គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ ថ្មីមួយទៀត នៅបាត់ដំបង នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំនេះ

ក្រុងបាត់ដំបងប៉ែកខាងលិច នឹងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំថ្មីមួយទៀត ដែលមានសមត្ថភាពចម្រោះទឹកដល់ទៅ ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយការដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការអនុវត្តក្នុងឆ្នាំ២០២១នេះ។ ជាមួយគ្នានេះដែរ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅត្រើយខាងកើត ដែលបច្ចុប្បន្នកំពុងសាងសង់ មកទល់ពេលនេះ សម្រេចបានប្រមាណ ៥% ហើយ។ នេះបើយោងតាមមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង កាលថ្ងៃទី១៥ ខែមិថុនា។ លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា គម្រោងត្រើយខាងកើតដែលកំពុងសាងសង់នេះ គ្របដណ្តប់លើផ្ទៃដីជិត១០ហិកតា ត្រើយខាងកើតស្ទឹងសង្កែ ហើយមានសមត្ថភាពអាចសម្អាតទឹកកខ្វក់ជាង ៨ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ហើយទឹកនេះអាចយកទឹកទៅប្រើប្រាស់លើការស្រោចស្រពដំណាំបានផងដែរ ។ តាមផែនការគម្រោងនេះនឹងត្រូវអនុវត្តរយៈពេល ៣ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តតាំងពីអំឡុងខែធ្នូ ឆ្នាំ២០២០ កន្លងមកម្លេះ។

អាន​បន្ថែម

ខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់ ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នឹងបើកការដ្ឋាន ថ្ងៃទី ២១ មិថុនានេះ

អគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នៅតាមបណ្ដោយផ្លូវថ្មី ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ខណៈរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងប្រកាសឱ្យម្ចាស់អចលនទ្រព្យ និងម្ចាស់ដីដែលស្ថិតនៅភូមិ៦ និងភូមិគគីរទាំងអស់ត្រូវចូលរួមសហការ។ បណ្តាញបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់នេះ នឹងមានទទឹងប្រវែង ៤០ម៉ែត្រ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលតភ្ជាប់ពីភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដូច្នេះ ដើម្បីសម្រួលដល់ដំណើរការសាងសង់ អ្នកដែលកំពុងរស់នៅលើទីតាំងដីខាងលើ ត្រូវបង្កភាពងាយស្រួលដល់ក្រុមការងារក្នុងការចុះវាស់វែងកំណត់ទទឹងផ្លូវ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ គឺដើម្បីបង្កើតមានស្ថិរភាព និងគុណភាពអគ្គសនី ក៏ដូចជាដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៤៨ ត្រង់ឃុំប៉ាក់ខ្លងខេត្តកោះកុង បិទជួសជុលចាប់ពីថ្ងៃនេះទៅ

ផ្នែកខាងឆ្វេងនៃកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រលេខ ១៥៤+៣៥០ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងត្រូវបិទជួសជុលជាបណ្តោះអាសន្ន ដោយចរាចរនឹងត្រូវពង្វាងទៅខាងស្តាំទាំងអស់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ។ ការផ្អាកចរាចរណ៍ គឺដោយសារតែផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង និងបានហូរច្រោះស្រុត ដូច្នេះក្រុមការងារត្រូវធ្វើការជួសជុល។ អាស្រ័យហេតុខាងលើនេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្ន និងយោគយល់អធ្យាស្រ័យ ក៏ដូចជាចូលរួមសហការ ដើម្បីឱ្យដំណើរជួសជុលកំណាត់ផ្លូវនេះបានទាន់ពេលវេលា៕  

អាន​បន្ថែម

ការព្រាងអនុក្រឹត្យដើម្បីចាត់ការធ្ងន់លើបទល្មើសស៊ីចំណីផ្លូវឈានទៅមុខមួយជំហានទៀតហើយ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ នេះសឱ្យឃើញពីវិវឌ្ឍនភាពទៅមុនមួយជំហានទៀតហើយ សម្រាប់វិធានការណ៍បង្ក្រាបបទល្មើសរំលោភសម្បត្តិរដ្ឋ។ កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែមិថុនា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋលេខាធិការ លឹម ស៊ីដេនីន ដោយផ្ដោតលើការពិភាក្សា និងផ្តល់ធាតុចូល ដើម្បីឱ្យសេចក្តីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លើសពីនេះ កិច្ចប្រជុំក៏ពិចារណាចង់បង្កើត ក្រុមការងារអន្តរក្រសួងមកពន្លឿននិងអនុវត្តការងារនេះផងដែរ។ គួរបញ្ជាក់ផងដែរថា អនុក្រឹត្យនេះមានគោលបំណង ដើម្បីលុបបំបាត់ការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើសំណង់ផ្ទាល់ខ្លួន ក៏ដូចជាជួយកាត់បន្ថយឧបសគ្គនានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ។ អនុក្រឹត្យនេះ នឹងជួយឱ្យសមត្ថកិច្ចពាក់ព័ន្ធងាយស្រួលក្នុងការដោះស្រាយផលប៉ះពាល់ដល់ប្រជាជន ក្នុងករណីរដ្ឋមានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធណាមួយផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាចង់រៀនសូត្រពីបរទេសដើម្បីអនុវត្តគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង

