ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋប្រកាសបើកការដ្ឋានសង់ ព្រែកជីកហ្វួណនតេជោ នៅថ្ងៃទី៥ សីហា ២០២៤នេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។ សម្តេចធិបតី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ (អានបន្ថែម) សម្តេចធិបតី បានលើកឡើងថា «…យើងនឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ… »។ ជាងនេះទៅទៀតសម្តេចធិបតី ក៏បានអំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះផងដែរ។ យ៉ាងណាមិញ សម្តេចធិបតី បានស្នើកុំឱ្យសាធារណជនយល់ច្រឡំថាគម្រោងនេះ ជាគម្រោងក្រោមកម្ចីបរទេសទាំងស្រុង ព្រោះថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វណនតេជោ គឺមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% ដោយភាគច្រើនជាទុនវិនិយោគរបស់ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វ័យ័តក្រុងភ្នំពេញ។ ក្នុងន័យនេះ សម្តេចធិបតីបានអះអាងថា គម្រោងនេះ គឺមានលក្ខណៈឯកជន វិនិយោគិនឯកជន ខ្ចីលុយពីធនាគារខ្លួនឯង នឹងសុំសិទ្ធិដើម្បីប្រតិបត្តិ រយៈពេល៥០ឆ្នាំពីឯកជន ក្រោយពីនោះនឹងត្រូវប្រគល់ឱ្យរដ្ឋជាអ្នកកាន់កាប់វិញ ឬគេហៅថា ជាគម្រោង BOT។ គួររំលឹកថា […]
អានបន្ថែមកំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃ ១៤០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ តម្លៃប្រមាណជា ១៤០លានដុល្លារ លើផ្ទៃដី សរុប ២០៧ហិកតា ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ នេះ បានសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតែអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា ការសាងសង់ទីលាន កុងតឺន័រ មានទំហំផ្ទៃសរុប ៥៥.០០០ម៉ែត្រការ៉េ ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨.៨០០ ម៉ែត្រការ៉េ អគារត្រួតពិនិត្យទំនិញ មានទំហំ ១.៣៣០ម៉ែត្រការ៉េ ការសាងសង់ច្រកទ្វារចូល- ចេញផ្នែកខាងមុខ មានរបាំងប៉ុស្តិ៍យាមហុំព័ទ្ធដោយរបងជុំវិញ រោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាល កម្ពស់ ៣ជាន់ មានទំហំសរុប ១.៦៨៩ម៉ែត្រការ៉េ។ ដោយឡែកដំណាក់កាល ទី២ និងដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើង ដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ […]
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជាង ៦០% គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦០,៥០ភាគរយ ដោយ គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង អមជាមួយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី៥ មិថុនា ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការពិនិត្យមើលការងារបច្ចេកទេសនៅតាមបណ្តាទីតាំងការដ្ឋានសំខាន់ៗមួយចំនួន តាមរយៈការប្រើប្រាស់ឧបករណ៍និងម៉ាស៊ីនធ្វើតេស្ត ដែលស្របតាមស្តង់ដារបច្ចេកទេសនៃការសាងសង់។ ជាលទ្ធផលបានបង្ហាញថា រហូតមកដល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន៦០,៥០ % ហើយ ស្របតាមផែនការដែលបានកំណត់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាង់សង ចាំបាច់ត្រូវពិនិត្យ និងបំពាក់បន្ថែមសម្ភារស្លាកសញ្ញាការពារសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអាចប្រកបដោយសុវត្ថិភាព និងជៀសវាងការរាំងស្ទះ ឬអាចបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ គួររំលឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ […]
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៨១% គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ
គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចបាន ៨១,២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង និងក្រុមការងារ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ព្រមទាំងដាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាព។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ (អានបន្ថែម)
អានបន្ថែមគម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃជំហាន១ នៅស្វាយរៀង សម្រេចបាន ១០០%
