ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋបាលខេត្តបាត់ដំបងចុះពន្លឿនការរុះរើសំណង់ប៉ះពាល់គម្រោងកែលម្អផ្លូវជាតិលេខ៥
រដ្ឋបាលខេត្តបាត់ដំបង បានចុះជំរុញឱ្យពលរដ្ឋដែលរស់នៅជាប់ផ្លូវជាតិលេខ៥ ទាំងអ្នកដែលមានអគារ ឬសំណង់ស៊ីចំណីផ្លូវខុសច្បាប់ និងអ្នកដែលមានអគារត្រឹមត្រូវតែទទួលបានសំណងរួចហើយ ឱ្យរុះរើជាបន្ទាន់ ដើម្បីពន្លឿនការដ្ឋានកែលម្អផ្លូវឱ្យសម្រេចបានតាមកាលកំណត់។ នេះបើយោងតាម កិច្ចចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ កាលពីថ្ងៃទី ១០ ឧសភា កន្លងមកនេះ។ គម្រោងកែលម្អរផ្លូវជាតិលេខ៥ ជាការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២ គន្លងទៅ ៤ គន្លង មានទទឹង ២៣ ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូអាស្វាល់ (AC) ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ ៥00 លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន។ ការសាងសង់ផ្លូវមួយខ្សែនេះ ចែកចេញជា ៣ផ្នែក គឺ ១)កំណាត់បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងសរុបប្រមាណ ៨៤គ.ម ២) កំណាត់ធ្លាម្អម-បាត់ដំបង ដែលមានប្រវែងសរុបប្រមាណ ១៣៤គ.ម និងកំណាត់ព្រែកក្តាម-ធ្លាម្អម ដែលមានប្រវែងសរុបប្រមាណ ១៣៥គ.ម។ ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក។ អាជ្ញាធរមិនបានបញ្ជាក់ពីតួរលេខវិឌ្ឍនភាពបច្ចុប្បន្ននោះទេ តែបើយោងតាមទិន្នន័យចុងក្រោយកាលពីខែកុម្ភៈ គម្រោងទាំងមូលសម្រេចបានជាង ៥០% ហើយ។ […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ផ្ដើមក្រាលកៅស៊ូជាផ្លូវការហើយ
គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀតហើយ ដោយការក្រាលកៅស៊ូបេតុងបានចាប់ផ្ដើមជាផ្លូវការ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី ១០ ឧសភា នេះ។ ប្រភពដដែលបានឱ្យដឹងថា កៅស៊ូបេតុងនេះ ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែ មីនា កន្លងទៅ។ ទំព័រហ្វេសប៊ុកមិនបានបញ្ជាក់ពីវឌ្ឍនភាពគម្រោងទេ តែបើយោងតាមតួលេខចុងក្រោយបង្អស់ គម្រោងសម្រេចបានប្រមាណពី ៤០% ទៅ ៥០% ហើយ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងកាលពីថ្មីៗនេះ ថា ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី។ (អានបន្ថែម)
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៥០% ហើយ គ្រោងបញ្ចប់តាមផែនការនៅខែកញ្ញា ឆ្នាំ២០២២
ការដ្ឋានផ្លូវយុទ្ធសាស្ត្រក្រវាត់ក្រុងទី៣ នៅតែបន្តដោយរលូន ទោះមានកូវីដ-១៩ ក្ដី ខណៈបច្ចុប្បន្នសម្រេចប្រមាណ ៥០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ កាលពីថ្ងៃទី៩ ខែឧសភា។ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ (អានបន្ថែម) ផ្លូវក្រវាត់ក្រុងខ្សែទី៣ នេះ បានបើកការដ្ឋានកាលពីថ្ងៃទី ១៤ មករា ២០១៩ កន្លងមក ហើយកំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។ លោក ហ៊ាង សុទ្ធាយុត្តិ […]
អានបន្ថែមខេត្តពោធិ៍សាត់កំពុងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង ជុំវិញបឹងទន្លេសាប
រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយនឹងមន្ទីរសាធារណការខេត្ត កំពុងធ្វើការយ៉ាងសកម្មលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៤ ជុំវិញបឹងទន្លេសាប រួមមាន ប្រព័ន្ធលូរំដោះទឹកភ្លៀង អាងប្រព្រឹត្តិកម្មកខ្វក់ ទីលានចាក់សំរាម និងការស្ដារទំនប់ការពារទឹកជំនន់ថ្មី។ លោក ស៊ី វុធ អនុប្រធានមន្ទីរសាធារណការខេត្តបានឱ្យដឹងកាលពីពេលចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៦ ខែឧសភា កន្លងមកនេះថា គម្រោងទាំង ៤ បាន និងកំពុងដំណើរការដោយរលូន