សម្ដេច ហ៊ុន សែន នឹងសម្ពោធផ្លូវ ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី ទី ០៤ ខែ មេសា

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៤ មេសា ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងប្រសាសន៍របស់អភិបាលខេត្តសៀមរាម ឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី ១១ មីនា នេះ។ ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ការសាងសង់ផ្លូវសម្រេចបានបាន១០០% ខណៈ នៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័...

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ

មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំ...

អាន​បន្ថែម

អាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់តាមបណ្ដាយផ្លូវសំខាន់២

អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំណង់ខុសច្បាប់ តាមបណ្តោយផ្លូវសំខាន់ៗចំនួន២ រួមមាន មហាវិថីម៉ៅសេទុង (ផ្លូវ២៤៥) ក្នុងរាជធានីភ្នំពេញ និងផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទាំង ២ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ រដ្ឋបាលខណ្ឌទួលគោក នឹងដាក់ចេញវិធានការក្តៅចំពោះអាជីវករណា ដែលនៅតែរឹងរូសយកមហាវិថីម៉...

អាន​បន្ថែម

ក្រុមហ៊ុន CAIC ស្នើកែគន្លងផ្លូវថ្មី ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានស្នើកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែ្រត) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ បច្ចុប្បន្នសំណើកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តកណ្តាល ខណៈក្រុមការងារពាក់ព័ន្ធ កាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅ បានបើកកិច្ចប្រជុំពិភាក្សាសំណើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។ បើតា...

អាន​បន្ថែម

អគាររដ្ឋបាលខេត្តព្រះសីហនុថ្មី តម្លៃជាង៣លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅលើទីតាំងចាស់ កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងដោយយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ អគារនេះ គ្រោងនឹងប្រើពេលសាងសង់ ១៨ខែ ដោយនឹងថវិកាប្រមាណជាង៣លានដុល្លារ។ ឯកឧត្តម គួច ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន

រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។ ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក...

អាន​បន្ថែម

ក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក...

អាន​បន្ថែម

ផ្លូវជាតិចំនួន ៣ ខ្សែ គ្រោងបើកដ្ឋានពង្រីក និងពង្រឹងគុណភាពក្នុងឆ្នាំនេះ ក្រោមជំនួយរបស់ចិន

ស្ថានទូតចិនប្រចាំប្រទេសកម្ពូជា បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងជួយជំរុញឱ្យគម្រោងពង្រឹងគុណភាព និងពង្រីកផ្លូវជាតិចំនួន ៣ ខ្សែ ឱ្យបានបើកការដ្ឋានក្នុងឆ្នាំនេះ។ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបានដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។ ...

អាន​បន្ថែម

សម្តេចរើសយកទីតាំងសង់ស្ពានអរិយក្សត្រហើយ ភ្ជាប់ចំណុចផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ

រដ្ឋាភិបាលបានជ្រើសរើសទីតាំងគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េរួចហើយ ដែលចាប់ផ្តើមចេញពីចំណុចផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងបន្តទៅតំបន់អរិយក្សត្រ ដោយនឹងមានស្ពានសរុប ២ កន្លែង។ ការសម្រេចចិត្តនេះ គឺមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ ប៉ុន្តែត្រូវបានធ្វើឡើងដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីកូរ៉េបញ្ចប់ការសិក្សា ហើយស្នើជម្រើសទីតាំង ២។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ (អានបន្ថែម...

អាន​បន្ថែម

ផ្លូវថ្មីប្របឆ្នេរសមុទ្រកែប បើកការដ្ឋានហើយ គ្រោងបញ្ចប់ឆ្នាំ២០២៣ ព្រមនឹងគម្រោងធំៗ ២ ទៀត

ផ្លូវបេតុងប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី០១ ខែមីនា កន្លងទៅ ក្រោមវត្តមានរបស់អភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់កំពង់ផែទេសចរណ៍កោះទន្សាយ ទៅកាន់ផ្លូវជាតិលេខ១៣៣២ នៅស្រុកដំណាក់ចង្អើរ។ ការដ្ឋានធ្វើឡើងដោយប្រើថវិកា ១០លានដុល្លារ និងរយៈពេលសងសង់ ២២ខែ ពោលគឺនឹងបញ្ចប់នៅខែតុលាឆ្នាំ ២០២៣។ គម្រោងនេះជាផ្នែកមួយនៃផែនការអ...

អាន​បន្ថែម