កម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង

ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។ «ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វារ “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរង់ចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅ AC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វារអន្តរជាតិ។    

អាន​បន្ថែម

ក្រសួងសាធារណការ និង JICA សហការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) សហការគ្នាលើកកម្ពស់បប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ គឺជាកម្លាំងចលករលើកកម្ពស់វិស័យព័ស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ (អានបន្ថែម) ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន បានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យព័ស្តុភារកម្ម និងដឹកជញ្ជូននេះ ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕

អាន​បន្ថែម

សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ

រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ នេះបើយោងតាមពីកិច្ចរវាងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH កាលពីថ្ងៃទី ៩ កញ្ញា នេះ។ គម្រោងនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់គ្រោងសិក្សា ដោយក្នុងកិច្ចប្រជុំ ឯកឧត្ដម ស៊ុន ចាន់ថុល បានជំរុញឱ្យភាគីសិង្ហបិរីទាក់ទងមកក្រុមការងារបច្ចេកទេសឱ្យជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តគម្រោងដើរតាមជំហាន និងកាលបរិច្ឆេទ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ ជាផ្នែកមួយនៃផែនការមេ និងផែនការមេអន្តរកាលស្ដីពីការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា។ ផែនការយុទុ្ធសាស្ត្រនេះ ជាការបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។  

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវ ៣៨ខ្សែខេត្តសៀមរាប នឹងបើកការដ្ឋាននៅចុងខែកញ្ញានេះ

រដ្ឋាភិបាលសម្រេចឯកភាពបើកការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅចុងឆ្នាំក្រោយ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធដទៃកាលពីថ្ងៃទី ៩ កញ្ញា នេះ។ នៅក្នុងកិច្ចប្រជុំដដែលនេះ អន្តរក្រសួងក៏បានសម្រេចកំណត់រយៈពេលសាងសង់នៃគម្រោងនេះពី ១២ ទៅ ១៤ ខែ ពោលគឺអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២១នេះ។ ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៨ កញ្ញា កន្លងមកនេះបានបង្កើតគណៈកម្មការអន្ដរក្រសួងថ្មីមួយ ដើម្បីពន្លឿនការអនុវត្តគម្រោង។  (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណជាង ៩៨គ.ម និងត្រូវចំណាយថវិការប្រមាណ ១៥០លានដុល្លារអាមេរិក ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអនុម័តកញ្ចប់ថវិកាកាលពីថ្ងៃទី […]

អាន​បន្ថែម

ប្រព័ន្ធការពារទឹកជំនន់ជំហានទី៤ បញ្ចប់ការខួងដាក់បណ្តាញក្រោមដីហើយ

គម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ បច្ចុប្បន្នបានបានបញ្ចប់ការខួងដាក់បណ្តាញលូក្រោមដីនៅតំបន់មួយចំនួនហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាមហ្វេសប៊ុកទីភ្នាក់ងារ JICA កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ការដ្ឋាននេះសាងសង់ដោយប្រើបច្ចេកវិទ្យាខួងដាក់បណ្ពាញលូក្រោមដី មានប្រវែង១.៥៥២ម៉ែត្រ។ ពីចំណុចសា្តតចាស់ទៅអាងស្តុកទឹកក្រោមដីមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានបញ្ចប់ហើយ ដោយឡែកតំបន់វត្តភ្នំខាងជើង និងទួលគោក កំពុងដំណើរការសាងសង់។ បច្ចុប្បន្ន បច្ចេកទេសដាក់លូដោយការខួងក្រោមដី ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមតំបន់ទីប្រជុំជនដែលមានទីតាំងតូចចង្អៀត និង មានចរាចរណ៍មមារញឹកខ្លាំង ដែលនឹងជួយកាត់បន្ថយការជន់លិច និងថែរក្សាបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ជំហានទី៤ នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ (អានបន្ថែម) គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បង្កើតគណៈកម្មការអន្ដរក្រសួងជំរុញការអនុវត្តគម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាប

