សម្តេចបង្ហើបពីគម្រោង សង់ផ្លូវថ្មី ១ខែ្ស ភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង ដើម្បីជំរុញសក្តា​​នុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។ សម្តេចបានថ្លែងថា “….ធ្វើផ្លូវ ០១ខ្សែភ្ជាប់ទៅកំពង់ផែខេត្តកោះកុង ដែលបន្តិចទៀត ខេត្តកំពង់ស្ពឺកាន់តែខ្លាំង ខាងសក្តានុពល។ តែបើអត់ធនធានមនុស្ស ខេត្តកំពង់ស្ពឺចាប់យក​ឱកាសនេះមិនបានទេ”។ ទន្ទឹមនឹងនេះ សម្តេច បានថ្លែងជំរុញឱ្យយុវជនជំនាន់ក្រោយប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ បើតាមគំនូសគម្រោងរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ គម្រោងផ្លូវថ្មីមួយខ្សែនេះ ជាផ្លូវដីល្បាយគ្រួសប្រវែង ១១៥.២០គ.ម ភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ស្រុកកោះកុង ខេត្តកោះកុង ប្រសព្វផ្លូវជាតិលេខ ៤៨ ត្រង់គ.ម លេខ៦៨។

អាន​បន្ថែម

គម្រោង​​រូប​រាងជាស្លឹក​ពោធិ៍​តម្លៃ​ជាង​ $៥,៥​លាន​​ ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​ ​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ

គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេ​ច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ដែលរួមមាន​ការ​សាង​សង់​ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។ សមិទ្ធផល ០៣ធំៗ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង ៥,៥លានដុល្លារ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ […]

អាន​បន្ថែម

គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ក្នុងខែសីហា ឆ្នាំ២០២៤​ ខាងមុខនេះ

រដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងគ្រោងចំណាយថវិកា ១៧០០លានដុល្លារ នៅ​ក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ នេះបើតាមការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ក្នុងឱកា​ស​អញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ២០២៤។ ថ្លែងក្នុងពិធីខាងលើ សម្តេចបវរធិបតី បានលើកឡើងថា “ការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមនៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះតែម្ដង! យើងមិនទុកឱ្យយប់យន់សុបិន្តច្រើនទេ ព្រោះស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើយកតែម្ដង។” គម្រោងផ្លូវទឹកថ្មីនេះ នឹងមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវ​នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក​តាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តដល់សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួន៤ ទៀតរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ជាមួយគ្នានេះដែរ គម្រោងនេះផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលអាចជួយកាត់បន្ថយចំងាយជាង ៦៩គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាម ព្រមទាំងការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ […]

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% គ្រោងបញ្ចប់មុនកិច្ចសន្យាជាង១ឆ្នាំ

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៨៧,១៩ភាគរយ ដោយគ្រោងនឹងបញ្ចប់មុនកិច្ចសន្យាដល់ទៅជាងមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៨៧,១៩ភាគរយហើយ ដែលក្នុងនោះរួមមាន៖ ១).អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ២).ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខ។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជា-ចិន ប្រសិទ្ធនាមកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”

កម្ពុជា និងចិន បាន​ឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ  ជា «មហាវិថី ស៊ី ជីនពីង» ។ នេះបើតាមពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាមនេះ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គ​រដ្ឋទូត​នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ផ្លូវក្រវាត់ក្រុងទី៣ នេះ ត្រូវបានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដែលឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ។ ផ្លូវមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ […]

អាន​បន្ថែម

គម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៩៥ភាគរយ ហើយ

គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ សម្រេចបាន ៩៥ភាគរយ ហើយ គ្រោងនឹងប​ញ្ច​ប់នៅអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយ​ម​ ចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងអនុវត្តលើការងារចំនួន ០៤ រួមមាន៖ ទី១)ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២)ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣)ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤)រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរ គម្រោងស្តារព្រែកពាមសត្ថា ជាផ្នែកមួយនៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបាន ៦៥ភាគរយហើយ ផងដែរ។ គម្រោងនេះ បានចាប់អនុវត្តតនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០​២​៤ ខាងមុខនេះ ដែលអនុវត្តចាប់ពីបឹងតាមោក រហូតដល់ច្រកចេញព្រែកពាមសត្ថាប្រវែ​ង​ប្រមាណ ១៩គីឡូម៉ែត្រ ស្ថិ​ត​ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល។ សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកពីជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះជំហានទី១ និងទី២ គម្រោងការងារដែលត្រូវអនុវត្តមាន […]

