គម្រោងរថភ្លើង Mono Rail សិក្សាចប់សព្វគ្រប់ខណៈគម្រោងរថភ្លើងក្រោមដីត្រូវការពេលមួយខែទៀត

ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែទៀត។ នេះបើយោងតាមការឱ្យដឹងក្នុងជំនួបពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ខាងក្រសួងក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិនិត្យឡើងវិញលើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។ បើយោងតាមផែនការ រដ្ឋាភិបាលមានជម្រើស ៣ ពោលគឺ រថភ្លើងលើអាកាសបើកស្វ័យប្រវត្តិ (AGT) រថភ្លើងលើអាកាស Monorail និងរថភ្លើងក្រោមដី។ ការសិក្សា AGT និង Monorail បានបញ្ចប់រួចហើយ រង់ចាំតែការសិក្សាររបស់វថភ្លើងក្រោមដីប៉ុណ្ណោះ។ ក្រោយសិក្សារួច ខាងក្រសួងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក្នុងអំឡុងពេលនេះរដ្ឋាភិបាលក៏កំពុងស្វែងរកទុនយ៉ាងសកម្ម ហើយសង្ឃឹមថាក្រុមហ៊ុនឯកជនចូលរួមវិនិយោគ។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់មានប្រសាសន៍ថា៖ «ប្រសិនបើគម្រោងទាំងនេះធ្វើបានពិតមែន វាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំថែមទៀតផង»។  

អាន​បន្ថែម

បច្ចុប្បន្នវៀតណាមមានផ្លូវល្បឿនលឿនសរុបជាង១ពាន់គ.ម. គ្រោងសង់ឱ្យបាន៩ពាន់គ.ម. ត្រឹមឆ្នាំ២០៥០

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមលោក Nguyen Van The បានឱ្យដឹងកាលពីថ្មីៗនេះថា ប្រទេសវៀតណាមកំពុងព្យាយាមសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០ និងឱ្យបាន ៩០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។ នេះបើយោងតាមសារព័ត៌មាន Vietnam Plus។ បើយោងតាមរបាយការណ៍របស់ក្រសួងដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថា បច្ចុប្បន្នប្រទេសវៀតណាម មានផ្លូវល្បឿនលឿនសរុប ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរការ។ លើសពីនេះ ក្រសួងក៏កំពុងសាងសង់បន្ថែម ៩០០ គីឡូម៉ែត្រទៀត ផងដែរ ។ ទោះជាប្រទេសមួយនេះ មានផ្លូវល្បឿនលឿនជិត ២០០០ គីឡូម៉ែត្រ រួចហើយក្ដី បើយោងតាមអ្នកជំនាញ វៀតណាមនៅខ្វះប្រព័ន្ធផ្លូវជាច្រើនទៀត ពោលគឺប្រព័ន្ធផ្លូវដែលតភ្ជាប់ជាមួយនឹងកំពង់ផែ ផ្លូវដែក និងអាកាសយានដ្ឋាន។ ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានកំណត់គោលដៅថា នឹងធ្វើយ៉ាងណាសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ និង ៩,០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៥០ ។ […]

អាន​បន្ថែម

ម៉ាឡេស៊ីត្រូវសងសិង្ហបុរី ៧៦ លានដុល្លារ ក្រោយសម្រេចលុបចោលគម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំង ២

ប្រទេសម៉ាឡេស៊ី ត្រូវសងសំណងជាង ៧៦ លានដុល្លារ ដល់ប្រទេសសិង្ហបូរី ក្រោយសម្រេចលុបចោល គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ពីទីក្រុងគូឡាឡាំពួរទៅសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន CNA កាលពីថ្ងៃទី ២៩ មីនា កន្លងទៅ។ គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំងពីរត្រូវបានលុបចោល កាលពីដើមឆ្នាំ ២០២១ កន្លងមកនេះ ដោយសាររដ្ឋាភិបាលនៃប្រទេសទាំងពីរចរចាពិភាក្សាមិនចុះសម្រុងគ្នា ពិសេសជុំវិញបញ្ហាការចំណាយខ្ពស់ និងបញ្ហានយោបាយរបស់ប្រទេសម៉ាឡេស៊ី។ (អានបន្ថែម) យ៉ាងណាក្ដី កន្លងមក ប្រទេសសិង្ហបុរីបានចុះហត្ថលេខាជាមួយអ្នកម៉ៅការ ៥ ក្រុមហ៊ុន រួចហើយ ដើម្បីអភិវឌ្ឍកំណាត់ផ្លូវដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី។ ដូច្នេះទើប តម្រូវឱ្យ ម៉ាឡេស៊ីផ្ដល់សំណង់លើចំណាយទាំងអស់នេះ។ ប្រភពដដែលបានឱ្យដឹងថា សំណងប្រមាណ ៧៦ លានដុល្លារនេះ នឹងប្រើប្រាស់ដើម្បីបង់ថ្លៃសេវាកម្មប្រឹក្សាយោបល់ ថ្លៃរចនាហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម ដែលបានចំណាយរួចហើយ។ គួរបញ្ជាក់ផងដែរថា ផ្លូវដែកមួយខ្សែនេះមានប្រវែង ៣៥០ គីឡូម៉ែត្រ ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងប្រទេសទាំង ២ ពី ៧ ម៉ោងមកត្រឹម ៩០ នាទី ប៉ុណ្ណោះ។ គម្រោងនេះត្រូវចំណាយទុន ២៧,៣ ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេលក្នុងការសាងសង់ជាង […]

