រដ្ឋបាលខេត្តសៀមរាបបើកឱ្យពលរដ្ឋដែលនៅស្របគម្រោងផ្លូវ ៣៨ខ្សែ ស្នើសុំតភ្ជាប់បណ្តាញទឹករដ្ឋ

រដ្ឋបាលខេត្តសៀមរាបបានប្រកាសឲ្យពលរដ្ឋ និងអាជីវករដែលរស់នៅស្របជាមួយគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលមិនទាន់មានបណ្ដាញទឹករដ្ឋប្រើប្រាស់ ឱ្យមកដាក់ពាក្យស្នើសុំ ដើម្បីឱ្យក្រុមការងារអាចភ្ជាប់ឱ្យបានស្របជាមួយនឹងការធ្វើផ្លូវតែម្ដង។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៧ ខែមេសា។ រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ គឺរួមបញ្ចូលទាំងការរៀបចំប្រព័ន្ធបណ្តាញផ្សេងៗ ទាំងលើអាកាស និងក្រោមដី ជាពិសេសការតភ្ជាប់បណ្តាញបំពង់មេ និងបណ្តាញចែកចាយទឹកស្អាតចូលក្នុងលំនៅដ្ឋាន ឬអាជីវកម្មដ្ឋានរបស់ប្រជាពលរដ្ឋ។ ដូច្នេះអ្នកដែលចង់បានទឹករដ្ឋប្រើប្រាស់ ត្រូវមកសុំភ្ជាប់ឲ្យបានពេលមុនផ្លូវសាងសង់រួច ព្រោះរដ្ឋនឹងមិនអនុញ្ញាតឱ្យជីកឬគាស់ដើម្បីតភ្ជាប់បណ្តាញផ្សេងៗ ក្រោយពេលគម្រោងបញ្ចប់ហើយ នោះឡើយ។ គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០%ហើយ៕ (អានបន្ថែម) ហេតុនេះ សូមពលរដ្ឋរួសរាន់ទំនាក់ទំនងទៅមន្រ្តីជំនាញរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលមានទីតាំងនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

អាន​បន្ថែម

ខេត្តត្បូងឃ្មុំនឹងមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តថ្មីមួយកន្លែង ក្នុងពេលឆាប់ៗនេះ

អាជ្ញាធរខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ មេសា កន្លងមកនេះ បានចុះត្រួតពិនិត្យដើម្បីជំរុញពន្លឿនការដ្ឋានសំណង់អគារវេទិការសាលាសំណាក់ ក្នុងគោលបំណងដើម្បីលើកមុខមាត់តំបន់ X-១៦ ឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រថ្មីស្រឡាងមួយ។ ការចុះពិនិត្យការដ្ឋាននេះធ្វើឡើងក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីពាកព័ន្ធជាច្រើនរូបទៀត។ បើយោងតាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានសម្ភាសន៍ជាមួយសារព័ត៌មានសំណង់ និងអចលនទ្រព្យតាមរយៈតេឡេក្រាមនៅថ្ងៃទី ២៣ មេសា តំបន់ X-១៦ ជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានចេញទៅសុំជំនួយពីប្រទេសវៀតណាមនៅថ្ងៃទី ២០ មិថុនា ១៩៧៧។” «ចំនុច x-១៦ នេះ គឺសំខាន់ខ្លាំងណាស់ ព្រោះវាជាចំណុចចាប់ផ្តើម រវាងកម្ពុជា និងវៀតណាមផងដែរ។ ចំណែកឯខាងវៀតណាម គេបានសាងសង់ជាសួនច្បារ និង សិលាចរិក ទុកជាការចងចាំប្រវវត្តិសាស្រ្តមួយសម្រាប់ជាតិគេផងដែរ» ឯកឧត្តមបានបន្ត។ និយាយជារួមទៅចំណុច x-១៦នេះទៀតសោត ជាចំណុចចាប់ផ្តើមនៃការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោយមកក៏បង្កើតឱ្យមានជាចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ហៅថា រណសិរ្ស ២ធ្នូ […]

អាន​បន្ថែម

រដ្ឋបាលខេត្តមណ្ឌលគិរីកំពុងពន្លឿនបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាយដែនសំខាន់ៗពីរ

