ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
អគាររដ្ឋបាលអាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុកបើកការដ្ឋានសាងសង់ហើយ
គម្រោងអគារការិយាល័យរបស់អាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុក បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្រោមអធិបតីរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី ០៣ សីហា នេះ។ អគាររដ្ឋបាលជាតិសំបូរព្រៃគុកនេះគឺសាងសង់ដើម្បីជំនួសអគារធ្វើការដែលចាស់ទ្រុតទ្រោម ហើយការសាងសង់នឹងធ្វើជាដំណាក់កាលៗ។ ដោយឡែកចំពោះផ្លូវវាងប្រសាទដែលមានប្រវែង ១៣ គីឡូម៉ែត្រ គឺសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរ និងការអភិរក្សគុណភាពប្រាសាទ។ អាជ្ញាធរជាតិ កន្លងមកបានបំពេញការងារមូលដ្ឋានមួយចំនួនរួចមកហើយដូចជា ការចាក់បំពេញដី ធ្វើរបងព័ទ្ធជុំវិញផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងទាំង២ នេះ ក្រសួងក៏គ្រោងនឹងសាងសង់អគារសាកលវិទ្យាល័យកម្ពស់ ៣ជាន់មួយខ្នងផងដែរ លើផ្ទៃដីទំហំ ២០ ហិកតា ដោយកាលបរិច្ឆេទសាងសង់នៅមិនទាន់បញ្ជាក់នៅឡើយទេ (អានបន្ថែម)៕
អានបន្ថែមមីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ
មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។ គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២ គីឡូម៉ែត្រ ចែកជាបួនគន្លង ដែលអាចជួយសន្សំពេលវេលា នៅពេលធ្វើដំណើរពី ក្រុងកាហ្គោ ទៅកាន់តំបន់ខៃហិតូ ក្នុងរដ្ឋមននៃប្រទេសមីយ៉ាន់ម៉ា។ ផ្លូវនេះនឹងជាផ្លូវសំខាន់មួយ តភ្ជាប់កំពង់ផែ Thilawa នៃប្រទេសមីយ៉ាន់ម៉ា ទៅកំពង់ផែដាណាង (Da Nang) នៃប្រទេសវៀតណាមនៅថ្ងៃអនាគត។ លោកបណ្ឌិត Kyaw Lin អនុរដ្ឋមន្រ្តីក្រសួងសំណង់មីយ៉ាន់ម៉ា បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយហើយនឹងបញ្ចប់នៅឆ្នាំ ២០២៧។ លោកបានបន្តថា គម្រោងនេះ មិនត្រឹមតែជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងអាចតភ្ជាប់ពាណិជ្ជកម្មរវាង កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា […]
អានបន្ថែមគម្រោងគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុតម្លៃជាង ១៤០លានដុល្លារសម្រេចបាន៣០%ហើយ
ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុ ចំនួន ៣ កន្លែង តម្លៃជាង១៤០លានដុល្លារ ដែលអនុវត្តដោយក្រុមហ៊ុន BUCG បច្ចុប្បន្នសម្រចបានប្រមាណ ៣០%ហើយ។ នេះបើយោងតាមការឱ្យដឹងពី ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ កក្កដានេះ។ បើយោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់ ២០៣០។ ដោយឡែកទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី ១ គឺប្រមាណ ១៤៣ លានដុល្លារអាមេរិក។ (អានបន្ថែម) ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យទីតាំងសំរាប់សាងសង់ទីលានចាក់សម្រាម (Landfills) តម្លៃប្រមាណ ៥លានដុល្លារ ដែលកំពុងរៀបចំដំណើរការ ស្ថិតនៅក្នុងនៅក្រុងព្រះសីហនុនេះផងដែរ។ (អានបន្ថែម)
អានបន្ថែមផ្លូវចូលគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីបើកការដ្ឋានសាងសង់