គម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ជំហានទី១ ក្នុងខេត្តស្វាយរៀង សម្រេចបាន ១០០ភាគរយហើយ។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពខាងលើ ក្រុមការងារបានចុះពិនិត្យការងារកំណត់ផ្ទៃអាងទឹក និងបានជំរុញក្រុមការងារឱ្យពន្លឿនការងារកំណត់ផ្ទៃអាងទឹកចំនួនបួន មាន៖ អាងទឹកដូនទយ អាងទឹកធ្លកកំបុត អាងទឹកស្វាយយា និងអាងទឹកបាធូ ស្ថិតនៅក្នុងស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ។ បន្ថែមពីនេះ ក្រុមការងារបានបន្តចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រឡាយដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ្យនៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ស្ថិតក្នុងឃុំស្វាយធំ និងឃុំឈើទាល ស្រុកស្វាយជ្រំ ជំហានទី១ ដែលជាលទ្ធផលការងារសម្រេចបាន ១០០%។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម តន់ វ៉ាន់ថារ៉ា បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង រៀបចំសំណើ ដើម្បីស្នើសុំគម្រោងជំហានទី២ ជាបន្ត ដែលរួមមាន៖ ១)ស្ដារប្រឡាយដោះទឹកប្រវែង ៥ ២៩១ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យចំនួន ៨កន្លែង […]
អានបន្ថែមគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម)
អានបន្ថែមសម្តេចបង្ហើបពីគម្រោង សង់ផ្លូវថ្មី ១ខែ្ស ភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង ដើម្បីជំរុញសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។ សម្តេចបានថ្លែងថា “….ធ្វើផ្លូវ ០១ខ្សែភ្ជាប់ទៅកំពង់ផែខេត្តកោះកុង ដែលបន្តិចទៀត ខេត្តកំពង់ស្ពឺកាន់តែខ្លាំង ខាងសក្តានុពល។ តែបើអត់ធនធានមនុស្ស ខេត្តកំពង់ស្ពឺចាប់យកឱកាសនេះមិនបានទេ”។ ទន្ទឹមនឹងនេះ សម្តេច បានថ្លែងជំរុញឱ្យយុវជនជំនាន់ក្រោយប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ បើតាមគំនូសគម្រោងរបស់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ គម្រោងផ្លូវថ្មីមួយខ្សែនេះ ជាផ្លូវដីល្បាយគ្រួសប្រវែង ១១៥.២០គ.ម ភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដល់ស្រុកកោះកុង ខេត្តកោះកុង ប្រសព្វផ្លូវជាតិលេខ ៤៨ ត្រង់គ.ម លេខ៦៨។
អានបន្ថែមគម្រោងរូបរាងជាស្លឹកពោធិ៍តម្លៃជាង $៥,៥លាន នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ពុទ្ធិ និងបញ្ញា ដែលរួមមានការសាងសង់ព្រះចូឡាមុនីចេតិយ ៩ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤,០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនាផងដែរ។ សមិទ្ធផល ០៣ធំៗ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានប្រើប្រាស់ថវិកាសាងសង់អស់ប្រមាណជាង ៥,៥លានដុល្លារ រួមមាន៖ ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១.១៧០ផ្ទាំង ចាប់ផ្តើមសាងសង់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ បញ្ចប់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ […]
អានបន្ថែមគម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ
រដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងគ្រោងចំណាយថវិកា ១៧០០លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ នេះបើតាមការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ២០២៤។ ថ្លែងក្នុងពិធីខាងលើ សម្តេចបវរធិបតី បានលើកឡើងថា “ការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមនៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះតែម្ដង! យើងមិនទុកឱ្យយប់យន់សុបិន្តច្រើនទេ ព្រោះស្រមៃច្រើនពេក ចង់ឱ្យឈប់ស្រមៃ ទាល់តែធ្វើយកតែម្ដង។” គម្រោងផ្លូវទឹកថ្មីនេះ នឹងមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ ទៀតរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ជាមួយគ្នានេះដែរ គម្រោងនេះផ្តល់អត្ថប្រយោជន៍ជាច្រើន ដែលអាចជួយកាត់បន្ថយចំងាយជាង ៦៩គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាម ព្រមទាំងការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ […]
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% គ្រោងបញ្ចប់មុនកិច្ចសន្យាជាង១ឆ្នាំ
គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៨៧,១៩ភាគរយ ដោយគ្រោងនឹងបញ្ចប់មុនកិច្ចសន្យាដល់ទៅជាងមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៨៧,១៩ភាគរយហើយ ដែលក្នុងនោះរួមមាន៖ ១).អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ២).ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខ។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែម