ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំក្រោយ
គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដមបានឱ្យដឹងក្នុងកិច្ចប្រជុំរៀបចំផែនការមេស្តីពី “ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្ម” កាលពីថ្ងៃទី ១៧ មិថុនា ថាបច្ចុប្បន្នគម្រោងនេះកំពុងដើរទៅមុនដោយរលូន ដែលអាចនឹងឈានដល់ការបើកការដ្ឋានក្នុងពេល ៩ខែក្រោយ។ ឯកឧត្ដម មានប្រសាសន៍ថា៖ «ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន YCH របស់ប្រទេសសិង្ហបុរីរួចហើយ។ ពេលនេះ គេកំពុងបន្តការសិក្សា ហើយក្នុងរយៈពេល៩ខែ នឹងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន»។ «ដូច្នេះ សង្ឃឹមថាក្នុងឆ្នាំ២០២២ យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន YCH និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះបាន» ឯកឧត្ដមបានបន្ដ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាផ្លូវការកាលពីខែមីនា កន្លងទៅ ជាបឋមខាងសិង្ហបូរីធ្លាប់បានបង្ហើបថាអាចនឹងចំណាយទុនវិនិយោគសរុបជាង ២០០លានដុល្លារ។ (អានបន្ថែម) ប្រធានក្រុមហ៊ុន YCH Group លោក Robert Yab ធ្លាប់ឱ្យដឹងថា៖ «ប្រទេសកម្ពុជាជាទីតាំងមានសក្ដានុពល។ ប៉ុន្តែប្រទេសនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារដែលមានស្ដង់ដាទេ ហេតុនេះហើយទើបក្រុមហ៊ុនអន្តរជាតិជាច្រើនទៅវិនិយោគនៅប្រទេសថៃ ឬវៀតណាមវិញ»។ […]
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល សន្យានឹងពន្លឿនការដ្ឋានផ្លូវជាតិលេខ២ ក្រោយប្រជាពលរដ្ឋថាយឺតយាវខ្លាំង
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសន្យាថានឹងពន្លឿនការដ្ឋានគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ ឱ្យលឿនជាងមុន ពោលគឺធ្វើយ៉ាងឱ្យចប់តាមផែនការដែលបានកំណត់ ក្រោយពលរដ្ឋជាច្រើនរិះគន់ថាការដ្ឋានយឺតយ៉ាវខ្លាំង។ ឯកឧត្តម ថ្លែងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-កាលពីថ្ងៃទី២១ ខែមិថុនា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងតាមដានជំរុញទៅកាន់ក្រុមសាងសង់ ថាត្រូវសង់ផ្លូវប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេស សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង។ ជាមួយគ្នានោះ រដ្ឋមន្ត្រីរូបនេះ ក៏បានជំរុញឱ្យក្រុមហ៊ុនត្រូវបញ្ចប់ការសាងសង់តាមកិច្ចសន្យា និងការព្រមព្រៀងកន្លងមកផងដែរ។ ឯកឧត្តមធ្លាប់បានឱ្យដឹងថា៖ «ក្នុងដែលមានករណីយឺតយ៉ាវ ដោយសារវិបត្តិកូវីដ គ្រឿងចក្រជាប់នៅប្រទេសវៀតណាម រឿងហ្នឹងអាចពិភាក្សាគ្នាបាន ដោយឡែកចំពោះគុណភាពមិនអាចចរចាគ្នាបានជាដាច់ខាត់»។ លើសពីនេះ ក្រសួងក៏បានបង្កើតក្រុមការងារបច្ចេកទេសចំនួនពីរក្រុម ដែលមានភារកិច្ចចុះត្រួតពិនិត្យឆ្មក់មិនឱ្យក្រុមហ៊ុនសាងសង់ដឹងជាមុន ដើម្បីធានាការសាងសង់ផ្លូវមានគុណភាពរឹងមាំ។ គួររម្លឹកផងដែរថា ផ្លូវជាតិលេខ២ ត្រូវបានបើកការដ្ឋានស្ថាបនាឡើងវិញ ដំណាល់គ្នានឹងផ្លូវជាតិលេខ២២ កាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣០ខែ។ គម្រោងទាំងនេះទៀតសោត កំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ ផ្លូវទាំង ២ខ្សែនេះ បានបើកការដ្ឋានតាំងពីដើមឆ្នាំ ២០២០ […]
