ជីបម៉ុងលែនរួមចំណែកកសាងផ្លូវ៣០ម៉ែត្រថ្មីកាត់តាមមុខខ្លោងទ្វារគម្រោងហ្គ្រេនភ្នំពេញស៊ីធី

ក្រុមហ៊ុន ជីប ម៉ុង លែន បានចូលរួមបដិភាគជាមួយសាលារាជធានីភ្នំពេញដើម្បីស្ថាបនាមហាវិថីថ្មីមួយខ្សែ ភ្ជាប់ពីមហាវិថីឈ្នះ-ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្រេ្គន ភ្នំពេញ ស៊ីធី ភ្ជាប់នឹងផ្លូវលេខ១០០៣ (ផ្លូវបត់ទៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ)។ ពិធីបើកការដ្ឋានសាងសង់មហាវិថីថ្មី ដែលមានប្រវែង៥,៨៦គីឡូម៉ែត្រ និងទទឹង៣០ម៉ែត្រនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី ៧ កញ្ញា ២០២០ មុខខ្លោងទ្វារគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី។ (អានបន្ថែម) គម្រោងសាងសង់ផ្លូវមួយនេះនឹងផ្សារភ្ជាប់ ទៅរង្វង់មូលកាំកូស៊ីធី និងស្ពានព្រែកព្នៅបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយឆ្លងកាត់គម្រោងហ្គ្រេនភ្នំពេញស៊ីធី។ មួយវិញទៀត វិថីនេះនឹងធ្វើឱ្យ ហ្គ្រេន ភ្នំពេញ ស៊ីធី កាន់តែខិតជិតទៅផ្សារទំនើបៗក្នុងតំបន់ មានដូចជា ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ផ្សារម៉ាក្រូ ផ្សារគ្លូប៊លហោស៍ដោយចំណាយពេលធ្វើដំណើរត្រឹមតែ៥នាទីប៉ុណ្ណោះ។ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា […]

អាន​បន្ថែម

ផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ បានបើកការដ្ឋានហើយ

អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី ០៧ កញ្ញានេះ បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផ្លូវថ្មីទទឹង ៣០ម៉ែត្រ តភ្ជាប់ពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ។ ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ។ ផ្លូវនេះមាន ៣គន្លងទៅ ៣គន្លងមក ១គន្លងទៅ មកសម្រាប់ម៉ូតូ ចិញ្ចើមផ្លូវសងខាង ២ម៉ែត្រសម្រាប់អ្នកថ្មើរជើង និងលូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ (អានបន្ថែម)  

អាន​បន្ថែម

គណៈរដ្ឋមន្រ្តីសម្រេចកាត់ដីបឹងតាមោក ១៥ហិកតា សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទថ្មី

ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍កាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ នេះបើយោងតាមលិខិត ៧៩០ សជណ. មយ ចុះថ្ងៃទី ១ កញ្ញា កន្លងមកនេះ។ លិខិតមួយច្បាប់នេះ ត្រូវផ្ញើទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការសំណើជាបន្ត។ លិខិតបានចែងថា៖ រដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់យកទីតាំងផ្ទៃដីបឹងតាមោកបឹង (កប់ស្រូវ)ទំហំ ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ សម្រាប់រៀបចំសាងសង់ អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ លើសពីនេះ លិខិតនេះក៏បានសម្រេចធ្វើប្រទានកម្មផ្ទៃដីបឹងតាមោកជាង ៨ ហិកតា នៅក្នុងសង្កាត់គោករកា ជូនលោក សេង វុទ្ធី គ្រប់គ្រងជាកម្មសិទ្ធិ ផងដែរ។ គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ […]

អាន​បន្ថែម

ផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ នឹងបើកការដ្ឋានសប្ដាហ៍ក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ នៅដើមសប្ដាហ៍ក្រោយ។ នេះបើយោងតាមមន្ទីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា នេះ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មកសម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។ គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ នេះបើតាមឲ្យដឹងពី លោក សាំ ពិសិដ្ឋ  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានបន្ថែម) យោងតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះក្នុងពេលឆាប់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ កម្ពុជានឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តសក្ដានុពលមួយដែលរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ កាលពីខែកក្កដា កន្លងមកនេះ គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងសាធារណការ បញ្ចប់ការសិក្សាគម្រោងផ្លូវដែកចំនួន ៣ និងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនទៀត

បើគិតមកដល់ពេលបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សា និងចុះហត្ថលេខា លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនរួមមាន គម្រោងផ្លូវដែកចំនួន ៣ខ្សែ ផ្លូវល្បឿនលឿន ស្ពានឆ្លងទន្លេមេគង្គ និងគម្រោងផ្សេងៗមួយចំនួនទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី ២ កញ្ញា នេះថា គម្រោងទាំងនោះ មានដូចជា គម្រោងផ្លូវដែកពីភ្នំពេញ-ហូជីមិញ (សហការជាមួយភាគីវៀតណាម) ផ្លូវដែកទំនើបម៉ូណូរ៉េល (កិច្ចសហការជាមួយក្រុមហ៊ុនឯកជន) ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត ។ ជាមួយគ្នានេះដែរ ក្រសួង និងរដ្ឋាភិបាលក៏បាន សម្រេចបានសមិទ្ធិផលផ្លូវជាតិសំខាន់ៗជាច្រើន រួមមានដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការស្ដារផ្លូវដែកទាំង ២ ខ្សែ ការចុះ MOU ជាមួយប្រទេសថៃទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ និងការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរជាដើម។