អាន​បន្ថែម

ទំនប់ទឹកយូបា បង្កើត Digital Twin សម្រាប់​ការ​ត្រួត​ពិនិត្យគ្រឿងបង្គុំ​ដោយ​ស្វ័យ​ប្រវត្តិ​

Bentley’s Reality Modeling and iTwin Applications Facilitate Situational Intelligence to Optimize Risk Assessment New Bullards Bar Dam is a 645-foot-tall concrete arch dam built in 1970 to reduce flood risk, generate clean hydropower, and ensure reliable water supply to Yuba County residents. The dam’s legacy monitoring system required time-consuming, costly, and risky manual data Yuba […]

អាន​បន្ថែម

បច្ចេកវិទ្យាឌីជីថលភ្លោះ និង AI អាចកំណត់កំហូចស្ពាន និងវាយតម្លៃស្តង់ដារថ្មីសម្រាប់ការជួសជុល

ការជួសជុលស្ពាន Robert Street ដែលមានអាយុកាលជាប្រវត្តិសាស្ត្រ ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងឌីជីថលភ្លោះ ដើម្បីទាយយកដំណើរការត្រួតពិនិត្យ និងកំណត់កំហូចដែលត្រូវជួសជុល និងថែទាំ អស់រយៈពេលជិត 100 ឆ្នាំមកនេះ ស្ពានឥន្ទធនូ Robert Street នៅ St. Paul រដ្ឋ Minnesota ត្រូវបានដាក់ជានិមិត្តរូបនៃសំណង់ប្រវត្តិសាស្រ្ត។ ជារចនាសម្ព័ន្ធបែបទំនើប វាក៏ត្រូវបានបម្រើជាផ្លូវថ្នល់ដ៏សំខាន់សម្រាប់ចរាចរណ៍ឆ្លងកាត់នៃទន្លេ Mississippi ដោយធ្វើដំណើរពីផ្នែកខាងលិចនៃទីក្រុងទៅកាន់ទីប្រជុំជននៃសង្កាត់ St. Paul។ ឥឡូវនេះ មន្ទីរសាធារណការនៃរដ្ឋមីនីសូតា (MnDOT) កំពុងរៀបចំផែនការជួសជុលដ៏សំខាន់មួយ ដែលនឹងធ្វើឱ្យស្ពានប្រវត្តិសាស្ត្រមួយនេះអាចគង់វង្សស្ថិតស្ថេរសម្រាប់រយៈពេល 50 ឆ្នាំទៅមុខទៀត។ កិច្ចការមួយនេះ គឺមានគោលបំណងធានាឱ្យបាននូវអនាគតជាប្រវត្តិសាស្រ្តរបស់សង្កាត់ St. Paul ខណៈដែលការធ្វើគំរូពីវឌ្ឍនភាពបច្ចេកវិទ្យានឹងក្លាយជាស្តង់ដារមួយសម្រាប់ការជួសជុល និងថែទាំក្នុងកិច្ចការវិស្វកម្មស្ពាន។ លោក Barritt Lovelace អនុប្រធាន UAS, AI និង reality modeling សម្រាប់ក្រុមហ៊ុន Collins Engineers, Inc បាននិយាយថា “[នេះគឺជាជំហានឆ្ពោះទៅមុខដ៏ធំបំផុតនៅក្នុងការត្រួតពិនិត្យស្ពានចាប់តាំងពីការងារត្រួតពិនិត្យស្ពានបានយល់ព្រមជាផ្លូវការនៅឆ្នាំ […]

