ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
កម្ពុជា និងអាស៊ាន ប្តេជ្ញាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមព្រំដែននានា
កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត បានប្តេជ្ញាថានឹងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងតាមច្រកទ្វារព្រំដែន ឱ្យកាន់តែប្រសើរឡើង ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ ខណៈវិស័យនេះ ទទួលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។ នេះបើយោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយប្រទេសជាសមាជិកអាស៊ានកាលពេលថ្មីៗនេះ។ ក្នុងកិច្ចប្រជុំនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីថៃ និងវៀតណាម។ បច្ចុប្បន្ន ក្រុមការងារកំពុងរិះរកនីតិវិធីដើម្បីបើកច្រកទ្វារព្រំដែនកម្ពុជាថៃ ស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។ លើសពីនេះ ក៏ព្យាយាមបើកច្រកទ្វារព្រំដែនវៀតណាម ព្រៃវល្លិ៍-ព្រែកចាក ផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះបើកដំណើរការ គឺវានឹងជួយជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងដែន និងការបង្កើតការងារផងដែរ។ គួរបញ្ជាក់ផងដែរ ការអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នៃខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ចំណាយទុនប្រមាណ ២៦លានដុល្លារអាមេរិក ជាថវិកាកម្ចីរបស់ប្រទេសថៃដល់កម្ពុជា។ (អានបន្ថែម) ជាងនេះទៅទៀត កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងពង្រីក និងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រកទ្វារព្រំដែនបាវិត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ យោងតាមរបាយការណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយសារវិបត្តិកូវីដ ប្រទេសនីមួយៗ បានរឹតបន្ដឹងការឆ្លងកាត់ ដូច្នេះការដឹកទំនិញត្រូវបានចំណាយពេលយូរជាងមុនមួយកម្រិតធំ។
អានបន្ថែមស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លេចចេញរូបរាងហើយ
គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀត ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមបានលេចចេញរូបរាងហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១៧ ខែឧសភា នេះ។ ប្រភពដដែលបានឱ្យដឹងថា ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នេះបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយនៅក្នុងការសាងសង់សំណង់ស្ពាន។ កាលពីពេលថ្មីៗនេះ គម្រោងនេះ ក៏ទើបតែបានចាប់ផ្ដើមក្រាលកៅស៊ូបេតុងអាស្វាល់ជាផ្លូវការដែរ។ កៅស៊ូបេតុងអាស្វាល់នេះទៀតសោត ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែមីនា កន្លងទៅ។ (អានបន្ថែម) អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុទ្ធ បានឱ្យដឹងកាលពីដើមខែឧសភា ថាដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី ដោយសម្រេចបានប្រមាណ ៥០% ហើយ។ គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់៤៨ខែ។
អានបន្ថែមផ្លូវថ្មើរជើងក្រោមដី ២កន្លែង នៅខេត្តព្រះសីហនុ គ្រោងបញ្ចប់លឿនជាងផែនការ៣ខែ
ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា នេះហើយ ដែលលឿនជាងផែនការ ៣ខែ។ នេះបើយោងតាមរយៈវីដេអូរបស់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវក្រោមដីនីមួយៗ មានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។ ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ ឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ តាមផែនការ គឺគ្រោងបញ្ចប់ ការដ្ឋានសាងសង់នៅបំណាច់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយមានការតាំងចិត្តខ្ពស់ គម្រោងនេះនឹងបញ្ចប់នៅក្នុងខែឧសភានេះ ដើម្បីជាចំណងដៃជូនពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ។ ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ក៏បានស្ដារ និងស្ថាបនាឡើងវិញនេះ […]
