ជប៉ុនផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍វិស័យពីរនៅកម្ពុជា

សកម្មភាពតំហែទាំផ្លូវ កាលពីពេលថ្មីៗនេះ​​រដ្ឋាភិបាលជប៉ុនបានសម្រេ​ចផ្តល់ជំនួយជាថវិការប្រមាណជាង​ ៣៣ម៉ឺនដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍លើវិស័យពីរនៅកម្ពុជា។​ យោង​តាមការចេញផ្សាយរបស់ភ្នាក់ងារសារពត៌មានជាតិ AKP កាលពីថ្ងៃទី៦ ខែធ្នូ កន្លងមកនេះ បានឲ្យដឹង​ថាជំនួយនេះ​នឹង​ផ្តោតលើតំហែទាំផ្លូវថ្នល់​ និង​គម្រោងសាងសង់មណ្ឌលសុខភាព។​ ក្នុងនោះទំហំនៃទឹកប្រាក់សរុបប្រមាណជាង ៩​​ ម៉ឺនដុល្លារអាមេរិកនឹង​ប្រើប្រាស់សម្រាប់ការជួសជួសជុល​​ និងតំហែទាំផ្លូវថ្នល់ក្នុងស្រុករវៀង ខេត្តព្រះវិហារ​​ និង​ទឹកប្រាក់ប្រមាណ៧​​ ម៉ឹនដុល្លារអាមេរិក​សម្ភារៈប្រើប្រាស់នៅក្នុងមន្ទីពេទ្យកុមារអង្គរ​នៅខេត្តសៀមរាប។​ ដោយឡែកថវិការដែលសេសសល់ទាំងប៉ុន្មាននឹង​ត្រូវយកទៅអភិវឌ្ឍន៍សម្រាប់ការ​សាងសង់មណ្ឌលសុខភាពឃុំបារ៉ុង ខេត្តកណ្តាល​ និងមណ្ឌលសុខភាពក្រញូងសែនជ័យស្ថិតក្នុងខេត្ត​ក្រចេះ៕

អាន​បន្ថែម

ស្ពានដែកបេឡេតភ្ជាប់ជ្រោយចង្វារ-ឬស្សីកែវចាប់ផ្តើមបុកគ្រឹះ

បន្ទាប់ពីស្ពានមិត្តភាព​ កម្ពុជា-ជប៉ុន ត្រូវបានប្រកាសបិទ​ឲ្យផ្អាកចរាចរណ៍ដើម្បីធ្វើការជួសជុលឡើងវិញកាលពីចុងខែ​តុលាកន្លងទៅនេះ បច្ចុប្បន្នស្ពានដែកបេឡេ​ដែលសាងសង់ដើម្បីរំដោះចរាចរណ៍ជំនួសស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ​ បានកំពុងដំណើរបុកគ្រឹះ និង​បញ្ឈរដែកសរសរលើផ្ទៃទឹក។​​ នេះបើយោងតាម​​សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីម្សិលមិញនេះ។ ក្រោមទុនវិនិយោគប្រមាណជាង ១០​លានដុល្លារអាមេរិក អភិវឌ្ឍន៍ដោយក្រុមហ៊ុន OCIC ស្ពានដែកបេឡេបណ្តោះអាសន្នមួយនេះ មានទទឹង ១២ម៉ែត្រ​ និងបណ្តោយប្រវែងជាង៥០០ ម៉ែត្រ គឺចំណាយពេល ៦ខែ ប៉ុណ្ណោះ​ ដើម្បីបញ្ចប់ការសាងសង់។ អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានលើកឡើងថា ស្ពានដែកបេឡេនេះ​នឹងត្រូវរុះរើចេញ ក្រោយពេលដែលស្ពានមិត្តភាពកម្ពុជា-ជប៉ុន​បញ្ចប់ការជួសជុល។​ គួរបញ្ជាក់ផងដែរថា ជាផ្នែកមួយដើម្បីជួយសម្រួលចរាចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារដែលកកស្ទះ រាជរដ្ឋាភិបាលបានសម្រេចទិញយកស្ពានលីយ៉ុងផាត់ព្រែកព្នៅយកមកគ្រប់គ្រងវិញ ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនបង់ប្រាក់។

អាន​បន្ថែម

អាកាសយានដ្ឋានបង្កើនសមត្ថភាពជាមួយកំណើនអ្នកដំណើរ

(English) The double-digit growth of air passengers through Cambodia’s airports has led to the launch of a huge airport development master plan which offers a transport infrastructure vision for the next 30-40 years.

អាន​បន្ថែម