ត្រឹមពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជាមានកម្ចីជាង៧,៩ពាន់លានដុល្លារ ៨៧%ប្រើសង់ហេដ្ឋារចនាសម្ព័ន្ធ

គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាមានកម្ចីពីបរទេសសរុបចំនួន ៧,៩ ពាន់លានដុល្លារអាមេរិក ដែលជាង ៨៧ ភាគរយ នៃកម្ចីត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០នេះ។ ក្នុងចំណោមកម្ចីបរទេសទាំងអស់ ចិន មានចំណែកធំជាងគេបំផុត ដែលក្នុងនោះកម្ពុជាមានបំណុលមិនទាន់សងសរុបចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ៤៦,៨ ភាគរយនៃចំនួនកម្ចីសរុប)។ បន្ថែមពីនេះ កម្ចីបរទេសច្រើនបំផុតបន្ទាប់ពីចិន រួមមាន កម្ចីចេញពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ១៨,៦ ភាគរយ និងធនាគារពិភពលោក ៧,៩ ភាគរយ និងកម្ចីពីប្រទេសដទៃទៀតរួមមាន ប្រទេសជប៉ុនកូរ៉េ (សាធារណរដ្ឋ) និងបារាំង ។ របាយការណ៍ដដែលរបស់ធនគារពិភពលោក បន្តទៀតថា បំណុលសាធារណៈ ត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ៣១,៦ ភាគរយនៃ GDP ក្នុងឆ្នាំ ២០២០ ប៉ុន្តែហានិភ័យបំណុលនៅតែមានកម្រិតទាបនៅឡើយ។

អាន​បន្ថែម

រូងក្រោមដីចំនួន ៧៥ កន្លែងនៃផ្លូវរថភ្លើងភ្ជាប់ពីឡាវ – ចិន បញ្ចប់ការសាងសង់ហើយ

គម្រោងផ្លូវរូងក្រោមដីដ៏ធំសម្បើមចំនួន ៧៥ កន្លែងនៃខ្សែផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិន ប្រវែងប្រមាណ ៤១៤ គ.ម បានបញ្ចប់ការដ្ឋានសាងសង់ហើយ។ នេះបើយោងតាម ក្រុមហ៊ុនអភិវឌ្ឍន៍ Laos-China Railway Company (LCRC) កាលពីពេលថ្មីៗនេះ។ គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិននេះ គឺជាគម្រោងក៏ធំសម្បើមមួយ ដែលតម្រូវឱ្យមានការសាងសង់ផ្លូវរូងក្រោមដីចំនួន ៧៥ ខ្សែ ឆ្លងកាត់តំបន់ភ្នំ និងព្រៃឈើទាំងក្នុងប្រទេសឡាវ និងចិន។ កំពុងសាងសង់ឡើងក្រោមទុនវិនិយោគជាង ៦ ពាន់លានដុល្លារអាមេរិក ជាងពាក់កណ្តាលនៃផ្លូវរថភ្លើងនេះ ត្រូវសាងសង់ជាផ្លូវក្រោមដី ឬសង់ជាផ្លូវអាកាស ពោលគឺ មានផ្លូវក្រោមដីប្រវែង ១៩៨ គីឡូម៉ែត្រ និងស្ពានផុតពីដីប្រវែង ៦២ គីឡូម៉ែត្រ។ មកទល់បច្ចុប្បន្ន ការងារដែលនៅសេសសល់ រួមមានការបង្ហើយផ្លូវរត់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាស្ថានីយរថភ្លើងជាដើម។ គម្រោងនេះចាប់ផ្ដើមសាងសង់តាំងពីខែធ្នូឆ្នាំ ២០១៦ មកម្លេះ ហើយគ្រោងនឹងបញ្ចប់ ហើយបើកដំណើរនៅខែធ្នូឆ្នាំ ២០២១ ខាងមុខនេះ។

អាន​បន្ថែម

ការសិក្សាគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគីរីគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ

ការសិក្សាលទ្ធភាពសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរី គ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ ដែលនេះជាការបោះជំហានមួយដ៏ធំសម្រាប់ការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ន ការសិក្សានេះកំពុងពិនិត្យមើលទៅលើការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន។ លោកថ្លែងថា៖ «យើងកំពុងតែសិក្សា យើងអត់ទាន់ធ្វើអី្វទាំងអស់ …ជាពិសេសយើងកំពុងពិនិត្យលើលទ្ធភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តើយើងត្រូវអនុវត្តយ៉ាងម៉េច។ សិក្សាចប់ បានយកមក ដាក់គណៈកម្មការប្រជុំ ថាតើត្រូវធ្វើអ្វីទៀត»។ លោកបន្តថា៖ “យើងអត់ទាន់មានការជ្រើសរើស អ្នកអភិវឌ្ឍន៍នៅឡើយទេ ព្រោះយើងកំពុងសិក្សា ហើយការសិក្សា ខែមករាហ្នឹង គឺចប់ហើយ”។ លោកបញ្ជាក់បន្ថែមថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកសិក្សា ប៉ុន្តែការសម្រេចលទ្ធផលសិក្សាគឺខាងអន្តរក្រសួងជាអ្នកសម្រេច។ គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតក្នុងស្រុកអូរាំង ខេត្តមណ្ឌលគីរី ហើយគោលបំណងនៃការសាងសង់ព្រលាននេះ គឺដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។ ក្រៅពីគម្រោងព្រលានយន្តហោះ រដ្ឋាភិបាលក៏មានគម្រោងចង់ផ្លាស់ប្តូរខេត្តមណ្ឌលគីរីទៅជាគោលដៅទេសចរណ៍អន្តរជាតិ។ ផែនការមេ ឆ្នាំ២០២០-២០៣៥ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ (អានបន្ថែម) ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើសពីនេះ […]

អាន​បន្ថែម

ក្រសួងមានផែនការចង់សាងសង់រថភ្លើងតភ្ជាប់ពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះថ្មី

ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមក ដោយមិនចាំបាច់ស្ទះចរាចរណ៍។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្មីៗនេះថា ក្រសួងបានត្រៀមផែនការនេះរួចហើយ តែមិនទាន់មានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនឯកជននៅឡើយទេ។ ឯកឧត្តម ថ្លែងថា៖ «នេះជាការត្រៀមទុករបស់ឯកឧត្តមទេសរដ្ឋមន្រ្តី (ស៊ុន ចាន់ថុល)…កាលណាគេធ្វើព្រលានយន្តហោះជិតហើយទៅ យើងនឹង Design ចូលទៅយ៉ាងមិច អីយ៉ាងមិច…[យើងនឹងគិតបន្តទៀត]»។ ដោយសារគម្រោងព្រលានយន្តហោះថ្មីនឹងសាងសង់រួចជាស្ថាពរ នៅឆ្នាំ២០២៣ ដែលនៅសល់ពេលយូរទៀត ក្រសួងនៅមិនទាន់បង្ហាញព័ត៌មានលម្អិតអ្វីជាក់លាក់ទេ តែនឹងបន្តសិក្សា។ ទាក់ទិននឹងការធ្វើដំណើរទៅមកព្រលានថ្មីនេះ ក្រុមហ៊ុន OCIC ក៏មានផែនការចង់សាងសង់ផ្លូវល្បឿនលឿនពីព្រលានថ្មីមករាជធានីភ្នំពេញដែរ។ បើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា គម្រោងនេះគឺជាគម្រោងដាច់ដោយឡែកពីគម្រោងសាងសង់ព្រលានរបស់ OCIC។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តភ្នំពេញថ្មីនេះ គឺជាគម្រោងខ្នាតយក្សតម្លៃជាង ១,៥ ពាន់លានដុល្លារ។ គិតមកត្រឹមខែមេសា គម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៣០% ហើយសម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ នេះ។ (អានបន្ថែម)  

អាន​បន្ថែម

គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣ពីចោមចៅទៅកំពតសម្រេចបានជិតទាំងស្រុងហើយ

គិតត្រឹមខែចុងវិច្ឆិកានេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅដល់ក្រុងកំពត សម្រេចបាន៨៣% ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីព្រឹកថ្ងៃទី ១០ ធ្នូនេះ។ ផ្លូវនេះមានប្រវែងសរុប ១៣៤ គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនាជាប្រភេទផ្លូវប៊េតុងកៅស៊ូ (AC) ដោយបែងចែកជា ២ ដំណាក់កាលរួមមាន៖ -ដំណាក់កាលទី១ ប្រវែង ៦៩គីឡូម៉ែត្រពីចោមចៅ-បែកគូស ដែលនឹងត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បារកណ្តាលទ្រូងផ្លូវ -ដំណាក់កាលទី២ ប្រវែង ៦៥ គីឡូម៉ែត្រ ពីបែកគូស-ក្រុងកំពត ដែលនឹងត្រូវពង្រីកជា ២គន្លង។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ ហើយនឹងចំណាយរយៈពេលសាងសង់ ៤៨ ខែ ដើម្បីបញ្ចប់។ (អានបន្ថែម)

