវលេខ១៤៦បេ និងផ្លូវលេខ១៤៨ នៅខេត្តព្រះសីហនុ ដំណើរការសាងសង់បាន៨៥% ហើយ
គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ជារួមសម្រេចបាន ៨៥% ហើយ បើគិតមកត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ នេះបើតាមការចុះពិនិត្យគម្រោងផ្ទាល់ កាលថ្ងៃទី២៨ ខែមីនា របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្...
អានបន្ថែមព្រលានយន្តហោះបាត់ដំបងនឹងត្រូវធ្វើជាព្រលាន4C ដែលទទួលយន្តហោះធំពីក្រៅប្រទេសបាន
ព្រលានយន្តហោះខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍទៅជាអាកាសយានដ្ឋានខ្នាត4C ដែលអាចទទួលការចុះចតទាំងយន្តហោះទាំងក្នុង និងក្រៅប្រទេសបាន ខណៈបច្ចុប្បន្ន ការសិក្សាពីលទ្ធភាព និងការងារដោះស្រាយផលប៉ះពាល់កំពុងតែបន្ដធ្វើដោយរលូន។ ការពិភាក្សាអំពីបច្ចុប្បន្នភាពនៃគម្រោងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា...
អានបន្ថែមប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន នៅខេត្តពោធិ៍សាត់ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតស្ដង់ដាជប៉ុន ក្នុងសហគមន៍រាំងខ្វាវ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធធ្វើឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីយភាពអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ និង លេខាធិការនៃស្ថានទូតជប៉ុននៅប្រទេសកម្ពុជា ឯកឧត្តម KURIBAYASHI Takanori ។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស...
អានបន្ថែម