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួងថ្មី ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅខេត្តសៀមរាប។ យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី ៨ ខែកញ្ញា គណៈកម្មការនឹងដឹកនាំដោយ សម្ដេចឧបនាយករដ្ឋមន្ដ្រីទៀ បាញ់ អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។ គណៈកម្មការ មានភារកិច្ច ដឹកនាំ គ្រប់គ្រង និងសម្របសម្រួល លើការងារជារួម ក៏ដូចជាចុះត្រួតពិនិត្យ សិក្សាហេដ្ឋរចនាសម្ព័ន្ធដែលពាក់ព័ន្ធផ្សេងៗ។ ជាមួយគ្នានេះដែរ កាលពីទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលើដំណើរការគម្រោងនេះផងដែរ។ លើសពី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ៧ កញ្ញា នេះ ក៏បានបង្កើតក្រុមការងារបច្ចេកទេសដែលមានសមាជិកសរុប ១៥ រូប ដើម្បីជំរុញការអនុវត្តគម្រោងនេះផងដែរ។ ក្រុមការងារបច្ចេកទេស មានភារកិច្ចចុះត្រួតពិនិត្យ សិក្សាហេដ្ឋរចនាសម្ព័ន្ធ រៀបចំគម្រោងប្លង់ស្ថាបត្យកម្ម រៀបចំបញ្ជីប៉ាន់ស្មានតម្លៃ គាំទ្របច្ចេកអនុវត្តគម្រោង ធ្វើរបាយការណ៍ និងភារកិច្ចផ្សេងៗទៀតដែលចាំបាច់។ […]

អាន​បន្ថែម

ទោះទុនវិនិយោគសំណង់កើនឡើងក្ដី តែគម្រោងជាច្រើនពន្យារការបើកការដ្ឋានដោយសារកូវីដ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងសាងសង់ចំនួនជាង ២៥០០គម្រោងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃវិនិយោគប្រមាណ ៣,៨ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែដោយសារការប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ម្ចាស់គម្រោងដែលទទួលបានលិខិតអនុញ្ញាតសាងសង់ភាគច្រើន ពន្យារការបើកការដ្ឋាន ហើយកំពុងរង់ចាំឱ្យវិបត្តិកូវីដស្ងប់សិន នេះបើតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា។ លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថាក្រុមហ៊ុនដែលទទួលបានលិខិតអនុញ្ញាតឱ្យសាងសង់ អាចចាប់ផ្តើមសាងសង់ នៅពេលដែលជំងឺរាតត្បាតកូវីដអាចគ្រប់គ្រងបាន»។ លោកបន្តថា មានក្រុមហ៊ុនជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិបានស្នើសុំលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាហេតុធ្វើឱ្យតួលេខចំនួនគម្រោង និងទុនវិនិយោគកើន។ ប៉ុន្តែជាក់ស្ដែង ចំនួនគម្រោងដែលបើកការដ្ឋានគឺថមថយ។ លោកពន្យល់ថា ម្ចាស់គម្រោងមានសិទ្ធិពន្យារការបើកការដ្ឋាន ដោយសារតែបើយោងតាមច្បាប់ ការលិខិតអនុញ្ញាតសាងសង់មានសុពលភាពរយៈពេលមួយឆ្នាំ។ លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ទៀតថា៖ «អ្នកអភិវឌ្ឍគឺព្រួយបារម្ភអំពីកូវីដនោះហើយជាមូលហេតុដែលពួកគេមិនមានសកម្មភាពច្រើន ដែលនេះគឺជារឿងគួរឱ្យបារម្ភដែរ។ ប៉ុន្តែប្រហែលជាបន្ទាប់ពីស្ថានការកូវីដប្រសើរឡើងអ្នកអភិវឌ្ឍន៌នឹងចាប់ផ្តើមសាងសង់»។

អាន​បន្ថែម

ក្រសួងរ៉ែប្រកាសបើករុករករ៉ែក្នុងតំបន់សម្បទានថ្មី ២ ក្នុងខេត្តត្បូងឃ្មុំ និងរតនគិរី

ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ បានប្រកាសបើកឱ្យ ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដាក់ពាក្យប្រកួតប្រជែងសុំអាជ្ញាបណ្ណរុករកចំពោះ ក្នុងតំបន់សម្បទានថ្មីចំនួន ២ កន្លែង នៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ យោងតាមប្រកាសរបស់ក្រសួងចុះថ្ងៃទី ២ កញ្ញា តំបន់សម្បទានស្វែងរុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖ ១. តំបន់សម្បទានស្វែងរុករករ៉ែទំហំជាង ១ ម៉ឺនហិកតា (១០៧,១០ គីឡូម៉ែត្រក្រឡា) ដែលស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ២. តំបន់សម្បទានស្វែងរុករករ៉ែទំហំជាង ១ ម៉ឺនហិកតា (១០០ គីឡូម៉ែត្រក្រឡា) ស្ថិតនៅតំបន់ភ្នំប៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ សាធារណៈជនដែលចាប់អារម្មណ៍ ត្រូវមកស្នើសុំពាក្យស្នើ សុំអាជ្ញាបណ្ណស្វែងរុករករ៉ែឱ្យត្រឹមត្រូវ នៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ជាន់ទី៥) នៃទីស្តីការក្រសួងរ៉ែ និងថាមពល។ ទាក់ទិននឹងការរុករ៉ែនេះ កាលពីខែ មេសា កន្លងមកនេះ មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថាប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនបង្ហាញគំរូប្លង់ ៣ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលលឿនបំផុតគឺ១២០គីឡូម៉ែត្រក្នុងម៉ោង

ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញានេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ យោងតាមរបាយការណ៍សិក្សា គម្រោងសាងសង់ផ្លូវនេះមាន ៣ជម្រើស ហើយបើផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ គឺអាចរចនាឡើងក្នុងល្បឿនលឿនបំផុតត្រឹម ១២០គ.ម ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ «ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំង ៣ នេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា»។ ជាពិសេស ក្រសួងក៏កំពុងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ ឯកឧត្តមបានបន្តថា៖ «ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោតជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់»។ គួរបញ្ជាក់ផងដែរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត […]

អាន​បន្ថែម

គម្រោងដាក់ឱ្យដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបងឈានដល់ការបោះបង្គោលហើយ

គម្រោងកែលម្អ ជួសជុល និងដាក់ឱ្យដំណើរការឡើងវិញនៃព្រលានយន្តហោះបាត់ដំបង បច្ចុប្បន្នឈានចូលដំណាក់កាលបោះបង្គោលហើយ បន្ទាប់ពីបានបិទដំណើរការអស់រយៈពេលយ៉ាងយូរ។ នេះបើយោងតាមជំនួបពិភាក្សារវាងថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប្រតិភូររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីសប្តាហ៍មុន។ ឯកឧត្តម តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានណែនាំដល់រដ្ឋបាលខេត្តថា ត្រូវធ្វើការដាំបង្គោលកំណត់ព្រំដី ការចុះបញ្ជីកម្មសិទ្ធិដីធ្លីព្រលានយន្តហោះបាត់ដំបង(ព្រលានយន្តហោះវាលបែកចាន) ទៅតាមនិតីវិធីរបស់មន្ត្រីជំនាញផងដែរ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីត្រូវបានបិទដំណើរការយូរមកហើយ គឺតាំងពីឆ្នាំ ១៩៩១ មក ការស្ដារ និងបើកព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញនេះ ជាផ្នែកមួយកញ្ចប់ថវិកាជាង ៣ លានដុល្លារសម្រាប់ការសាងសង់ ពង្រីក និង កែលម្អព្រលានយន្តហោះទាំងអស់នៅកម្ពុជាពីឆ្នាំ ២០១៥ – ២០២៣ ។(អានបន្ថែម)

អាន​បន្ថែម