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង និងក្រុមការងារ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ បានចុះពិនិត្យការដា្ឋនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនកម្ពុជាវៀតណាម ណាមលៀរ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១ នេះ។ សម្រាប់គម្រោងទី ១ គឺការស្ថាបនាស្ពានបេតុងអូរផ្លាយ ដែលមានប្រវែង ៤៥ម៉ែត្រ និងទទឹង ១០ម៉ែត្រ។ ការដ្ឋានស្ពាននេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២១នេះ។ ដោយឡែក គម្រោងទី ២ គឺផ្លូវកៅស៊ូ ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំនុច គីឡូម៉ែត្រ ១៣៥+១០០ ទៅផ្លូវខេត្តលេខ ៣៧៦៤ រហូតដល់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា។ ផ្លូវនេះមានប្រវែងសរុប ៥១គីឡូម៉ែត្រ ហើយបច្ចុប្បន្នបានស្ថាបនារួចរាល់បានប្រវែង ៣៣ គីឡូម៉ែត្រហើយ ខណៈក្រុមការងារកំពុងពន្លឿនការងារដែលនៅសេសសល់ ធ្វើយ៉ាងឲ្យបានរួចរាល់ឆាប់ៗនេះ។ ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ នឹងដើរតួយ៉ាងសំខាន់ បង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ក៏ដូចជាផ្លាស់ប្តូរកសិផលនានា រវាងប្រទេសជិតខាងឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។ គួរបញ្ជាក់ផងដែរ […]

អាន​បន្ថែម

សិង្ហបូរីបង្ហើបថាគម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ នឹងចំណាយទុនជាង ២០០លានដុល្លារ

ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើននៅប្រទេសសិង្ហបូរី កាលពីម្សិលមិញនេះ បានជួបប្រជុំគ្នាពិភាក្សាពីផែនការស៊ីជម្រៅនៃគម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មនៅទីក្រុងភ្នំពេញ ដោយបង្ហើបថាគម្រោងអាចនឹងចំណាយទុនវិនិយោគសរុបជាង ២០០លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Strait Times។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាផែនការលម្អិត ក៏ដូចជាស្វែងរកប្រភពទុន និងដៃគូអភិវឌ្ឍសម្រាប់គម្រោងនេះ ក្រោយកម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ។ (អានបន្ថែម) បើតាមផែនការបឋម គម្រោងទាំងមូលនឹងរួមមាន ការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលព័ស្តុភារពហុបំណងបែបគ្រប់ជ្រុងជ្រោយ ការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលចំណេះដឹងនិងធនធានមនុស្សផ្នែកដឹកជញ្ជូន និងបណ្ដុំអាជីវកម្មខ្នាតតូច ឬហៅថាក្រុមហ៊ុន Start-up។ កិច្ចប្រជុំបានបន្តទៀតថា គម្រោងនេះជាផ្នែកមួយនៃ Smart Growth Connect Initiative របស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន ក្នុងគោលបំណងដើម្បីសម្រេចបាននូវផែនការមេនៃវិស័យដឹកជញ្ជូនអាស៊ានសម្រាប់ឆ្នាំ២០២៥។ ប្រធានក្រុមហ៊ុន YCH Group លោក Robert Yab មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាជាទីតាំងមានសក្ដានុពល។ ប៉ុន្តែប្រទេសនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធព័ស្តុភារដែលមានស្ដង់ដាទេ ហេតុនេះហើយទើបក្រុមហ៊ុនអន្តរជាតិជាច្រើនទៅវិនិយោគនៅប្រទេសថៃ ឬវៀតណាមវិញ។” “យើងបានពិគ្រោះជាមួយក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលកំពុងធ្វើអាជីវកម្មនៅអាស៊ាន ពួកគេថានឹងពង្រីកបណ្ដាញផលិតកម្មមកប្រទេសកម្ពុជា ប្រសិនបើកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក។ ដូច្នេះ គម្រោងមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ គឺជាឱកាសដ៏ល្អបំផុត” លោកបានបន្ត។ បើតាមផែនការមេ ក្រុមហ៊ុន YCH […]

អាន​បន្ថែម

ការសិក្សាគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត-ទល់ដែនវៀតណាម ចប់សព្វគ្រប់ហើយ

ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាមព្រែកចាក បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ ការពិនិត្យ និងវាយតម្លៃ លើរបាយការណ៍នេះ នឹងដឹកនាំដោយក្រសួងបរិស្ថាន ហើយផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងសង្គម។ ក្រោយការសិក្សាអនុម័ត គម្រោងស្ដារផ្លូវជាតិលេខ៣៣ នឹងត្រូវអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមផែនការ គម្រោងលើកកម្រិតផ្លូវជាតិលេខ៣៣ នេះ មានប្រវែងសរុប ៥២ គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត (គីឡូម៉ែត្រ ១៤៨+១០០) ទៅលើព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២០ មេសា នេះថា៖«គម្រោងនេះគឺជាការពង្រីក និងលើកកម្ពស់ផ្លូវ ដោយក្រុមហ៊ុនចិនទទួលបានសិទ្ធិការសិក្សា។ ឥឡូវសិក្សាចប់ គឺត្រូវដាក់របាយការណ៍ជូនរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ»។ ទោះយ៉ាងណាក្ដី ឯកឧត្តមមិនបានបញ្ជាក់ពីថវិកាប៉ាន់ស្មានសម្រាប់អនុវត្តគម្រោងនេះឡើយ។ ប៉ុន្តែបើយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ ផ្លូវនេះនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត។ (អានបន្ថែម) […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនទាំង ៧ តម្លៃជាង ៦,៥ ពាន់លានដុល្លារ នឹងជំរុញវិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដរទន្លេមេគង្គ

