ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង ឫទ្ធី សង់រួចរាល់ហើយ គ្រោងបើកទទួលភ្ញៀវឆាប់ៗ
ផ្លូវឡូរី២ខ្សែ ទៅមកសរុបប្រវែង ៩.២០០ម៉ែត្រ ដែលរួមមានស្ថានីយ៍ទី១ និងទី២ ព្រមទាំងមានរូងក្រោមដី ៣កន្លែង នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ បានសាងសង់រួចរាល់ជាស្ថាពរ។ នេះបើតាមហ្វេកប៊ុកផេកផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫរ្ធី ផុសផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមទៀតថា ក្រុមការងារ បានស្ថាបនាតំឡើងឡូរីបានចំនួន ៣០គ្រឿងផងដែរ ដែលដំណើរការដោយថាមពលកកើតតឡើងវិញ (អាគុយ)។ អ្នកឧកញ៉ា ម៉ុង ឫរ្ធី បានបញ្ជាក់ថានៅក្នុងហ្វេកប៊ុកផេករបស់លោកថា ក្រោយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ខាងនេះនឹងអាចទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអោយមកជិះលេងកម្សាន្តបានហើយ។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវឡូរីនេះ បានសាងសង់ប្រើអស់រយៈពេល ០៦ខែ ចាប់ពីដើមខែមករា ឆ្នាំ២០២៤ មកទល់ពេលនេះ។
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រប្រវែងជាង ២០គ.ម នៅស្វាយរៀង សម្រេចបាន ២០% ហើយ
គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ប្រវែងជាង ២០ គ.ម ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ២០% ហើយ។ នេះបើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ការងារសំខាន់របស់គម្រោងរួមមាន៖ ១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧ម៉ែត្រ ២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០ម៉ែត្រ ៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦ម៉ែត្រ ៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី ៥)ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង ៦)ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ៧)សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។ ជាងនេះទៅទៀត ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាលប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ខ្នងប្រឡាយ និងអូរធម្មជាតិនឹងក្លាយជាផ្លូវចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹកជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា […]
អានបន្ថែមចិនត្រៀមទុន $១០ពាន់លាន ជំរុញគម្រោងរថភ្លើងរត់ពីចិនដល់សិង្ហបុរីឱ្យក្លាយជាការពិត
មេដឹកនាំកំពូលចិន លោកនាយករដ្ឋមន្ត្រីលី ឈៀង ( Li Qiang ) បានបង្ហើបឱ្យដឹងពីគម្រោងដ៏មហិមាថ្មីមួយ ដែលត្រូវចំណាយថវិកាវិនិយោគប្រមាណ $១០ពាន់លាន ដើម្បីតភ្ជាប់មធ្យោបាយធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ពោលគឺភ្ជាប់ខ្សែរថភ្លើងពីម៉ាឡេស៊ីទៅប្រទេសចិន កាត់តាមប្រទេសថៃ និងឡាវ នេះបើយោងតាមប្រភពពីសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសខួប៥០ឆ្នាំចិន-ម៉ាឡេស៊ីនោះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បាននិយាយថា “ចិនមានឆន្ទៈក្នុងការសិក្សាផែនការពង្រីកគម្រោងផ្លូវដែកដ៏មានមហិច្ឆតា ដើម្បីតភ្ជាប់ផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១០ពាន់លានដុល្លារ របស់ម៉ាឡេស៊ី ទៅកាន់គម្រោងផ្លូវដែកដែលគាំទ្រដោយចិនផ្សេងទៀតក្នុងប្រទេសឡាវ និងថៃ ដែលអាចពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍តែម្តង។” លោក Li Qiang បានបញ្ជាក់បន្ថែមថា “សំណើគម្រោងនេះ នឹងធ្វើឱ្យខ្សែរថភ្លើងកណ្តាលនៃផ្លូវរថភ្លើង Pan-Asia ដែលរត់ពីទីក្រុងគុនមីងភាគខាងត្បូងក្នុងប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរី ក្លាយជាការពិត។” ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវដែក ECRL ប្រវែង ៦៦៥ […]
អានបន្ថែមក្រុមហ៊ុនសង់ស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣- ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងសម្រុករៀបគ្រឿងចក្រសម្រាប់ដំណើរការសាងសង់
ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)ជាអ្នកទទួលសាងសង់ កំពុងរៀបចំឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើអោយការសាងសង់ ដើម្បីដំណើរការចាប់ផ្ដើមសាងសង់នាពេលខាងមុខ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា បច្ចុបន្នក្រុមហ៊ុនCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។ ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ «ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រផ្សេងៗ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើឱ្យការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់»។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ គឺតភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ស្ពានឆ្លងកាត់ទន្លេមេគង្គ ជាប្រភេទស្ពានបេតុង មានប្រវែងសរុប ១.៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ។ ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ និងប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។ (អានបន្ថែម) ស្របពេលជាមួយគ្នានៃការបញ្ចប់ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលត្រូវប្រសិទ្ធិនាមជា មហាវិថីស៊ី ជីនពីង ស្ពាននេះមានសារសំខាន់ […]
អានបន្ថែមគម្រោងស្តារពង្រីកផ្លូវជាតិលេខ៤ សម្រេចបានជិត ៥៥%ហើយ
គិតត្រឹមដំណាច់ខែមិថុនា ២០២៤នេះ គម្រោងស្តារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥៤.៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៤។ លើសពីនេះ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ក៏បានរៀបរាប់លម្អិតអំពីគម្រោងនេះថា៖ ១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។ ២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លង មានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។ ៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លង មានប្រវែង០,៣០គីឡូម៉ែត្រ […]
អានបន្ថែមគម្រោងសង់ទីលានទុកដាក់សំរាមដ៏ធំ១ នៅកំពង់ចាម សម្រេចបានជាង៨០% ហើយ
ក្រោយបើកការដ្ឋានអស់រយៈពេល ៦ខែកន្លងមក ទីលានកែច្នៃ និងទុកដាក់សំរាម ស្តង់ដារ ១កន្លែងលើផ្ទៃដីជាង ៨ហិកតា ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្ថាបនាបានជាង ៨០ភាគរយ ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ ឯកឧត្តមអភិបាល បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យបានយល់ដឹងពីបញ្ហាសំរាម ពិសេសត្រូវវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្រាប់ធ្វើការដឹកជញ្ជូន។ គួរបញ្ជាក់ថា គម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះ មានផ្ទៃដីទំហំសរុប ៨.១៥ហិកតា ដែលក្នុងនោះទីលានសម្រាប់ទុកដាក់សំរាមមានទំហំត្រឹមតែ ១.៣ហិកតា និងសំណង់ហេដ្ឋារចនាផ្សេងៗទៀតរួមមាន៖ ការសាងសង់អាងប្រព្រឹត្តិកម្មទឹករងៃចំនួន ៤អាង, ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ មានប្រវែង ២.២១៨ម៉ែត្រ, ផ្លូវបេតុងនៅក្នុងទីលាន ប្រវែង ១.២៤៤ម៉ែត្រ, និង ច្រកទ្វារចូល និងរបង មានប្រវែង ៣.០១០,២៦ម៉ែត្រ។ ជាងនេះទៅទៀត […]
អានបន្ថែមផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦២% គ្រោងបញ្ចប់នារដូវប្រាំង២០២៥
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦២,១១%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៣ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពការងារសាងសង់ ៦២,១១% ហើយ ដោយគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ក៏ស្នើឱ្យពលរដ្ឋយោគយល់ និងអធ្យាស្រ័យខ្ពស់ ខណៈផ្លូវនេះ មានចំណោតតាប៉ុនត្រង់ចំនុច Pk:140+300-Pk:140+700 នៃការដ្ឋានផ្លូវនេះ តែងមានបញ្ហារអិល ពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ជោគជាំ។ ទន្ទឹមគ្នានេះ ឯកឧត្តមថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ តែងបានណែនាំដល់នាយកគ្រប់គ្រងគម្រោង និងក្រុមការងារស្ថាបនាផ្លូវនេះ ឱ្យយកចិត្តទុកដាក់ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យពលរដ្ឋអាចធ្វើចរាចរណ៍បានដោយរលូនផងដែរ។ បច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវនេះ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC ដោយគ្រោងនឹងបញ្ចប់នៅរដូវប្រាំង នាឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមឯកឧត្តម ផន រឹម។ គួររំលឹកដែរថា […]
