អគារទីស្ដីក្រសួងសាធារណការថ្មីសម្រេចបាន ៩៥% គ្រោងនឹងសម្ពោធឆាប់ៗនេះ

ការសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សម្រេចបានស្ទើរទាំងស្រុងហើយ គ្រោងនឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងការពីថ្ងៃទី ១៩ វិច្ឆិកា ថា មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួន ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។ អគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ឧសភា ២០១៩ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។  

អាន​បន្ថែម

ក្រសួង៖ រដ្ឋមិនទាន់ទទួលឯកសារផ្លូវការថាកូរ៉េសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំទេ

ឆ្លើយតបទៅនឹងព័ត៌មានក្នុងស្រុកដែលថាប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ អ្នកនាំពាក្យក្រសួងសាធារណការបានបកស្រាយថា ថ្វីបើភាគីកូរ៉េបានប្រកាសថានឹងជួយសាងសង់ពិតមែន ប៉ុន្តែក្រសួងមិនទាន់បានទទួលព័ត៌មាន និងឯកសារផ្លូវការណាមួយពីខាង KOICA នៅឡើយទេ។ អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២០ វិច្ឆិកានេះថា៖ «អាហ្នឹង[ការឯកភាពថានឹងជួយសាងសង់] គឺជាប្រសាសន៍របស់ប្រទេសកូរ៉េ ខាងខ្ញុំមិនទាន់មានព័ត៌មានផ្លូវការពីខាង KOICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ) ផង»។ គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា កន្លងទៅនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong ធ្លាប់បញ្ជាក់ថារដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពាននេះ តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម) ប៉ុន្តែមកទល់បច្ចុប្បន្នរដ្ឋមិនទាន់ទទួលបានដំណឹងថ្មីឡើយទាក់ទង់នឹងសិក្សានេះ។ ឯកឧត្តម វ៉ាស៊ីម សូរិយា បានឱ្យដឹងថា៖ «យើងគ្រាន់តែដឹងថាខាងកូរ៉េគេសិក្សា តែចប់មិនចប់ របាយការណ៍នៅណា តម្លៃប៉ុន្មានអីយើងអត់ទាន់ដឹងផង» ។

អាន​បន្ថែម

វៀតណាមនឹងសាងសង់ព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសតម្លៃជាង ៤ ពាន់លានដុល្លារនៅខែក្រោយ

ព្រលានយន្តហោះអន្តរជាតិ Long Thanh ដែលជាព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសវៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូងនៅខែក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VnExpress។ មានទីតាំងនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រភាគខាងកើតទីក្រុងហូជីមិញ ក្នុងខេត្តដុងណៃ អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់លើផ្ទៃ ១៨០០ ហិកតា។ ដំណាក់កាលទី ១ រួមមានការសាងសង់ផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រមួយខ្សែដែលមានទទឹង ៧៥ ម៉ែត្រ និងមានចំណត ៣៧៣ ០០០ ម៉ែត្រការ៉េ ដែលរចនាឡើងដើម្បីបម្រើអ្នកដំណើរ ២៥ លាននាក់ និងផ្ទុកទំនិញ ១,២ លានតោនក្នុងមួយឆ្នាំ។ ដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ ដោយឡែក ដំណាក់កាល២ ទៀត នឹងបញ្ចប់នៅមុនឆ្នាំ ២០៤០ ដែលនឹងបន្ថែមផ្លូវរត់ ៣ បន្ថែម និងចំណតអ្នកដំណើរចំនួន ៤ ទៀត និងអាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់ និងផ្ទុកទំនិញ ៥ លានតោនក្នុងមួយឆ្នាំ។ លោក Lai […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៣

រដ្ឋបាលខេត្តកំពត សម្រេចអនុម័តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ តម្លៃប្រមាណជាង ៣ លានដុល្លាអាមេរិក ដោយគម្រោងទាំងនេះគ្រោងនឹងអនុវត្តនៅចុងឆ្នាំ ២០២០ នេះ។ នេះបើតាមការឱ្យដឹងពី កិច្ចប្រជុំគណៈកម្មការរៀបចំគម្រោងអភិវឌ្ឍខេត្តដែលដឹកនាំការប្រជុំដោយអភិបាលខេត្តកំពតឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ១៧ វិច្ឆិកា កន្លងមកនេះ។ បើយោងតាមសារព័ត៌មាន Fresh News គម្រោងនេះ គឺសុទ្ធសឹងជាគម្រោងស្ថាបនា និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្លូវថ្នល់បេតុង សួនសាធារណៈ ការកែលម្អដាក់ប្រព័ន្ធលូតាមដងផ្លូវ ក្នុងសង្កាត់មួយចំនួននៃក្រុងកំពត និងនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ គួរបញ្ជាក់ផងដែរថា គម្រោងទាំងនេះ ត្រូវបានអនុម័តដោយគណៈកម្មការរៀបចំគម្រោងខេត្តរួចមក រងចាំតែដំណើរការនីតិវិធីផ្លូវច្បាប់មួយចំនួនតែប៉ុណ្ណោះ។

