ការវិនិយោគផ្ទាល់ពីចិនមានដល់ ៨៦០ លានដុល្លារក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២០ កើនឡើង ៧០%

ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ (FDI) ពីចិនចំនួន ៨៦០ លានដុល្លារ ពោលគឺកើនឡើងប្រមាណ ៧០% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមការឱ្យដឹងពីការប្រកាសព័ត៌មានរបស់ស្ថានទូតចិននៅកម្ពុជាកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា បើទោះជាវិបត្តិកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងវិនិយោគបរទេសក្ដី ប៉ុន្តែគម្រោងហេដ្ឋារចនាសម្ព័ន្ធបានដំណើរការទៅមុខយ៉ាងរលូនរួមមាន គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលសម្រេចបាន៣៥% ហើយ និងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ដែលបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុបផងដែរ។ ជាមួយគ្នានេះ គម្រោងសាងសង់រោងចក្រថាមពលអគ្គីសនីផ្សេងៗ ក៏ដំណើរការទៅដោយរលូនដែរ ក្នុងនោះ ស្ថានីយ៍អគ្គិសនី Huadian នៅខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅ បានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រហើយ។ ចំណែកឯ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើផងដែរ។ បន្ថែមពីនេះ ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានកើនឡើងជាបន្តបន្ទាប់ ដែលក្នុងនោះ បរិមាណនៃការនាំចូល និងនាំចេញ ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឧត្តមស៊ុន […]

អាន​បន្ថែម

ក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន

ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ នេះបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន។ ការកាត់ផ្ទៃដីនៅបឹងតាមោកនេះចំនួន ៩ ដងនោះ រួមមាន៖ ដើមខែមិនា ឆ្នាំ ២០២០៖ ដី ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាល សម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈនេះ និងត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ផ្នែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) នៅថ្ងៃ ២៧ មេសា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចដោះដូរដី ក្នុងទំហំ ៣០ […]

អាន​បន្ថែម

រោងចក្រផលិតដែកចេញពីអេតចាយតម្លៃ ១៧ លានដុល្លារ នៅកំពង់ស្ពឺ បើកឱ្យដំណើការជាផ្លូវការហើយ

រោងចក្រស្លដែក និងផលិតដែកតម្លៃជាង ១៧ លានដុល្លារថ្មីមួយ នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីចុងសប្តាហ៍មុន ដែលរួមចំណែកបង្កើនចំនួនរោងចក្រស្លដែកសរុបនៅកម្ពុជា ដល់ទៅ ៤ រោងចក្រ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនចិន Hong De Sheng (Cambodia) ដោយជំហានដំបូងនេះ រោងចក្រនឹងប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស ដោយអាចផលិតដែកក្នុងបរិមាណ កន្លះលានតោន ក្នុងមួយឆ្នាំ។ ឯកឧត្តម អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា៖ «វត្តមាន រោងចក្រស្លដែកនេះ នឹងរួមចំណែកដល់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ទាំងឯកជន និងរដ្ឋនៅកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ក្រៅពីរោងចក្រស្លដែក Hong De Sheng (Cambodia) កម្ពុជាក៏មានរោងចក្រស្លដែកចំនួន ៣ ទៀត រួមមាន រោងចក្ររបស់ក្រុមហ៊ុន Cambodian Jin Liang Metallic Technology ស្ថិតនៅខេត្តព្រះសីហនុ ក្រុមហ៊ុន Dopro […]

អាន​បន្ថែម

ឯកឧត្តមស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពតត្រឹមខែ មិថុនា ឆ្នាំនេះ

