កម្មវិធី Benesch Pilots AI/ML រួមបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ បង្កើតប្រសិទ្ធិភាពថែទាំខ្នងផ្លូវអ៊ុតកៅស៊ូ

ការប្រើប្រាស់កម្មវិធី iTwin របស់ Bentley ជួយសម្រួលដល់ការចងក្រងសំណុំទិន្នន័យក្នុងការគ្រប់គ្រង និងទំនើបកម្មឧស្សាហកម្មផ្លូវថ្នល់ ការគ្រប់គ្រងត្រួតពិនិត្យគុណភាពផ្លូវកៅស៊ូតាមបែបប្រពៃណី ខ្វះប្រសិទ្ធភាព និងផ្តល់ចំណេះដឹង ដែលធ្វើឲ្យតម្លៃផ្លូវថ្នល់ជាទ្រព្យសកម្មក្នុងហេដ្ឋារចនាសម្ព័ន្ធមិនអាចប្រើអស់លទ្ធភាព។ ក្រុមហ៊ុន Benesch បានផ្តួចផ្តើមគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយស្វែងរកការរួមបញ្ចូលនៃបញ្ញាសិប្បនិមិត្ត (AI) ម៉ាស៊ីនសិក្សា (ML) និងឌីជីថលភ្លោះ (Digital Twin) សម្រាប់វិធីសាស្រ្តផ្តោតលើទិន្នន័យបន្ថែមទៀតដើម្បីដោះលំហូរការងារចាប់យករូបភាពស្នាមប្រេះនៃខ្នងផ្លូវកៅស៊ូ។ អានុភាព iTwin® ជាមួយនឹងបច្ចេកវិទ្យា AI បូករួមម៉ាស៊ីនសិក្សាស្វ័យប្រវត្តិកម្មឌីជីថល និងការរួមបញ្ចូលនៃទិន្នន័យគំនូសស្នាមប្រេះនៅលើខ្នងផ្លូវជារូបភាពឌីជីថលភ្លោះ គឺជួយសន្សំពេលវេលាច្រើនជាង 75% នៃការងារដោយដៃ។ ភាពជោគជ័យត្រូវបានព្យាករណ៍លើការប្រើប្រាស់អានុភាពនៃបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា​(ML)នៅក្នុងកម្មវិធីឌីជីថលភ្លោះរបស់ Bentley ដើម្បីគ្រប់គ្រងថែទាំ និងការប្រើប្រាស់ផ្លូវថ្នល់ឱ្យអស់ពីលទ្ធភាព។ បច្ចេកវិទ្យាឈានមុខក្នុងការចាប់យករូបភាពស្នាមប្រេះនៅលើផ្លូវកៅស៊ូ ហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈភាគច្រើន ដូចជាស្ពាន ផ្លូវថ្នល់ជាដើម គឺទាមទារឲ្យមានការចុះសិក្សា​ប្រមូលយក​ទិន្នន័យ​ស្នាមប្រេះ និងធ្វើការថែទាំ ដើម្បីធានាការប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមគម្រោងដែលបានសិក្សា។ ទោះ​ជា​យ៉ាងណាក៏ដោយ វិធីសាស្រ្តចាស់សព្វថ្ងៃដែលកំពុងប្រើដើម្បីត្រួតពិនិត្យប្រមូលទិន្នន័យស្នាមប្រេះ គឺប្រើប្រាស់​ពេលវេលា​ច្រើន ដែលបណ្តាលឱ្យធ្លាក់ចុះគុណភាពការងារ និង​ជះឥទ្ធិពលជាអវិជ្ជមានដល់ម្ចាស់គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​អ្នកប្រើប្រាស់ ក៏ដូចជាសាធារណៈជន។ លោក Bret Tremblay អ្នកគ្រប់គ្រង​បច្ចេកទេស​នៅក្នុង​ក្រុមហ៊ុន […]

