ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ
ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន ការស្ថាបនាស្ពាននេះ សម្រេចបានរួចរាល់មុនពេលកំណត់រហូតដល់ ២ខែឯណោះ ហើយយើងប្រកាសបើកប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។ «ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ ៧១ C ផងដែរ»។ គួរបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន៕ (អានបន្ថែម និងបន្ថែម)
អានបន្ថែមអ្នករំលោភដីរដ្ឋនៅកោះកុង ចេញមុខមកបកស្រាយហើយ ក្រោយរដ្ឋព្រមានថាចាត់វិធានការក្ដៅ
ទាក់ទិននឹងករណីចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីពេលថ្មីៗនេះ អ្នកចាក់ដីបានចេញមុខមកដោះស្រាយតាមការកោះហៅរបស់រដ្ឋបាលខេត្តហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍បានបន្តថា ផ្ទៃដីដែលត្រូវបានចាក់អាចម៍ដីចូល បានធ្វើឱ្យខូចខាតព្រៃកោងកាងរបស់រដ្ឋមានទំហំ ៤ ពាន់ម៉ែត្រការ៉ ដោយក្នុងនោះផ្ទៃដី ៣ ពាន់ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៧៩ អនក្រ.បក។ ទាក់ទិននឹងករណីនេះដែរ រដ្ឋបាលខេត្តតម្រូវឱ្យអ្នកចាក់ដី ត្រូវតែកាយអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែកចេញវិញ ដោយប្រើពេលយូរបំផុត ៧ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយត្រូវតែធ្វើការថែរក្សាស្ដារព្រៃកោងកាងរបស់រដ្ឋដែលបានខូចខាតឱ្យមានសភាពដូចដើមវិញ។ ដោយឡែក សម្រាប់ទីតាំងដី ដែលអ្នកចាក់ដីអះអាងថាបានទិញពីប្រជាពលរដ្ឋ ក្រុមការងារនឹងចុះសិក្សាលម្អិតថា តើដីនោះជាកម្មសិទ្ធិរបស់ពលរដ្ឋពិតប្រាកដមែន ឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ រដ្ឋបាលខេត្តកោះកុងបានចេញ បានចេញលិខិតស្ដីអំពីការចាក់ដីចូលចំណីព្រែក ដោយគ្មានការអនុញ្ញាត ហើយកោះហៅអ្នកចាក់ដីចូលមកដោះស្រាយជាមួយនឹងរដ្ឋបាលខេត្តជាបន្ទាន់។ (អានបន្ថែម)
អានបន្ថែមការដ្ឋានផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ
ផ្លូវថ្មីទទឹង ៣០ ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាល។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ «សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង ៣០ ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន»។ ដោយឡែក សម្រាប់សួនច្បារនៅចំកណ្តាលផ្លូវ ក៏ក្រុមការងារបាន និងកំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ»។ គួរបញ្ជាក់ផងដែថា ផ្លូវមួយខ្សែរនេះ ត្រូវបានបើកការដ្ឋាន កាលពីដើមខែ កញ្ញា ឆ្នាំមុន។ ផ្លូវនេះមានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ និងជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ។ ផ្លូវនេះមាន ៣គន្លងទៅ ៣គន្លងមក ១គន្លងទៅ មកសម្រាប់ម៉ូតូ ចិញ្ចើមផ្លូវសងខាង ២ម៉ែត្រសម្រាប់អ្នកថ្មើរជើង និងលូនៅសងខាងផ្លូវទំហំ ៨ តឹកផងដែរ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ក្រុមហ៊ុន ជីប ម៉ុង […]
អានបន្ថែមផ្លូវមួយចំនួននៅម្ដុំទួលគោកបិទចរាចរ ២៩ថ្ងៃ ដើម្បីសាងសង់ប្រព័ន្ធការពារទឹកជំនន់
មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសបិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងប្រសព្វផ្លូវលេខ ៣១៥ ចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ ការបិទផ្លូវនេះគឺដោយសារតែ ក្រុមការនឹងសាងសង់លូប្រអប់ទំហំ ២ម x ២ម តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ ៣១៥ និងផ្លូវលេខ ៥៩៨។ ការតំឡើងប្រព័ន្ធលូប្រអប់នេះទៀតសោត គឺដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួលគោកទី១ (ត្រឡោកបែក) ដែលជាផ្នែកមួយនៃគម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ របស់ជប៉ុន។ គួរបញ្ជាក់ផងដែរថា គម្រោងជំហានទី៤ នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ (អានបន្ថែម) គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។
អានបន្ថែមការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ នឹងបញ្ចប់នៅចុងខែមីនានេះ
គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ ៥ ក្នុងខណ្ឌឫស្សីកែវ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនេះ បច្ចុប្បន្នឈានដល់ការងារចាក់អ៊ុតកៅស៊ូស្រទាប់ទី ២ ហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរថ្ងៃទី ២៥ ខែមីនា ខាងមុខ។ នេះបើតាមយោងតាមរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ កំណាត់ផ្លូវជាតិលេខ៥ ដែលខូចខាតនេះ គឺចាប់ពីចំណុចផ្លូវភ្លោះ មុខរោងចក្រ SKD ដល់ចំណុចមុខមណ្ឌលបែងចែកផលនេសាទ ត្រង់គីឡូម៉ែត្រលេខ៩ ដែលកំពុងត្រូវចាក់អ៊ុតកៅស៊ូ ២ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ។ ទីតាំងដែលកំពុងជួសជុលនេះ កន្លងមកតែង ទទួលរងការដក់ទឹកភ្លៀងជាប្រចាំ និងបង្កឱ្យមានការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដូច្នេះ ទើបកាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌក៏បានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់ហូរទៅទន្លេតាមប្រព័ន្ធលូ មុខកាត់ ១ម៉ែត្រ កន្លះ ប្រវែង ២៥០ម៉ែត្រ ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងថា បើទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី ក៏ក្រុមការងារនៅតែខិតខំធ្វើការជួសជុលមិនបង្អង់ដៃ។ ដោយឡែក ចំពោះគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំង ៣ កំណាត់ ក្រោមជំនួយជប៉ុនជាង ៥00 លានដុល្លារអាមេរិក សម្រេចបានប្រមាណ ៩០%, […]
អានបន្ថែមព្រឹត្តិការណ៍ ២០កម្ភ: មិនបង្កភាពរអាក់រអួលដល់ការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបទេ
ទោះបីជាព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភ: នៅតែបន្តធ្ងន់ធ្ងរក្ដី ការអនុវត្ដគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប មិនមានភាពរអាក់រអួលនោះឡើយ។ នេះបើយោងតាមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែមីនា កន្លងមកនេះ។ លោក នួន ពុទ្ធារ៉ា បានឱ្យដឹងបន្តថា មកដល់ពេលនេះក្រុមការងារសម្រេច បានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ លោក បន្ថែមទៀតថា បច្ចុប្បន្នក្រុមការងារសាងសង់គ្រប់អង្គភាព បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដើម្បីឱ្យសម្រេចគោលដៅតាមការគ្រោងទុក គឺរួចរាល់នៅដើមឆ្នាំ២០២២។ គួររំឭកថា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២០កន្លងមក ហើយគ្រោងនឹងចំណាយថវិកាជាតិសរុបប្រមាណ១៥០លានដុល្លារអាមេរិក។ (អានបន្ថែម) បន្ថែមពីនេះ ថវិកាប្រមាណ ៩ លានដុល្លារអាមេរិកទៀត ក៏នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ ផងដែរ។ […]
អានបន្ថែមប្រាក់ខែត្រឹម ៥០០ ដុល្លារ អាចវិនិយោគលើអចលនទ្រព្យបានទេ?
