ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ត្រឹមឆមាសទី១-២០២៤ កម្ពុជាភ្ជាប់បណ្តាញទឹកស្អាតបានជាង ១លាន៣៧ម៉ឺន(តំណ) នៅទូទាំងប្រទេស
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជាបានតភ្ជាប់បណ្តាញផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ សម្រេចបានជាង ១លាន៣៧ម៉ឺន(តំណ) នៃចំនួនសរុបមានប្រមាណ ៣លាន៥៥ម៉ឺនខ្នងផ្ទះ នៅទូទាំងប្រទេស ដោយសន្មតថា ១តំណ ស្មើនឹង១ខ្នងផ្ទះ។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ របាយការណ៍ដដែលនេះ បានឱ្យដឹងដែរថា ការផ្គង់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៣២ភាគរយ ពោលគឺ ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ រហូតដល់ប្រមាណ ៤៦០លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត ឃើញថាមានចំនួនគ្រួសារដែលបានទទួលទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើង ៦៦ភាគរយ ពីប្រមាណជាង ៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ២០១៨ រហូតដល់ជាង ១,៣លានគ្រួសារ ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម ក៏បានដាក់ចេញនូវផែនការមេស្តីពីការផ្តត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្តត់ផ្គង់ទឹកស្អាត១០០ភាគរយ នៅឆ្នាំ២០៣០ ដែលជាការរួមចំណែកជំរុញការផ្តល់សេវាទឹកស្អាត ត្រូវប្រកបដោយគុណភាព ត្រូវមានសុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ និងជាកត្តាគន្លឹះមួយក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន ទាំងជាតិ និងអន្តរជាតិ សម្រាប់បង្កើតគុណភាពផលិតកម្ម អាជីវកម្មនៅកម្ពុជា។
អានបន្ថែមថៃកំពុងពន្លឿនបញ្ចប់គម្រោងសង់ផ្លូវរថភ្លើងលឿន ពីបាងកកទៅគុនមីន(ចិន) ដើម្បីសម្រេចមហិច្ឆតាចង់ក្លាយជា…
ប្រទេសថៃកំពុងអភិវឌ្ឍគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧៣ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ទីក្រុងបាងកកជាមួយនឹងផ្លូវដែកឡាវ-ចិន។ នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនមនុស្សនិងទំនិញពីទីក្រុងបាងកក ទៅកាន់ទីក្រុងគុនមីង រដ្ឋធានីនៃខេត្តយូណាន របស់ប្រទេសចិនបានយ៉ាងងាយស្រួលនិងឆាប់រហ័ស។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៨ នេះបើយោងតាម Asean Briefing ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤។ ផ្លូវដែកមួយខ្សែនេះ ត្រូវបានប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៥ពាន់លានដុល្លារទៅ ៩,៩ ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោកដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ ២០១៣ ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងឱកាសអនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាង។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ី អឺរ៉ុប និងអាហ្រ្វិក តាមផ្នែកសំខាន់ពីរ៖ ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១។ ដំណាក់កាលទីមួយនៃការសាងសង់ផ្លូវដែកល្បឿនលឿននេះ នឹងតភ្ជាប់ទីក្រុងបាងកកទៅខេត្តនគររាជសីមា ដែលជាច្រកចេញទៅភាគឦសានប្រទេសថៃ។ ដំណាក់កាលទីពីរនៃគម្រោង គឺសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីនគររាជសីមាទៅកាន់ទីក្រុង Nong Khai ដែលជាទីក្រុងព្រំដែននៅភាគឦសានប្រទេសថៃ និងឆ្លងកាត់ព្រំដែនពីទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។ តាមរយៈផ្លូវដែកថ្មីថៃ-ចិននេះ គេរំពឹងថា ពេលវេលាធ្វើដំណើរពីបាងកកទៅនគររាជសីមានឹងត្រូវកាត់ពី ៤.៥ […]
អានបន្ថែមវៀតណាមស្នើចិនជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនច្រើនខ្សែ ដើម្បីពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
