ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ព្រលានយន្តហោះភ្នំពេញថ្មីបង្ហាញពីមហិច្ឆតាក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩
ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានន័យលើសពីការពិនិត្យការដ្ឋានធម្មតា។ ក្រៅពីដើម្បីបញ្ជាក់ពីការសម្រេចសមិទ្ធផលព្រលានដែលមានអ្នកខ្លះនៅពិភាល់ថាតើគម្រោងនេះ មានមែនឬអត់នោះ ស្នាមជើងសម្តេចដែលបានចុះជាន់ទឹកដីការដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ កន្លងមកនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យសំណង់ និងជំហរសេដ្ឋកិច្ចជាតិនៅចំពោះមុខវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលដោយកូវីដ១៩។ វត្តមានសម្តេចនៅការដ្ឋានព្រលានយន្តហោះ បានធ្វើឱ្យបច្ចុប្បន្នភាពនៃដំណើរការសាងសង់ព្រលានយន្តថ្មីនេះ ដែលអ្នកខ្លះនៅតែមន្ទិលសង្ស័យថា ឮតែធ្វើៗ តែមិនដឹងហើយពេលណា និងមានខ្លះទៀតថា ប្រហែលជាផ្អាកបាត់ហើយ ដោយសារឥទ្ធិពលកូវីដ ១៩ នោះ ឱ្យឃើញច្បាស់ទាំងអស់គ្នាថា សំណង់ដ៏សំខាន់មួយនេះ មិនត្រឹមតែមិនផ្អាកដោយសារកូវីដ១៩ទេ តែស្ងាត់ៗបែរជាសង់សម្រេចបាន ៣០% រួចទៅហើយ។ បើតាមរបាយការណ៍ពីក្រុមហ៊ុន OCIC គម្រោងសាងសង់មាន ៣ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ ដែលនឹងបង្ហើយផ្នែកសំខាន់ៗនៃព្រលាន ដើម្បីអាចទទួលភ្ញៀវទេសចរប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំៗ ឱ្យទាន់សម្រាប់ដាក់ឱ្យប្រើប្រាស់ឆ្នាំ ២០២៣ នេះ នឹងចាយថវិកាសាងសង់ចំនួន ១,៥ លានដុល្លារ។ សម្រាប់ដំណាក់កាលទី ២ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០៣០ ដែលគ្រោងនឹងពង្រីកវិសាលភាពសំណង់ សម្រាប់ទទួលបានភ្ញៀវទេសចរ ប្រមាណ […]
អានបន្ថែមមកទល់បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ
ខេត្តកំពង់ស្ពឺ កន្លងមកបានទាក់ទាញគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ ស្របពេលក្រុមហ៊ុនវិនិយោគថ្មីៗជាច្រើនគ្រោងនឹងមកបោះទុនបន្ថែមទៀតក្នុងខេត្តមួយនេះនាពេលខាងមុខ។ របាយការណ៍ស្តីពីវឌ្ឍនភាពខេត្តកំពង់ស្ពឺ បានបង្ហាញថា គម្រោងវិនិយោគចំនួន ១៨៨គម្រោងត្រូវបានអនុម័ត កាលពីឆ្នាំ២០១៩ ដោយមានផ្ទៃក្រឡាសំណង់សរុប ទំហំ ៧០ម៉ឺនម៉ែត្រការ៉េ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុប ២១០លានដុល្លារ។ បើតាមរបាយការណ៍ដដែល ក្នុងចំណោមក្រោមហ៊ុនទាំងអស់ មានក្រុមហ៊ុនវិនិយោគធំៗ មានចំនួន៥ ក្នុងនោះ មានក្រុមហ៊ុន Great Field (Cambodia) International Limited ចំនួន ៩ពាន់ហិកតា ក្រុមហ៊ុន Yellow Field (Cambodia) International Limited ចំនួន៨ពាន់៥រយហិកតា ក្រុមហ៊ុន HLH Agriculture (Cambodia) Co Ltd ចំនួន ៩ពាន់៩រយ ហិកតា ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ មានផ្ទៃដីចំនួន ៤ពាន់៧រយ ហិកតា និងក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍ កសិកម្ម […]
អានបន្ថែមគម្រោងធំៗ ៣ នឹងប្រែមុខមាត់ ដី១៦១ហិកតា នៃតំបន់បឹងកង្កែបខេត្តព្រះសីហនុទៅជាតំបន់ឆ្លាតវៃ
រដ្ឋាភិបាលកំពុងសិក្សាលើគម្រោងធំៗចំនួន ៣ រួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ តំបន់ទេសចរណ៍នាគរាជ និងគម្រោងអភិវឌ្ឍតំបន់បឹងកង្កែប ក្នុងគោលបំណងផ្លាស់ប្ដូរមុខមាត់ដីទំហំ ១៦១ហិកតា នៃតំបន់បឹងកង្កែបក្នុងខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ឆ្លាតវៃ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ កក្កដា ២០២០នេះ។ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ថ្លែងថា ការអភិវឌ្ឍបឹងបង្កែប ដែលស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ គឺជាការអភិវឌ្ឍប្រកបដោយភាពឆ្លាតវៃរួមមាន ការអភិវឌ្ឍបៃតង កិច្ចការពារធម្មជាតិ និងបរិស្ថាន ពោលគឺសម្រាប់កូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ រួមមានការសិក្សាប្លង់គោលប្រើប្រាស់ដី និងការធ្វើសមាហរណកម្មជាមួយខេត្តដទៃទៀត មានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់ភូមិភាគឥសាន្ត។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តមួយ ពោរពេញទៅដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់ជា និងមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាចម្រើន ដែលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍ផ្លូវ ៣៤ ខ្សែរក្នុងខេត្តនេះស្ទើរសម្រចជាស្ថាពរទៅហើយ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមធនាគារពិភពលោកផ្តល់កម្ចី១០០លានដុល្លារសម្រាប់គម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា
ធនាគារពិភពលោក កាលពីព្រឹកថ្ងៃទី ១៧ កក្កដានេះ បានសម្រេចផ្តល់ឥណទាន ១០០លានដុល្លារ សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ដោយផ្តោតលើផ្លូវគមនាគមន៍ និងផ្លូវជនបទ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន។ ប្រាក់ជំនួយនេះមានឈ្មោះថា គម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីជួយឱ្យអ្នកនៅជនបទ អាចធ្វើដំណើរទៅកាន់ទីកន្លែងចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និង ទីផ្សារ។ តំបន់គោលដៅរបស់គម្រោងនេះ គឺផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។ លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ»។ «គម្រោងថ្មីនេះនឹងជួយតភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវាសំខាន់ៗ កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ទៀតផង។» លោកស្រី បានបន្ត។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ នឹងជាភ្នាក់ងារអនុវត្តគម្រោងនេះ។ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែមគម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុសម្រេចបានជិតទាំងស្រុងហើយ
បន្ទាប់ពីការបើកការដ្ឋានកាលពី ៨ខែមុន បច្ចុប្បន្នគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្រោមថវិកាវិនិយោគប្រមាណ ៣០០លានដុលា្លរ សម្រេចបានមួយចំនួនធំហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្របគ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះថ្ងៃទី១៧ កក្កដា ២០២០នេះ។ ផ្នែកធំៗនៃគម្រោងនេះ សម្រចស្ទើរទាំងស្រុងហើយ រួមមាន ការចាក់បេតុងសម្រចបាន ៩៩,៩២% ការដាក់លូសម្រេចបាន ១០០% ការរៀបខឿនថ្មក្រានីតសម្រេចបាន ៥៩,៩៩% ការរៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងការបំពាក់អំពូលភ្លើងវៃឆ្លាតបាន ១០,៤៥% ហើយ។ បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុក៏បាន និងកំពុងរៀបចំកែលម្អឆ្នេរសមុទ្រឡើងវិញ ដោយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២កន្លែង។ ទីតាំងទី១ ស្ថិតនៅក្បែរសណ្ឋាគារ Sunshine Bay មានសមត្ថភាពច្រោះ ៥ ២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលសម្រេចបាន ២០% ហើយ។ ដោយឡែក ទីតាំងទី២ ស្ថិតនៅក្បែរសណ្ឋាគារសុខា មានសមត្ថភាពច្រោះ ៧ ២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលសម្រេចបាន១០% ហើយ។ ជាមួយគ្នានេះ ក្រុមកការងារនឹងធ្វើការអ៊ុតកម្រាលកៅស៊ូ […]
