គម្រោងសាងសង់ពហុកីឡដ្ឋានជាតិតេជោ នឹងបញ្ចប់យឺតជាងការគ្រោងទុក

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរកតតេជោ គិតត្រឹមខែសីហានេះ សម្រេចបាន ៨០% ហើយ ប៉ុន្តែនឹងមិនបញ្ចប់នៅចុងឆ្នាំនេះ តាមការគ្រោងទុកទេ ពោលគឺនឹងពន្យារទៅដល់ខែ មីនា ឬមេសាឆ្នាំក្រោយ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងនៅថ្ងៃទី ១២សីហា នេះថា ការអូសបន្លាយនៃការសាងសង់នេះ គឺដោយសារវិបត្តិកូវីដ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនផងដែរ។ លោកថ្លែងថា៖ «ជារួម ការងារសាងសង់សម្រេចបាន ៨០% ហើយ។ នៅសល់តែគ្រឿងបំពាក់ គ្រឿងលំអ និង គ្រឿងបំពាក់តុបតែខាងក្រៅនោះទេ ហើយការងារទាំងអស់នេះនឹងសម្រេច នៅខែមីនា ឬមេសា ឆ្នាំ២០២១ នេះ ធ្វើយ៉ាងណាធ្វើឱ្យចប់មុនស៊ីហ្គេម»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី […]

អាន​បន្ថែម

កូរ៉េកំពុងសាងសង់ទំនប់វារីអគ្គិសនីធំមួយតម្លៃជាង ២៣០ លានដុល្លារនៅខេត្តពោធ៍សាត់

គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធ៍សាត់អានុភាព ៨០ ម៉េហ្គាវ៉ាត់ បានបើកការដ្ឋានសាងសង់មួយរយៈហើយ ដោយគ្រោងនឹងបញ្ចេញថាមពលចូលបណ្តាញជាតិ នៅចុងឆ្នាំ២០២៣។ នេះបើយោងតាមលោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល។ គម្រោងនេះ ស្ថិតនៅលើដងស្ទឹងពោធិ៍សាត់ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបច្ចុប្បន្នកំពុងសាងសង់ដោយក្រុមហ៊ុន កូរ៉េ SPHP (Cambodia) Co Ltd ក្រោមទុនវិនិយោគប្រមាណជាង ២៣០ លានដុល្លារ ។ ទំនប់នេះត្រូវបានសិក្សាមួយរយៈហើយ តាំងពីដើមឆ្នាំ ២០១៩ មកម្លេះ ដោយនៅដំណាក់ដំបូងប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ១៦០ លានដុល្លារ ប៉ុន្តែជាក់ស្ដែងកាលពីខែ ឧសភា កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងនេះក្នុងទឹកប្រាក់ ២៣១ លានដុល្លារ។ (អានបន្ថែម និងបន្ថែម) លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ១១ សីហា នេះថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅទីតាំងទំនប់វារីអគ្គិសនី ការដោះសា្រយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ […]

អាន​បន្ថែម

គម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ

គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤ ០០០ ហិកតា។ ចំពោះការងារ ដែលបាននិងកំពុងអនុវត្តរួមមាន៖ ប្រឡាយពង្វាងទឹកតាមមាត់ស្ទឹង (ប្រវែង ៣៨០ម) សំណង់ទ្វារទឹកស្ទាក់ស្ទឹងសង្កែ (ប្រវែង ៧៤ម) ប្រឡាយធ្វើពីបេតុង ០៤ ខ្សែ (ប្រវែង ជាង១៧ គ.ម) សំណង់ស្ទាក់ទឹកប្រឡាយមេ ១៣ កន្លែង សំណង់ចែកចាយទឹក ២១ កន្លែង ស្ពានឆ្លងកាត់ប្រឡាយ ២៣ កន្លែង និង ជណ្តើរចុះក្នុងប្រឡាយមេ ២៧៤ កន្លែង។ ឯកឧត្តម លឹម […]

អាន​បន្ថែម

ថៃនឹងជួយសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទាលើដី២០ហិកតា នៅខេត្តព្រះសីហនុ

