ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលកំពុងរៀបចំសាងសង់ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-ខេត្តសៀមរាប ប្រវែង ៧២ គ.ម
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន China Road and Bridge Corporation កំពុងសិក្សា និងរៀបចំសាងសង់ផ្លូវជាតិមួយខ្សែប្រវែង ៧២គីឡូម៉ែត្រ តភ្ជាប់ពីបាត់ដំបង ទៅខេត្តសៀមរាប។ កិច្ចប្រជុំ ដើម្បីវាយតម្លៃប៉ះពាល់បរិស្ថាន លើគម្រោងសាងសង់ផ្លូវជាតិនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ តុលា នេះ ដោយមានការចូលរួមពីតំណាង ក្រុមហ៊ុនសាងសង់ និងមន្ត្រីអន្តរក្រសួង ដែលពាក់ព័ន្ធ។ បន្ទាប់ពីពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានឯកភាព និងសូមគាំទ្រ ចំពោះគម្រោងសាងសង់ផ្លូវជាតិនេះ។ ហើយក្រុមការងារបច្ចេកទេស នឹងបន្តនីតិវិធីសិក្សាលើផលប៉ះពាល់បរិស្ថាន ដោយសហការជាមួយនឹងក្រសួងបរិស្ថាន។ ផ្លូវជាតិថ្មីស្រឡាងមួយខ្សែនេះ នឹងសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្រោយ សំណើររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទកាលពីខែ មីនា កន្លងទៅ។ បើយោងតាមប្រសាសន៍របស់សម្ដេច ផ្លូវនេះផងដែរ អាចកាត់បន្ថយពេលវេលាធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ (អានបន្ថែម)
អានបន្ថែមអាកាសយានដ្ឋាន ៣ នៅកម្ពុជាទទួលបានបណ្ណសរសើរសម្រាប់កាត់បន្ថយផ្សែងពុល
អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅប្រទេសកម្ពុជា ក្នុងខែតុលានេះ បានរំកិលខ្លួនទៅជាព្រលានយន្តហោះបៃតងកម្រិតទី ២ ក្នុងកម្មវិធីចាត់លំដាប់ការកាត់បន្ថយការផ្សែងកាបូននៅព្រលានយន្តហោះជុំវិញពិភពលោក ឬ Airport Carbon Accreditation Programme របស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) ។ កម្មវិធី Airport Carbon Accreditation Programme នេះ គឺកម្មវិធីចាត់លំដាប់ព្រលានយន្តហោះជុំវិញពិភពលោក ទាក់ទិននឹងការបញ្ចេញឧស្ម័នកាបូនិច។ កម្មវិធីនេះផ្ដល់វិញ្ញាបនប័ត្រសរសើរជា ៤ កម្រិត គឺការរៀបចំផែនការ (Mapping) ការកាត់បន្ថយ (Reduction) ការបង្កើនប្រសិទ្ធិភាព (Optimization) និងការធ្វើឱ្យបៃតង១០០% (Neutrality) ។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការទទួលស្គាល់ជាផ្លូវការកម្រិតទី ២ នេះគឺបានមកពីការកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិចទី ១ និង ២ នៅអាកាសយានដ្ឋានរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដោយជោគជ័យ ក៏ដូចជាការដាក់ចេញជាបន្តបន្ទាប់នូវផែនការគ្រប់គ្រងឧស្ម័នពុល។ ក្រៅពីនេះ ក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនទទួលបន្ទុកលើអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា ក៏គ្រោងនឹងបន្តកាត់បន្ថយផ្សែងពុល […]
អានបន្ថែមគិតមកដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ២៧% ហើយ
គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃរាប់លានដុល្លារ គិតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ២៧% ហើយ ដែលការសាងសង់គម្រោងយក្សក្នុងអំឡុង ៣ឆ្នាំ កន្លងមកនេះ បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានកោះពេជ្រ-កោះនរា និងស្ពានកោះនរា-ផ្លូវជាតិលេខ ១ កាលពីថ្ងៃទី ២៦ តុលានេះ។ (អានបន្ថែម) ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នេះមក ក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងចាក់ខ្សាច់បំពេញ ដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍កោះនរា ដោយសម្រេចបានជាង ២៧% ហើយ។ បើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងអភិវឌ្ឍកោះនរានេះ នឹងចំណាយថវិការសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ៣ […]
អានបន្ថែមស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា បើកការដ្ឋានសាងសង់ហើយ