អានបន្ថែមរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៥ កក្កដានេះ បានចុះហត្ថលេខា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីជំរុញ និងពន្លឿនដំណើរការអនុវត្តគម្រោងសាងសង់ហធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្តីសម្រេចលេខ ៧៥ សសរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតត្រូវបានស្នើសុំវិនិយោគរួចមកហើយ ដោយក្រុមហ៊ុន China Railway International Group Co., Ltd ក្នុងលក្ខខណ្ឌសាង់សង់-ធ្វើអាជីវកម្ម-ផ្ទេរ (Build-Operate-Transfer)។ ដូច្នេះគណៈកម្មការថ្មីមួយនេះ នឹងមានភារកិច្ចពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធីក្របខណ្ឌតតិយុត្ត និងរូបភាពនៃការវិនិយោគដល់ក្រុមហ៊ុន ជំរុញនិងពន្លឿនការអនុវត្តគម្រោងឱ្យបានសម្រេចជាស្ថាពរ និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាលរ។ បើយោងតាមប្រភពដដែលនេះ គណៈកម្មការនេះ គឺមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន និងមានអនុប្រធាន ៣ រូប រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឯកឧត្តម វង្សី វិស្សុត និង ឯកឧត្តម សូរ វ៉ិចទ័រ ព្រមជាមួយនឹងសមាជិកពីក្រសួងពាក់ព័ន្ធ ១៣ រូបទៀត។ […]
អានបន្ថែមក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបោះទុន ៣៥ លានដុល្លារសាងសង់ផ្លូវប្រវែង ៧០គម នៅកោះរ៉ុង
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបោះទុន៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។ ផ្លូវបេតុង ប្រវែង ៧០គីឡូម៉ែត្រ នេះនឹងសាងសង់ដោយក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី របស់ប្រទេសចិន ដោយកិច្ចព្រមព្រៀងសាងសង់នេះ ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី ១៤ កក្កដា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកា ៣៥លានដុល្លារ ហើយនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីឆ្នាំ២០១០។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុង គឺជាការបង្ហាញវឌ្ឍនភាពថ្មីមួយទៀត ដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានខិតខំជំរុញគោលដៅអភិវឌ្ឍន៍របស់ខ្លួន ឆ្លើយតបទៅតាមកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលបានប្រគល់ជូន។ លោកថ្លែងថា៖ “មកទល់ពេលនេះ ក្រុមហ៊ុនមានសមិទ្ថិផលជាច្រើន ដូចជាបានចាប់ផ្តើមកសាងសណ្ឋាគារឥឡូវគឺបន្តការអនុវត្តកសាងផ្លូវប្រវែង ៧០គីឡូម៉ែត្រ ដែលបន្ទាប់ពីនោះ នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យការអភិវឌ្ឍជាច្រើនបន្តបន្ទាប់ទៀត ដូចជាអគ្គិសនី ទឹក ប្រលានយន្តហោះ ផងដែរ”។ សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចសន្យាជួលកោះរ៉ុង៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ […]
អានបន្ថែមសាលាក្រុងកំពុងកែប្រែប្រព័ន្ធចរាចរណ៍ ត្រង់ស្តុបច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្ត
រដ្ឋបាលរាជធានីភ្នំពេញ កំពុងកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វដែលកកស្ទះខ្លាំងចំនួន ២ គឺ ចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និង ចំណុចវត្តនាគវ័ន្ត ដោយនឹងមានការពង្រីកផ្លូវ សាងសង់ផ្លូវថ្មី និងកែលម្អប្រព័ន្ធភ្លើងស្ដុបផងដែរ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ ចំណុចទី១ ឬ ច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិចក្បាលថ្នល់ ជាចំណុចប្រសព្វផ្លូវ ២៧១ ផ្លូវមុនីវង្ស និងមហាវិថីសម្ដេច ហ៊ុន សែន។ ត្រង់ចំណុចនេះ ក្រុមការងារនឹងសាងសង់ផ្លូវថ្មី ២ ខ្សែ ដោយខ្សែទី ១ ភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅមហាវិថីសម្តេចហ៊ុន សែន និងខ្សែទី ២ សម្រាប់ទិសចរាចរណ៍បត់ស្តាំ ភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។ ទន្ទឹងនឹងនេះ ក្រុមការងារក៏នឹងពង្រីកទទឹងផ្លូវមុនី្នវង្ស និងផ្លូវ ២៧១ ៣ម៉ែត្រ សងខាង ពោលគឺពី ២គន្លង ទៅ ៣គន្លង។ លើសពីនេះ ក៏នឹងមានការកែលម្អប្រព័ន្ធភ្លើងស្ដុបចរាចរណ៍ថ្មី ដែលនឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរពីស្ពានព្រះមុនី្នវង្សចាស់ ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្ស ដោយរលូនមិនចាំបាច់ឈប់ស្តុបឡើយ។ ដោយឡែកចំពោះចំណុចទី ២ គឺស្តុបវត្តនាគវ័ន្ត […]