អាន​បន្ថែម

ខេត្តកោះកុងអនុញ្ញាតឱ្យក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ ១៥៥១ តែស្នើឱ្យសិក្សាផលប៉ះពាល់សិន

ថ្នាក់ដឹកនាំខេត្តកោះកុង អនុញ្ញាតឱ្យក្រុមហ៊ុនចិន ដែលទើបឈ្នះការដេញថ្លៃកាលពីពេលថ្មីៗនេះ ស្ថាបនាផ្លូវជាតិលេខ ១៥៥១ ប៉ុន្តែស្នើឱ្យសិក្សាលើផលប៉ះពាល់ទីតាំងភូមិសាស្ត្រ ប្រជាជន និងបរិស្ថានសិន។ នេះបើយោងតាម កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១៥៥១ តាមប្រព័ន្ធអនឡាញ ក្រោម វត្តមាន លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី ៣ ធ្នូ នេះ។ ជាលទ្ធផលនៃការប្រជុំ ថ្នាក់ដឹកនាំខេត្តកោះកុងទាំងអស់ គាំទ្រនូវគម្រោងសាងសង់ផ្លូវជាតិលេខ ១៥៥១នេះ ដោយសូមស្នើសុំឱ្យមានការដោះស្រាយផលប៉ះពាល់ដីធ្លីដូចជា ដីលំនៅឋាន និង ដីចម្ការ ជាដើមជូនប្រជាពលរដ្ឋឲ្យបានសមរម្យ ព្រមទាំងស្នើសុំឲ្យក្រុមហ៊ុនគិតគូរអំពីចរន្តផ្លូវចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ក្នុងអំឡុងពេលសាងសង់។ បន្ថែមពីនេះ ខាងរដ្ឋបាលខេត្តក៏បានស្នើឱ្យមានការកាត់បន្ថយផលប៉ះពាល់បរិស្ថានខ្ពស់ជាពិសេស តំបន់ការពារធម្មជាតិក្នុងខេត្តនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៤ វិច្ឋិកា នេះ ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ក្នុងនោះក៏រួមមានផ្លូវជាតិលេខ ១៥៥១ ប្រវែង ៦៧ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន MCC Shen Kan ឈ្នះការដេញថ្លៃលើការសាងសង់ផ្លូវជាតិធំៗ ៤ខ្សែ ប្ររែងជាង ២៧០គ.ម

ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ប្រវែងសរុបប្រមាណ ២៧០ គីឡូម៉ែត្រ ដែលមានទីតាំងក្នុងខេត្តចំនួនប្រាំ រួមមាន ខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ កំពត និងតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ វិច្ឋិកា ២០២០ នេះ។ ផ្លូវ ដែលក្រុមហ៊ុនដេញថ្លៃឈ្នះ រួមមាន ផ្លូវជាតិលេខ ៤១ (ប្រមាណ ៩៥ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣១ (ប្រមាណ ៥២ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣៣ (ប្រមាណ ៥៣ គីឡូម៉ែត្រ) និងផ្លូវជាតិលេខ ១៥៥១ (ប្រមាណ ៦៧ គីឡូម៉ែត្រ)។ ប្រភពដដែល បានឱ្យដឹងទៀតថា ផ្លូវទាំង ៤ ខ្សែនេះ នឹងត្រូវបានរចនាជាផ្លូវហាយវេកម្រិតទី២ ដោយក្រុមហ៊ុននេះនឹងទទួលបន្ទុកក្នុងការសិក្សា និងសាងសង់។ យ៉ាងណាមិញ […]

អាន​បន្ថែម

ក្រសួងកំពុងរងចាំលទ្ធផលការសិក្សាចុងក្រោយដើម្បីពិចារណាថានឹងសង់រថភ្លើងលើអាកាស ឬក្រោមដី ឬ Monorail

ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាសនៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និងពីរផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្មីៗនេះថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។ ឯកឧត្តមថ្លែងថា៖ “ការសិក្សារថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ប៉ុន្តែគម្រោងនឹងវាអស់ច្រើនពេក… ទាល់តែរដ្ឋាភិបាលជាអ្នកសម្រេច ហើយយើងគ្រាន់តែដឹងថាបានសិក្សា”។ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្រសួងកំពុងជ្រើសរើសរវាង រថភ្លើងលើអាកាស រថភ្លើង Mono Rail និងរថភ្លើងក្រោមដី។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា គម្រោងសិក្សារថភ្លើងលើអាកាស គឺខាង JICA បានសិក្សារួចហើយ ហើយក្រសួងនៅរង់ចាំលទ្ធផលសិក្សា។ ដោយឡែក គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា។ ក្រោយការសិក្សាចប់ ក្រសួងនឹងប្រៀបធៀបដើម្បីជ្រើសរើសយកគម្រោងណាមួយដែលមានតម្លៃសមរម្យ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។ បើតាមឯកឧត្តមរដ្ឋមន្ត្រី គម្រោងនេះអាចនឹងប្រើប្រាស់ថវិកាប្រមាណចន្លោះពី ១ពាន់លានដុល្លារ ទៅ ១,៤ […]

អាន​បន្ថែម

ឯ.ឧ. ស៊ុន ចាន់ថុល៖ ចិនសាងសង់ផ្លូវឱ្យកម្ពុជាជាង ៣ពាន់គីឡូម៉ែត្រ ក្រោមកម្ចីសរុប ៣ពាន់លានដុល្លារ

មកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើន បានសាងសង់ផ្លូវសរុបជាង ៣.០០០ គីឡូម៉ែត្រ និងស្ពានធំៗ ចំនួន ៨ ដែលមានប្រវែងសរុបជាង ៨ គីឡូម៉ែត្រ នៅប្រទេសកម្ពុជា ក្រោមកម្ចីសម្បទានប្រមាណ ៣ ពាន់លានដុល្លារអាមេរិកពីរដ្ឋាភិបាលចិន។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិងសំណង់លើកទី១១ (11th International Infrastructure Investment and Construction Forum) កាលពីថ្ងៃទី ២ ធ្នូ កន្លងមកនេះ។ បើយោងតាមឯកឧត្ដម តួលេខនេះ មិនរាប់បញ្ចូលនូវគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តម្លៃ ២ ពាន់លានដុល្លារ ដែលក៏កំពុងសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge Corporation (CRBC) ដោយបច្ចុប្បន្នសម្រេចបានជាង ២៧% ហើយ។ (អានបន្ថែម) ឯកឧត្តមមានប្រសាសន៍ថាទៀតថា៖ «ការសិក្សាផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅព្រំដែនវៀតណាមក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនចិនមួយផ្សេងទៀតដែរ»។ «រហូតមកដល់ពេលនេះប្រទេសចិនបានជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈកម្ចីសម្បទានជិត ៣ […]

អាន​បន្ថែម

រដ្ឋសម្រេចរើផ្លូវរថភ្លើងចូលអាកាសយានដ្ឋានភ្នំពេញចោល ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍

កំណាត់ផ្លូវរថភ្លើង ដែលមានផ្លូវដែកពុះកាត់ចុះកណ្ដាលទ្រូងថ្នល់ បំបែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងត្រូវបានលុបចោល ដោយសារសេវាដឹកអ្នកដំណើរពីស្ថានីយទៅចំណុចអាកាសយានដ្ឋានផ្អាក និងជាពិសេសដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាញឹកញាប់។ ឯកឧត្តម លី បូរិន អនុរដ្ឋាលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្លូវដែក បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែធ្នូ នេះថា សេវាដឹកអ្នកដំណើរលើកំណាត់ផ្លូវរថភ្លើងនេះ មិនសូវទទួលបានការគាំទ្រពីអ្នកដំណើរទេ ទើបក្រុមហ៊ុន Royal Railway ឯកភាពជាមួយក្រសួងរើចោលកំណាត់ផ្លូវរថភ្លើងនេះ។ ឯកឧត្តម ថ្លែងថា៖ “ដោយសារអាកាសយានដ្ឋានគេដូរទៅកន្លែងថ្មី ហើយដោយសារតាំងពីកូវីដមក យើងអត់ដែលរត់ទេ ទុកទៅវាមានគ្រោះថ្នាក់ដល់ប្រជាជន មានគ្រោះថ្នាក់ជាបន្តបន្ទាប់ អីចឹង ជាគោលការណ៍យើងត្រូវរើចោល”។ គួរបញ្ជាក់ផងដែរថា ខ្សែរថភ្លើងនេះ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។ លើសពីនេះ ក្រុមហ៊ុន Royal Railway ក៏បាននាំចូលទូរថភ្លើង ទំនើប ល្បឿនលឿនជាងមុន ដើម្បីដាក់បម្រើសេវាដឹកអ្នកដំណើរតាមរថភ្លើងនេះផងដែរ។

អាន​បន្ថែម