OCIC គ្រោងសាងសង់ស្ថានីយបូមទឹកសមត្ថភាព៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនៅកោះនរា
ក្រុមហ៊ុន OCIC មានផែនការចង់វិនិយោគសាងសង់ស្ថានីយបូមទឹកថ្មីមួយកន្លែង នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា សម្រាប់ប្រើប្រាស់លើការអភិវឌ្ឍន៍សាងសង់ជារួម។ គម្រោងសាងសង់ស្ថានីយបូមទឹកនេះ ត្រូវបានក្រុមហ៊ុន OCIC លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។ លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងបូមទឹក...
អានបន្ថែមរដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ១ខ្សែ ទទឹង ៣០ម៉ែត្រក្នុងសង្កាត់ព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ នឹងស្ថាបនាផ្លូវថ្មី ១ ខ្សែ ដែលមានទទឹងប្រវែង ៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងក្នុងភូមិអូរអណ្តូង១ ដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ នឹងចាប់ផ្តើមចុះបោះបង្គោលកំណត់អ័ក្សផ្លូវនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ លើសពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏ប...
អានបន្ថែមតើកម្មវិធី OpenBuildings Designer គឺជាអ្វី? មានសារៈប្រយោជន៍ដូចម្ដេចក្នុងវិស័យសំណង់?
កម្មវិធី OpenBuildings Designer គឺជាកម្មវិធីគ្រប់គ្រងសំណង់ និងគូរប្លង់គំរូសំណង់បែបឌីជីថលដ៏ ពេញនិយមមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុនល្បីផ្នែកវិសកម្មសំណង់ឌីជីថលរបស់អាមេរិក Bentley System។ កម្មវិធីនេះរួមបញ្ចូលមុខងារគ្រប់ជ្រុងជ្រោយដែលម្ចាស់គម្រោងសំណង់ត្រូវការ រួមមានការគូរប្លង់ស្ថាបត្យកម្ម ការគ្រប់គ្រងបរិក្ខារសំណង់ ប្រព័ន្ធទឹកភ្លើង ការបង្កើតគំរូអគារឌីជីថលបែបរស់រវើក និងការបង្កើតប្រព័ន្ធគ្រប់គ្រងក្នុងអគារន...
អានបន្ថែមកម្ពុជាស្នើឱ្យធនាគារពិភពលោកជួយលើ៤ចំណុចធំៗ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
កម្ពុជាស្នើឱ្យ WorldBank ជួយអនុវត្តគម្រោងយាន្តជំនិះអគ្គិសនីនៅសៀមរាប និងគម្រោងធំៗ ៣ ទៀត រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ធនាគារពិភពលោក (WB) ឱ្យជួយផ្ដួចផ្ដើមការប្រើប្រាស់យាន្តជំនិះដើរដោយអគ្គិសនីនៅក្រុងសៀមរាប ខណៈក៏បានសុំឱ្យអង្គការពិភពលោកមួយនេះ ជួយអនុវត្តគម្រោង ៣ ផ្សេងទៀត ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងក្នុងជំន...
អានបន្ថែមស្ពានឆ្លងកាត់ជ្រោះធំជាងគេប្រវែង ២២៥ម៉ែត្រ នៃគម្រោងផ្លូវល្បឿនលឿនលេចរូបរាងបណ្ដើរៗហើយ
ក្រុមហ៊ុនចិនដែលកំពុងសាងសង់ផ្លូវល្បឿនលឿន បានឱ្យដឹងថា ស្ពានធំជាងគេដែលមានប្រវែងរហូតដល់ ២២៥ម៉ែត្រ នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានលេចចេញបណ្ដើរៗហើយ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ស្ពាននេះស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ ១៧៨ ដែលជាស្ពានកាត់ទទឹងទឹកជ្រោះក្បាលឆាយ ខណៈបច្ចុប្បន្នក្រុមការងារ សម្រេចការសាងសង់សសរធ្នឹមស្ពានខ្ពស់ទីមួយ រួចរាល់ហើយ។ គួររំឭកថា ការសាងសង់ផ្...
អានបន្ថែមគម្រោងពង្រីកកំពង់ផែទឹកជ្រៅនៅព្រះសីហនុត្រូវបានពន្យារពេលបើកការដ្ឋាន
គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅឆ្នាំ២០២២ វិញ ដោយសារការងារគូសប្លង់នៃគម្រោងមិនទាន់បញ្ចប់។ នេះបើយោងតាមលោក ថៃ រិទ្ធី អគ្គនាយករងនៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្ល...
អានបន្ថែមតើគម្រោងផែនការខ្សែក្រវាត់និងផ្លូវរបស់ចិនអាចជួយទប់លំនឹងសេដ្ឋកិច្ចកម្ពុជាពីកូវីដបានទេ?
អ្នកវិភាគសេដ្ឋកិច្ច រដ្ឋមន្រ្តី និងអ្នកនាំពាក្យរដ្ឋាភិបាល ជាច្រើនរូប បានយល់ឃើញដូចគ្នាថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានប្រភពទុនចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន បាននិងកំពុងជួយជំរុញសេដ្ឋកិច្ចកម្ពុជាយ៉ាងសន្ធឹកសន្ធាប់ ហើយក៏ជាចលករសំខាន់ ជួយទប់លំនឹងសេដ្ឋកិច្ចក្នុងអំឡុងវិបត្តកូវីដ១៩ នេះ។ សាស្ត្រាចារ្យ នាក់ ចិន្តារិទ្ធ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថាក្នុងសារព័ត៌មាន Xin...
អានបន្ថែមរដ្ឋនឹងចាត់វិធានការណ៍ក្ដៅលើអ្នករំលោភចំណីផ្លូវជាតិលេខ ១ ក្នុងទីតាំងខេត្តកណ្ដាល
មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើសំណង់រំលោភដីរដ្ឋ នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ នេះតាមសេចក្តីជូនដឹណឹងលេខ១០៣១ ចុះថ្ងៃទី៣១ ខែសីហា។ ក្នុងសេចក្ដីជូនដំណឹង មន្ទីរក៏បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់ដែលរំលោភលើដីចំណីផ្លូវជាតិលេខ១ ត្រូវប្រញាប់រួសរាន់រុះរើចេញ ឬរំកិលថយក្រោយឱ្យផុតពីដីចំណីផ្លូវ ឱ្យបានមុន...
អានបន្ថែមកំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ
គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្...
អានបន្ថែមផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ
ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជ...
អានបន្ថែម