អាន​បន្ថែម

ការដ្ឋានជួសជុលកំណាត់​ផ្លូវទាំង ២៩ខ្សែ ដែល​ខូចខាត​ដោយទឹក​ជំនន់ ​សម្រេច​បានជាង​៥០%ហើយ

ការដ្ឋាន​ជួសជុល និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូច​ខាត​ដោយសារ​ទឹក​ជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិត​មក​ដល់​បច្ចុប្បន្ន ​សម្រេចបាន ១៦ ខ្សែ ​ហើយ ពោលគឺប្រមាណ ៥០%​។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ មីនា។ ​មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់​វិទ្យុជាតិ​កម្ពុជា​ថា គិតត្រឹមថ្ងៃទី ២៨ មីនា ក្រុមការងារបានបញ្ចប់​ការ​អ៊ុតកៅស៊ូផ្លូវមួយចំនួនជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់) រួចហើយ ដោយកំពុងបន្តការអ៊ុតកៅស៊ូផ្លូវលេខ ៤៧ បន្តទៀត ពីរង្វង់មូលស្ដាតចាស់ ដល់វត្តភ្នំ។ ប្រភពដដែល​បាន​ឱ្យដឹងថា គោលដៅបន្ទាប់គឺការជួលជុល និងអ៊ុតកៅស៊ូផ្លូវនៅ​ខណ្ឌទួលគោក។ គួរបញ្ជាក់ផងដែរ ទឹកជំនន់កាលពីឆ្នាំមុន បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសជាង ៣ពាន់គីឡូម៉ែត្រ ដោយថវិកាយ៉ាងហោច ៩១លានដុល្លារអាមេរិក នឹងត្រូវចំណាយដើម្បីជួសជុល។ ក្នុងនោះ ផ្លូវ ២៩ខ្សែ ក្នុងរាជធានីភ្នំពេញ ក៏បាន​ទទួល​រង​ការ​ខូចខាតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ថៃចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ

រូបភាពពី​ Bangkokpost រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្យដឹង កិច្ចសន្យាទាំងនោះរួមមាន៖ ១) ការងារវិស្វកម្មសំណង់ស៊ីវិលកំណាត់ណាវ៉ាណាខុន – បានផូ (តម្លៃប្រមាណ ៣៦៦ លានដុល្លារ) ២) កិច្ចសន្យាសាងសង់ស្ថានីយឈៀងរ៉ាក់ណូ (តម្លៃប្រមាណ ២០៧ លានដុល្លារ) និងការងារវិស្វកម្មផ្លូវដែកកំណាត់ព្រះកែវដល់សារៈបូរី (តម្លៃប្រមាណ ២៩៩ លានដុល្លារ) ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះត្រូវបានស្នើជាយូរមកហើយ ប៉ុន្តែទើបតែក្លាយជាការពិតបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងអនុវត្តដំណាក់កាលទី១ (បាងកក-ណងខាយ) កាលពីខែតុលាឆ្នាំមុននេះ។ ដោយឡែក សម្រាប់ដំណាក់កាលទី ២ នឹងភ្ជាប់ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ដែលស្ថិតនៅ ព្រំដែនថៃ – ឡាវ។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ […]

អាន​បន្ថែម

ព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ឯកជនទើបបង្ហើបរបាយការណ៍ការសិក្សាជូនរដ្ឋព្រឹកមិញនេះ

ក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា នេះ បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។ នេះសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចូលរួមដោយតំណាងក្រុមហ៊ុម ក៏ដូចជាអ្នកពិគ្រោះយោបល់ Consultant។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ ដោយឯកឧត្តមហាវណ្ណាល់ បានផ្តល់អនុសាសន៍ ២ ចំណុចធំៗ រួមមាន៖ ១-ត្រូវបញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ និង សេដ្ឋកិច្ច ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ២-ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរទៅតំបន់នោះច្រើនជាមុន។ ឧទាហរណ៍ដូចជា ការបង្កើតតំបន់ទេសចរណ៍ ឬសកម្មភាពសេដ្ឋកិច្ចថ្មីៗជាដើម។ ជាការឆ្លើយតប ក្រុមហ៊ុន ក៏ដូចជាអ្នកពិគ្រោះយោបល់ ប្ដេជ្ញាថានឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។ គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តហោះនេះ កំពុងសិក្សា ហើយនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនចិន China Power International Group ក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលចុងឆ្នាំ ២០២០។ (អានបន្ថែម) បើតាមផែនការ ការសាងសង់អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ […]