អ្នកខ្លះយល់ថា ការវិនិយោគលើអចលនទ្រព្យ គឺត្រូវចំណាយថវិកាច្រើន និងប្រើប្រាស់រយៈពេលយូរ។ ម៉្យាងវិញទៀត បើយោងតាមការសិក្សា តម្លៃអចលនទ្រព្យ ឬផ្ទះសម្បែងជាមធ្យមនៅកម្ពុជា គឺខ្ពស់ជាងចំណូលមធ្យមរបស់ប្រជាជនទូទៅដល់ទៅ ៣៩ដង ឯណោះ។ (អានបន្ថែម) ចុះបើអ្នកមានប្រាក់ខែត្រឹមតែ ៥០០ដុល្លារ ហើយចង់វិនិយោគលើអចលនទ្រព្យ តើអាចទៅរួចទេ? ហើយត្រូវធ្វើយ៉ាងដូចម្ដេច? លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានឱ្យដឹងថា ចំណូល ត្រឹម ៥០០ ដុល្លារ ក៏អាចវិនិយោគបានដែរ។ បង់រំលស់ផ្ទះឬដីឡូតិ៏ លោក ណែនាំថា៖ «អ្វីដែលអ្នកត្រូវវិនិយោគមុនគេគឺ ផ្ទះ។ ឧទាហរណ៍ថា បើអ្នកមានប្រាក់ខែ ៥០០ដុល្លារ ហើយបច្ចុប្បន្នកំពុងជួលផ្ទះគេនៅ អ្នកគួរតែរកផ្ទះណាមួយបង់រំលស់»។ ប៉ុន្ដែ ប្រសិនបើ អ្នកមានចំណាយច្រើន ហើយមិនមានលទ្ធភាពបង់រំលស់ផ្ទះទេ វិនិយោគលើដីឡូតិ៍ ជាជម្រើសល្អមួយទៀត។ លោក ច័ន្ទឌី បានបន្តទៀតថា៖ «អ្នកខ្លះថាវិនិយោគលើដីឡូតិ៍គឺមិនសូវចំណេញ ប៉ុន្តែគឺមិនពិតទាំងស្រុងទេ។ យើងមើលដីឡូតិ៍ពី ៣ ឆ្នាំទៅ ៥ ឆ្នាំ តម្លៃឡើងពី […]
អានបន្ថែមកម្ពុជា ឡាវ និងវៀតណាម ឯកភាពគ្នាពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣
នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសម្រេចឯកភាពគ្នាគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ រួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ។ ការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងទាំងនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌក្នុងតំបន់ ដែលជាការអនុវត្តតាមផែនការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ ២០៣០។ ក្នុងកិច្ចប្រជុំដដែលនេះ ថ្នាក់ដឹកនាំប្រទេសបី ក៏បានពិចារណាដំណើរការឡើងវិញនូវជើងហោះហើរអន្តរជាតិរវាងកម្ពុជា ឡាវ និងវៀតណាម ផងដែរ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ ដោយឡែក ទាក់ទិននឹងគម្រោង ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ មកទល់បច្ចុប្បន្ន នៅមិនទាន់ចាប់ផ្ដើមនៅឡើយទេ។ បើយោងតាម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា កាលពីថ្មីៗនេះ គម្រោងនេះគ្រាន់តែជាការឯកភាពគ្នាដោយផ្ទាល់មាត់ ដោយមិនទាន់មានការចុះហត្ថលេខាអ្វីនៅឡើយទេ។ (អានបន្ថែម) ប៉ុន្តែឯកឧត្តម បានបន្ថែមថា គម្រោងផ្លូវរថភ្លើងឆ្លងប្រទេសមួយខ្សែនេះនៅតែស្ថិតក្នុងបញ្ជីគម្រោងអាទិភាពរបស់រដ្ឋ ដោយកាលពីខែ តុលា ឆ្នាំ ២០២០ កន្លងមក មានក្រុមហ៊ុនចិនមួយបានបញ្ចប់ការសិក្សា […]
អានបន្ថែមក្រសួងកំពុងលើកកម្ពស់ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ៨ខ្សែ នៅខេត្តរតនគីរី និងត្បូងឃ្មុំ
ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងពង្រឹង និងពន្លឿនការងារជួសជុល និងថែទាំកំណាត់ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៨ខ្សែ នៅខេត្តរតនគីរី និងត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូន។ បើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគីរី និងត្បូងឃ្មុំ កាលពីថ្ងៃទី៦ ខែមីនា ផ្លូវទាំង៨ខ្សែ នោះ រួមមាន កំណាត់ផ្លូវជាតិលេខ 7 , 8 , 73 , 76 , 78 , 78-5 ផ្លូវខេត្តលេខ 373C និងផ្លូវខេត្តលេខ 3789។ ប្រភពដដែលបានឱ្យដឹងថា ការងារដែលកំពុងអនុវត្ដមានដូចជា ការគូសគំនូសចរាចរណ៍ និងស្រោចកៅស៊ូការពារស្រទាប់លើ ការកៀរសម្រួល កិនបង្ហាប់បន្ថែម និងដាក់លូជាដើម។ ការងារជួសជុល និងថែទាំនេះ គឺដើម្បីរក្សាគុណភាពផ្លូវតាមស្តង់ដារ ក៏ដូចជាការបន្ថែមអាយុកាលប្រើប្រាស់ផ្លូវ។ លើសពីនេះ ការលើកកម្ពស់ផ្លូវទាំងនេះ ក៏នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រសួងក៏បានស្នើឱ្យប្រជាជនជួយថតរាយការណ៍ពីស្ថានភាពផ្លូវខូចខាត ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) […]
អានបន្ថែមរដ្ឋបាលខេត្តកំពត ប្រកាសរឹតបន្តឹងចរន្តចេញចូលលើដងផ្លូវជាតិលេខ៣
រដ្ឋបាលខេត្តកំពត បានប្រកាសរឹតបន្តឹងចរន្តចេញចូលលើដងផ្លូវជាតិលេខ៣ត្រង់ចំណុចគោលដៅព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងស្រុកទឹកឈូខេត្តកំពត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី០៤ ខែមីនា។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអះអាងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តនឹងធ្វើការបិទចរាចរណ៍ ចេញចូលជាបណ្តោះអាសន្នរវាងខេត្តកំពត និងខេត្តព្រះសីហនុ លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់។ ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការឆ្លងកាត់ចេញចូលនៅទីតាំងចំណុចគោលដៅលើដងផ្លូវជាតិលេខ៣ រវាងព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងស្រុកទឹកឈូខេត្តកំពត ក៏តម្រូវឱ្យមានការត្រួតពិនិត្យវាស់កំដៅ និងធ្វើការសម្ភាសន៍អ្នកឆ្លងកាត់ឱ្យដឹងពីប្រវត្តិគោលដៅចេញនិងចូល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្រាវជ្រាវ និងតាមដានក្នុងករណីសង្ស័យ មានបញ្ហាវិជ្ជមានកូវីដ១៩ កើតឡើង។ អភិបាលខេត្តកំពតរូបនេះ ក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យផ្អាកការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ បើមិនមានការងារចាំបាច់។ គួរបញ្ជាក់ថា ការប្រកាសរឹតបន្តឹងចរន្តចេញចូលរបស់ខេត្តកំពត និងខេត្តព្រះសីហនុ នៅពេលនេះ គឺធ្វើឡើងបន្ទាប់សម្ដេច ហ៊ុន សែន កាលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បញ្ជាឱ្យបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុទៅកាន់រាជធានី-ខេត្ត ផ្សេងៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕
អានបន្ថែម