ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន CFOCN ស្នើជីកខួងដាក់ខ្សែកាប្លិ៍អុបទិកកាត់ផ្លូវក្នុងខេត្តចំនួន៩ នៅកម្ពុជា
ក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd (CFOCN) ស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន ជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិកក្នុងភូមិសាស្ត្រខេត្តសំខាន់ៗចំនួន៩។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ បើតាមកិច្ចប្រជុំនេះ ក្រុមហ៊ុន គ្រោងនឹងជីក និងខួងកាត់ទទឹងផ្លូវរាយបណ្ដាញខ្សែកាប្លិ៍អុបទិក ក្នុងខេត្តកណ្ដាល កំពត កំពង់ស្ពឺ កំពង់ធំ កែប ព្រះសីហនុ កោះកុង តាកែវ និងខេត្តស្វាយរៀង។ កិច្ចប្រជុំខាងលើ បានពិនិត្យលើសំណើសុំនេះ ដោយផ្តោតទៅលើផែនការលម្អិត បច្ចេកទេស និងផលប៉ះពាល់ ដោយត្រូវអនុវត្តតាមបទបញ្ញត្តិបច្ចេកទេសស្ដីពីការរចនា និងដំឡើងប្រព័ន្ធបរិក្ខារសាធារណៈនៅតាមដងផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព នៃប្រព័ន្ធខ្សែកាប្លិ៍ ជាពិសេសការរៀបចំប្រព័ន្ធបរិក្ខារក្រោមដីឱ្យមានសណ្ដាប់ធ្នាប់។ ទន្ទឹមនឹងនេះ លោក លឹម ស៊ីដេនីន បានណែនាំដល់ភាគីក្រុមហ៊ុន និងមន្ទីរសាធារណការ ដឹកជញ្ជូនខេត្តទាំង៩ រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា […]
អានបន្ថែមស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់បានជិត ១២%ហើយ
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត ១២ភាគរយហើយ បើគិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពី អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន លោក ផន រឹម កាលរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សាងសង់បាន ១១,៦៣ភាគរយហើយ ដែលវឌ្ឍនភាពការងារទាំងរួមមាន៖ ក្នុងចំណោមសរសរគ្រឹះចំនួន ១៥៦ដើម មានសរសរគ្រឹះចំនួន ៣៦ដើម ត្រូវបានចាក់បេតុងរួចរាល់ហើយ, ការងារដំឡើងពុម្ពជើងតាងកំពុងបន្តរៀបចំយ៉ាងមមាញឹក ដោយបច្ចុប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ លោកបានបន្តថា បច្ចុប្បន្នឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងជំរុញដល់ក្រុមការងារការដ្ឋានស្ថាបនាស្ពានប្រឹងប្រែងឱ្យសម្រេចសមិទ្ធផលតាមការគម្រោងទុកផងដែរ។ គួររំលឹកថា ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ (អានបន្ថែម) ស្ពាននេះមានប្រវែងសរុប […]
អានបន្ថែមចិនគ្រោងចំណាយ $១,៤ ពាន់លាន លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តហោះនៅឆ្នាំ២០២៧
រដ្ឋាភិបាលក្រុងក្វាងចូវរបស់ចិន គ្រោងនឹងចំណាយថវិកាជាង ១០ពាន់លានយន់ ($១,៤ ពាន់លាន) នៅឆ្នាំ ២០២៧ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ផ្តល់សេវា “រថយន្តហោះ” ដែលខ្ទង់ថវិកាវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាផ្នែកមួយនៃការជំរុញយុទ្ធសាស្ត្ររបស់ប្រទេសចិនក្នុងការជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ខ្លួន យោងតាម Asia.nikkei ចុះផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ផែនការមហិច្ឆតានេះ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រយានជំនិះហោះហើរ ដូចជាតាក់ស៊ីតាមអាកាសជាដើម។ គម្រោងនេះផ្តោតលើការអភិវឌ្ឍប្រព័ន្ធធ្វើដំណើរថ្មីសម្រាប់មនុស្សក្នុងគន្លង “ទីគោចររយៈកម្ពស់ទាប (“low-altitude economy)” ដែលនឹងអនុវត្តឱ្យរថយន្តហោះអាចអាចដំណើរការបាន ក្រោមរយៈកម្ពស់អាកាសចរណ៍ពាណិជ្ជកម្មធម្មតាបន្តិច។ ផែនការនេះ រាប់បញ្ចូលទាំងការបង្កើតកន្លែងហោះឡើង និងចុះចតជាង ១០០កន្លែង និងការសាងសង់អាកាសយានដ្ឋានទូទៅដែលមានផ្លូវរត់ខ្លីជាងអាកាសយានដ្ឋានស៊ីវិលធម្មតា។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាខ្ពស់របស់ប្រទេសចិនសម្រាប់ឧស្សាហកម្មកម្ពស់ទាប និងគោលដៅរបស់ក្វាងចូវក្នុងការក្លាយជាមជ្ឈមណ្ឌលឈានមុខគេក្នុងវិស័យនេះ។ ក្វាងចូវគឺជាទីកន្លែងដើមរបស់ក្រុមហ៊ុនច្នៃប្រតិដ្ឋធំៗថ្មីចំនួនពីរ គឺក្រុមហ៊ុន Xpeng AeroHT និង EHang ដែលក្រុមហ៊ុនទាំងពីរនេះ ទើបនឹងបានទទួលជោគជ័យក្នុងការបង្កើតចំណាប់អារម្មណ៍ទីផ្សារយ៉ាងខ្លាំងជាមួយនឹងសមិទ្ធិផលផលិតដ្រូនលើកដាក់ទំនិញក្នុងរយៈកម្ពស់ខ្ពស់ (eVTOL) ដែលដើរដោយថាមពលអគ្គិសនី។ ប្រភេទដ្រូនប្រើអាគុយ ទាំងនេះ ដែលមានសមត្ថភាពហោះហើរ ឡើង-ចុះចតដោយគ្មានផ្លូវរត់ ត្រូវបានគេមើលឃើញថាជាដំណោះស្រាយជាក់ស្តែងសម្រាប់ការដឹកជញ្ជូនតាមទីក្រុង ជាពិសេសគឺសម្រាប់ប្រើក្នុងការលើកដាក់ទំនិញចុះនិងឡើងលើអគារខ្ពស់ៗ។ ដ្រូនពិសេសនេះមានតម្លៃចាប់ពីប្រហែល ១លានយន់ (១៣៨.០០០ដុល្លារ) eVTOL […]