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានស្វាយជ្រុំ កូរ៉េនៅសិក្សានៅឡើយ មិនទាន់មានផែនការអ្វីជាក់លាក់ទេ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។ ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលថ្ងៃទី២១ ខែមិថុនា នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ។ យ៉ាងណា ឯកឧត្តមបន្តដូច្នេះថា៖ «បច្ចុប្បន្នមិនទានមានផែនការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយ ដោយក្រុមហ៊ុនកូរ៉េកំពុងសិក្សាថាតើសាងសង់ស្ពានប្រភេទណា? អស់ថវិកាប៉ុន្មាន? ហើយនៅពេលសិក្សាចប់សព្វគ្រប់នឹងដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុនមកសាងសង់ស្ពានស្វាយជ្រុំរបស់យើង»។ យ៉ាងណាក្ដី រដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថា ការសិក្សានឹងបញ្ចប់នៅពេលណានោះទេ។ ក្នុងថ្ងៃជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ (អានបន្ថែម)
អានបន្ថែមផ្លូវល្បឿនលឿន នឹងបញ្ចប់ខែកញ្ញា ២០២២ ខណៈរដ្ឋកំពុងស្នើឯកជនយកសេវាទាបជាង ១០សេនក្នុងមួយគីឡូម៉ែត្រ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់មុនផែនការ ពោលគឺប្ដូរពីខែមីនា ឆ្នាំ ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង ខណៈបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកទី២១ ខែមិថុនា។ ឯកឧត្តម បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងពន្លឿនក្រុមហ៊ុនសាងសង់ឱ្យចប់នៅខែកញ្ញាឆ្នាំក្រោយនេះ។ ក្រោយបញ្ចប់យើងនឹងសុំឱ្យឯកជន បើកឱ្យប្រជាពលរដ្ឋបើកបរសាកល្បងដោយឥតគិតថ្លៃ អាច១អាទិត្យ ឬ១ខែ ដើម្បីឱ្យពួកគាត់ស្គាល់ផ្លូវសិន»។ យ៉ាងណាមិញទាន់ទិននឹងតម្លៃវិញ ក្រសួងកំពុងចរចាឱ្យក្រុមហ៊ុនយកតម្លៃសេវាបើកបរលើផ្លូវនេះទាប។ «ជាទូទៅ នៅប្រទេសក្រៅគេយកតម្លៃ ១០សេន ទៅ ១៥សេន ក្នុង១គម។ ប៉ុន្តែយើងចង់ឱ្យក្រុមហ៊ុនកុំយកថ្លៃស្មើនឹងប្រទេសជឿនលឿនទាំងនោះអី។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះដំបូងៗ គួរយកតម្លៃទាបសិនទៅ ចាំប្រជាពលរដ្ឋយើងមានចំណូលខ្ពស់ ចាំយកថ្លៃជាងមុន» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ […]
អានបន្ថែមក្រសួងដាក់កំហិតឱ្យឯកជនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រឹមនៅចុងឆ្នាំនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនឯកជនឱ្យបញ្ចប់ការសិក្សា និងផែនការលម្អិតនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យចប់សព្វគ្រប់ត្រឹមនៅចុងឆ្នាំ២០២១នេះ គោលបំណងដើម្បីឱ្យកម្ពុជាមានផ្លូវល្បឿនលឿនខ្សែទី២ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីព្រឹកមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានចុះហត្ថលេខា framework រួចហើយ។ ឥឡូវក្រុមហ៊ុនឯកជនមួយចំនួនកំពុងសិក្សា ហើយយើងទុកពេលឱ្យគាត់ត្រឹមចុងឆ្នាំនេះ»។ «ដូច្នេះ ចុងឆ្នាំនេះគាត់នឹងបញ្ជូនឯកសារគ្រប់យ៉ាងមកឱ្យយើងពិនិត្យ ពេលនោះយើងនឹងដឹងថា ផ្លូវនេះតម្លៃប៉ុន្មាន សង់ពីណាទៅណា ហើយសង់បានឬមិនបាន។ ដូច្នេះ គម្រោងគឺទៅមុខហើយ មិនថយក្រោយនោះទេ»។ ឯកឧត្តម បន្តថា បើមានផ្លូវល្បឿនលឿនទី១ ហើយគឺត្រូវតែមាន ទី២ និងទី៣ ព្រោះ ផ្លូវភ្នំពេញ-បាវិត គឺផ្លូវដ៏ចាំបាច់បំផុត។ គួរបញ្ជាក់ផងដែរថា ផ្លូវនេះកំពុងសិក្សាដោយចិន និងជប៉ុន។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway International Group Co., Ltd ធ្លាប់បានបង្ហាញគំរូប្លង់ចំនួន៣។ ដូចគ្នានេះ JICA […]
