ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ
ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។ ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។ យ៉ាងណាមិញ ក្បួនរថយន្តនេះ […]
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ១០ សម្រេចបាន៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសង់បាន ៤៣,៥០%(គ្រោងបើកសាកល្បងក្នុងខែមីនា ២០២៥)
គិតត្រឹមដំណាច់ខែមិថុនានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៨៨,៣៨% ក្នុងនោះស្ពានដែលខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ)។ នេះបើយោងតាមបច្ចុប្បន្នភាពការងារដែលចេញផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារផ្លូវថ្នល់សម្រេចបាន ៨០,២៦% ការងារស្ពានសម្រេចបាន ៩៣,២៣% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ សម្រេចបាន ៤៣,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។ ក្នុងរដូវវស្សាបច្ចុប្បន្ន ការធ្វើដំណើរតាមផ្លូវជាតិលេខ១០ នៅតែមានភាពរលូនល្អ ទោះជាយ៉ាងណាក៏ដោយ មានការប្រុងប្រយ័ត្ន ដោយសារផ្នែកខ្លះនៃផ្លូវនៅតែគ្របដណ្ដប់ដោយក្រួសក្រហម ហើយតំបន់ខ្លះអាចរអិលនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ គួររំលឹកថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន មានទំហំទឹកប្រាក់សរុបប្រមាណជាង […]
អានបន្ថែមកំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៤ឆ្នាំនេះ
កំពង់ផែទេសចរណ៍ខេត្តកំពត នឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ដោយក្រុមហ៊ុនក្នុងស្រុក អេហ្សេត ប៊ីលឌើរ ឯ.ក ។ កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងកាំថែទាំ នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងលើកឡើងថា៖ “ក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែ សាកល្បងនៅក្នុងត្រីមាសទី៤ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ”។ ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ប៉េង ពោធិ៍នា បង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត កំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក ចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ គួររំលឹកថា ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ […]
អានបន្ថែមស្ពានប្រវែងជិត២គីឡូម៉ែត្រ ឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សង់បាន៥៥,៨%
គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានប្រវែងជិត ២គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ៥៥,៨៣ភាគរយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ៤១,៨១ភាគរយ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា មកដល់ពេលនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែង ១.៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ និងផ្លូវតភ្ជាប់និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ សម្រេចបាន ៥៥,៨៣%ហើយ ដោយគិតត្រឹមខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។ គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក […]
អានបន្ថែមក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី
ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្នាថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៥ មិថុនា និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Hitachi ដែលល្បីល្បាញខាងប្រតិបត្តិការរថភ្លើងល្បឿនលឿន shinkansen bullet train របស់ប្រទេសជប៉ុន បានពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនជាសាកលតាមរយៈការទិញយកក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន AnsaldoBreda និង STS របស់អ៊ីតាលីក្នុងឆ្នាំ ២០១៥ ហើយថ្មីៗនេះ គឺការលេបយកអាជីវកម្មរបស់ក្រុមហ៊ុន Thales Group។ លោក Giuseppe Marino នាយកប្រតិបត្តិនៃក្រុមហ៊ុន Hitachi Rail បានសង្កត់ធ្ងន់ថា “(ឥឡូវនេះ)យើងមានសមត្ថភាពផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងស្ថានីយរថភ្លើងដែលមានមួយកញ្ចប់តែម្តង។ […]
អានបន្ថែមក្រុមហ៊ុន CFOCN ស្នើជីកខួងដាក់ខ្សែកាប្លិ៍អុបទិកកាត់ផ្លូវក្នុងខេត្តចំនួន៩ នៅកម្ពុជា
ក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន ជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តសំខាន់ៗចំនួន៩។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ បើតាមកិច្ចប្រជុំនេះ ក្រុមហ៊ុន គ្រោងនឹងជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិក ក្នុងខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង។ កិច្ចប្រជុំខាងលើ បានពិនិត្យលើសំណើសុំនេះ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់។ ទន្ទឹមនឹងនេះ លោក លឹម ស៊ីដេនីន បានណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា […]