អានបន្ថែមវៀតណាមគ្រោងចំណាយ ៩៧លានដុល្លារ លើកកម្ពស់ផ្លូវ Highway តភ្ជាប់ហូជីមិញនិងព្រំដែនព្រៃវល្លិ៍
ប្រទេសវៀតណាមគ្រោងនឹងចំណាយ៩៧លានដុល្លារ លើកកម្ពស់ផ្លូវ Highway ឬផ្លូវជាតិលេខ ៦២ ដែលតភ្ជាប់ពីទីក្រុងហូជីមិញទៅព្រំដែនកម្ពុជាព្រៃវល្លិ៍នៃខេត្តស្វាយរៀង ដោយផែនការគម្រោងត្រូវបានដាក់ស្នើទៅក្រសួងដឹកជញ្ជូនវៀតណាមកាលពីថ្មីៗនេះ។ នេះបើយោងតាម VN Express កាលពីថ្ងៃទី ១៥ ឧសភា កន្លងមកនេះ។ ក្រោយសាងសង់រួច គម្រោងនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់តំបន់ដីសណ្ដទន្លេមេគង្គ និងព្រំដែនកម្ពុជា បានមួយកម្រិតធំ។ ការស្នើសុំនេះត្រូវបានលើកឡើងដោយសារតែផ្លូវជាតិលេខ ៦២ បច្ចុប្បន្នត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ផ្លូវក៏ចាប់ផ្ដើមតូចចង្អៀតណាស់ ដោយសារតែការកើនឡើងនៃការដឹកជញ្ជូនជាបន្តបន្ទាប់។ ដូច្នេះការលើកកម្ពស់ នឹងរួមបញ្ចូលការជួសជុលការខូចខាត និងពង្រីកទទឹងផ្លូវពី ៩ម៉ែត្រ ទៅ ១១ ម៉ែត្រផងដែរ។ ប្រសិនបើគម្រោងត្រូវបានអនុម័ត ការងារជួសជុលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២។ គម្រោងនេះ នឹងចំណាយថវិកាចេញពីការលក់មូលបត្ររបស់រដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា ផ្លូវនេះមានប្រវែង ៧៦គ.ម ចាប់ផ្តើមនៅខេត្តឡុងអាន ភ្ជាប់ជាមួយផ្លូវហាយវេលេខ ១ លេខ២ និងផ្លូវល្បឿនលឿន HCMC-Trung Luong-My Thuan Expressway រួចឆ្ពោះទៅទល់ដែនកម្ពុជាវៀតណាម។ សម្រាប់ខាងកម្ពុជាវិញ ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកដំណើរកាលពីថ្ងៃទី […]
អានបន្ថែមគម្រោងសាងសង់ផ្លូវជាតិ៧១C នៅត្បូងឃ្មុំ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់
ដំណើរការសាងសង់ផ្លូវជាតិលេខ 71C ថ្មី ដែលជាគម្រោងផ្លូវតភ្ជាប់ពីស្ពានក្រូចឆ្មារ-ស្ទឹងត្រង់ ឆ្ពោះទៅកាន់ទីរួមខេត្តត្បូងឃ្មុំ នៅតែដំណើរការទៅមុខជាធម្មតា ទោះពីពិធីសម្ពោធបើកការដ្ឋាននៅមិនទាន់បានធ្វើឡើង ដោយសារតែវិបត្តិកូវីដក្ដី។ ជាក់ស្តែងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរង រួមជាមួយគណៈកម្មការអន្តរក្រសួងព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងការដ្ឋានផ្លូវនេះ។ នេះសឱ្យឃើញពីការបោះជំហានមួយទៀតហើយ នៃគម្រោងស្ដារផ្លូវជាតិថ្មីមួយខ្សែ ដែលនឹងដើរតួយ៉ាងសំខាន់ បន្ទាប់ពីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ក្នុងការជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានបើកដំណើរការជាបណ្នោះអាសន្ន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយពិធីសម្ពោធជាផ្លូវការនឹងត្រូវធ្វើឡើងស្របគ្នានឹងពិធីបើកការដ្ឋានផ្លូវ 71C ក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់។ (អានបន្ថែម)
អានបន្ថែមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហុន សម្រេចបានជិត ៥០% ហើយ
បើគិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃជាង ២ប៊ីលានដុល្លារ សម្រេចបានប្រមាណ ៤៩% ហើយ។ នេះបើយោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៣ ឧសភា នេះ។ លោកបានបន្តថា ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដោយរលូន ទោះប្រទេសកំពុងប្រឈមនឹងវិបត្តិកូវីដ និងការបិទខ្ទប់មួយរយៈក្ដី។ មកទល់បច្ចុប្បន្ន គម្រោងនេះ បានចាប់ផ្ដើមក្រាលកៅស៊ូបេតុងអាស្វាល់ជាផ្លូវការហើយ។ កៅស៊ូបេតុងអាស្វាល់នេះទៀតសោត ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែ មីនា កន្លងទៅ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ។ (អានបន្ថែម)
អានបន្ថែមការដ្ឋានអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបាន ៤២% ហើយ
ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ៤២% ហើយ ទោះបីជាការងារមួយចំនួននៃគម្រោងបានរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ ក្ដី។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យរសៀលថ្ងៃនេះថា ការសាងសង់ផ្នែកសំខាន់ៗទាំង៣ របស់គម្រោង គឺសម្រេចបានតាមការគ្រោងទុក។ ឯកឧត្តម បន្តថា ៖ «គម្រោងទាំងមូលគឺសម្រេចបានតាមផែនការ បើទោះបីជាការងារបច្ចេកទេសមួយចំនួនបានរាំងស្ទះក្ដី ព្រោះក្រុមហ៊ុនបានបន្ថែមការងារសាងសង់ទាំងយប់ទាំងថ្ងៃ»។ គួរបញ្ជាក់ផងដែរថា បើយោងតាមក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងព្រលានថ្មី ធ្លាប់ប្ដេជ្ញាថានឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១។ ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅស្រុកសូត្រនិគម ចម្ងាយប្រមាណជា ៥១ គីឡូមែត្រពីក្រុងសៀមរាប។ គម្រោងនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ (អានបន្ថែម) គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ហិកតា […]
អានបន្ថែមកម្ពុជានឹងមានផ្កាយរណប BeiDou GPS ជាង ៥៥០ គ្រឿង ដើម្បីចាប់បទល្មើសការដឹកជញ្ជូនខុសច្បាប់
រូបភាពដោយ: spacenews ក្រុមហ៊ុនប្រព័ន្ធផ្កាយរណបចិន China Great Wall Industry Corporation (CGWIC) នឹងបើកការិយាល័យនៅកម្ពុជា នៅពេលឆាប់ៗនេះ ខណៈផ្កាយរណប BeiDou GPS ជាង ៥៥០ គ្រឿងក៏នឹងត្រូវបំពាក់ទូទាំងប្រទេស ដើម្បីបង្កើនសុវត្ថិភាពការដឹកជញ្ជូន និងចាប់បទល្មើសការដឹកជញ្ជូនខុសច្បាប់នានា។ នេះបើយោងតាមកិច្ចពិភាក្សារវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនាយកក្រុមហ៊ុន CGWIC និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែឧសភា កន្លងមកនេះ។ ប្រព័ន្ធ Beidou GPS នេះ គឺបច្ចេកវិទ្យា GPS ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការរាយការណ៍បញ្ហាផ្សេងៗ ដូចជាការដឹកទំនិញលើសទម្ងន់ ការបើកបរហួសល្បឿនកំណត់ និងការតាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម។ ជាក់ស្ដែង ក្រសួង និងក្រុមហ៊ុនសាជីវកម្ម (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីគម្រោងប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់នេះកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ […]
អានបន្ថែមទូតសិង្ហបូរី បានបង្ហាញបំណងបន្តពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
កម្ពុជា និងសិង្ហបុរី បានប្តេជ្ញាចិត្តរួមគ្នា ពង្រីកកិច្ចសហប្រតិបត្តិការលើប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីទី ១១ ខែឧសភា កន្លងមកនេះ។ លោកជំទាវ Teo Lay Cheng បានថ្លែងថា សិង្ហបូរីមានបំណងចង់បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុជាកាន់តែរឹងមាំ ជាពិសេសលើប្រព័ន្ធដឹកជញ្ជូន។ ជាក់ស្ដែង កន្លងមកសិង្ហបុរីបានជួយជ្រោមជ្រែងជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ តួយ៉ាងដូចជា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗនេះ។ គម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះ ត្រូវបានចុះហត្ថលេខា Framework Agreement កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី។ (អានបន្ថែម) ឯកឧត្ដម ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស […]
អានបន្ថែមការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើរទៅមុខមួយជំហានទៀតហើយ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែឧសភា បានប្រជុំអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះសឱ្យឃើញថាគម្រោងនេះ ដើរទៅមុខមួយជំហានទៀតហើយ។ ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Group Co., Ltd។ យ៉ាងណាមិញ អង្គប្រជុំមិនបានបង្ហាញនូវលទ្ធផលថានឹងជ្រើសមួយណានៅឡើយទេ។ ជាក់ស្ដែង ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន មួយរយៈធំមកហើយ ពោលគឺតាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ។ (អានបន្ថែម) កាលពីខែ កញ្ញា ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូប្លង់ចំនួន ៣ […]
អានបន្ថែម