អាន​បន្ថែម

រដ្ឋមន្ត្រីដឹកកជញ្ជូនថៃកៀរគរទុនពីចិន $២៧ពាន់​លាន​ ​ដើម្បីចាប់ផ្តើមគម្រោងស្ពានអាកាសភ្ជាប់សមុទ្រ​និងពង្រីកផ្លូវដែកថ្មី

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃ លោក Suriya Jungrungreangkit ថ្មីៗនេះបានទៅ ផ្សព្វផ្សាយនិងកៀរគរទុនវិនិយោគសម្រាប់អភិវឌ្ឍគម្រោងសង់ស្ពានអាកាសភ្ជាប់សមុទ្រតម្លៃ ២៧ ពាន់លានដុល្លារជាមួយអ្នកវិនិយោគចិននៅទីក្រុងប៉េកាំង។ កាសែត The Nation បានរាយការណ៍ថាគម្រោងដែលរដ្ឋមន្ត្រីថៃបានស្នើនៅចំពោះមុខវិនិយោគិនចិននោះ គឺជាផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរនៅសងខាងនៃតំបន់មាត់សមុទ្រ Isthmus របស់ថៃដែលតភ្ជាប់ដោយផ្លូវដែកនិងផ្លូវហាយវេប្រវែង ១០០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងសមុទ្រ Andaman និងឈូងសមុទ្រថៃ ដោយវៀងលែងឆ្លងកាត់ច្រកសមុទ្រ Malacca នេះបើយោងតាម globalconstructionreview.com បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។ នៅក្នុងបទបង្ហាញនៅសណ្ឋាគារ Grand Hyatt Beijing កាលពីថ្ងៃ០៨ ឧសភា ២០២៤ លោក Suriya បានរៀបរាប់លម្អិតអំពីគម្រោងនេះដល់សហគ្រិនចិនពីសក្តានុពលលើវិស័យវិនិយោគអាទិភាពមួយចំនួន ដូចជា វិស័យភស្តុភារ ការដឹកជញ្ជូន ការគ្រប់គ្រងកំពង់ផែ ហិរញ្ញវត្ថុ ឧស្សាហកម្ម ធានារ៉ាប់រង និងសំណង់។ ក្រុមហ៊ុនចិនធំៗ ដែលបានចូលរួមក្នុងឱកាសនោះ រួមមានក្រុមហ៊ុនដឹកជញ្ជូនចិន Cosco Shipping Lines, ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែចិន China Harbor […]

អាន​បន្ថែម

គម្រោងស្ដារប្រឡាយរលាំងជ្រៃ និងអាងទឹកតាសាល នៅកំពង់ស្ពឺ សម្រេចបាន ៦០% និង ៩០%

គិតមកដល់ពេលនេះ ការងារស្ដារប្រឡាយមេរលាំងជ្រៃខាងជើង និងការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសា នៅកំពង់ស្ពឺ សម្រេចបាន ៦០ភាគរយ និង៩០ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងដោយផ្ទាល់របស់ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តួយ៉ាងដូចជាទំនប់អាងទឹកតាសាល មានសារៈសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ២ភូមិ នៃឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលទំនប់អាងទឹកមួយនេះ គឺជាទំនប់ការពារ និងគ្រប់គ្រងទឹកជំនន់ ពិសេសបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៣.៥១៨ហិកតា។ នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហ៊ាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារជួសជុលកន្ទុយសំណង់បង្ហៀរនៃទំនប់អាងទឹកតាសាលចំនួន ១កន្លែង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៩០ភាគរយហើយ។ ក្រៅពីការងារជួសជុលអាងទឹកតាសាល ក្រសួងក៏កំពុងជំរុញស្តារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ដែលរួមមាន៖ ជួសជុលប្រឡាយមេចំនួន១ខ្សែ ប្រវែង ១៤.៥០០ម៉ែត្រ,ជួសជុលថែទាំសិល្បការ្យដែលមានស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង, និងការងារសាងសង់សំណង់ថ្មីបន្ថែមចំនួន៣កន្លែងទៀត ដែលបច្ចុប្បន្នសម្រេចបាន ៦០ភាគរយ ហើយ។ […]

អាន​បន្ថែម