អានបន្ថែមស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បានជិត ១២%ហើយ
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត ១២ភាគរយហើយ បើគិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពី អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សាងសង់បាន ១១,៦៣ភាគរយហើយ ដែលវឌ្ឍនភាពការងារទាំងរួមមាន៖ ក្នុងចំណោមសរសរគ្រឹះចំនួន ១៥៦ដើម មានសរសរគ្រឹះចំនួន ៣៦ដើម ត្រូវបានចាក់បេតុងរួចរាល់ហើយ, ការងារដំឡើងពុម្ពជើងតាងកំពុងបន្តរៀបចំយ៉ាងមមាញឹក ដោយបច្ចុប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ លោកបានបន្តថា បច្ចុប្បន្នឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងជំរុញដល់ក្រុមការងារការដ្ឋានស្ថាបនាស្ពានប្រឹងប្រែងឱ្យសម្រេចសមិទ្ធផលតាមការគម្រោងទុកផងដែរ។ គួររំលឹកថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ (អានបន្ថែម) ស្ពាននេះមានប្រវែងសរុប […]
អានបន្ថែមចិនគ្រោងចំណាយ $១,៤ ពាន់លាន លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តហោះនៅឆ្នាំ២០២៧
រដ្ឋាភិបាលក្រុងក្វាងចូវរបស់ចិន គ្រោងនឹងចំណាយថវិកាជាង ១០ពាន់លានយន់ ($១,៤ ពាន់លាន) នៅឆ្នាំ ២០២៧ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ផ្តល់សេវា “រថយន្តហោះ” ដែលខ្ទង់ថវិកាវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃការជំរុញយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន យោងតាម Asia.nikkei ចុះផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ផែនការមហិច្ឆតានេះ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រយានជំនិះហោះហើរ ដូចជាតាក់ស៊ីតាមអាកាសជាដើម។ គម្រោងនេះផ្តោតលើការអភិវឌ្ឍប្រព័ន្ធធ្វើដំណើរថ្មីសម្រាប់មនុស្សក្នុងគន្លង “ទីគោចររយៈកម្ពស់ទាប (“low-altitude economy)” ដែលនឹងអនុវត្តឱ្យរថយន្តហោះអាចអាចដំណើរការបាន ក្រោមរយៈកម្ពស់អាកាសចរណ៍ពាណិជ្ជកម្មធម្មតាបន្តិច។ ផែនការនេះ រាប់បញ្ចូលទាំងការបង្កើតកន្លែងហោះឡើង និងចុះចតជាង ១០០កន្លែង និងការសាងសង់អាកាសយានដ្ឋានទូទៅដែលមានផ្លូវរត់ខ្លីជាងអាកាសយានដ្ឋានស៊ីវិលធម្មតា។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាខ្ពស់របស់ប្រទេសចិនសម្រាប់ឧស្សាហកម្មកម្ពស់ទាប និងគោលដៅរបស់ក្វាងចូវក្នុងការក្លាយជាមជ្ឈមណ្ឌលឈានមុខគេក្នុងវិស័យនេះ។ ក្វាងចូវគឺជាទីកន្លែងដើមរបស់ក្រុមហ៊ុនច្នៃប្រតិដ្ឋធំៗថ្មីចំនួនពីរ គឺក្រុមហ៊ុន Xpeng AeroHT និង EHang ដែលក្រុមហ៊ុនទាំងពីរនេះ ទើបនឹងបានទទួលជោគជ័យក្នុងការបង្កើតចំណាប់អារម្មណ៍ទីផ្សារយ៉ាងខ្លាំងជាមួយនឹងសមិទ្ធិផលផលិតដ្រូនលើកដាក់ទំនិញក្នុងរយៈកម្ពស់ខ្ពស់ (eVTOL) ដែលដើរដោយថាមពលអគ្គិសនី។ ប្រភេទដ្រូនប្រើអាគុយ ទាំងនេះ ដែលមានសមត្ថភាពហោះហើរ ឡើង-ចុះចតដោយគ្មានផ្លូវរត់ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយជាក់ស្តែងសម្រាប់ការដឹកជញ្ជូនតាមទីក្រុង ជាពិសេសគឺសម្រាប់ប្រើក្នុងការលើកដាក់ទំនិញចុះនិងឡើងលើអគារខ្ពស់ៗ។ ដ្រូនពិសេសនេះមានតម្លៃចាប់ពីប្រហែល ១លានយន់ (១៣៨.០០០ដុល្លារ) eVTOL […]
អានបន្ថែមរដ្ឋបើកការដ្ឋានសង់រោងចក្រទឹកស្អាតបាក់ខែងជំហាន៣ ខណៈជំហាន២សម្ពោធបើកដំណើរការជាផ្លូវការ
រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ត្រូវបានបើកការដ្ឋានសាងសង់ ខណៈជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។ គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលរួមបង្កើនការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញឡើងដល់ ប្រមាណជាង៩៨ម៉ឺនគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គត់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះដែរ រដ្ឋក៏បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីការដា្ឋនសាងសង់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៧ខាងមុខ។ គួររំលឹកថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០២៤។ (អានបន្ថែម) បើតាមការបញ្ជាក់របស់ […]
អានបន្ថែមវៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង
ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាគាំទ្រការធ្វើអាជីវកម្មខ្សាច់ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ដោយមិនធ្វើអន្តរាគមន៍ក្នុងការកំណត់តម្លៃ ហើយនឹងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]
អានបន្ថែម