អានបន្ថែមគម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានដាក់ស្នើក្នុងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប
គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥ កាលពីសប្ដាហ៍មុននេះ។ កិច្ចពិភាក្សានេះធ្វើឡើងរវាង ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយក្រសួងទាំងនេះកំពុងពិភាក្សាឯកភាពដាក់ចេញយន្តការអភិបាលកិច្ច និងយុទ្ធសសាស្រ្តវិនិយោគសម្រាប់ខេត្តមួយនេះ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ កក្កដា នេះថាផែកការមេនេះមានសារសំខាន់ណាស់សម្រាប់ចង្អុលបង្ហាញពីអភិវឌ្ឍនានានៅក្នុងខេត្ត ហើយលទ្ធផលកិច្ចប្រជុំគឺគ្រោងនឹងបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច នៅពេលឆាប់ៗខាងមុខនេះ។ លោក ថ្លែងថា៖ «ទាក់ទងនឹងផែនការមេ មិនទាន់អាចជម្រាបជូន ឲ្យបានល្អិតល្អិននៅឡើយទេ ដោយសារ នេះគ្រាន់តែជាកិច្ចប្រជុំរបស់គណកម្មការអន្តរក្រសួង។ ដូច្នោះចាំរាជរដ្ឋាភិបាលសម្រេចសិន បន្ទាប់ពីយើងដាក់ជូនរដ្ឋាភិបាល លោកប្រជុំ ពិនិត្យសម្រេចហើយ ទើបអាចពន្យល់ឲ្យបានច្បាស់លាស់»។ ទាក់ទិននឹងការអភិវឌ្ឍន៍ខេត្តនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ខែកញ្ញា ឆ្នាំ ២០១៩ ក៏បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ផងដែរ។ (អានបន្ថែម) ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំពុងសិក្សា គម្រោងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបប្រវែង ៩៨គ.ម […]
អានបន្ថែមរដ្ឋាភិបាលថៃបានអនុម័តលើការពង្រីកអាកាសយានដ្ឋានផាតាយ៉ាតម្លៃ ៩ ពាន់លានដុល្លារ
រដ្ឋាភិបាលថៃផ្តល់ភ្លើងខៀវ ដល់ក្រុមហ៊ុនពាណិជ្ជកម្មរួមមួយ ដឹកនាំដោយក្រុមហ៊ុនរថភ្លើងអាកាសបាងកក និងក្រុមការងារប្រតិបត្តិការរថភ្លើងក្រោមដី BTS skytrain ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ U-Tapao នៅក្បែរក្រុងផាតាយ៉ា។ ក្រុមហ៊ុនពាណិជ្ជកម្មរួមនេះ ជាការសហការរវាងក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Sino-Thai Engineering & Construction ដែលគ្រោងនឹងសាងសង់ស្ថានីយចំណតទី ៣ និងមជ្ឈមណ្ឌលផ្ទុកទំនិញ និងយន្ដហោះ ព្រមទាំងជួយភ្ជាប់ផ្លូវដែកប្រវែង ២២០ គីឡូម៉ែត្រ តម្លៃ ៧,២ ពាន់លានដុល្លារ សម្រាប់តភ្ជាប់អាកាសយានដ្ឋាន U-Tapao និង Don Muang ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងបាងកក។ អាកាសយានដ្ឋានដែលគ្រោងនឹងពង្រីកនេះ នឹងត្រូវកាន់កាប់ដោយសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិណារីតារបស់ប្រទេសជប៉ុន និងក្លាយជាផ្នែកសំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេសផងដែរ។ បន្ទាប់ពីពង្រីករួច អាកាសយានដ្ឋាន U-Tapao ត្រូវបានគេរំពឹងថាអាចផ្ទុកដឹកអ្នកដំណើរបានដល់ ៦០ លាននាក់ ក្លាយជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ទីមួយក្នុងពិភពលោក។ គម្រោងពង្រីកអាកាសយានដ្ឋាននេះ ក៏ជាប់ទាក់ទងនឹងការពិភាក្សា នៃក្រុមហ៊ុន Bangkok Airways ក្នុងការពង្រីកព្រលានយន្តហោះចាស់ និងមិនប្រើប្រាស់នៅខេត្តកោះកុងក្នុងប្រទេសកម្ពុជាដែរ។
អានបន្ថែម