ផ្លូវល្បឿនលឿនចំនួន ៧ ប្រវែងសរុប ១ពាន់គីឡូម៉ែត្រ ដែលបានចំណាយថវិកាប្រមាណ ៦,៥ ពាន់លានដុល្លារ កំពុងលេចរូបរាងជាបណ្ដើរៗ ដែលនឹងជួយជំរុញដល់វិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេមេគង្គរួមមានកម្ពុជា និងរៀតណាម ឱ្យកាន់តែប្រសើរឡើង។ បើយោងតាមសារព័ត៌មានវៀតណាម VnExpress គម្រោងទាំង ៧ រួមមានដូចតទៅ៖ ១. គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan មានប្រវែងសរុប ៥១ គីឡូម៉ែត្រ បើកការដ្ឋានកាលពីឆ្នាំ ២០០៩ ក្រោមទុនវិនិយោគប្រមាណ ៥៤៥ លានដុល្លារ បច្ចុប្បន្នសម្រេចបាន ៦៥% ហើយ ដោយគ្រោងនឹងបើកដំណើរជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗ មុខនេះ។ ២. គម្រោងផ្លូវល្បឿនលឿន My Thuan-Can Tho គម្រោងនេះ មានប្រវែងសរុប ២៣ គីឡូម៉ែត្រ ភ្ជាប់ពីស្ពាន My Thuan ២ ក្នុងខេត្ត Tien Giang ឆ្ពោះទៅទីក្រុង […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតកំពុងសិក្សាខណៈវៀតណាមត្រៀមសង់កំណាត់ហូជីមិញ-បាវិតឆ្នាំ២០២៣

ការស្ថាបនាផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត តម្លៃជាង ៥៨៧លានដុល្លារ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ នេះហើយ ដោយនឹងបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខនេះ។ យ៉ាងណាមិញ សម្រាប់ខាងកម្ពុជាវិញ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ យោងតាមសារព័ត៌មាន VN Express កាលពីម្សិលមិញនេះ ក្រុមការងាររបស់វៀតណាមបច្ចុប្បន្នកំពុងសំរុកបញ្ចប់នីតិវិធី និងការសិក្សានានាឱ្យបានក្នុងឆ្នាំនេះ ក៏ដូចជាផ្ដល់សំណងដល់អ្នកដែលប៉ះពាល់ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំក្រោយផងដែរ ពោលគឺដើម្បីធានាថាគម្រោងនឹងចាប់ផ្ដើមតាមផែនការ។ ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នេះមានប្រវែង ៥៣ គីឡូម៉ែត្រ ដោយរត់ចេញពីផ្លូវក្រវាត់ក្រុងលេខ ៣ នៃក្រុងហូជីមិញ ទៅផ្លូវជាតិលេខ ២២ ហើយបន្តទៅច្រកព្រំដែនម៉ុកបៃ-បាវិត។ គិតត្រឹមថ្ងៃនេះ ផ្លូវជាតិលេខ ២២ របស់វៀតណាម គឺជាផ្លូវតែមួយគត់ដែលតភ្ជាប់ហូជីមិញទៅព្រំដែនកម្ពុជាបាវិត ដែលធ្វើឱ្យចរាចរណ៍ច្រើនលើសកំណត់។ ប្រភពដដែលបានបន្ថែមថា ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ-បាវិត នឹងត្រូវសាងសង់ក្រោមលក្ខខណ្ឌសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដោយរដ្ឋាភិបាលជាអ្នកផ្ដល់សំណងលើដីធ្លីដែលប៉ះពាល់។ យ៉ាងណាមិញ សម្រាប់ខាងប្រទេសកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅតែស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។ មកដល់ពេលនេះ រដ្ឋាភិបាលមិនទាន់ប្រកាសសេចក្តីសម្រេចណាមួយអំពីគម្រោងនេះនៅឡើយទេ។ កាលពីខែវិច្ឆិកា ឆ្នាំមុន ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