អានបន្ថែមស្ពានក្រចេះ-កំពង់ធំជិតបើកការដ្ឋានហើយ គ្រប់យ៉ាងរួចរាល់រង់ចាំតែសម្ដេចតេជោ ហ៊ុន សែន អនុម័តប៉ុណ្ណោះ
ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យ»។ «ក្រោយសម្ដេចអនុម័តហើយ យើងនឹងឈានទៅរកការចុះកិច្ចសន្យាសាងសង់ ក្នុងពេលឆាប់ៗខាងមុននេះ» ឯកឧត្តម បានបន្ដ។ គួរបញ្ជាក់ផងដែរថា បើយោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១.៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានធ្លាប់បានឱ្យដឹងថា ការដ្ឋានគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចក្រាលកៅស៊ូប្រភេទ DBST លើកំណាត់ផ្លូវលំសំខាន់មួយខ្សែ
អាជ្ញាធរខេត្តត្បូងឃ្មុំ លើកឡើងថា បើទោះជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ក្តី ក៏ខេត្តនៅតែបន្តសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាក់ស្តែងផ្លូវលំដ៏សំខាន់មួយខ្សែនេះនៅសង្កាត់វិហារលួង ក្រុងសួង ត្រូវបានប្រកាសស្ថាបនាជួសជុលឡើងវិញតាំងពីដើមខែមិថុនាមកម្ល៉េះ ។ នេះបើតាមការឲ្យដឹងពី រដ្ឋបាលខេត្តត្បូងឃ្មុំ កាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវកៅស៊ូ DBST មានប្រវែង ៣១០០ ម៉ែត្រ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៧ ចូលមកកាន់ភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង និងភូមិគៀនល្មៀត ភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ហើយត្រូវបានសាងសង់ឡើងដោយប្រើថវិការបស់រដ្ឋ។ ឯកឧត្តមបន្ត ផ្លូវមួយនេះបានបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៦ភូមិ ដែលរស់នៅអមសងខាងផ្លូវ។ ហេតុនេះ ឯកឧត្តមបន្ថែម ដើម្បីជាប្រយោជន៍ពលរដ្ឋ យើងត្រូវតែដំណើរការជួសជុលឡើងវិញឲ្យស្របតាមបទដ្ឋានបច្ចេកទេសគុណភាពផ្លូវ ដូច្នេះហើយខេត្តក៏បានសម្រេចជួសជុលដោយអ៊ុតផ្លូវកៅស៊ូប្រភេទDBST តែម្តង។ ឯកឧត្តមអភិបាល ក៏បានទទូចឱ្យពន្លឿនដំណើរការជួសជុល និងស្ថាបនាផ្លូវនេះ ដើម្បីឲ្យសម្រេចបានលឿនតាមការគ្រោងទុក និងប្រកបដោយគុណភាព និងបទដ្ឋានបច្ចេកទេស ធានាដល់ការប្រើប្រាស់បានយូរ ។
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំសង់បានជាង៥០%ហើយ
ដំណើរការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានអគារស្នាក់នៅមន្រ្តីរាជការ ផ្លូវប្រភេទ “ឃ” អគារវេទិកា សួន ការ៉ូឡា ភ្លើងបំភ្លឺសាធារណៈ បណ្តាញបំពង់រត់ខ្សែអគ្គិសនី និងបណ្តាញទូរគមនាគមន៍ក្រោមដី គិតមកដល់ពេលនេះ សម្រេចបានជាង៥០%ហើយ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកិច្ចសន្យានៃការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសាងសង់ កាលពីថ្ងៃទី១៧ មិថុនា ២០២១ ដឹកនាំដោយឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ កិច្ចប្រជុំនេះ បានឲ្យដឹងថា បច្ចុប្បន្នអគារស្នាក់ ៦អគារ សាងសង់សម្រេចបាន ៦០ភាគរយ ផ្លូវប្រភេទ “ឃ” សង់សម្រេចបាន ៣០ភាគរយ ខណៈការដាក់បង្គោលភ្លើង ការ៉ូឡា សួនច្បារ លូ បណ្តាញអគ្គសនី និងបណ្តាញទូរគមនាគមន៍ ក៏សម្រេចបានតាមការរំពឹងទុក។ នាឱកាសនោះដែរ លោកឧកញ៉ា លី ឈួង តំណាងក្រុមហ៊ុនសាងសង់ លី ឈួង សំណង់ និងអាហរ័ណ នីហរ័ណ ក៏បានរាយការណ៍ថា ការងារនេះក្រុមហ៊ុនលោកបានអនុវត្តន៍ទៅតាមគម្រោងប្លង់ និងទៅតាមផែនការអភិវឌ្ឍខេត្ត។ […]
