EU ទំលាក់ថវិកា ៣០០ ពាន់លានអឺរ៉ូ ជួយប្រទេសក្រីក្រសង់ហេដ្ឋារចនាសម្ព័ន្ធ ទប់នឹងអំណាចចិន
សហភាពអឺរ៉ុប ឬ EU កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលថ្មីមួយឈ្មោះថា Global Gateway ដែលនឹងជាជំនួយ និងកម្ចីសរុប ៣០០ពាន់លានអឺរ៉ូ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការស្ដារសេដ្ឋកិច្ច និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទិសដៅទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវ នឹងខ្សែក្រវាត់របស់ចិន។ គម្រោងនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ កន្លងមកនេះ ដោយហិរញ្ញប្បទាននឹងផ្តោតលើគម្រោង វិស័យជាច្រើ...
អានបន្ថែមសម្ដេច ហ៊ុន សែន ផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣ ធំៗ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំដែងការគាំទ្រ និងផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣គម្រោងធំៗ ដែលត្រៀមនឹងសាងសង់នៅពេលអនាគតឆាប់ៗខាងមុខ។ សម្តេចតេជោ បានបង្ហាញពីគម្រោងទាំងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ នេះ។ គម្រោងអាទិភាពទាំង ៣ រួមមាន ១) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវថ្មីតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ២) គម្រោងសាង...
អានបន្ថែមរដ្ឋកំពុងស្វែងរកថវិកាសម្រាប់គម្រោងសាងសង់ផ្លូវថ្មីឆ្លងទន្លេ ភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១
ប្រមុខរាជរដ្ឋាភិបាលកំពុងស្វែងរកថវិកា សម្រាប់គម្រោងសាងសង់កំណាត់ផ្លូវតភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១ និងបន្ដទៅលេខ១១ ដើម្បីសម្រួលការដំណើររបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ។ (អានបន្ថែម) សម្តចមានប្រសាសន៍ថា គម្រោងសិក្សាកំណត់ផ្លូវនេះ គឺតភ្ជាប់ពីស្រុកល្វាឯម ទៅផ្លូ...
អានបន្ថែមសម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ១១ តម្លៃជិត១០០ លានដុល្លារ ជាផ្លូវការ
ផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុបជិត ១០០គីឡូម៉ែត្រ តម្លៃជិត ១០០លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងសាងសង់ផ្លូវជាតិលេខ១១ និងផ្លូវក្នុ...
អានបន្ថែមគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបាន ៥៤% ហើយ
គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ពីបាត់ដំបងទៅកោះកុង ប្រវែងជាង ១៩៨គ.ម សម្រេច បាន ៥៤,៨៩% ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី ៣ ធ្នូ នេះ។ គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់ប្រទេសចិន មានទទឹងតួផ្លូវសរុបចំនួន...
អានបន្ថែមស្ពានអាកាសចោមចៅសម្រេចបាន៩០% និងគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ
ការសាងសង់ស្ពានអាកាសចោមចៅ សម្រេចបាន ៩០% បើគិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅខែមីនាឆ្នាំក្រោយ។ លោក សាំង ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជរធានីភ្នំពេញ បានឱ្យដឹងថា ការងារសាងសង់ កំពុងបន្តដើម្បីបញ្ចប់គម្រោង ១០%ទៀត ដែលនៅសល់ ឱ្យចប់តាមផែនការនៅ ខែមីនា ឆ្នាំក្រោយ។ បច្ចុប្បន្ន ក្រុមការងារកំពុងពន្លឿនការងារសាងសង់ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្លូវក្រោមដី បានដាក់ឱ្យប្រើប្រាស...
អានបន្ថែមការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវថ្មីភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣០% ហើយ
បើគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានប្រមាណ ៣០,៣៧ % ហើយ។ នេះបើតាមដំណើរចុះពិនិត្យរបស់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងពិនិត្យ និងពន្លឿនការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតា...
អានបន្ថែមផ្លូវលេខ១៤៨ ពីស្ទឹងហាវដល់កំពង់ផែក្រុងព្រះសីហនុ សាងសង់បានជាង ៤០%ហើយ
ការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង ១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់សម្រេចបាន ៤០,៨៩% ហើយ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចពិនិត្យការដ្ឋានកាលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង ខណៈវឌ្ឍនភាពការងារ ៤០,៨៩% នេះ...
អានបន្ថែមសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ សរុបជាង៣០០លានដុល្លារ ត្រូវដាក់ប្រើប្រាស់ក្រោមវត្តមានសម្តេចតេជោ
សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុតម្លៃសាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋផ្ទាល់ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ នាឱកាសនោះ សម្តេចតេជោ បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរដ្ឋាភិបាលមានគោលបំណងកែប្រែឱ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ប្រព័ន...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេច៧០% ហើយ គ្រោងបើកឱ្យជិះឥតគិតថ្លៃឆ្នាំក្រោយ
គិតត្រឹមខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៧០% ហើយ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះថា ផ្លូវនេះជាក់ស្ដែងធ្វើទៅលឿនជាងផែនការ ដែលប្ដូរពីការបញ្ចប់នៅឆ្នាំ២០២៣ មកចុងឆ្នាំ ២០២២ វិញ។ ថ្មីៗនេះ ក្រុមហ៊ុនចិន ក៏បានឱ្...
អានបន្ថែម
