រដ្ឋបើកការដ្ឋានសង់រោងចក្រទឹកស្អាតបាក់ខែងជំហាន៣ ខណៈជំហាន២សម្ពោធបើកដំណើរការជាផ្លូវការ

រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ត្រូវបានបើកការដ្ឋានសាងសង់ ខណៈជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។​ គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលរួមបង្កើនការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញឡើងដល់ ប្រមាណជាង៩៨ម៉ឺនគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គត់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះដែរ រដ្ឋក៏បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីការដា្ឋនសាងសង់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៧ខាងមុខ។​ គួររំលឹកថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាព​ផលិត​ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០២៤។ (អានបន្ថែម) បើតាមការបញ្ជាក់របស់​ […]

អាន​បន្ថែម

វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]

អាន​បន្ថែម

ធនាគារពិភពលោកសម្រេចជួយកម្ពុជា $១៤៥លានទៀត សម្រាប់កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក

ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ឥណទានដល់កម្ពុជាចំនួន ១៤៥ លានដុល្លារ ដើម្បីជួយដល់ដំណើរការគម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាឱ្យុកាន់តែប្រសើរឡើង។ តាមរយៈសេចក្តីប្រកាសព័ត៌មានដែលផ្សាយចេញនៅថ្ងៃទី២២ ខែមិថុនា ​ឆ្នាំ២០២៤ ធនាគារពិភពលោក បានឱ្យដឹងថា ឥណទានចំនួន ១៤៥លានដុល្លារនេះ គឺក្រោមជំនួយពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក។ ​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ ត្រូវបានគេរំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣,០០០នាក់។ ជុំវិញរឿងនេះ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានថ្លែងថា គម្រោងនេះ​នឹង​ជួយប្រទេសកម្ពុជា ឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន។លើសពីនេះ គម្រោងនេះដែរ ក៏ជួយទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរដែលអាច​ឆ្លើយ​តប​បានភ្លាម​ៗ និងរយៈពេលវែង​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​។ គម្រោងនេះដែរ ក៏នឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្តជាដើម។ គួរបញ្ជាក់ទៀតថា តាមរយៈឥណទានខាងលើ គឺសម្រាប់អនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំ ដោយមានក្រសួងធនធានទឹក និងក្រសួងកសិកម្ម ជាអ្នកអនុវត្តន៍ផ្ទាល់។ គួររំលឹកថា ថ្មីៗនេះធនាគារពិភពលោកទើបបានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ […]

អាន​បន្ថែម

ថៃប្រកាសជំហរមិនយកសេវាពីយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)

ថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណង​អៀង) តាមការស្នើសុំរបស់ភាគីកម្ពុជា។ នេះបើតាមកិច្ចប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)។ ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះ ក្រោមឥណទានសម្បទានក្នុងទំហំ​ទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក កាលពីខែ កញ្ញាឆ្នាំ ២០២៣កន្លងទៅ៕ (អានបន្ថែម) គិតមកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានសាងសង់រួចរាល់ហើយ ដោយត្រៀមរៀបចំសម្ពោធបើកដំណើរការ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសង់ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ-កំពង់ចាម សម្រេចបានជាង ៩៧% ហើយ

គិតត្រឹមខែឧសភា ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម សម្រេចបាន ៩៧,៦២ភាគរយ ហើយ។ នេះបើយោងតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ​​នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងពន្លឿនការងារដែលនៅសេសដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត ដើម្បីឈានទៅសម្រេចលទ្ធផលជារួមនាពេលឆាប់ៗខាងមុខ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ យ៉ាងណាមិញ ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅកំឡុងខែតុលា […]

អាន​បន្ថែម

ត្រីមាសទី១-២០២៤ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានថ្មី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទាមសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០លានដុល្លារ ថយចុះ ៧១ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន។ ​នេះបើយោងតាមរបាយការណ៍ស្ថានភាពបំណុលសាធារណៈកម្ពុជាចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ រាជរដ្ឋាភិបាល​កម្ពុជាបានដកសាច់ប្រាក់ឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ១៤១ លានដុល្លារអាមេរិក ថយចុះ៤៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រាប់ប្រើទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។ ស្របពេលជាមួយគ្នា រាជរដ្ឋាភិបាលបានក៏ទូទាត់សេវាបំណុលសរុបចំនួន ១៨១លានដុល្លារ មានកំណើន០.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និបំណុលសាធារណៈចំនួន ១១,០៩ប៊ីលានដុល្លារ ក្នុងនោះ ១១ ប៊ីលានដុល្លារ ជាបំណុលសារធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងស្រុក។ សមាសភាពបំណុលសាធារណៈទាំងនេះ រួមមាន ៤៦ភាគរយជាដុល្លារអាមេរិក, ១៩ភាគរយជាអេសដេអ៊ែ, ១១ភាគរយជាយ័នចិន, ១១ភាគរយជាយេនជប៉ុន, ៧ភាគរយ ជាអឺរ៉ូ, និង៦ភាគរយទៀត​ ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។​ បើតាមរបាយការណ៍ដដែល ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល​បានបោះផ្សាយលក់មូលបត្របំណុលសរុប ៤៥លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។​

អាន​បន្ថែម

ស្ពានអាកាសភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជាង ១៦លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

ស្ពានអាកាសភ្លោះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ បានបើកដំណើរការការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង ១៦១ម៉ែត្រ បើសរុបបណ្តោយស្ពានទាំងមូលមានប្រវែង ៦២២ម៉ែត្រ ខណៈគន្លងផ្លូវរត់របស់តួស្ពាននីមួយៗមានចំនួន ៣គន្លង (ទំហំ ៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២ម៉ែត្រ)សម្រាប់ចរាចរឯកទិស។ គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ត្រូវបានបែងចែកជា២ ដែលស្ពានទី១ ជាផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ រីឯស្ពានទី២ ជាផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន […]