អាន​បន្ថែម

ព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ សាងសង់បាន ជិត៧៦% ហើយ

គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមទុនវិនិយោគ ១៥០០ លានដុល្លារអាមេរិក សាងសង់សម្រេចបានប្រមាណ ៧៥.៨%ហើយ។ នេះយោងតាមរបាយការណ៍ក្នុងដំណើរទស្សនកិច្ចគម្រោងសាងសង់ផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ក្នុងបំណងផ្តល់ការស្វែងយល់អំពីការវិវឌ្ឍន៍ចុងក្រោយ នៃការសាងសង់សំណង់ដ៏មហិមា និងលំដាប់អន្តរជាតិដែលជារបស់កូនខ្មែរ។ ឯកឧត្តមបន្តថា អាកាសយានដ្ឋាននេះ នឹងសាងសង់រួចរាល់ ហើយដាក់ឱ្យប្រតិបត្តិការតាមការគ្រោងទុក នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ ខណៈគិតត្រឹមថ្ងៃទី៦ ខែមិថុនា សម្រេចបាន៧៥.៨%។ ឯកឧត្តម ក៏បានបង្ហាញក្តីរំពឹងដែរថា នៅពេលអាកាសយានដ្ឋាន អន្តរជាតិតេជោ ដាក់ដំណើរការ នឹងជួយជំរុញដល់កំណើនដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជា ពិសេសផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាតិថែមទៀត។ សូមរម្លឹកដែរថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី […]

អាន​បន្ថែម

រដ្ឋប្រកាសបើកការដ្ឋានសង់ ព្រែកជីកហ្វួណនតេជោ នៅថ្ងៃទី៥ សីហា ២០២៤នេះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។ សម្តេចធិបតី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចធិបតី បានលើកឡើងថា «…យើងនឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ… »។ ជាងនេះទៅទៀតសម្តេចធិបតី ក៏បានអំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ។ យ៉ាងណាមិញ សម្តេចធិបតី បានស្នើកុំឱ្យសាធារណជនយល់ច្រឡំថាគម្រោងនេះ ជាគម្រោងក្រោមកម្ចីបរទេសទាំងស្រុង ព្រោះថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វណនតេជោ គឺមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% ដោយភាគច្រើនជាទុនវិនិយោគរបស់ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វ័យ័តក្រុងភ្នំពេញ។ ក្នុងន័យនេះ សម្តេចធិបតីបានអះអាងថា គម្រោងនេះ គឺមានលក្ខណៈឯកជន វិនិយោគិនឯកជន ខ្ចីលុយពីធនាគារខ្លួនឯង នឹងសុំសិទ្ធិដើម្បីប្រតិបត្តិ រយៈពេល៥០ឆ្នាំពីឯកជន ក្រោយពីនោះនឹងត្រូវប្រគល់ឱ្យរដ្ឋជាអ្នកកាន់កាប់វិញ ឬគេហៅថា ជាគម្រោង BOT។ គួររំលឹកថា […]

អាន​បន្ថែម

កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃ ១៤០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ តម្លៃប្រមាណជា ១៤០លានដុល្លារ លើផ្ទៃដី សរុប ២០៧ហិកតា ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ នេះ បានសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតែអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា ការសាងសង់ទីលាន កុងតឺន័រ មានទំហំផ្ទៃសរុប ៥៥.០០០ម៉ែត្រការ៉េ ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨.៨០០ ម៉ែត្រការ៉េ អគារត្រួតពិនិត្យទំនិញ មានទំហំ ១.៣៣០ម៉ែត្រការ៉េ ការសាងសង់ច្រកទ្វារចូល- ចេញផ្នែកខាងមុខ មានរបាំងប៉ុស្តិ៍យាមហុំព័ទ្ធដោយរបងជុំវិញ រោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាល កម្ពស់ ៣ជាន់ មានទំហំសរុប ១.៦៨៩ម៉ែត្រការ៉េ។ ដោយឡែកដំណាក់កាល ទី២ និងដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើង ដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ […]