រាជរដ្ឋាភិបាលថៃនឹងរួមចំណែកជួយសាងសង់មជ្ឈមណ្ឌលជាតិស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈ មួយកន្លែងលើផ្ទៃទំហំ ២០ហិកតា នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងដំណើរចុះត្រួតពិនិត្យប្លង់មេនេះកាលពីថ្ងៃទី ៦ សីហានេះ ឯកឧត្តម បានឲ្យដឹងថា មជ្ឈមណ្ឌលនេះស្ថិតនៅភូមិរីទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ដែលនឹងរួមចំណែកសាងសង់ដោយរាជរដ្ឋាភិបាលថៃ។ ឯកឧត្តមបន្តថា៖ «យើងនឹងដាក់ឱ្យមជ្ឈមណ្ឌលជាតិនេះដំណើរការស្របពេលខួបទី៧០ឆ្នាំនៃចំណងសាមគ្គីភាពនៃព្រះរាជាណាចក្រកម្ពុជា-ព្រះរាជាណាចក្រថៃ»។ មជ្ឈមណ្ឌលជាតិនេះ នឹងក្លាយជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាលផលិតធនធានមនុស្សពហុចំណេះជំនាញបម្រើដល់ទីផ្សារការងារនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន ក៏បានស្នើឱ្យមានការដាក់ដំណើរការនូវ មជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅខេត្តព្រះសីហនុ នៅខែវិច្ឆិកា ២០២០ ខាងមុខ ដើម្បីបន្ថយការភាពចង្អៀតណែននៅមជ្ឈមណ្ឌលនៅរាជធានីភ្នំពេញ។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបងសម្រេចបាន ២៦%

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ គិតមកដល់បច្ចុប្បន្នសម្រេចបាន ២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងទំនប់ទឹកនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងមួយ ស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ផងដែរ។ ទំនប់នេះ អាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣៣ ០០០ ហិកតា និងស្រូវប្រាំងបានចំនួន ៤ ៥០០ ហិកតា ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបាន និងកំពុងអនុវត្តរួមមានដូចជា៖ ទំនប់មេ (កម្ពស់ ៤៧ម ទទឹង ៨ម និងប្រវែង ៦៥៤ម) សំណង់បង្ហៀរ និងរូងទូនេលពង្វៀងទឹក (អង្កត់ផ្ចិត ៤ម និងប្រវែង៤៦២ម) សំណង់គ្រប់គ្រងទឹក ទំនប់បណ្តោះអាសន្នលើ និងក្រោម និងផ្លូវក្រាលថ្មភ្នំ ជាដើម។ ក្នុងឱកាសអញ្ជើញពិនិត្យគម្រោង ឯកឧត្តម […]

អាន​បន្ថែម

ការស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៣៦% ហើយ

បន្ទាប់ពីបើកការដ្ឋានអស់៦ខែ ផ្លូវជាតិលេខ ១០ ភ្ជាប់ពីខេត្តបាត់ដំបង និងខេត្តកោះកុង គិតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ ៣៦% ហើយ។ នេះបើយោងតាមការរចុះពិនិត្យវឌ្ឍនភាពគម្រោងរបស់ក្រសួងកាលពីព្រឹកថ្ងៃទី៦ សីហានេះ។ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបប្រមាណ ១៩៩គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) ក្នុងទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ការស្ថាបនាផ្លូវជាតិលេខ១០នេះ មានការលំបាកច្រើន ដោយត្រូវគិតគូរពីផលប៉ះពាល់ប្រជាសហគមន៍ បរិស្ថាន និងសត្វព្រៃ ជាពិសេសការកសាងស្ពានឆ្លងកាត់ស្ទឹងអាតៃ ប្រវែង ៥១២ម៉ែត្រ និងកំពស់ ៧២ម៉ែត្រ ដែលជាស្ពានខ្ពស់ជាងគេនៅកម្ពុជា»។ «ផ្លូវជាតិលេខ១០នេះ ក៏មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម […]