ក្រសួងសារធារណការ និងដឹកជញ្ជូន ប្ដេជ្ញារៀនសូត្របទពិសោធន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជំរុញការអនុវត្តគោលនយោបាយការដឹកជញ្ជូនបៃតង ពិសេសលើការលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តដើរដោយអគ្គិសនីឱ្យបានច្រើន ខណៈសព្វថ្ងៃនេះ កម្ពុជានៅទន់ខ្សោយណាស់លើវិស័យនេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិកាលថ្ងៃទី១០ ខែមិថុនា។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះវេទិកាដឹកជញ្ជូនអន្តរជាតិ នៅក្នុងខែវិច្ឆិកា ខាងមុខ ដែលនេះជាឱកាសឱ្យកម្ពុជារៀនសូត្រពីបរទេសបានយ៉ាងច្រើន។ «យើងចង់ធ្វើការយ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិំ ដើម្បីដោះស្រាយរាល់បញ្ហាទាក់ទិននឹងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព។ លើសពីនេះ កម្ពុជាក៏ចង់រៀនសូត្របទពិសោធន៍របស់វេទិកានេះ អំពីគោលនយោបាយ និងយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតងផងដែរ»។ «កម្ពុជាសព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនីនៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ»។ លើសពីនេះ ឯកឧត្តម ក៏បានសុំអនុសាសន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ទាក់ទិននឹងការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីគ្រប់គ្រងសកម្មភាពដឹកជញ្ជូនខុសច្បាប់ផងដែរ។

អាន​បន្ថែម

ការដ្ឋានស្ថានីយទឹកស្អាតខ្នាតធំនៅស្ទឹងត្រែង សម្រេចបាន៩០% គ្រោងដំណើរការចុងឆ្នាំនេះ

ស្ថានីយទឹកស្អាតដ៏ធំកម្ពស់៥៥ម៉ែត្រ នៅស្ទឹងត្រែង បច្ចុប្បន្នសាងសង់បាន៩០%ហើយ ដោយគ្រោងនឹងចាប់ផ្ដើមដំណើរការផ្គត់ផ្គង់ទឹកនៅចុងឆ្នាំ២០២២។ អនុប្រធានគម្រោង ផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន លោក សន ចន្ធី បានឱ្យដឹងកាលពីថ្ងៃទី ៩ មិថុនា ថា បច្ចុប្បន្នការកប់ទុយោមេសម្រេចបាន ៣៥%ហើយ ខណៈក្រុមការងារកំពុងពន្លឿនការងារ ដើម្បីត្រៀមបើកឱ្យពលរដ្ឋនៅក្នុងក្រុងប្រើប្រាស់មុនគេ ទើបបោះជំហានទៅតាមបណ្តាស្រុក។ មានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ស្ថានីយនេះកំពុងសាងសង់ឡើង ក្រោមឥណទានរបស់ ADB លើផ្ទៃដីជាង ១៧.០០០ ម៉ែត្រការ៉េ និងមានរយៈកម្ពស់រហូតទៅដល់ ៥៥ម៉ែត្រ។ ក្រោយដំណើរការនឹងអាចផ្គត់ផ្គង់ទឹកស្អាតបានទូទាំងខេត្តស្ទឹងត្រែង។

អាន​បន្ថែម

ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសាងសង់រួចរាល់ហើយ

ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសម្រេចការសាងសង់រួចរាល់ហើយ ខណៈការសាងសង់ផ្លូវល្បឿនលឿនទាំងមូលសម្រេចប្រមាណ ៥០% ទៅ ៦០% ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧ ខែមិថុនា នេះ។ ប្រភពដដែលបានបន្តថា ច្រកចេញនៃស្ពានបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿន នឹងអាចឱ្យយានជំនិះអាចធ្វើដំណើរចេញ ឬចូលផ្លូវល្បឿនលឿនងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស មិនស្ទះចរាចរណ៍។ និយាយងាយយល់ ស្ពានអាកាសបន្លាស់ទិសនេះ គឺដូចជាស្ពានសម្រាប់ឱ្យអ្នកបើកបរបត់ឡានប្ដូរទិញចរាចរអញ្ចឹង ដោយអ្នកបើកបរត្រូវជិះឡើងលើផ្លូវអាកាសជំនួសឱ្យការបត់លើផ្លូវផ្ទាល់ដែលអាចបង្កជាគ្រោះថ្នាក់។ លើសនេះ ស្ពានអាកាសបន្លាស់ទិសនេះ ក៏ជាកន្លែងដើម្បីឱ្យឡានចេញ ឬចូលផ្លូវល្បឿនលឿនត្រង់ចំណុចនោះផងដែរ។ គួររម្លឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្ រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតកំពុងកំណត់ទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី