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់សម្រេចបាន ៧៩% ៣០% និង ១៩% ហើយ

គិតមកត្រឹមខែ សីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបានកាលពីថ្ងៃទី ១ កញ្ញានេះ វឌ្ឍនភាពនៃកំណាត់ផ្លូវនីមួយៗ មានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្រេចបាន ៧៩, ០៥% គ្រោងបញ្ចប់ ខែកក្កដា ២០២១ ២/ ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុបប្រមាណ ១៤៦ គម សម្រេចបាន ៣០,៤៨% គ្រោងបញ្ចប់ ខែមេសា ឆ្នាំ២០២២ ៣/ ផ្នែកភាគខាងត្បូង(ព្រែកក្តាម -ធ្លាម្អម) មានប្រវែងសរុបប្រមាណ ១៣៥ គម សម្រចបាន ១៩,៤៤% គ្រោងបញ្ចប់ ខែសីហា ឆ្នាំ២០២២ គួរបញ្ចាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ […]

អាន​បន្ថែម

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលនឹងជំរុញឱ្យព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្នុងគោលបំណងប្រែក្លាយក្រុងព្រះសីហនុឱ្យតំបន់សេដ្ឋកិច្ចពហុបំណងស៊ិនជិន រដ្ឋាភិបាលកម្ពុជា បាន និងកំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗជាច្រើនក្នុងខេត្តមួយនេះ។ គម្រោងខ្លះបានបញ្ចប់ការសាងសង់រួចហើយ ខ្លះកំពុងសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់ មានដូចខាងក្រោម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើគិតខែដើមសីហា គម្រោងទាំងមូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចការសាងសង់បានច្រើនជាង ២៥% ហើយ តែការលើកតួថ្នល់គឺសម្រេចបានប្រមាណ ៧០%។ មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ដោយអាចនឹងបញ្ចប់ការងារនេះនៅខែ កញ្ញា ឆ្នាំនេះ។ (អានបន្ថែម) កំពង់ផែទឹកជ្រៅ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុក៏កំពុងតែពង្រីក កំពង់ផែទឹកជ្រៅដ៏ធំសម្បើម ដែលអាចស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេសបានដល់ ៧០ភាគរយ។ គម្រោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី១ និងទី២ (ពីឆ្នាំ២០២០ ដល់២០២៥) មានជម្រៅទឹក១៣ ម៉ែត្រ និងគ្រោងពង្រីកបន្ថែមទៀតសម្រាប់ ជំហានទី៣ និងទី៤ (ពីឆ្នាំ២០២៦ ដល់២០២៨) មានលទ្ធភាពឱ្យនាវាជម្រៅទឹក ១៥ម៉ែត្រចូលចតបាន ធ្វើឲ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ។ (អានបន្ថែម និងបន្ថែម) ព្រលានយន្តហោះអន្តរជាតិ ព្រលានយន្តហោះអន្តរជាតិ ដែលជាកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំង ក៏បានពង្រីកផ្លូវហោះហើរ ដែលអាចឱ្យយន្តហោះ ដែលមានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ […]

អាន​បន្ថែម

កម្ពុជា និង ជប៉ុន ពិភាក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

ប្រទេសកម្ពុជា និងជប៉ុន កាលពីពេលថ្មីៗនេះ បានពិភាក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍកំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិភាក្សានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu នៅកម្ពុជាកាលពីថ្ងៃទី ២១ និង ២២ ខែសីហា កន្លងទៅនេះ។ គម្រោងអភិវឌ្ឍកំពង់ផែ ត្រូវបានលើកឡើងមកពិភាក្សាស្របពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកទុនវិនិយោគសម្រាប់ការពង្រីកកំពង់ផែដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ។ យោងតាមលោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងពង្រីកកំពង់ផែព្រះសីហនុជាបន្តបន្ទាប់ ដោយត្រូវបានអនុវត្តជាដំណាក់កាលៗ។ មកទល់ដល់បច្ចុប្បន្ន ការរចនាប្លង់ដំណាក់កាលទី ១ ត្រូវបានបញ្ចប់ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤។ (អានបន្ថែម) កំពង់ផែទឹកជ្រៅនេះដំណាក់កាលទី ១ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ ដែលកសាងដោយប្រើកម្ចីពីប្រទេសជប៉ុន ប្រមាណ២០៩លានដុល្លារ។ លោក ថៃ ឫទ្ធី ក៏បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំរបស់កំពង់ផែ និង អ្នកបច្ចេកទេស កំពុងសិក្សាជំហានទី២ និង ជំហានទី៣ ដើម្បីឱ្យកំពង់ផែទឹកជ្រៅនេះ […]

អាន​បន្ថែម

រដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។​ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀតថា៖ «ក្រសួងធនធានទឹកកំពុងចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីប្រទេសចិន និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ»។ គួរបញ្ជាក់ផងដែរថា ការងារស្ដារស្ទឹងនេះនឹងប្រើរយៈពេលក្នុងរង្វង់ប្រមាណ ៣០ខែ ។ បន្ទាប់ពីស្តាររួច ស្ទឹងនេះនឹងជួយទប់ទល់គ្រោះទឹកជំនន់ផង និងអាចស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតា ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ គឺរួមតូច ធ្វើឱ្យពិបាករំដោះទឹកចេញ ដែលបង្ក​ឱ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។

អាន​បន្ថែម