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមហ៊ុនទទួលខុសត្រូវបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពត ឱ្យបានក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ ក្រោយពន្យារពេលជាច្រើនសារមក។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងកិច្ចត្រួតពិនិត្យកំពង់ផែ កាលពីព្រឹកថ្ងៃទី ៤ ខែមករា នេះ ថា៖ «ក្រុមហ៊ុន គួរបន្ថែមមនុស្សធ្វើការទៀត ឬដាក់ផែនការរាប់ថយក្រោយឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យចប់តាមផែនការនៅខែ ៦»។ «យើងធ្វើយឺតយ៉ាវបែបនេះ គឺមិនល្អទេ ខាងក្រសួងទេសចរណ៍ក៏មិនសប្បាយចិត្ត ខាងADB ក៏មិនសប្បាយចិត្ត។ ដូច្នេះ ត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ ត្រឹមខែ ៦ តាមការសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឯកឧត្តម បានបន្ត។ ក្រុមហ៊ុនសាងសង់ បានទទួលសំណើរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ហើយក៏បានរាយការណ៍ថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥% ហើយ ដោយនៅខែ មេសា ខាងមុខនេះ គឹគ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ផ្លូវជាតិលេខ ៣ នឹងមានជញ្ជីងវាស់ទម្ងន់រថយន្តតាមស្ថានីយ ២កន្លែង និងកាមេរ៉ាវាស់ល្បឿន ១១កន្លែង

ផ្លូវជាតិលេខ ៣ នឹងត្រូវបំពាក់ដោយជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយចំនួន ២កន្លែង និងកាមេរ៉ាចាប់ល្បឿនចំនួន ១១កន្លែង ក្នុងគោលបំណងដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវដែលនឹងជួសជុលរួចរាល់ឆាប់ៗនេះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ មករា។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «យើងនឹងរៀបចំដាក់ជញ្ចឹងកប់ក្រោមផ្លូវទាំងសងខាងផ្លូវ ប៉ុន្តែឥឡូវហ្នឹងយើងកំពុងពិភាក្សាគ្នាដើម្បីរកថវិកា ប៉ុន្តែមិនមែនថវិការបស់គម្រោងទេ។ តែយើងបានដាក់សាកល្បងប្រើជញ្ជឹងក្រោមដីនេះហើយ។ ដោយឡែក កាមេរ៉ាចាប់ល្បឿន ក៏នឹងដាក់តាមផ្លូវផងដែរ»។ ឯកឧត្តមបានបន្ថែមថា ក្រុមការងារក៏កំពុងពិភាក្សាពីការដាក់ជញ្ជីងក្រោមដី និងជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយនៅលើផ្លូវនេះ ដើម្បីត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ក៏ដូចជារក្សាគុណភាពផ្លូវផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវជាតិលេខ ៣ នេះផងដែរ បើទោះជាមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនក្ដី។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត) ចំណាយទឹកប្រាក់អស់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក។ គិតមកដល់បច្ចុប្បន្នការស្ថាបនា សម្រចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់នៅខែ កញ្ញា ឆ្នាំនេះ ពោលគឺបញ្ចប់មុនការគ្រោងទុក។ […]

អាន​បន្ថែម

ការដ្ឋានលើកកម្ពស់ផ្លូវជាតិលេខ៣សម្រេចបាន៩០%គ្រោងបញ្ចប់មុនផែនការ

គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត សម្រេចបាន៩០%ហើយ ដោយគម្រោងបញ្ចប់មុនផែនការ ពោលគឺនៅខែកញ្ញា ឆ្នាំ២០២១ នេះ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តមស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «ការសាងសង់ផ្លូវនឹងចប់មុនកាលកំណត់នេះ គឺដោយសារតែក្រុមហ៊ុនចិនគាត់លួចបច្ចេកទេសសាងសង់មិនមានលួចគុណភាពនោះទេ ពោលគឺគុណភាពនៅល្អដូចដែលបានព្រមព្រៀងគ្នា»។ ឯកឧត្តមបានបន្តទៀតថា តាមប្លង់ដំបូងគឺមិនមានចំណុច U-turn (ចំណុចបើកទ្រូងផ្លូវសម្រាប់បត់រថយន្ត) ទេ តែឥឡូវ ក្រុមការងារនឹងរចនាចំណុច U-turn ផងដែរ ដោយផ្លូវនៅចំណុចនោះនឹងធំជាងធម្មតា ដើម្បីទុកកន្លែងឱ្យបត់ឡានដោយមានសុវត្ថិភាព។ លើសពីនេះ ក្រសួងក៏នឹងសាងសង់ផ្លូវអាកាសថ្មើរជើង ២កន្លែង ជញ្ជីងក្រោមដី ២កន្លែង និងបំពាក់កាមេរ៉ាចាប់ល្បឿន ១១កន្លែងផងដែរ (អានបន្ថែម និងបន្ថែម)។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង ៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស នឹងត្រូវសាងសង់ជាផ្លូវ ៤គន្លង […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្រេចឱ្យសង់ស្ពានអាកាសឆ្លងផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាជាច្រើនក្ដី