រដ្ឋបាលខេត្តកំពត និងភាគីពាក់ព័ន្ធ បាននឹងកំពុងចុះត្រួតពិនិត្យសិក្សាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលទីក្រុងបូកគោថ្មី ដោយការដ្ឋានគ្រោងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ក្រោយទីតាំងត្រូវបានកំណត់រួចជាស្រេច។ នេះបើតាមដំណើរចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ចំណុចដែលរដ្ឋបាលខេត្តកំពុងពិចារណាគឺ នៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ។ បើយោងតាម ឯកឧត្តម ជាវ តាយ រដ្ឋបាលខេត្តកំពុងត្រៀមដាក់សំណើទៅក្រុមហ៊ុន Sokha Hotel ដើម្បីជ្រើសរើសទំហំ និងទីតាំងឱ្យបានជាក់លាក់។ ឯកឧត្តមបន្តថា ក្រៅពីការសាងសង់អគាររដ្ឋបាល ក្រុមការងារក៏គ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ដើម្បីបង្កភាពងាយស្រួលសល់ពលរដ្ឋបាន និងពង្រីកសក្ដានុពលក្នុងតំបន់នោះ ។ ដូច្នេះ ឯកឧត្តម ក៏បានស្នើក្រុមហ៊ុន Sokha Hotel ឱ្យសហការជាយមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាស់វែង គោលបំណងជំរុញដំណើរការឱ្យបានលឿនជាងមុន។ ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន Sokha Hotel Group ឧកញ៉ា សុខ គង់ បានគាំទ្រលើការជ្រើសទីតាំងនេះ ដោយនឹងជួយជំរុញរាល់ការងារឱ្យទៅមុខដោយរលូន។ គួរបញ្ជាក់ផងដែរថា ទីក្រុងបូកគោត្រូវបង្កើតជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ ដោយកាត់យកឃុំ ៣ ពីស្រុកទឹកឈូ។ […]

អាន​បន្ថែម

ក្រសួងជំរុញក្រុមហ៊ុនពង្រឹងបច្ចេកទេសសាង់សង់ផ្លូវជាតិលេខ១៤៦B និងលេខ១៤៨

ដើម្បីធានាឱ្យផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនពង្រឹងលក្ខណៈបច្ចេកទេសបន្ថែមទៀត។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ដំណើរចុះពិនិត្យការដ្ឋាននេះ គឺដើម្បីតាមដានការងារបច្ចេកទេសរបស់ក្រុមហ៊ុន ថាប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ឬទេ ពោលគឺដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។ ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ នេះ បានចុះកិច្ចសន្យាសាងសង់កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ ការដ្ឋានបានចាប់ផ្តើមក្នុងកំឡុងខែមេសា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ៕

អាន​បន្ថែម

ការជួសជុលស៊ីជម្រៅកំណាត់ផ្លូវកំពត-វាលរេញគ្រោងចំណាយ ៦០លានដុល្លារ

ការសិក្សាផែនការជួសជុលបែបទ្រង់ទ្រាយធំ នៃកំណាត់ផ្លូវកំពត-វាលរេញដែលមានស្រទាប់ក្រោមគឺជាដីស្អុយជួសជុលហើយជាប់មិនបានយូរ គ្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២១ នេះ ដោយការដ្ឋានស្ដារឡើងវិញទាំងស្រុងនេះ អាចនឹងចំណាយប្រមាណ ៦០ លានដុល្លារ។ នេះបើយោងតាមកិច្ចចុះត្រួតពិនិត្យផ្លូវរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ។ កំណាត់ផ្លូវនេះ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដែលត្រូវជួសជុលជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចំណាយប្រមាណ១៥,៨៥ លានដុល្លារអាមេរិក។ ជាក់ស្ដែង ការជួសជុលសម្រេចស្ទើរទាំងស្រុងទៅហើយ ប៉ុន្តែដោយសារតែទឹកជំនន់ កំណាត់ប្រវែង ២០គម ដែលមានគ្រឹះជាដីស្អុយ បែរជាខូចខាតទាំងស្រុងទៅវិញ។ (អានបន្ថែម និង បន្ថែម) ដូច្នេះក្រសួង ក៏បានឱ្យអ្នកជំនាញឯកជនធ្វើការសិក្សាពីផែនការជួសជុលបែបស៊ីជម្រៅលើកំណាត់ផ្លូវ ២០គម នេះ។ លទ្ធផលសិក្សាបានបង្ហាញថា៖ ផ្នែកទី១ ប្រវែង ១៥គីឡូម៉ែត្រ ស្រទាប់គ្រឹះផ្លូវមានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលកំពុងសាងសង់។ ដូច្នេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B មកសិក្សាលម្អិតលើបច្ចេកទេសបាន។ កំណាត់នេះនឹងក្រាលបេតុងកម្រាស់២៦សម និងទទឹង១២ម ដែលអាចនឹងចំណាយថវិកា ៣០លានដុល្លារ។ ផ្នែកទី២ ប្រវែង ៥គីឡូម៉ែត្រ […]

អាន​បន្ថែម