អាន​បន្ថែម

ប្រឡាយ២៦០គ.មនេះ នឹងក្លាយជាប្រឡាយបប្រវត្តិសាស្រ្ត និងដំបូងបង្អស់របស់កម្ពុជា ដែលមានបាតក្រាលបេតុង

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក គម្រោងប្រព័ន្ធធារាសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ដែលមានប្រវែង ២៦០គីឡូម៉ែត្រនេះ ជាសំណង់ប្រវត្ថិសាស្រ្តនិងដំបូងបង្អស់របស់កម្ពុជា ព្រោះត្រូវបានសាងសង់ឡើងដោយមានក្រាលបេតុងបាតប្រឡាយបែបលក្ខណៈស្តង់បច្ចេកទេសទំនើប ដោយបច្ចុប្បន្នសម្រេចការសាងសង់បាន ៧៦,៧៧ភាគរយហើយ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កាលព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះដែរ សម្តេចបានចាត់ទុកថា នេះជាលើកដំបូងហើយដែលកម្ពុជាមានការសាងសង់ប្រឡាយដែលមានក្រាលបាតបេតុង ដូច្នេះគម្រោងមួយនេះ និងក្លាយគម្រោងប្រវត្ថិសាស្រ្តនិងដំបូងបង្អស់នៅកម្ពុជា។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តដ៏សំខាន់មួយនេះ មិនមែនផ្ដល់ប្រយោជន៍សម្រាប់តែការពង្វៀងទឹកចេញពីរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងផ្តល់ប្រយោជន៍ដល់ការស្រោចស្រង់តំបន់ដែលធ្លាប់ជន់លិចជាង ៣០ម៉ឺនហិកតា ក្នុងនោះរួមមានស្រែចម្ការ លំនៅដ្ឋាន និងតំបន់រោងចក្រមួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ជាងនេះទៅទៀត ប្រឡាយដ៏ធំសម្បើមមួយនេះ អាចធានាទឹកបានខួបប្រាំងខួបវស្សាសម្រាប់ស្រោចស្របស្រែចម្ការរបស់ពលរដ្ឋបានដល់ទៅជាង៥០ម៉ឺនហិកតា ឯណោះ។ បើតាមដំណើរចុះពិនិត្យគម្រោងរបស់សម្តេចធិបតី គិតត្រឹមថ្ងៃទី១៤ ខែមិថុនា វឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ សម្រេចបានប្រមាណ​ ៧៦% ​ដោយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

អាន​បន្ថែម

ប្រទេសម៉ារ៉ុកចំណាយ $១,២ពាន់លាន អភិវឌ្ឍកំពង់ផែ Dakhla ដើម្បីអាចទទួលទំនិញពីគ្រប់ទ្វីបលើពិភពលោក

កំពង់ផែខ្នាតយក្ស Dakhla Atlantic តម្លៃ $១,២ពាន់លានដុល្លារ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅទីក្រុង Dakhla ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ារ៉ុក  កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទ្វីបអាហ្វ្រិកខាងលិច និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរបស់ពិភពលោក ដូចជាអឺរ៉ុបនិងភ្ជាប់មកទ្វីបអាស៊ីថែមទៀតផង នេះបើយោងតាម CNN ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ​០៥ ឆ្នាំ ២០២៤។ ច្រករបៀបពាណិជ្ជកម្មពិភពលោកដែលមានពហុមុខងារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ កំពង់ផែអន្តរជាតិ Dakhla Atlantic ខ្នាតយក្សនេះ នឹងគ្របដណ្ដប់លើគម្រោងធំៗជាច្រើនទៀត ក្នុងនោះមានដូចជាការសាងសង់កំពង់ផែពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេង កំពង់ផែសម្រាប់តែទំនិញនេសាទ និងកន្លែងផលិតកប៉ាល់ ដែលសំណង់ទាំងអស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៦៥០ ហិកតា។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវស្ពានតភ្ជាប់កំពង់ផែទៅកាន់ផ្លូវដីគោក និងផ្លូវថ្មីប្រវែង ៧ គីឡូម៉ែត្រដែលតភ្ជាប់កំពង់ផែទៅកាន់ផ្លូវជាតិដ៏សំខាន់មួយ ដែលបង្កើតឱ្យមានច្រកចេញចូលរលូនចេញពីតំបន់ Tangier នៅភាគខាងជើង ទៅកាន់ព្រំដែន Mauritania នៅភាគខាងត្បូង។ តួនាទីកំពង់ផែនេះក្នុងការតភ្ជាប់ទ្វីបនិងទ្វីប និងការជំរុញពាណិជ្ជកម្មសកល លោកស្រី​ Nisrine Iouzzi នាយកផ្នែកសំណង់នៃកំពង់ផែ Dakhla Atlantic មានប្រសាសន៍ថា “យើងកំពុងសាងសង់ប្រព័ន្ធអេកូឡូស៊ីថ្មីនិងធំសម្បើមអស្ចារ្យមួយ(សម្រាប់ពិភពលោក)” ។ […]

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,​០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥,០៧% លឿនជាងផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសក្តានុពលនៃគម្រោងក្រោយសាងសង់រួចរាល់ ដែលនឹងបម្រើដល់ការប្រើប្រា​ស់​ក្នុងវិស័យកសិកម្ម  និងវិស័យផ្សេងៗទៀត ដោយអាចស្រោចស្រពលើផ្ទៃដីប្រមាណ ១៨.៤១៦ ហិកតានារដូវវស្សា និង ៣​.៥០០ហិកតានារដូវប្រាំង គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២.២១៣គ្រួសារ។  

អាន​បន្ថែម