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនលើកច្រើនសារក្ដី។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី ៤ មករា នេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «ស្ពានអាកាសនេះ មិនមែនស្ពានអាកាសសម្រាប់ឡានទេ គឺស្ពានថ្មើរជើង ឆ្លងកាត់មុខផ្សារត្រាំខ្នាថ្មី និងវិទ្យាល័យមួយ ដោយយើងបានសម្រេចឱ្យសាងសង់ហើយ»។ «កន្លងមកក៏មានការ តវ៉ាថាមិនគួរមានស្ពានទេ ព្រោះអាចធ្វើឱ្យខូចគុណភាពផ្សារ ហើយក៏មានការស្នើសុំពីសាលាថាឱ្យយើងបើកទ្រូងផ្លូវជំនួសវិញ» ឯកឧត្តមបានបន្ត។ ទាក់ទិននឹងបញ្ហានេះ ឯកឧត្តមបានធ្វើលិខិតស្ដីពីលក្ខខណ្ឌបច្ចេកទេសជូនទៅ សម្ដេច ស ខេង និងសម្ដេច ហ៊ុន សែន ថាគួរ ឬមិនគួរសង់ស្ពាននេះ។ ក្រោយពិចារណាសម្ដេចទាំង ២ បានឯកភាពឱ្យសង់ ហើយក្រើនឱ្យប្រជាជនក្នុងតំបន់ឱ្យចូលរួមសហការ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យទៀតដឹងថា៖ «គោលបំណងចំបងនៃការធ្វើស្ពាននេះ គឺដើម្បីសុវត្ថិភាពរបស់អ្នកដើរផ្សារ និងសិស្សសាលា។ ផ្លូវដល់ទៅ […]

អាន​បន្ថែម

ក្រុមហ៊ុនវិស្វកម្មជប៉ុនទទួលសាងសង់រថភ្លើងល្បឿនលឿនឆ្លងសមុទ្រតម្លៃ ២,៤ពាន់លានដុល្លារពីប្រទេសសិង្ហបូរីទៅម៉ាឡេស៊ី

ក្រុមហ៊ុនវិស្វកម្មរបស់ជប៉ុន Penta-Ocean Construction កាលពីថ្មីៗនេះ ឈ្នះការដេញថ្លៃអនុវត្តការងារសាងសង់មួយផ្នែកធំនៃគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុង Johor Bahru នៅប្រទេសម៉ាឡេស៊ី ទៅសិង្ហបូរី ក្រោមការអនុម័តដោយអាជ្ញាធរដែនដីរបស់សិង្ហបុរី (LTA) ។ ក្រុមហ៊ុន Penta-Ocean នឹងទទួលខុសត្រូវលើផ្នែកសាងសង់ផ្លូវក្រោមដី សាងសង់ស្ថានីយចំណត Woodland North នៅសិង្ហបូរី ស្ថានីយ Bukit Chaga នៅម៉ាឡេស៊ី អគារគយ អគារអន្តោប្រវេសន៍ និង អគារចត្តាឡីស័ក នៅឯសឹង្ហបូរី ក៏ដូចជាសំណង់ស្រដៀងគ្នាមួយផ្នែកធំទៀតនៅម៉ាឡេស៊ី។ ដំណើរការសាងសង់ នឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ ក្រោយដាក់ឱ្យដំណើរការ ប្រព័ន្ធរថភ្លើងថ្មីមួយនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានយ៉ាងច្រើន ព្រោះអាចដឹកអ្នកដំណើរបានដល់ទៅ ៤១,៤០០ នាក់ក្នុងមួយថ្ងៃៗ។ គួរបញ្ជាក់ផងដែរថា ការស្នើសុំធ្វើគម្រោងនេះដំបូង គឺតាំងពីឆ្នាំ ១៩៩១ មកម្លេះ តែត្រូវបានបន្លាយពេលជិត ៣០ ឆ្នាំមកហើយ មុននឹងអនុម័ត។