សាឡាងឆ្លងកោះនរា-កោះពេជ្រ បើកដំណើរការដើម្បីរំដោះការកកស្ទះចរាចរណ៍

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដំណើរការសាឡាងខ្នាតធំ ២គ្រឿង សម្រាប់ដឹកយានយន្ត និងចម្លងអ្នកដំណើរឆ្លងរវាងកោះនរា និងកោះពេជ្រ ដើម្បីរំដោះការកកស្ទះលើស្ពានព្រះមុនីវង្ស។ នេះបើតាមការជូនដំណឹងរបស់មន្ទីសារធារណការ និងដឹកជញ្ជូនរាជធានីនៅព្រឹកថ្ងៃ ទី៩ ខែមេសានេះ។ ការដាក់ឱ្យដំណើរការសាឡាងនេះ គឺដើម្បីជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សថ្មី ព្រោះស្ពានព្រះមុនីវង្សចាស់កំពុងបិទជួសជុលរយៈពេល ៣ថ្ងៃ។ (អានបន្ថែម) ប្រភពដដែលបញ្ជាក់ថា សាឡាងទាំង ២ នេះ នឹងដំណើរការចម្លងពីម៉ោង ៥:៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់។ សាឡាងនេះទៀតសោត គឺនឹងប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺប្រើប្រាស់ក្នុងអំឡុងពេលស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាដែលកំពុងសាងសង់។ គួរបញ្ជាក់ផងដែរ ក្រៅពីសាឡាង រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC ក៏កំពុងពិចារណាសាងសង់ស្ពានបេតុងមួយខ្សែបន្ថែមទៀតផងដែរ នៅតំបន់ព្រែកប្រាផងដែរ ដើម្បីរំដោះចរាចរណ៍លើផ្លូវជាតិលេខ១ និង ផ្លូវជាតិលេខ២។ (អានបន្ថែម)

អាន​បន្ថែម

វិនិយោគិនឯកជនជាង ៥០ក្រុមហ៊ុន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុបជាង ៥០ ក្រុមហ៊ុន កាលពីថ្មីៗនេះ បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ នេះបើយោងតាម ជំនួបអនឡាញរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន កាលពីថ្ងៃទី៧ ខែមេសា កន្លងមកនេះ។ ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានគាំទ្រយ៉ាងពេញទំហឹង និងជំរុញឱ្យមានការវិនិយោគលើវិស័យហេដ្ឋារចនាឱ្យកាន់ពីវិស័យឯកជនឱ្យកាន់តែច្រើន។ ឯកឧត្តម ក៏បានប្តេជ្ងាថានឹងសហការជាមួយឯកជនបន្តកសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស។ ឯកឧត្តម មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានធ្វើការយ៉ាងសកម្មលើការងារជាច្រើនដូចជា តភ្ជាប់បណ្តាញផ្លូវថ្នល់ទូទាំងប្រទេស ពង្រីកផ្លូវជាតិ និងផ្លូវខេត្តនានា ក៏ដូចជាលើកកម្ពស់ផ្លូវពីស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ជាដើម។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២០ នេះ មានគម្រោងជាច្រើនដូចជា គម្រោងផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ គម្រោងផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប គម្រោងសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុង គម្រោងផ្លូវក្រវាត់ក្រុងទី ៤ គម្រោងសាងសង់ផ្លូវកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងគម្រោងសាងសង់ផ្លូវពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ (អានបន្ថែម) លើសពីនេះ ថ្មីៗនេះ រដ្ឋាភិបាលក៏ទើបបានដាក់ដំណើរការផ្លូវជាតិលេខ១១ ប្រវែង៩៦ គីឡូម៉ែត្រ និងប្រកាសដាក់ដំណើរការស្ពានងត្រង់-ក្រូចឆ្មា ប្រវែង១ […]

អាន​បន្ថែម

សាលាក្រុងប្រកាសបិទចរាចរណ៍ស្ពានព្រះមុនីវង្សចាស់ ៣ ថ្ងៃ ដើម្បីធ្វើការជួសជុល

ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបិទចរាចរណ៍បណ្ដោះអាសន្នរយៈពេល៣ថ្ងៃ ដើម្បីជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មីវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។ ការបិទចរាចរណ៍ គឺចាប់ពីម៉ោង ៨ ព្រឹកថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។ ដូច្នេះ ចរាចរណ៍ នឹងត្រូវពង្វាងមកស្ពានព្រះមុនីវង្សថ្មី ពោលគឺបើឱ្យជិះទៅមកទាំង ២ ទិស ជាបណ្តោះអាសន្ន។ គួរបញ្ជាក់ថា ការជួសជុលស្ពានព្រះមុនីវង្សចាស់ កន្លងមកបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង និងបង្កាន់ដៃស្ពានហើយ ហើយបច្ចុប្បន្នកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។

អាន​បន្ថែម