ទោះមានបញ្ហាកូវីដក្ដី ហើយបច្ចុប្បន្នការងារសម្រេចបានមួយផ្នែកធំហើយ។ លោកមានប្រសាសន៍ថា៖ «ជាក់ស្ដែងសម្រាប់គម្រោងលូរំដោះទឹកភ្លៀង ក្រុមហ៊ុនកំពុងធ្វើការតភ្ជាប់បណ្តាញរឺហ្គ៊ែចាស់ ចូលបណ្ដាញលូថ្មី។ ខណៈគម្រោងអាងប្រព្រឹត្តិកម្ម ក្រុមការងារបានបញ្ចូលទឹកចេញតាមបណ្តាញលូជាបណ្តើរៗ ហើយ»។ «ដោយឡែក សម្រាប់ទីលានចាក់សំរាមវិញ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ផ្លូវចូលទីលាន និងកំពុងពន្លឿនជីករណ្តៅសំរាមក្នុងទីលាន។ សម្រាប់ គម្រោងស្ដារទំនប់ការពារទឹកជំនន់ ក៏បានកាយត្រាសបង្ហាប់ដីរួចហើយដែរ»។ លោក ស៊ី វុធ បានចាត់ទុកថា គម្រោងធំៗទាំង៤នេះ គឺជាសមិទ្ធផលថ្មីបំផុតរបស់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិ លេខ៥៥ សាងសង់រួច និងផ្លូវជាតិលេខ៥ និង ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់។ រដ្ឋបាលខេត្តរំពឹងថា ក្រោយពេលគម្រោងទាំងនេះសាងសង់រួច ក្រុងពោធិ៍សាត់នឹងមិនមានការលិចលុងដោយទឹកភ្លៀងទៀតទេ។ […]
អានបន្ថែមរដ្ឋបាលខេត្តសៀមរាប ចេញគោលការណ៍ថ្មី ៤ ចំណុច ដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវទាំង ៣៨ខ្សែ
រដ្ឋបាលខេត្តសៀមរាប បានចេញគោលការណ៍ថ្មី ៤ ចំណុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្តក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ ៣៨ខ្សែនៅសៀមរាប។ នេះបើយោងតាមការចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ ខែឧសភា។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦ បានឱ្យដឹងថា គោលការណ៍ទាំង ៤ចំណុច នោះ រួមមាន៖ ១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ជាប្រចាំ។ លើសពីនេះ គ្រប់អង្គភាពសាងសង់ទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និងពេលវេលា ។ ២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួលលើការងារដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញលូទឹកស្អុយរបស់ប្រជាពលរដ្ឋ ដោយបើកឱ្យអង្គភាពលូបានចូលទៅផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។ ៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងអនុវត្តតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការងារសម្រេចបានទាន់ពេលវេលា។ ៤-ពន្លឿនដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ កន្លងមក ៤ ទីតាំង បានដោះស្រាយរួចរាល់ និង ១ ទីតាំងទៀត ត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។ គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ […]
អានបន្ថែមការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦A ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមដំណើរការហើយ
កំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកកែវសីមាដែលរងការខូចខាតខ្លាំង ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគីរី បើកការដ្ឋានជួសជុលជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ការដ្ឋានជួសជុលនេះមានប្រវែង ៤ ៣៨០ ម៉ែត្រ គឺពីចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០។ ដោយសារតែផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំជាប្រចាំបាន។ បើយោងតាម លោក រស់ គីមធន ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ការជួសជុលនេះទៀតសោត នឹងប្រើថវិកាថែទាំប្រចាំឆ្នាំ ២០២១។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៧៦Aនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ។ គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៧៦Aនេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់ខេត្តមណ្ឌលគិរី ដែលបានដាក់ឱ្យប្រើប្រាស់តាំងេពីឆ្នាំ ២០១២ មកម្ល៉េះ។ កន្លងមក កំណាត់ផ្លូវនេះបានរងការខូចខាតជាច្រើន ប៉ុន្តែមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្ត ក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ។