អាន​បន្ថែម

ស្ថានីយរថភ្លើងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ

ប្រទេសថៃ កាលពីថ្មីនេះៗ បានប្រកាសថានឹងបញ្ចប់ការសាងសង់ស្ថានីយរថភ្លើងធំបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១  ក្នុងគោលបំណងដើម្បីកាត់បន្ថយការរកកស្ទះចរាចរណ៍នៅទីក្រុងបាងកក ក៏ដូចជាជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលេញធ្លោនៅក្នុងតំបន់។ ស្ថានីយ Bang Sue Grand ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យស្ថានីយ Hua Lamphong ដែលជាស្ថានីយដ៏សំខាន់បំផុតនៅរាជធានីបាងកក នាពេលបច្ចុប្បន្ន ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ៥២០ ហិកតា សាងសង់ជាអគារកម្ពស់ ៤ជាន់ ហើយមានស្ថានីយចតរហូតដល់ទៅ ១២ ចំណត ផ្លូវវថភ្លើង ២៤ ខ្សែ និង​រថភ្លើងចំនួន ៤០ខ្សែ។  គម្រោងនេះចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៣ មកម្លេះ ហើយក្រោយសាងសង់រួចនៅឆ្នាំក្រោយ  ស្ថានីយដ៏ធំនេះនឹងអាចទទួលអ្នកដំណើរដល់ទៅ ៦០ ម៉ឺននាក់។ ក្រៅពីសេវាកម្មប្រព័ន្ធរថភ្លើងពីខេត្តទៅខេត្តមួយ ស្ថានីយ Bang Sue ក៏នឹងមានសេវារថភ្លើងមេត្រូ(រថភ្លើងក្រោមដី) និងរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ជាមួយនឹងអាកាសយានដ្ឋានសុវណ្ណភូមិ ដុនមឿង និងអាកាសយានដ្ឋានអន្តរជាតិអ៊ូតាពៅផងដែរ។ លើសពីនេះ ប្រទេសថៃក៏នឹងមានផ្លូវល្បឿនលឿនប្រវែង ២២០ គីឡូម៉ែត្រ តភ្ជាប់រវាងអាកាសយានដ្ឋានដុនមឿងនៃក្រុងបាងកក ទៅអាកាសយានដ្ឋានអ៊ូតាពៅនៃខេត្តរ៉ាក់យ៉ងផងដែរ។

អាន​បន្ថែម

គម្រោងធំៗជាច្រើនក្នុងឆ្នាំ ២០២០ ដែលកំពុងលើកមុខមាត់ខេត្តសៀមរាប

បើទោះជាវិស័យទេសចរណ៍នៅខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដយ៉ាងណាក្ដី ខេត្តសៀមរាបក៏នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទទួលស្វាគមន៍គម្រោងវិនិយោគនានា ក្នុងគោលបំណងដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្រោយវិបត្តិកូវីដបញ្ចប់ទៅ។ គម្រោងខាងក្រោមសុទ្ធសឹងតែជាគម្រោង ដែលនឹងផ្លាស់ប្ដូរមុខមាត់ខេត្តមួយនេះឱ្យកាន់តែទំនើបជាងមុន៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប ដែលប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០ លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ ខែ ដោយគ្រោងនឹងបញ្ចប់ការដ្ឋាននៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកាកន្លងមកនេះ។ (អានបន្ថែម) ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ នេះដែរ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ (អានបន្ថែម) គម្រោងអាកាសយានដ្ឋានសៀមរាបថ្មី ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី AIAI នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ […]

អាន​បន្ថែម