វៀតណាមកំពុងស្វែងរកការគាំទ្រពីប្រទេសចិនជាមួយនឹងគម្រោងអភិវឌ្ឍន៍បណ្តាញផ្លូវដែកល្បឿនលឿនក្នុងប្រទេសរបស់ខ្លួន ក្នុងនោះរួមមានទាំងគម្រោងផ្លូវរថភ្លើងឆ្លងកាត់ព្រំដែនចិនវៀតណាម ដែលនឹងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នេះបើយោងតាមគេហទំព័រព័ត៌មាន VnExpress ដែលបានរាយការណ៍កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian ថា វៀតណាមត្រូវការជំនួយពីចិនក្នុងការរចនាផ្លូវដែក ការសាងសង់ និងការផ្ទេរបច្ចេកវិទ្យា។ ក្នុងផែនការនោះដែរ វៀតណាមបានអំពាវនាវឱ្យមានការគាំទ្រហិរញ្ញវត្ថុបន្ថែម ដើម្បីកសាងខ្សែរថភ្លើងឆ្លងកាត់ព្រំដែន ដែលតភ្ជាប់ខេត្តយូណានរបស់ប្រទេសចិនទៅកាន់ទីក្រុងកំពង់ផែភាគខាងជើងរបស់វៀតណាមនៃទីក្រុង Haiphong និងមួយខ្សែទៀតភ្ជាប់ពីទីក្រុង Dongxing របស់ប្រទេសចិនទៅកាន់ទីក្រុង Haiphong របស់វៀតណាម។ ថែមពីលើនេះ វៀតណាមក៏បង្ហាញមហិច្ឆតា ចង់បានផ្លូវដែករវាងខេត្តព្រំដែនវៀតណាម Lang Son ភ្ជាប់ទៅកាន់ទីក្រុងហាណូយផងដែរ ។ ថែមពីលើនេះ ប្រភពដដែលបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការដឹកជញ្ជូនរបស់វៀតណាម លោក Nguyen Van Thang ក៏បានស្វែងរកការគាំទ្រពីប្រទេសចិនសម្រាប់គម្រោងផ្លូវដែកល្បឿនលឿនប្រវែង ១៥០០ គីឡូម៉ែត្រ […]
អានបន្ថែមជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ១ ក្នុងនោះរួមមាន៖ ១.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project – JDS) មានទឹកប្រាក់ចំនួន ៣៨៦លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារ។ ២.កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma’am-Battambang and Sri […]
អានបន្ថែមផ្លូវល្បឿនលឿនខ្សែទី៣ តម្លៃជាង $៤ពាន់លាន នឹងតចេញពីមហាវិថីឈ្នះ-ឈ្នះ
ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបញ្ចប់ការសិក្សាលើចំនុចសំខាន់ៗជាច្រើន។ នេះបើតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់CRBC បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍, ការសិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ លោកបន្តថា ផ្លូវល្បឿនលឿនខ្សែទី៣របស់កម្ពុជានេះ មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមពីចំណុចភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។ ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ នឹងត្រូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ, […]
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ៧១c (ត្បូងឃ្មុំ-កំពង់ចាម) សម្រេចបាន ១០០%ហើយ
គម្រោងសាងសង់ផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) សម្រេចបាន ១០០%ហើយ ដោយគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមលទ្ធផលការងារដែលបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងសាធារណការ និងក្រុមការងារព័ន្ធទាំងអស់ កំពុងប្រឹងប្រែងបំពេញនូវចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់ ខណៈការងារសាងសង់ផ្លូវសម្រេចបាន១០០ភាគរយ ហើយ។ ជាងនេះទៅទៀត ក្រុមការងារបាននិងកំពុងបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះជើងទេរផ្លូវ៕ គួររម្លឹកដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ យ៉ាងណាមិញ ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅកំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ៕ (អានបន្ថែម)
អានបន្ថែមគម្រោងស្តារប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយបញ្ហាទឹកជំនន់ក្នុងក្រុងភ្នំពេញចំនួន ១៣គម្រោង សម្រេចបាន៦.៥%