អានបន្ថែមក្រសួងសាធារណការពិភាក្សាឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាមួយសភាពាណិជ្ជកម្មអាមេរិក
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលព្រឹកមិញនេះ បានជួបជាមួយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា (AmCham) ដើម្បីពិភាក្សាសក្ដានុពល និងជំរុញឱកាសវិនិយោគពីអាមេរិកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ កិច្ចប្រជុំគ្នានេះ ត្រូវបានចូលរួមពីក្រុមហ៊ុនមួយចំនួននៃ AmCham ដែលដឹកនាំដោយលោក Anthony Galliano ប្រធាន AmCham និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Investment Management។ ក្រៅពីជំរុញ និងលើកទឹកចិត្តឱ្យអាមេរិកមកវិនិយោគបន្ថែមនៅកម្ពុជា ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានបង្ហាញនូវសមិទ្ធិផល ការអភិវឌ្ឍស្ពានថ្នល់ជាច្រើន ដែលសុទ្ធសឹងតែជាកត្តាទាក់ទាញការវិនិយោគ។ គម្រោងទាំងនោះរួមមាន ការស្ដារផ្លូវពីស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុងកៅស៊ូ(AC) រួមមានដូចជាផ្លូវវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់។ លើសពីនេះ ក៏នៅមានគម្រោងដែលកំពុង និងត្រៀមសាងសង់ដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿន […]
អានបន្ថែមកម្ពុជា និងអូស្ត្រាលី នឹងធ្វើការរួមគ្នាជំរុញឱ្យពលរដ្ឋកម្ពុជា១០០% មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០
កម្ពុជា និងអូស្ត្រាលី ប្ដេជ្ញានឹងបន្តធ្វើការរួមគ្នា ពង្រីក ពង្រឹង និងលើកកម្ពស់ប្រព័ន្ធហេដ្ឋារចនាទឹកស្អាតទូទាំងប្រទេស ក្នុងគោលបំណងជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ មានទឹកស្អាតប្រើប្រាស់ត្រឹមឆ្នាំ ២០៣០។ នេះបើយោងតាមជំនួបរបស់ឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Luke Arnold ភារធារីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ តាមការស្រាវជ្រាវរបស់អូស្រ្តាលី គិតត្រឹមឆ្នាំ២០២០ មានត្រឹមតែ ៤៧% នៃភូមិទាំងអស់នៅកម្ពុជាប៉ុណ្ណោះ ដែលមានបណ្តាញទឹកស្អាតប្រើប្រាស់។ ដូច្នេះ លោក Luke Arnold សង្ឍឹមថា តាមរយៈកម្មវិធីវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) និងការគៀងគរអ្នកវិនិយោគពីវិស័យរដ្ឋ និងឯកជនរបស់អូស្រ្តាលី តួលេខនេះនឹងកើនឡើងឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្ត្រី ចម ប្រសិទ្ធិ បានថ្លែងថា ៖ «រដ្ឋាភិបាលគ្រោងនឹងផ្តល់ទឹកស្អាត ១០០% ដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ ២០២៥ ហើយផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់នៅត្រឹមឆ្នាំ ២០៣០ ហើយប្រព័ន្ធទិន្នន័យរបស់កម្មវិធី (3i) នឹងជួយឱ្យរដ្ឋភិបាលសម្រេចនូវការគ្រោងទុកនេះ»។ […]
អានបន្ថែម