អានបន្ថែមបច្ចុប្បន្នគម្រោងសង់ផ្លូវជាតិលេខ៣១(ពីបែកគុស ដល់កំពង់ត្រាច) សម្រេចបានជាង ៩៥%ហើយ
គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៥,៣៨ភាគរយហើយ បើគ្មានអ្វីសំខាន់ប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនកិច្ចសន្យារហូតដល់ទៅមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៩៥,៣៨ភាគរយហើយ ដែលក្នុងនោះរួមមាន៖ ការងារអ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ បានបញ្ចប់ ១០០ភាគរយ ចំណែកឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងនឹងបញ្ចប់នៅបំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចុះបញ្ជីលក់មូលបត្របៃតងដើម្បីប្រមូលទុនជិត $១០លាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការរបស់ ចំនួន ជិត១០លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាក់សំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។ ពិធីចុះបញ្ជីលក់មូលបត្របំណុលបៃតងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។ មូលបត្របំណុលនេះ មានឈ្មោះថា “សញ្ញាបណ្ណបៃតង PPSP” ជាសញ្ញាបណ្ណមានបុគ្គលធានាជាសាធារណៈពីសំណាក់ CGIF ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៩,៩៦លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ SOFR ១,៥ភាគរយ សម្រាប់រយៈពេល៥ឆ្នាំ។ ក្រុមហ៊ុនបាននិយាយថា៖ “សាច់ប្រាក់បានមកពីការបោះផ្សាយនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាកសំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ”។ លោក UEMATSU HIROSHI នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានបញ្ជាក់ថា ការគៀងគរទុនតាមរយៈទីផ្សារមូលបត្រកម្ពុជា ទាំងការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណបៃតងបានអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវប្រភពហិរញ្ញប្បទានដ៏រឹងមាំក្នុងការពង្រឹកប្រតិបត្តិការអាជីវកម្មក្នុងបរិបទបៃតង និងសំដៅបម្រើសហគមន៍ដែលកំពុងមានតម្រូវការខ្ពស់។ លោកថ្លែងថា៖ “ការបោះផ្សាយនេះ […]
អានបន្ថែមព្រលានអន្តរជាតិតារាសាគរ គ្រោងបើកដំណើរការបណ្តោះអាសន្ននៅក្នុងខែសីហាខាងមុខនេះ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង អាចនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅចុងខែសីហាខាងមុខនេះ ខណៈជំហានដំបូងអាចនឹងដំណើរការក្នុងស្រុកសិន។ នេះបើតាមការបញ្ជាក់របស់លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ប្រាប់ទៅសារព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា ក្រុមការងារ បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីវាយតម្លៃវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដើម្បីស្នើសុំឱ្យដាក់ដំណើរការនូវការហោះហើរជាលក្ខណះក្នុងស្រុកបណ្តោះអាសន្នសម្រាប់ជំហានដំបូង រួមជាមួយការបន្តធ្វើនូវនីតិវិធីជាបន្តបន្ទាប់ ដើម្បីស្នើបើកការហោះហើរជាលក្ខណះអន្តរជាតិនាពេលខាងមុខបន្តទៀត។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើង នៅដំណាច់ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងកម្រិតបឋមដំណាក់កាលទី១ សម្រាប់តែអាកាសយានខ្នាតតូចកម្រិត 2B ហើយក្នុងករណីក្រុមហ៊ុនមានគោលបំណងចង់ប្រតិបត្តិការហោះហើរលក្ខណៈអន្តរជាតិ ត្រូវស្នើសុំវិញ្ញាបនបត្រ ពីអាកាសចរណ៍ស៊ីវិលជាចាំបាច់»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើផ្ទៃដីទំហំ ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី១) មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។ (អានបន្ថែម)
អានបន្ថែម