អាន​បន្ថែម

ក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានស្ទើរទាំងស្រុងហើយ

ក្រសួងពាក់ព័ន្ធបានដោះស្រាយផលប៉ះពាល់ជិតរួចរាល់ហើយ សម្រាប់គម្រោងស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយឡែកបើគិតត្រឹមចុងខែ កក្កដា គម្រោងទាំងមូលសម្រេចការសាងសង់បានជាង ២៥% ហើយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ៦ សីហា  មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ហើយ ដោយអាចនឹងបញ្ចប់ការងារនេះនៅខែ កញ្ញា ឆ្នាំនេះ។ លោកបន្តថា បច្ចុប្បន្នគម្រោងទាំងមូលសម្រេចបាន ២៥% ហើយ តែការលើកតួថ្នល់គឺសម្រេចបានប្រមាណ ៧០% ហើយ ។ គួរបញ្ជាក់ផងដែរថា នេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយ ដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣។ ផ្លូវល្បឿនលឿនមួយខ្សែរនេះ សាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់តម្លៃ ២៦លានដុល្លារសម្រេចបាន ៥%ហើយ

គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់ច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ដែលរួមបញ្ជូលទាំងហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលផងនោះ សម្រេចបាន៥% ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល២១ខែបន្ទាប់។ នេះបើយោងតាមការឱ្យដឹងពី ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ សីហានេះ។ ហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងទាំងនេះរួមមាន អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ គម្រោងនេះ នឹងត្រូវចំណាយថវិកាប្រមាណ ២៦ លានដុល្លារអាមេរិក ដែលជាកម្ចីពីរដ្ឋាភិបាលថៃ សាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd ។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ «ការអនុវត្តគម្រោងនេះមានការយឺតយ៉ាវរយៈពេល២ខែធៀបនឹងកិច្ចសន្យា និងផែនការដែលបានកំណត់ ដោយសារកត្តាមេរោគកូវីដ១៩ និងរដូវភ្លៀង ប៉ុន្តែប្រធានក្រុមហ៊ុន សាងសង់បានប្តេជ្ញាបញ្ចប់គម្រោងនេះឱ្យចប់សព្វគ្រប់តាមកិច្ចសន្យានិងផែនការដែលបានគ្រោងទុក។» គួរបញ្ជាក់ផងដែរថា ច្រកព្រំដែនត្រង់ចំណុចស្ទឹងបត់-បានណងអៀននេះ នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរណ៍ […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ឆ្នេរថ្មីនៅស្រុកទឹកឈូ

រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនការបង្កើតឆ្នេរខ្សាច់ថ្មីប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកទឹកឈូ អោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។ កិច្ចពិភាក្សាលើគម្រោងនេះធ្វើឡើង កាលពីថ្ងៃទី៣ សីហានេះ ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ចូលរួម។ លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថ្ងៃនេះថា ឆ្នេរថ្មីនេះ ជាជំហានដំបូងនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលជាឆ្នេរប្រវែង ២ពាន់ម៉ែត្រ នៅស្រុកទឹកឈូ ចម្ងាយប្រមាណ ៨គម ពីក្រុងកំពត។ លោកបន្តថា៖ «ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍច្រើនដែលអូសបន្លាយពេលយូរ តែយើងចង់ជំរុញគាត់ធ្វើតែឆ្នេរខ្សាច់សិន កុំឲ្យប៉ះពាល់គម្រោងផ្សេងៗរបស់គាត់»។ ដោយឡែក ទាក់ទិននឹងទឹកប្រាក់វិនិយោគ លោកស៊ីណុល មិនទាន់បញ្ជាក់នៅឡើយទេ ដែលបច្ចុប្បន្នខាងមន្ទីរកំពុងធ្វើ Master Plan នៅឡើយ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុកំពុងជួសជុលកំណាត់ផ្លូវ១៤៦បេ ក្នុងស្រុកស្ទឹងហាវ ក្រោយបាក់រលំ

កំណាត់ផ្លូវលេខ១៤៦បេ ដែលរងការខូចខាតដោយសារការបាក់ដី កាលពីថ្ងៃទី ២ កក្កដា កន្លងទៅ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ ហើយជាបណ្ដោះអាសន្នគឺបើកចរាចរណ៍បានធម្មតាហើយ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណាត់ផ្លូវពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ និងជម្រុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។ ឯកឧត្តម បញ្ជាក់ថា ចំណុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំង គឺបណ្តាលមកពីទឹកហូរច្រោះកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយបច្ចុប្បន្នកំពុងជួសជុល និងដាក់ឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។ គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះ មានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ ផ្លូវនេះ លាតសន្ធឹង ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់ភូមិវាលធំ ឃុំវាលរេញ ដល់រង្វង់មូលស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ៕ (អានបន្ថែម)

អាន​បន្ថែម