ក្នុងចំណោមគម្រោងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន៥០ ដែលរដ្ឋាភិបាល បានដាក់ចេញដើម្បីឈានទៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ឆ្នាំនោះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ហើយ បាន និងកំពុងអនុវត្តដោយសម្រេចបាន ៦.៥%។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងទាំង៥០នេះ បច្ចុប្បន្នមានគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន៖ តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។ សម្តេចធិបតី បានបន្តថា គម្រោងទាំង១៣នេះ ផ្ដោតលើគម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។ គិតមកដល់ពេលនេះ ការអនុវត្តគម្រោងទាំង១៣ នេះ សម្រេចបាន ៦.៥% ហើយអាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។ ជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ទៀតថា ក្រៅពីអនុវត្តន៍គម្រោងខាងលើ […]
អានបន្ថែមគម្រោងស្ដារពង្រីកផ្លូវជាតិលេខ ៧ សម្រេចបាន ២០% ខណៈដោះផលប៉ះពាល់បាន៨០%
គម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា សម្រេចបាន ២០% ហើយ។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីទិវាមច្ឆជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានបន្តថា ក្រុមការងារ ក៏បានដោះសា្រយផលប៉ះពាល់បាន ៨០% ផងដែរ។ គួរបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម) គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) ហើយប្រើរយៈពេលនៃការសាងសង់មានចំនួន ៤០ខែ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។
អានបន្ថែមផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង ឫទ្ធី សង់រួចរាល់ហើយ គ្រោងបើកទទួលភ្ញៀវឆាប់ៗ
ផ្លូវឡូរី២ខ្សែ ទៅមកសរុបប្រវែង ៩.២០០ម៉ែត្រ ដែលរួមមានស្ថានីយ៍ទី១ និងទី២ ព្រមទាំងមានរូងក្រោមដី ៣កន្លែង នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ បានសាងសង់រួចរាល់ជាស្ថាពរ។ នេះបើតាមហ្វេកប៊ុកផេកផ្លូវការរបស់អ្នកឧកញ៉ា ម៉ុង ឫរ្ធី ផុសផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមទៀតថា ក្រុមការងារ បានស្ថាបនាតំឡើងឡូរីបានចំនួន ៣០គ្រឿងផងដែរ ដែលដំណើរការដោយថាមពលកកើតតឡើងវិញ (អាគុយ)។ អ្នកឧកញ៉ា ម៉ុង ឫរ្ធី បានបញ្ជាក់ថានៅក្នុងហ្វេកប៊ុកផេករបស់លោកថា ក្រោយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ខាងនេះនឹងអាចទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអោយមកជិះលេងកម្សាន្តបានហើយ។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវឡូរីនេះ បានសាងសង់ប្រើអស់រយៈពេល ០៦ខែ ចាប់ពីដើមខែមករា ឆ្នាំ២០២៤ មកទល់ពេលនេះ។
អានបន្ថែមគម្រោងពង្រីកប្រព័ន្ធធារាសាស្ត្រប្រវែងជាង ២០គ.ម នៅស្វាយរៀង សម្រេចបាន ២០% ហើយ
គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ប្រវែងជាង ២០ គ.ម ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបាន ២០% ហើយ។ នេះបើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ការងារសំខាន់របស់គម្រោងរួមមាន៖ ១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧ម៉ែត្រ ២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០ម៉ែត្រ ៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦ម៉ែត្រ ៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី ៥)ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង ៦)ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ៧)សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។ ជាងនេះទៅទៀត ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះ មានគោលបំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹកសម្រាប់ការស្រោចស្រពក្នុងតំបន់បានគ្រប់រដូវកាលប្រកបដោយចីរភាព ព្រមទាំងជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្តសម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ខ្នងប្រឡាយ និងអូរធម្មជាតិនឹងក្លាយជាផ្លូវចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹកជួយជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា […]
អានបន្ថែម