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣១ កក្កដា បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ទស្សនាវដ្ដី សំណង់ និងអចលនទ្រព្យថា ផ្លូវចូលព្រលាននេះមានប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលត្រូវឈូសបើកទ្រូងផ្លូវ ៦០ម តែលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមសិន។ ឯកឧត្តមបានបន្តថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាលនិងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវដើម្បីធ្វើឲ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។ ការបើកការដ្ឋានសាងសង់ផ្លូវនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រនិងគ្រឿងសំណង់ផ្សេងៗនៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ ។ ចំពោះការចំណាយថវិកា ខាងរដ្ឋបាលខេត្តមិនអាចបញ្ជាក់បានទេ គឺខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះ ខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏នឹងមានគម្រោងសាងសង់និងអភិវឌ្ឍន៍នូវ ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញបរិវេណព្រលាននេះជាបណ្តើរៗទៀត។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដី ជាង ៦០០ ហិកតា រួចជាស្រេចហើយសម្រាប់គម្រោងនេះ ដោយកាលពីថ្មីៗនេះ បានដោះស្រាយផលប៉ះពាល់ និងបោះបង្កោលព្រំប្រទល់ដី រួចរាល់ ហើយ បច្ចុប្បន្នកំពុងតែរងចាំការវិនិយោគពីអាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ […]
អានបន្ថែមថៃនឹងផ្តល់រ៉ៃរថភ្លើងប្រវែងជាង ១០០គម ដល់កម្ពុជា នៅខែសីហានេះដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន
រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមបញ្ជូនរ៉ៃរថភ្លើងដែលប្រើរួច ប្រវែងជាង ១០០ គីឡូម៉ែត្រ ដល់កម្ពុជា នៅខែសីហាខាងមុខនេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក។ ការប្រគល់រ៉ៃរថភ្លើងនេះ គឺធ្វើឡើងតាមការសន្យារបស់ប្រទេសថៃសន្យា នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានមិត្តភាពឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណុងអៀន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដានេះថា៖ «រដ្ឋាភិបាលថៃនឹងប្រគល់ដែករ៉ៃដែលប្រើរួចមកឲ្យកម្ពុជា ដែលមានប្រវែងជាង ១០០ គីឡូម៉ែត្រ ហើយនឹងចាប់ផ្តើមប្រគល់ចាប់ពីខែសីហានេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹក ដោយទីមួយ គឺបង្កើនល្បឿនរថភ្លើង និងទីពីរ បង្កើតសមត្ថភាពដឹក ពី១៥តោន ទៅ២០តោន»។ លោកបន្ថែមថា នៅពេលទទួលបានដែករ៉ៃរួចហើយ ការជួសជុលបង្កើនសមត្ថភាពផ្លូវរថភ្លើង នៅមិនទាន់ចាប់ផ្តើមភ្លាមៗ នោះទេ។ លោកថ្លែងថា៖ “ដំបូង យើងនឹងបង្កើនសមត្ថភាពខ្សែខាងជើង ប៉ុន្តែយើងអត់ទាន់មានថវិកានៅឡើយទេ ក្នុងការអនុវត្ត គឺយើងយកមកទុកសិន”។ ប្រទេសកម្ពុជា និងប្រទេសថៃ បានភ្ជាប់ជាផ្លូវការផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន នៅចុងឆ្នាំ២០១៩ ប៉ុន្តែមិនទាន់មានការដឹកទំនិញ ឬអ្នកដំណើរតាមរយៈរថភ្លើងនេះនៅឡើយទេ ដោយសារការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ដូចជាស្ថានីយ៍អ្នកដំណើររថភ្លើង មិនទាន់បានស្ថាបនាចប់។ (អានបន្ថែម) លោក […]
អានបន្ថែមរដ្ឋាភិបាលគ្រោងនឹងសាងសង់សារមន្ទីនគរបាលជាតិថ្មីមួយ
សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រគម្រោងសាងសង់សារមន្ទីនគរបាលជាតិសម្រាប់ទទួលគណប្រតិភូអន្តរជាតិ និងទុកជាស្នាដៃប្រវត្តិសាស្ត្របន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចក្រឡាហោម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ។ សម្ដេចក្រឡាហោមបានថ្លែងថា៖ «នគរបាលរបស់យើងក៏បានធ្វើសកម្មភាពយ៉ាងច្រើន មិនមែនត្រឹមតែថែរក្សាសណ្ដាប់ធ្នាប់សន្តិសុខទេ ហើយក៏ច្បាំងជាមួយគេដែរ ដូច្នេះហើយយើងត្រូវតែមានសារមន្ទីរមួយនេះ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅ និងសង្គមយើងនៅពេលអនាគត»។ សម្តេចក្រឡាហោមបានបន្តថា៖ «ប៉ុន្តែបើតាមមើលទៅទំហំដីនៅបណ្ឌិតសភាយើងហ្នឹង ប្រហែលធ្វើមិនបានទេ។ យ៉ាងហោចណាស់យើងត្រូវមានដី១ហិកតា បានអាចធ្វើទៅបាន ដើម្បីឲ្យវាមានទីធ្លា សោភណភាពល្អទាក់ទាញ។ យើងនឹងខិតខំស្វែងរកទីតាំងណាដែលសមស្រប ប្រហែលជារាងឆ្ងាយបន្តិច ប៉ុន្តែបើបានធ្វើនៅក្នុងក្រុងវាល្អជាង។» បន្ទាប់ពីសាងសង់រួច នគរបាលជាតិអាចរៀបចំកម្មវិធីផ្សេងៗ នៅក្នុងសារមន្ទីនេះ ដើម្បីត្រៀមទទួលគណប្រតិភូបរទេសរួមមាន វៀតណាម ឡាវ ថៃ និងបណ្ដាលប្រទេសផ្សេងៗផងដែរ។
អានបន្ថែមចិនផ្តល់កម្ចីជាង៨០លានដុល្លារ ពង្រីកបណ្តាញអគ្គិសនីសម្រាប់ ១៣៣ភូមិ នៅជនបទ
រដ្ឋាភិបាលចិននឹងផ្តល់កម្ចីសម្បទានប្រមាណ ៨០លានដុល្លារ សម្រាប់គម្រោងពង្រីកបណ្តាញថាមពលអគ្គិសនីរងនៅទីជនបទគ្របដណ្តប់ភូមិចំនួន ១៣៣ភូមិ ក្នុងខេត្តចំនួន១៤នៅប្រទេសកម្ពុជា។ គម្រោងកម្ចីសម្បទាននេះ គ្រោងនឹងចុះហត្ថលេខានៅខែសីហាខាងមុខ ជាមួយនឹងគម្រោង ៧ផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឯកភាពគ្នានៅកិច្ចប្រជុំដើម្បីពិភាក្សាលើការងារក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពក្នុងការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន (២០១៩-២០២៣) ដែលធ្វើឡើងកាលពីសប្តាហ៍មុននេះ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៨ កក្កដានេះថា គម្រោងនេះ គឺគ្រោងចំណាយប្រមាណ ៨២លានដុល្លារ ក្នុងការកសាងបណ្តាញអគ្កិសនីរង ប្រវែង ២ ៩៧០ គីឡូម៉ែត្រ។ ក្នុងនោះ ថវិកាបដិភាគរពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ និង ៩៥ភាគរយ ជាកម្ចីពីប្រទេសចិន។ លោកថ្លែងថា៖ «បន្ទាប់ពីចុះហត្ថលេខាទៅ មិនយូរទេ ព្រោះជាទូទៅថវិកាដែលទទួលបានពីសាធារណប្រជាមានិតចិន មានភាពងាយស្រួល មានការអនុគ្រោះ។ ហើយគម្រោងបណ្តាញអគ្គិសនីរងនេះ នឹងរួមចំណែកក្នុងរង្វង់ ១ភាគរយ នៃភូមិក្នុងក្របខណ្ឌទូទាំងប្រទេស»។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអញ្ជើញចូលរួមកិច្ចប្រជុំ បានឲ្យដឹងថា គម្រោងបណ្តាញអគ្គិសនីជនបទនេះ […]
អានបន្ថែមឥណ្ឌូណេស៊ីស្វាគមន៍ជប៉ុនឱ្យដេញថ្លៃគម្រោងរថភ្លើងល្បឿនលឿនបានឌុង-សូរាបាយ៉ា
ដើម្បីសម្របសម្រួលប្រកួតប្រជែងរវាងចិន និងជប៉ុន រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វាគមន៍ក្រុមហ៊ុនជប៉ុន ឱ្យមកដេញថ្លៃលើគម្រោងរពង្រីកផ្លូវពីរថភ្លើងពីបានឌុង (Bandung) ទៅ សូរាបាយ៉ា (Surabaya) ក្រោយប្រទេសចិនបានឈ្នះដេញថ្លៃលើគម្រោងវិនិយោគផ្លូវដែកល្បឿនលឿនហ្សាកាតា – បានឌុង (Jakarta-Bandung ) តម្លៃប្រមាណ ៦ ពាន់លានដុល្លារ កន្លងមកនេះ។ នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto ធ្វើសេចក្តីប្រកាសស្តីពីការពង្រីកបណ្តាញផ្លូវដែករួមគ្នាក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្មីៗនេះ។ លោកបានមានប្រសាសន៍ថា៖ «គម្រោងផ្លូវដែកហ្សាកាតា – បានឌុង (Jakarta-Bandung ) មិនគួរតែបញ្ចប់នៅត្រឹមទីក្រុងបានឌុងទេ តែគួរបន្តទៅដល់ស៊ូរ៉ាបាយ៉ាទៀត ក្នុងគោលបំណងជំរុញសក្តានុពលផ្នែកសេដ្ឋកិច្ច” ។ ប្រធានាធិបតី Widodo ក៏បានឱ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យមានសម្ព័ន្ធក្រុមហ៊ុនវិនិយោគិនជប៉ុនឱ្យមកចូលរួមក្នុងសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ី – ចិនដើម្បីសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងរថភ្លើងល្បឿនលឿននេះជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៨៩ តម្លៃប្រមាណ១០០ ពាន់លានដុល្លារ របស់ឥណ្ឌូណេស៊ីដែលបានគ្រោងទុករហូតដល់ឆ្នាំ ២០២៣។ ដោយឡែកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ គម្រោងនេះនឹងត្រូវបញ្ចប់យឺតជាងការគ្រោងទុករហូតដល់ទៅមួយឆ្នាំ ។
អានបន្ថែមអភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថា គម្រោងនេះ គឺដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។ លោកថ្លែងថា៖ «ស្ពានតែមួយយើងប្រើអត់គ្រប់ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺស្ទះខ្លាំង ដូច្នេះរដ្ឋបាលខេត្តមានគោលការណ៍ដើម្បីកសាងស្ពានមួយទៀត ដើម្បីអោយមានស្ពាន ២ កុំមានការកកស្ទះ»។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងនេះស្ថិតនៅក្នុងការសិក្សា ដូច្នេះមិនទាន់មានព័ត៌មានលម្អិតដូចជា ទំហំទឹកប្រាក់ និងរយៈពេលក្នុងសាងសង់នោះទេ។ ដោយឡែក គម្រោងនេះ ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ ដោយកន្លងមក ឯកឧត្តម ជាវ តាយ ក៏ធ្លាប់បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងមួយចំនួនសម្រាប់គម្រោងស្ពានថ្មីនេះរួចហើយដែរ៕
អានបន្ថែមស្ពានអាកាសថ្មើរជើងផ្សារដើមគរដាក់ដំណើរការប្រើប្រាស់ជាផ្លូវការហើយ
ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយសាងសង់អស់រយៈពេល ៧ ខែ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងតំបន់នេះបានមួយផ្នែកធំ។ ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងស្ថិតនៅត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ដែលតួរស្ពានគឺដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែត្រ។ (អានបន្ថែម) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការថា ថា គោលបំណងធំៗ ៣ សំខាន់ក្នុងការសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ គឺទី១ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ ទី២ កាត់បន្ថយការកកស្ទះចរាចរណ៍ និងទី៣ គឺបង្កើនសោភណភាពទីក្រុង។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោង សាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀត ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរនៃអ្នកដំណើរឆ្លងកាត់ទ្រូងផ្លូវ និងលំហូរនៃចរាចរណ៍តាមដងផ្លូវ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីខែ មិថុនា ថាទីតាំងនៃគម្រោងចំនួន ២៥ ត្រូវបានជ្រើសរើសរួចហើយ និងកំពុងរង់ចាំតែការចាប់ផ្តើមបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ចំណែកទីតាំងនៃគម្រោងនឹងត្រូវប្រកាសដោយ […]
អានបន្ថែម