ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វារ សង់បានជិត៦០% គ្រោងនឹងបញ្ចប់ខែមីនា ឆ្នាំ២០២៣
នៅខែមីនាឆ្នាំ២០២៣ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានវត្តមានស្ពានបេតុងថ្មីមួយទៀត គឺស្ពានឫស្សីកែវ-ជ្រោយចង្វារ ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេបច្ចុប្បន្ន ដោយគិតមកទល់ពេលនេះ ការដ្ឋានស្ពានទាំងមូល សម្រេចបានប្រមាណបាន៥៩% ហើយ។ មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងកាលពីកាលពីថ្ងៃទី២៤ ខែតុលា កន្លងមកថា ១)៖ «បើត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេ...
អានបន្ថែមរដ្ឋត្រូវការទុនបម្រុងចំនួន ១៦០០លាន SDR ដើម្បីអភិវឌ្ឍវិស័យអាទិភាព៦ ក្នុងឆ្នាំ២០២២
ក្នុងឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទានចំនួន ១៦០០លាន SDR (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដើម្បីអភិវឌ្ឍវិស័យអាទិភាពធំៗចំនួន ៦ ឬស្មើនឹង ៣៥គម្រោង។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ វិស័យអាទិភាពទាំង ៦ នោះ រួមមាន វិស័យថាមពល ៨ គម្រោង វិស័យធារាសាស្ត្រ ៥ គម្រោង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ៧ គម្រោង សុខាភិ...
អានបន្ថែមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គ្រោងបញ្ចប់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ
អភិបាលខេត្តពោធិ៍សាត់ថ្មី ឯកឧត្តម ជាវ តាយ កាលពីថ្មីៗនេះ បានស្នើទៅកាន់ ក្រុមការងារអន្តរក្រសួង ឱ្យជួយពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២២ ខាងមុខ ទិសដៅដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ស្នើដូច្នេះ កិច្ចប្រជុំជាមួយក្រុមការងារពាក់ព័ន្ធដើម្បីដោះស្រាយផលប៉ះពាល់នានានៃគម្រោង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ។ ឯក...
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេស៤ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ៣៤ខ្សែ មុនប្រគល់ទទួលជាផ្លូវការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម ដើម្បីចុះពិនិត្យគុណភាព និងកង្វះខាតនានាៗនៃការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ មុនធ្វើការប្រគល់ទទួលជាផ្លូវការ។ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួង បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថា ផ្លូវ ៣៤ខ្សែ នឹងត្រៀមរៀបចំការប្រគល់ទទួលជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្តនាពេលឆាប់ៗនេះ។ ...
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅសៀមរាប បច្ចុប្បន្នសាងសង់សម្រេចជាង ៨០%ហើយ
ទោះបញ្ហាកូវីដមិនទាន់ស្ងប់ស្ងាត់ក្ដី គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នៅក្រុងសៀមរាបនៅតែដំណើរការដោយរលូន ខណៈបច្ចុប្បន្នការដ្ឋានសាងសង់ទាំងមូលសម្រេចបានប្រមាណ ៨០% ហើយ។ នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលថ្ងៃទី១៣ ខែតុលាេ។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា គម្រោងទាំងមូលអាចនឹងបិទការដ្ឋាននៅចុងឆ្នាំ ហើយគ្រោងនឹងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូ...
អានបន្ថែមADB ត្រៀមហិរញ្ញប្បទានអាកាសធាតុ ១០០ប៊ីលានដុល្លារ សម្រាប់ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានប្រកាសនៅថ្ងៃទី១៣ តុលា ២០២១ ថា ខ្លួនបានត្រៀមផ្តល់ហិរញ្ញប្បទានអាកាសធាតុ ១០០ ប៊ីលានដុល្លារ សម្រាប់ផ្ដល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ដែលរួមទាំងកម្ពុជាផងដែរ សម្រាប់ឆ្នាំ ២០១៩-២០៣០។ មហិច្ឆតាហិរញ្ញវត្ថុនេះគឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន (DMCs)។ ទឹកប្រាក់ក៏សម្បើមនេះ នឹងត្រូវប្រើអនុវត្តគម្រោ...
អានបន្ថែមអាមេរិក និងសិង្ហបុរី ចាប់ដៃគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពផ្លូវរថភ្លើងស្វ័យប្រវត្តិ
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានចុះMoU ជាមួយក្រុមហ៊ុនប្រតិបត្តិករថភ្លើងយក្សរបស់សិង្ហបុរី SMRT ដើម្បីធ្វើការរួមគ្នាបង្កើតប្រព័ន្ធព្យាករហានិភ័យ និងបង្កើនសុវត្ថិភាពបណ្ដាញរថភ្លើងដោយស្វ័យប្រវត្តិ សម្រាប់ប្រើប្រាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប្រព័ន្ធនេះ នឹងប្រើកម្មវិធី AssetWise របស់Bentley បូកផ្សំនឹងបច្ចេកវិទ្យាវិស្...
អានបន្ថែមគម្រោងសាងសង់ផ្លូវប្របមាត់ឆ្នេរកែប ប្រវែងជាង១១គីឡូម៉ែត្រ គ្រោងចាប់ផ្តើមនៅខែវិច្ឆិកា
គម្រោងកសាងផ្លូវប្របមាត់ឆ្នេរ ប្រវែងជាង១១ គីឡូម៉ែត្រ ប្របមាត់ឆ្នេរកែប គ្រោងនឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកែប និងតំណាងADB កាលពីថ្ងៃទី៣០ ខែកញ្ញា។ យោងតាមរបាយការណ៍ កំណាត់ផ្លូវប្របមាត់ឆ្នេរនេះ នឹងចាប់ពីក្រុងកែប ដល់ឆ្នេរអង្កោល ហើយគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ១០,៥លានដុល្លារ។ តាមការគ្រោងទុក ការសាងសង់នឹងចាប់ផ...
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១
ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេច...
អានបន្ថែមADB ផ្តល់កម្ចី ៨២ លានដុល្លារ លើកកម្ពស់ផ្លូវមួយចំនួន ក្នុងខេត្តកណ្តាល និងព្រៃវែង
ធនាគារអភវិឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីប្រមាណ៨២លានដុល្លារ សម្រាប់គម្រោងកែលម្អ ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែងសរុប ៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ។ សេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងជួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការកែលម្អការគ្រប់គ្រងផ្លូវ និង អភិ...
អានបន្ថែម