អាន​បន្ថែម

ពិធីបើកការដ្ឋានផ្លូវ៣៨ខ្សែនៅសៀមរាប នឹងធ្វើឡើងនៅចុងខែវិច្ឆិកានេះ ក្រោយពន្យារពេលមួយរយៈ

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថាការបើកដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាប គ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្រោយត្រូវបានពន្យាពេលកាលពីពេលថ្មីៗនេះ។ យោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអំពុងពេលចុុះត្រួតពិនិត្យផ្លូវកាលពីថ្ងៃទី១៥ វិច្ឆិកា នេះ ពិធីបើកការដ្ឋាននឹងប្រព្រឹត្តទៅក្រោមអធិបតីយភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដំបូង ការសាងសង់ផ្លូវ៣៨ខ្សែ គ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែវិច្ឆិកានេះ តែត្រូវបានលើកពេលទៅបើកការដ្ឋានដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេចជួបជាមួយនឹងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយមន្រ្តីរូបនោះ បរទេសរូបនោះមានជំងឺកូវីដ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គម ហើយនឹងត្រូវចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី ៤ កញ្ញា កន្លងមកនេះ។

អាន​បន្ថែម

ផ្លូវជាតិលេខ៦ ពីចំណុចព្រះរាជដំណាក់ដល់រង្វង់មូលព្រលានយន្តហោះសៀមរាបនឹងពង្រីកជា ៦គន្លង

ផ្លូវជាតិលេខ៦ នៅខេត្តសៀមចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះ នឹងត្រូវពង្រីកទៅជា ៦គន្លង នៅពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ នាថ្ងៃ ទី១៥ ខែវិច្ឆិកា នេះ។ ឯកឧត្តមមានប្រសាសន៍ថា៖ «គម្រោងពង្រីកផ្លូវជាតិលេខ៦ នៅខេត្តសៀមរាបនេះ មានប្រវែងសរុប ៦គីឡូម៉ែត្រ… ទ្រូងផ្លូវកណ្តាលសងខាងនេះនឹងលុបវាចេញ ហើយពង្រីកផ្លូវឱ្យបាន ៦គន្លង ៣ទៅ ៣មក ទុកកណ្តាលទ្រូងផ្លូវ ២ម៉ែត្រ និងចិញ្ចើមសងខាង ៣ម៉ែត្រ ទៀត»។ គម្រោងមួយនេះនឹងស្ថាបនានៅពេលឆាប់ៗខាងមុខ ដោយប្រើប្រាស់រយៈពេលវេលាប្រមាណជាង១ឆ្នាំ ជាមួយថវិកាកម្ចីពីធគានាអភិវឌ្ឍអាស៊ី(ADB)។ ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ដោយឡែកផ្លូវចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះទៅកាន់ស្រុកក្រឡាញ់បានធ្វើការអ៊ុតកៅស៊ូប្រភេទបេតុងអាស្វាលរួចរាល់ហើយ ចំណែកឯចាប់ពីស្រុកក្រឡាញ់នៅកាន់ក្រុងសិរីសោភ័ណ ក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចរាល់ហើយដែរ ដើម្បីអ៊ុតប្រភេទកៅស៊ូប្រភេទបេតុងអាស្វាលដូចគ្នា៕

អាន​បន្ថែម

សម្តេច ហ៊ុន សែន នឹងបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នៅដើមខែធ្នូខាងមុខនេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាពបើកសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី០៧ ខែធ្នូ ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពង់ចាម។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងក្នុងកិច្ចពិនិត្យទីតាំងកាលពី ថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថាការសាងសង់ស្ពានគឺជិតសម្រេចបានជាស្ថាពរហើយ ដោយពិធីសម្ពោធនឹងប្រារព្ធឡើងនៅខែធ្នូ។ មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មា មានបណ្តោយប្រវែង ១.១៣១ ម៉ែត្រ ទទឹងប្រវែង ១៣,៥០ ម៉ែត្រ និងចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ឬទំនិញផ្សេងៗ៕

អាន​បន្ថែម

របងថ្មម៉ូតខ្មែរជំនាន់ដើមនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី សាងសង់ជិតរួចរាល់ហើយ

គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ប្រវែងជិត១គីឡូម៉ែត្រ លើមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន្ដ សាងសង់ជិតរួចរាល់ហើយ។ លោក មឹង ពន្លក នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកានេះថា គម្រោងនេះសម្រេចបាន ៧០% ហើយ ដែលគម្រោងនេះចែកចេញជា ២ ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៍ ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ ដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ស្តុបវត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។ លោកក៏បានបន្តថា ការរៀបចំធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ។

អាន​បន្ថែម

គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្តថ្មី ជិតបញ្ចប់ជាស្ថាពរហើយ

សមិទ្ធិផលថ្មីនៅមុខប្រាសាទអង្គរវត្ត រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម ជិតរួចរាល់ជាស្ថាពរហើយ ដោយប្រជាពលរដ្ឋក្នុងតំបន់នាំគ្នាចូលរួមអបអរសាទរជាមួយសមិទ្ធផលថ្មីមួយនេះ។ លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ និយាយថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោកបន្តថា៖ បើធៀបនឹងពេលមុន គឺមានភាពខុសគ្នាឆ្ងាយ។ បច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏ចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ ដោយរំពឹងថា ក្រោយវិបត្តិកូវីដ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនារមណីយដ្ឋានអង្គរនេះឱ្យបានច្រើនកុះករជាងមុន។ បន្ថែមពីនេះ ប្រជាពលរដ្ឋក៏ស្នើរដល់អាជ្ញាធរជាតិអប្សរា ឱ្យបន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។ គួរបញ្ជាក់ថា កំណែលម្អសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តនេះ ត្រូវបានចាប់ផ្តើមចាប់ពីចុងឆ្នាំ២០១៩ មក ដោយមានរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ ក្រៅពីកំណែលម្អនេះ ខេត្តសៀមរាបក៏គ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោងបើកការដ្ឋាននៅពាក់កណ្តាលខែ វិច្ឆិកា នេះផងដែរ ប៉ុន្តែត្រូវលើកពេលទៅបើកការដ្ឋាននៅពេលក្រោយ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ​ ១៩។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងផ្លូវដែកក្រោមសមុទ្រវែងជាងគេលើលោក តម្លៃជាង៨ ពាន់លានដុល្លារ ត្រូវបានអនុម័ត

គម្រោងសាងសង់ផ្លូវដែកដែលមានរូងក្រោមដីនិងសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក តម្លៃជាង៨ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសអាល្លឺម៉ង់ទៅប្រទេសដាណឺម៉ាក ទើបតែត្រូវបានអនុម័តឱ្យចាប់ផ្ដើមសាងសង់។ នេះបើយោងតាមសារព័ត៌មាន The Local កាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Fehmarn Belt Fixed Link ដែលជាគម្រោងតភ្ជាប់ព្រំដែនតាមក្រោមសមុទ្ររវាងប្រទេសទាំង ២ មានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយនឹងសាងសង់ក្រោមទុនវិនិយោគប្រមាណ ៨ ពាន់លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់ដេណឺម៉ាក និងសហភាពអឺរ៉ុប។ ផ្លូវដែកក្រោមដីនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៩។ ប៉ុន្តែកន្លងមក មិនទាន់បានបើកការដ្ឋាននោះទេ ដោយគម្រោងនេះត្រូវបានអ្នកអភិរក្សបរិស្ថាននៅតំបន់នេះ ប្ដឹងផ្ដល់ ប៉ុន្តែតុលាការអាលឺម៉ង់ទើបតែសម្រេចអនុម័តឱ្យសាងសង់គម្រោង ពេលថ្មីៗនេះ។ គម្រោងនេះ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅអឺរ៉ុប ដែលបានសាងសង់ឡើងដោយការឆ្លងកាត់សមុទ្របាល់ទិក។ ក្រោយសាងសង់រួច បើធ្វើដំណើរពីកំពង់ផែ Puttgarden នៅប្រទេសអាឡឺម៉ង់ទៅតំបន់ Rodby នៅលើកោះ Lolland នៃប្រទេសដាណឺម៉ាក គឺនឹងចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ផ្លូវរូងក្រោមដីឆ្លងសមុទ្រនេះ គឺខុសប្លែកពីរូបផ្សេងទៀត ពោលគឺនឹងមិនស្ថិតនៅក្រោមបាតសមុទ្រទេ តែនឹងប្រើបំពង់បេតុងប្រហោងដាក់នៅក្នុងប្រឡាយជីកចូលទៅក្នុងសមុទ្របាល់ទិក។

អាន​បន្ថែម