ក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ២៦ តុលា នេះ បានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។ ពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានទាំង២ នេះ ធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ […]
អានបន្ថែមសាលាក្រុងបើកដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ ដោយផ្លូវក្រោមដីគឺបើកឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង ១០ ព្រឹកថ្ងៃនេះតទៅ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំបើកដំណើរការស្ពាននេះទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានកោះនរាកាលពីថ្ងៃទី ២៦ តុលា នេះ។ (អានបន្ថែម)។ ឯកឧត្តមបានឱ្យដឹងថា៖ «ខ្ញុំបាទសូមគោរពស្នើសុំការសម្រេចពីសម្តេចនាយករដ្ឋមន្ត្រី មេត្តាបើកដំណើរការជូនប្រជាពលរដ្ឋធ្វើដំណើរជាបណ្ដោះអាសន្ន ដើម្បីជួយសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ រហូតដល់ពេលការដ្ឋានត្រូវបញ្ចប់ និងដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ។» ដោយសារតែមានការកកស្ទះចរាចរណ៍ខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ១ ពីចំណុចជ្រោយតាព្រហ្ម រហូតដល់ចំណុចគល់ស្ពានព្រះមុន្នីវង្សត្រើយខាងលិច និងត្រើយខាងកើត ទើបរដ្ឋបាលរាជធានីភ្នំពេញ បានជួយសម្រួលចរាចរណ៍នៅតំបន់នេះ តាមរយៈការសាងសង់ស្ពានអាកាសក្បាលថ្នល់នេះ ដោយសា្ថបនាស្ពានបិទមួយខ្សែ និងគ្រោងស្ថាបនាស្ពានអាកាសចំនួន ២ ខ្សែ និងផ្លូវក្រោមដីចំនួនមួយខ្សែទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ (អានបន្ថែម)
អានបន្ថែមខេត្តព្រះសីហនុនឹងសង់ផ្លូវថ្មើរជើងក្រោមដី ២ កន្លែង លើផ្លូវជាតិលេខ៤ នៅខែក្រោយ
គម្រោងសាងសង់ផ្លូវ ថ្មើរជើងក្រោមដី ២ កន្លែង ដែលមានទីតាំងនៅត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ លើផ្លូវជាតិលេខ ៤ ក្នុងខេត្តព្រះសីហនុ នឹងចាប់ផ្ដើមសាងសង់ នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងជាអ្នកដឹកនាំគម្រោងនេះ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃទី ២៣ តុលានេះ។ ផ្លូវថ្មើរជើងក្រោមដីនេះ មានប្រវែង ២៩ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្ពស់ ៣ ម៉ែត្រ ហើយនឹងប្រើប្រាស់រយៈពេល ៣ ខែក្នុងការសាងសង់។ ផ្លូវថ្មើរជើងក្រោមដីទី ១ ត្រង់ចំណុចរោងចក្រកាត់ដេរញ៉ូវស្តារ ធ្វើឡើងក្នុងគោលបំណង កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសត្រង់ចំណុចរោងចក្រកាត់ដេរនេះតែម្ដង ដែលជាកន្លែង កម្មករ កម្មការិនី ធ្វើដំណើរច្រើន នៅម៉ោងចូលចេញធ្វើការ។ ចំណែកឯ ផ្លូវថ្មើរជើងក្រោមដីទី ២ ត្រង់ចំណុច ក្បែរវិទ្យាល័យឃ្លាំងលើ គឺធ្វើឡើងដើម្បីសម្រួលដល់ សិស្សានុសិស្សឆ្លងផ្លូវដោយមានសុវត្ថិភាព និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមក្រុមហ៊ុនយក្សអាមេរិកប្រកាសជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗ បានប្រកាសឈ្មោះជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០ ។ ឈ្មោះជ័យលាភី ត្រូវបានប្រកាសក្នុងសន្និសីទប្រចាំឆ្នាំ Year In Infrastructure 2020 ដែលប្រារព្ធឡើងតាមប្រព័ន្ធអនឡាញជាលើកដំបូងបង្អស់កាលពីថ្ងៃទី ២០ និង ២១ តុលា កន្លងមកនេះ។ ក្នុងចំណោមអ្នកចូលរួមប្រកួតជាង ៣៣០ ក្រុមហ៊ុន ដែលមកពីជាង ៦០ ប្រទេសលើពិភពលោក គណៈកម្មការបានសម្រេចជ្រើសអ្នកឈ្នះចំនួន ១៩ រូប និងអ្នកទទួលរង្វាន់កិត្តិយលសចំនួន ១៥ រូប។ សន្និសីទហេដ្ឋារចនាសម្ព័ន្ធ ឬ Year In Infrastructure នេះ គឺជាកម្មវិធីដែល Bentley Systems រៀបចំឡើងជារៀងរាប់ឆ្នាំ ក្នុងគោលបំណងដើម្បីប្រមូលផ្ដុំអ្នកជំនាញ និងអ្នកដឹកនាំក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ពន្ធ័ឈានមុខគេនៅជុំវិញពិភពលោក ឱ្យមកជួបជុំពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទាក់ទង់និងបច្ចេកវិទ្យាថ្មីៗ និងសមិទ្ធផលនានាដែលគួរឱ្យចាប់អារម្មណ៍។ ក្នុងឆ្នាំនេះដែរក្រុមហ៊ុន Bentley Systems ក៏បានសហការជាមួយក្នុងក្រុមហ៊ុន Microsoft ជាលើកដំបូង […]