អានបន្ថែមគម្រោងរថភ្លើងល្បឿនលឿនបំផុតលើពិភពលោកគ្រោងនឹងចំណាយបន្ថែមជាង ១៤ ពាន់លានដុល្លារ
គម្រោងសាងសង់រថភ្លើងល្បឿនលឿនជាងគេលើលោក ឬ ហៅ Magnetic Levitation នៅប្រទេសជប៉ុន កំណាត់តូក្យូ-ណាហ្គូយ៉ា នឹងត្រូវចំណាយថវិការហូតដល់ទៅ ៦៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងបន្ថែមជិត ១៤ ពាន់លានដុល្លារ ពីតម្លៃប៉ាន់ស្មានដំបូង។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia កាលពីថ្មីៗនេះ។ ការកើនឡើងនៃចំណាយនេះគឺ ដោយសារតែការងារផ្នែកស្មុគស្មាញមួយចំនួន ការដាក់បញ្ចូលនូវបច្ចេកវិទ្យាការពារគ្រោះការរញ្ជួយដី និងការងារបូមដីចេញពីការជែករូងក្រោមដីដើម្បីធ្វើផ្លូវរថភ្លើង។ កំណាត់រថភ្លើងតូក្យូ-ណាហ្គូយ៉ាងនេះ មានប្រវែង ២៩០ គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃខ្សែតូក្យូ-អូសាកាប្រវែងសរុប ៥០០ គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានស្នើឡើងនៅឆ្នាំ ២០១៤ ហើយរំពឹងថានឹងដាក់ដំណើរការនៅឆ្នាំ ២០២៧។ ទោះយ៉ាងណាក្ដី កាលបរិច្ឆេទបើកដំណើរការអាចនឹងប្រែប្រួល ឬយឺតយ៉ាវ បន្ទាប់ពីខេត្ត Shizuoka ស្នើសុំឱ្យពន្យារការដ្ឋាន ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន កាលពីឆ្នាំមុន។ យោងទៅតាម GCR រថភ្លើងនឹងរត់ជាខ្សែរត្រង់ ពុះកាត់ជួរភ្នំអាល់របស់ជប៉ុន ដូច្នេះ ៩០% នៃផ្លូវរថភ្លើងប្រវែង ៥០០ គីឡូម៉ែត្រនេះ ភាគច្រើនគឺជាផ្លូវរូងក្រោមដី។ គួរបញ្ជាក់ផងដែរថា រថភ្លើង Magnetic Levitation ឬ […]
អានបន្ថែមសំណើដែល Cambodia Airports ចង់រួមទុនជាមួយ OCIC លើគម្រោងព្រលានថ្មី នៅមិនទាន់សម្រេច
សំណើចង់រួមទុន និងសហការគ្នាលើគម្រោងអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី របស់ក្រុមហ៊ុន Cambodia Airports ទៅកាន់ក្រុមហ៊ុនOCIC នៅតែមិនទាន់សម្រេច ដោយភាគីទាំង២ កំពុងបន្តពិភាក្សាម្ដងហើយម្ដងទៀត។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កាលពីសប្ដាហ៍មុន។ ជាក់ស្ដែង សំណើចង់បង្កើតក្រុមហ៊ុនរួម និងសហការលើគម្រោងព្រលានថ្មីនេះ ត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមកទល់បច្ចុប្បន្នមិនទាន់សម្រេចចេញជាផ្លែផ្កានោះទេ។ (អានបន្ថែម) ភាគីស្នើគឺក្រុមហ៊ុន Vinci Airports និង ក្រុមហ៊ុន SCA ឬស្គាល់ជាទូទៅថាជាក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនគ្រប់គ្រងលើព្រលានភ្នំពេញនាពេលបច្ចុប្បន្ន។ ហើយសំណើគឺស្នើទៅកាន់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនទទួលសិទ្ធិសាងសង់ព្រលានថ្មី។ បើយោងតាម ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កិច្ចពិភាក្សាលើប្រធានបទនេះគឺនៅតែបន្ត ដើម្បីរកសេចក្តីសម្រេចរួមគ្នាមួយ ។ លោកថ្លែងថា៖ «ការពិភាក្សាគ្នាផ្តោតសំខាន់ថា តើភាគីទាំងពីរអាចសហការនឹងគ្នាបានឬទេ? ហើយបាន ឬមិនបាន គឺអាស្រ័យលើ Consensus [ការព្រមព្រៀងគ្នា] រវាងភាគីទាំង ២»។
អានបន្ថែមប្រព័ន្ធគ្រប់គ្រងព្រលានយន្តហោះនៅកម្ពុជា នឹងត្រូវធ្វើទំនើបកម្មទ្រង់ទ្រាយធំដោយក្រុមហ៊ុនអេស្បាញ
ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កាលពីថ្មីនេះ បានសម្រេចឱ្យក្រុមហ៊ុនអេស្ប៉ាញ Amadeus Flow ចូលមកធ្វើទំនើបកម្មទ្រង់ទ្រាយធំ លើប្រព័ន្ធគ្រប់គ្រងព្រលានយន្តទាំង៣ នៅកម្ពុជា ពោលគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពកូវីដនាពេលបច្ចុប្បន្ន និងត្រៀមសម្រាប់ការត្រឡប់មកវិញនៃអ្នកដំណើរក្រោយកូវីដ។ ការផ្លាស់ប្ដូនេះត្រូវធ្វើឡើងដើម្បីសម្របខ្លួនទៅនឹងស្ថានភាពបច្ចុប្បន្ន តាមរយៈការកាត់បន្ថយចំណាយលើអ្វីដែលមិនចាំបាច់ ហើយជំនួសដោយការប្រើប្រព័ន្ធអ៊ិនធើណេតមកគ្រប់គ្រងការងារផ្សេងៗវិញ ។ តាមរយៈប្រព័ន្ធគ្រប់គ្រងថ្មីនេះ ការបញ្ជាគ្រប់គ្រងផ្នែកផ្សេងៗមួយចំនួនធំនៅក្នុងព្រលាន នឹងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ដែលនឹងប្រើប្រាស់មនុស្សតិចជាងមុន។ នេះជាកត្តាល្អ ពិសេសក្នុងបរិបទកូវីដ ដែលតម្រូវឱ្យមានគម្លាតសង្គម។ ប្រព័ន្ធគ្រប់គ្រងថ្មីក៏ត្រូវបានរចនាដើម្បីត្រៀមទទួលអ្នកដំណើរក្រោយវិបត្តិកូវីដ បានដោយមានប្រសិទ្ធភាព សុវត្ថិភាព និងផាសុខភាព ព្រោះប្រព័ន្ធនេះយល់ច្បាស់ពីការផ្លាស់ប្ដូរឥរិយាបទរបស់អ្នកដំណើរឬហៅថា ភាពធម្មតាថ្មី។ លើសពីនេះ ទិន្នន័យទាំងអស់នឹងត្រូវរក្សាទុកនៅក្នុង Cloud (ប្រព័ន្ធស្ដុកទិន្នន័យអនឡាញដែលមានសុវត្ថិភាព) ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចូលទៅមើល ឬបញ្ជាបានគ្រប់ពេល និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកការិយាល័យផ្ទាល់នោះទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនអេស្ប៉ាញ Amadeus Flow ក៏នឹងនាំបច្ចេកវិទ្យាថ្មីៗ មកបំពាក់នៅព្រលានកម្ពុជាផងដែរ រួមមាន បច្ចេកវិទ្យាស្កេនប្រវត្តិរបស់អ្នកដំណើរនិងបុគ្គលិក បច្ចេកវិទ្យា check-in ដោយខ្លួនឯង និងជាពិសេសបច្ចេកវិទ្យាដែលមិនត្រូវការប៉ះពាល់ផ្ទាល់ ឬហៅថា contactless ជាដើម។ អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានឱ្យអ្នកដំណើរចង់ទទួលបានបទពិសោធន៍រលូន និងមានសុវត្ថិភាព ហើយយើងជឿជាក់ថាការប្រើបច្ចេកវិទ្យាឈានមុខគេនេះ នឹងធ្វើឱ្យយើងស្វាគមន៍អ្នកដំណើរបានយ៉ាងល្អ។
អានបន្ថែមស្ពានបេតុងសម្ដេចតេជោ នៅត្រើយកោះ ខេត្តកំពត គ្រោងបញ្ចប់ការសាងសង់ ចុងឆ្នាំ២០២១ នេះ
គម្រោងសាងសង់ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះ ក្នុងក្រុងកំពត ដែលឆ្លងកាត់ដៃព្រែកកំពត តភ្ជាប់រវាងសង្កាត់ត្រើយកោះនិងសង្កាត់អណ្ដូងខ្មែរ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ នេះហើយ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចចុះពិនិត្យការដ្ឋានស្ពាន ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងជំរុញឱ្យក្រុមការងារពន្លឿនការសាងសង់ និងសុំឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាពលរដ្ឋនៅក្បែរការដ្ឋានសាងសង់ឱ្យសហការជាមួយក្រុមការងារ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបានឆាប់ចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១។ សូមបញ្ជាក់ថា ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះក្រុងកំពតនេះ គឺជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ ស្ពាននេះ គឺធ្វើឡើងពីបេតុង មានបណ្ដោយ ៧៥ម៉ែត្រ ទទឹង ៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាលស្ពានជាផ្លូវកៅស៊ូមានប្រវែងសរុប ៣០០ម៉ែត្រ។ សព្វថ្ងៃប្រជាពលរដ្ឋនៅតំបន់នោះ បាននឹងកំពុងធ្វើចរាចរលើស្ពានដែកបាឡេចាស់ដែលមានស្រាប់ដោយស្ពាននេះបានកសាងឡើងតាំងក្នុងឆ្នាំ ២០០០ មកម៉្លេះ។ ស្ពាននេះ មានសភាពទ្រុឌទ្រមបាក់បែកធ្លុះធ្លាយ ដែលបណ្ដាលឱ្យពិបាកក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់។ ហេតុនេះ ក្រោយស្ពានថ្មីសាងសង់រួច វានឹងជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញនិងសម្ភារៈផ្សេងៗគ្រប់សារពើឆ្លងកាត់ស្ពាននោះ៕
អានបន្ថែម