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជាង ៦០% គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦០,៥០ភាគរយ ដោយ គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង អមជាមួយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការពិនិត្យមើលការងារបច្ចេកទេសនៅតាមបណ្តាទីតាំងការដ្ឋានសំខាន់ៗមួយចំនួន តាមរយៈការប្រើប្រាស់ឧបករណ៍និងម៉ាស៊ីនធ្វើតេស្ត ដែលស្របតាមស្តង់ដារបច្ចេកទេសនៃការសាងសង់។ ជាលទ្ធផលបានបង្ហាញថា រហូតមកដល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន៦០,៥០ % ហើយ ស្របតាមផែនការដែលបានកំណត់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាង់សង ចាំបាច់ត្រូវពិនិត្យ និងបំពាក់បន្ថែមសម្ភារស្លាកសញ្ញាការពារសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអាចប្រកបដោយសុវត្ថិភាព និងជៀសវាងការរាំងស្ទះ ឬអាចបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ គួររំលឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល)  រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ […]

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៨១% គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ

គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣  (កំពត-ច្រកលក) សម្រេចបាន ៨១,២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង និងក្រុមការងារ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ព្រមទាំងដាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃជំហាន១ នៅស្វាយរៀង សម្រេចបាន ១០០%

គម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ជំហានទី១ ក្នុងខេត្តស្វាយរៀង សម្រេចបាន ១០០ភាគ​រយហើយ។​ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម តន់ វ៉ាន់ថារ៉ា​ រដ្ឋលេខាធិការ ក្រសួ​​ង​ធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពខាងលើ ក្រុមការងារបានចុះពិនិត្យ​ការងារកំណត់ផ្ទៃអាងទឹក និង​បាន​ជំរុញ​ក្រុមការងារឱ្យ​ពន្លឿនការងារកំណត់ផ្ទៃអាងទឹកចំនួន​បួន​ មាន៖ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹកបាធូ ស្ថិតនៅក្នុងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ខេត្តស្វាយរៀង​ ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ។ បន្ថែមពីនេះ ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យ​នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ និងឃុំឈើទាល ស្រុកស្វាយជ្រំ ជំហានទី១ ដែលជាលទ្ធផលការងារ​សម្រេចបាន ១០០%។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានណែនាំឱ្យ​មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង​ រៀប​ចំសំណើ​ ដើម្បីស្នើសុំគម្រោង​ជំហានទី២ ជាបន្ត​ ដែលរួមមាន​៖ ១)​ស្ដារប្រឡាយដោះទឹកប្រវែង ៥​ ២៩១ម៉ែត្រ​ និង​​ ២)​សាងសង់សំណង់សិល្បការ្យ​ចំនួន ៨កន្លែង​ […]

អាន​បន្ថែម

គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

សម្តេចបង្ហើបពីគម្រោង សង់ផ្លូវថ្មី ១ខែ្ស ភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង ដើម្បីជំរុញសក្តា​​នុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។ សម្តេចបានថ្លែងថា “….ធ្វើផ្លូវ ០១ខ្សែភ្ជាប់ទៅកំពង់ផែខេត្តកោះកុង ដែលបន្តិចទៀត ខេត្តកំពង់ស្ពឺកាន់តែខ្លាំង ខាងសក្តានុពល។ តែបើអត់ធនធានមនុស្ស ខេត្តកំពង់ស្ពឺចាប់យក​ឱកាសនេះមិនបានទេ”។ ទន្ទឹមនឹងនេះ សម្តេច បានថ្លែងជំរុញឱ្យយុវជនជំនាន់ក្រោយប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ បើតាមគំនូសគម្រោងរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ គម្រោងផ្លូវថ្មីមួយខ្សែនេះ ជាផ្លូវដីល្បាយគ្រួសប្រវែង ១១៥.២០គ.ម ភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ស្រុកកោះកុង ខេត្តកោះកុង ប្រសព្វផ្លូវជាតិលេខ ៤៨ ត្រង់គ.ម លេខ៦៨។

អាន​បន្ថែម

គម្រោង​​រូប​រាងជាស្លឹក​ពោធិ៍​តម្លៃ​ជាង​ $៥,៥​លាន​​ ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ពុទ្ធសាសនា​ ​សម្ពោធឱ្យប្រើប្រាស់​ជា​ផ្លូវ​ការ

គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេ​ច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ដែលរួមមាន​ការ​សាង​សង់​ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហា​ប្រា​សាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។ សមិទ្ធផល ០៣ធំៗ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង ៥,៥លានដុល្លារ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ […]

អាន​បន្ថែម