អាន​បន្ថែម

ភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា

សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។ ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។ ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណីទន្លេបាសាក់ត្រើយខាងកើត សហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងចូលរួមថែរក្សាបង្គោលព្រំពេលបោះរួច។ លើសពីនេះ សាលាខណ្ឌក៏នឹងចាត់វិធានការតាមច្បាប់ ក្នុងករណីជនណាម្នាក់បំពានដក ឬបំផ្លិតបំផ្លាញបង្គោលដែលបោះរួចនោះផងដែរ។

អាន​បន្ថែម

សាលាក្រុងកំពុងសម្រុកបញ្ចប់ការដ្ឋានផ្លូវស្ពាននិងប្រឡាយនានាដើម្បីត្រៀមការពារទឹកជំនន់ក្នុងរដូវវស្សា

អាជ្ញាធររាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅតែកើនឡើងក្ដី ការងារស្តារប្រឡាយ និងជួលជុលផ្លូវស្ពាននានាទូទាំងរាជធានីភ្នំពេញ ក៏នៅតែបន្ត ដើម្បីត្រៀមការពារទឹកជំនន់ ក្នុងរដូវវស្សាដែលខិតជិតមកដល់។ ជាក់ស្តែង កាលពីថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសាធារណការភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែល មានទំហំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ហើយជាលទ្ធផលសម្រេចបាន ៩០ភាគរយ ហើយ។ ប្រឡាយទួលពង្រ១ នេះ ជាប្រឡាយបេតុងទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ បច្ចុប្បន្ន ក្រុមការងារកំពុងដាក់លូប្រអប់ (២,៦៥ម៉ែត្រ x២,៦៥ម៉ែត្រ) ចំនួន ៣ជួរ ចាប់ពីបុរីជីបម៉ុង ដល់ប្រឡាយបឹងហា។ ជាមួយគ្នានេះ ក៏នឹងមានការដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ (៦ម៉ែត្រx២ម៉ែត្រ) ប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងការដាក់លូជ្រុងត្រង់ចំណុចផ្លូវឆ្លងកាត់ចំនួន៧ កន្លែង […]

អាន​បន្ថែម

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ

ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបានថ្លែងថា បច្ចុប្បន្ន ការស្ថាបនាស្ពាននេះ សម្រេចបានរួចរាល់មុនពេលកំណត់រហូតដល់ ២ខែឯណោះ ហើយយើងប្រកាសបើកប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។ «ដោយឡែក សម្រាប់ការសម្ពោធជាផ្លូវការ នឹងធ្វើឡើងនាពេលខាងមុខបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ដែលនៅពេលនោះក៏នឹងបើកសម្ពោធការដ្ឋានផ្លូវ ៧១ C ផងដែរ»។ គួរបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន៕ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

អ្នករំលោភដីរដ្ឋនៅកោះកុង ចេញមុខមកបកស្រាយហើយ ក្រោយរដ្ឋព្រមានថាចាត់វិធានការក្ដៅ

ទាក់ទិននឹងករណីចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីពេលថ្មីៗនេះ អ្នកចាក់ដីបានចេញមុខមកដោះស្រាយតាមការកោះហៅរបស់រដ្ឋបាលខេត្តហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍បានបន្តថា ផ្ទៃដីដែលត្រូវបានចាក់អាចម៍ដីចូល បានធ្វើឱ្យខូចខាតព្រៃកោងកាងរបស់រដ្ឋមានទំហំ ៤ ពាន់ម៉ែត្រការ៉ ដោយក្នុងនោះផ្ទៃដី ៣ ពាន់ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៧៩ អនក្រ.បក។ ទាក់ទិននឹងករណីនេះដែរ រដ្ឋបាលខេត្តតម្រូវឱ្យអ្នកចាក់ដី ត្រូវតែកាយអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែកចេញវិញ ដោយប្រើពេលយូរបំផុត ៧ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយត្រូវតែធ្វើការថែរក្សាស្ដារព្រៃកោងកាងរបស់រដ្ឋដែលបានខូចខាតឱ្យមានសភាពដូចដើមវិញ។ ដោយឡែក សម្រាប់ទីតាំងដី ដែលអ្នកចាក់ដីអះអាងថាបានទិញពីប្រជាពលរដ្ឋ ក្រុមការងារនឹងចុះសិក្សាលម្អិតថា តើដីនោះជាកម្មសិទ្ធិរបស់ពលរដ្ឋពិតប្រាកដមែន ឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ រដ្ឋបាលខេត្តកោះកុងបានចេញ បានចេញលិខិតស្ដីអំពីការចាក់ដីចូលចំណីព្រែក ដោយគ្មានការអនុញ្ញាត ហើយកោះហៅអ្នកចាក់ដីចូលមកដោះស្រាយជាមួយនឹងរដ្ឋបាលខេត្តជាបន្ទាន់។ (អានបន្ថែម)

អាន​បន្ថែម