អានបន្ថែមរដ្ឋបើកការដ្ឋានសង់រោងចក្រទឹកស្អាតបាក់ខែងជំហាន៣ ខណៈជំហាន២សម្ពោធបើកដំណើរការជាផ្លូវការ
រោងចក្រទឹកស្អាតបាក់ខែងជំហានទី៣ ត្រូវបានបើកការដ្ឋានសាងសង់ ខណៈជំហានទី២ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជំហានទី២នាពេលនេះ គឺជាការបិទបញ្ចប់ទាំងស្រុងនៃបញ្ហាកង្វះទឹកស្អាតនៃផ្ទៃសេវាគ្របដណ្តប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលធ្លាប់បានកើតមានដោយអន្លើនាពេលកន្លងទៅនៅក្នុងភូមិសាស្រ្តខ្លះនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល”។ គួរបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ចូលរួមបង្កើនការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញឡើងដល់ ប្រមាណជាង៩៨ម៉ឺនគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គត់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះដែរ រដ្ឋក៏បានបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតប្រមាណ ១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីការដា្ឋនសាងសង់រួចរាល់នៅត្រីមាសទី៣ ឆ្នាំ២០២៧ខាងមុខ។ គួររំលឹកថា រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ មានសមត្ថភាពផលិត ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៩ មិថុនា ២០២៤។ (អានបន្ថែម) បើតាមការបញ្ជាក់របស់ […]
អានបន្ថែមវៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង
ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាគាំទ្រការធ្វើអាជីវកម្មខ្សាច់ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ដោយមិនធ្វើអន្តរាគមន៍ក្នុងការកំណត់តម្លៃ ហើយនឹងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]
អានបន្ថែមធនាគារពិភពលោកសម្រេចជួយកម្ពុជា $១៤៥លានទៀត សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក
ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ឥណទានដល់កម្ពុជាចំនួន ១៤៥ លានដុល្លារ ដើម្បីជួយដល់ដំណើរការគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាឱ្យុកាន់តែប្រសើរឡើង។ តាមរយៈសេចក្តីប្រកាសព័ត៌មានដែលផ្សាយចេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ធនាគារពិភពលោក បានឱ្យដឹងថា ឥណទានចំនួន ១៤៥លានដុល្លារនេះ គឺក្រោមជំនួយពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១១៣,០០០នាក់។ ជុំវិញរឿងនេះ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា គម្រោងនេះនឹងជួយប្រទេសកម្ពុជា ឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន។លើសពីនេះ គម្រោងនេះដែរ ក៏ជួយទៅលើភាពធន់ទៅនឹងអាកាសធាតុ ការធ្វើផែនការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរដែលអាចឆ្លើយតបបានភ្លាមៗ និងរយៈពេលវែងទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារកម្ពុជា។ គម្រោងនេះដែរ ក៏នឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពីអាកាសធាតុ និងការពង្រឹងការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្តជាដើម។ គួរបញ្ជាក់ទៀតថា តាមរយៈឥណទានខាងលើ គឺសម្រាប់អនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំ ដោយមានក្រសួងធនធានទឹក និងក្រសួងកសិកម្ម ជាអ្នកអនុវត្តន៍ផ្ទាល់។ គួររំលឹកថា ថ្មីៗនេះធនាគារពិភពលោកទើបបានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កំណើន និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង។ […]
អានបន្ថែមថៃប្រកាសជំហរមិនយកសេវាពីយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)
ថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមការស្នើសុំរបស់ភាគីកម្ពុជា។ នេះបើតាមកិច្ចប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមរវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង)។ ជាលទ្ធផល ភាគីថៃបានបញ្ជាក់ជូនភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃ នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងកម្មវិធីចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។ គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) នេះ ក្រោមឥណទានសម្បទានក្នុងទំហំទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក កាលពីខែ កញ្ញាឆ្នាំ ២០២៣កន្លងទៅ៕ (អានបន្ថែម) គិតមកទល់ពេលនេះ ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) បានសាងសង់រួចរាល់ហើយ ដោយត្រៀមរៀបចំសម្ពោធបើកដំណើរការ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។ (អានបន្ថែម)
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ-កំពង់ចាម សម្រេចបានជាង ៩៧% ហើយ
គិតត្រឹមខែឧសភា ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម សម្រេចបាន ៩៧,៦២ភាគរយ ហើយ។ នេះបើយោងតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមបានបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលមានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១C ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%ហើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងពន្លឿនការងារដែលនៅសេសដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត ដើម្បីឈានទៅសម្រេចលទ្ធផលជារួមនាពេលឆាប់ៗខាងមុខ។ គួររម្លឹកដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ ក្រោមហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។ យ៉ាងណាមិញ ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅកំឡុងខែតុលា […]
អានបន្ថែមត្រីមាសទី១-២០២៤ កម្ពុជាចុះកិច្ចព្រមព្រៀងឥណទានថ្មី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទាមសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០លានដុល្លារ ថយចុះ ៧១ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ស្ថានភាពបំណុលសាធារណៈកម្ពុជាចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាលកម្ពុជាបានដកសាច់ប្រាក់ឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ១៤១ លានដុល្លារអាមេរិក ថយចុះ៤៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សម្រាប់ប្រើទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។ ស្របពេលជាមួយគ្នា រាជរដ្ឋាភិបាលបានក៏ទូទាត់សេវាបំណុលសរុបចំនួន ១៨១លានដុល្លារ មានកំណើន០.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានសន្និបំណុលសាធារណៈចំនួន ១១,០៩ប៊ីលានដុល្លារ ក្នុងនោះ ១១ ប៊ីលានដុល្លារ ជាបំណុលសារធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងស្រុក។ សមាសភាពបំណុលសាធារណៈទាំងនេះ រួមមាន ៤៦ភាគរយជាដុល្លារអាមេរិក, ១៩ភាគរយជាអេសដេអ៊ែ, ១១ភាគរយជាយ័នចិន, ១១ភាគរយជាយេនជប៉ុន, ៧ភាគរយ ជាអឺរ៉ូ, និង៦ភាគរយទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។ បើតាមរបាយការណ៍ដដែល ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្របំណុលសរុប ៤៥លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
អានបន្ថែមស្ពានអាកាសភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជាង ១៦លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
ស្ពានអាកាសភ្លោះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ បានបើកដំណើរការការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង ១៦១ម៉ែត្រ បើសរុបបណ្តោយស្ពានទាំងមូលមានប្រវែង ៦២២ម៉ែត្រ ខណៈគន្លងផ្លូវរត់របស់តួស្ពាននីមួយៗមានចំនួន ៣គន្លង (ទំហំ ៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២ម៉ែត្រ)សម្រាប់ចរាចរឯកទិស។ គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ត្រូវបានបែងចែកជា២ ដែលស្ពានទី១ ជាផ្លូវឯកទិស មានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ រីឯស្ពានទី២ ជាផ្លូវឯកទិស មានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន […]
អានបន្ថែម