អានបន្ថែមទឹកជំនន់ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចជាង ២៦០០គ.ម ទូទាំងប្រទេស
គិតពីថ្ងៃទី ១ កញ្ញា ដល់ល្ងាច ថ្ងៃទី ២២ តុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង ធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណ ២ ៦៩៣ គីឡូម៉ែត្រ ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃទី ២២ តុលានេះ។ ប្រភពដដែលនេះ បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតទាំងនោះរួមមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម (ប្រមាណ ៤៦៥ គ.ម) ផ្លូវលំជនបទ (ប្រមាណ ១.៦៦៥ គ.ម) ទំនប់ (៤១ គ.ម) ប្រឡាយមេ (២២៤ គ.ម) ប្រឡាយរង (១៧៩ គ.ម) ប្រឡាយស្រោចស្រព (១១៨ គ.ម) ច្រាំងទន្លេ (ប្រមាណ ១, ៦ គ.ម)។ មិនត្រឹមតែប៉ុណ្ណោះ នៅមានសម្បត្តិរដ្ឋ និងឯកជនជាច្រើនទៀតដូចជាផ្ទះសម្បែង សាលារៀន និងដំណាំដុះជាដើមដែលបានខូចខាតដោយសារទឹកជំនន់។ លើសពីនេះ ប្រជាជនចំនួន […]
អានបន្ថែមកូរ៉េផ្ដល់ជំនួយឥតសំណងជាង ៨០ លានដុល្លារមកអភិវឌ្ឍគម្រោងធំៗ ១២ គម្រោង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអទិភាពចំនួន ១២ គម្រោង។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក នោ ហ្យង់ជូន (RHO Hyunjun) ប្រធានតំណាង KOICA កាលពីថ្ងៃទី ២១ តុលានេះ។ លោក នោ ហ្យង់ជូន (RHO Hyunjun) បានឱ្យដឹងថាជំនួយ ៨០ លានដុល្លារនេះគឺសម្រាប់អនុវត្តក្នុងឆ្នាំ ២០២១ និង ២០២២ ដែល KOICA បាន និងកំពុងជួយអនុវត្តគម្រោងទាំងនោះជាបន្តបន្ទាប់។ បន្ថែមពីនេះ KOICA នឹងបន្តផ្ដល់ជំនួយដល់កម្ពុជាថែមទៀត ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ ១៩ និង ក៏ដូចជាចូលរួមស្ដាសេដ្ឋកិច្ចកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចាប់ពីឆ្នាំ ២០១៩ ដល់២០២០ ជំនួយកូរ៉េក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធកើនឡើងពី ៣៥០ ទៅ ៧០០ […]
អានបន្ថែមការដ្ឋានព្រលានយន្តហោះភ្នំពេញថ្មីមិនលិចទឹក សឱ្យឃើញពីការរចនាប្លង់ដែលមានប្រសិទ្ធិភាព
ការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាល មិនរងផលប៉ះពាល់ពីទឹកជំនន់ឡើយ បើទោះបីជាតំបន់ជុំវិញការដ្ឋាន លិចជនយ៉ាងខ្លាំងក្ដី។ នេះបង្ហាញឱ្យឃើញថាពី គម្រោងនេះមានប្រព័ន្ធគ្រប់គ្រងទឹក និងការរចនាប្លង់ស្ថាបត្យកម្មមេ ដែលមានប្រសិទ្ធិភាពខ្ពស់។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា កាលពីថ្មីៗនេះ។ លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់បានថា ទឹកជំនន់បានជន់លិចផ្លូវចូលទៅការដ្ឋាន ដែលធ្វើឱ្យខកខានបន្តិចបន្តួចនៃការដឹកសម្ភារសាងសង់ និងការធ្វើដំណើររបស់កម្មករធ្វើ ប៉ុន្តែការដ្ឋានគឺមិនលិចទេ ហើយដំណើរការធម្មតា។ លោក បន្តថា៖ «ការដ្ឋានអត់មានបញ្ហាអីទេ ព្រោះក្រុមហ៊ុនបានព្យាករណ៍ហើយថាតំបន់ហ្នឹងដីទំនាប ហើយគាត់ត្រៀមលក្ខណៈល្អ មានកន្លែងស្តុបទឹកពេលភ្លៀង និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់។ បើយើងដឹងថា ទីតាំងនោះទាប យើងត្រូវធ្វើទំនប់ការពារ និងដឹងពីរបៀបទឹកឡើង ទឹកលិច។ ដល់ពេលសាងសង់ចប់ អាកាសយានដ្ឋានគឺធានាថាអត់មានបញ្ហារឿងទឹកជំនន់»។ លោក ស៊ិន ចាន់សេរីវុត្ថា ក៏បានបន្ថែមទៀត យើងបានរៀនសូត្រពីព្រលានយន្តមួយចំនួននៅថៃដែលគេធ្លាប់មានបទពិសោធន៍រឿងទឹកជំនន់ហើយ ដូច្នេះយើងនឹងចៀសវាងបញ្ហាដូចគ្នានេះបាន។ គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា សាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គម្រោងនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) […]
អានបន្ថែម