ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
គម្រោងស្តារប្រឡាយមេ រំដោះទឹកចេញពីតំបន់ជុំវិញព្រលានយន្តហោះថ្មី សម្រេចបាន ៣៥%
គម្រោងជីកស្តារប្រឡាយមេ៩៦ នៃគម្រោងដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបានប្រមាណ ៣៥ភាគរយហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារប្រឡាយមេលេខ៩៦ ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ សង្កាត់ព្រែកហូរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការងារជីកស្តារប្រឡាយមេ ៩៦ ប្រវែង ៣៤គីឡូម៉ែត្រ និងមានមុខកាត់ទទឹងពី៨០ ទៅ១០០ម៉ែត្រ សម្រេចបាន ៣៥ភាគរយហើយ។ ឯកឧត្តម បានបន្តថា ប្រឡាយមេនេះ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់រណប។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រឡាយមេ៩៦នេះ គឺជាប្រព័ន្ធរំដោះទឹកមួយដ៏សំខាន់ចេញពីក្រុងតាខ្មៅ ចេញពីស្ទឹងព្រែត្នោត និងតំបន់ជុំវិញព្រលានយន្តហោះថ្មី ធ្វើយ៉ាងណាដោះទឹកទាំងនោះតាមប្រឡាយ៩៦ ឆ្ពោះទៅកាន់ទន្លេបាសាក់ បឹងជើងលោង ចេញទៅព្រែកគង់ ព្រែកអំបិល និងធ្លាក់ទៅសមុទ្រ។ គួរបញ្ជាក់ថា ក្រសួងធនធានទឹក […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន ៥៥% លឿនជាងផែនការ ១៧%
គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជាង ៥៥% ហើយ លឿនជាងផែនការកំណត់ដល់ទៅ១៧%។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោង ដែលដឹកនាំដោយឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមជាមួយនឹងឯកឧត្ដមអនុរដ្ឋលេខាធិការ នាយកចាត់ការទូទៅនៃគម្រោង ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងមន្ទីរពាក់ព័ន្ធក្រោមឱវាទក្រសួង។ គួរបញ្ជាក់ថា កិច្ចប្រជុំដ៏សំខាន់មួយនេះត្រូវបានរៀបចំឡើងដើម្បីធានាឱ្យបាននូវការសាងសង់ដែល អនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏មិនភ្លេចក្នុងការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះ ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាព ដោយដាក់ផ្លាកសញ្ញាចរាចរណ៍ នៅតាមការដ្ឋាន ភ្លើងសញ្ញាចរាចរណ៍នៅពេលយប់ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានដល់បងប្អូនប្រជាពលរដ្ឋ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត […]
អានបន្ថែមអឺរ៉ុបប្រកាសជួយកម្ពុជា ១៣លានដុល្លារ បន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣
សហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ (១២ លានអឺរ៉ូ) ដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣។ ជំនួយឥតសំណងនេះ ត្រូវបានប្រកាសដោយ លោកជំទាវ ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលអញ្ញើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង នៅថ្ងៃទី១៣ ខែមីនា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ លោកជំទាវ ជូតា អេភើលឡៃនីន បានបញ្ជាក់ថា ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។ លោកជំទាវ បន្តទៀតថា៖ “តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យាផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ (ស្មើនឹង ១២លានអឺរ៉ូ) ដើម្បីគំាទ្រដល់គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។” រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថិភាពផលិតទឺកស្អាតបាន ចំនួន ៣៩០.០០០ មែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ […]
អានបន្ថែមគម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះសម្រេចបាន ៤៥ភាគរយ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ តម្លៃ ១១១លានដុល្លារ ពេលនេះសម្រេចបាន ៤៥ភាគរយហើយ ខណៈផ្លូវតភ្ជាប់សម្រេចបាន ១៥ភាគរយផងដែរ។ បច្ចុប្បន្នភាពនៃការសាងសង់ស្ពាននេះ ត្រូវបានធ្វើឡើងក្នុងពេលដែល ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានទន្លេមេគង្គ នៅខេត្តក្រចេះ នៅថ្ងៃទី១៤ ខែមីនា។ តាមផែនការ គម្រោងនេះ រួមមានការសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវថ្មីតភ្ជាប់ពី ផ្លូវជាតិ NR7 និងផ្លូវជាតិ NR60B។ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា មកដល់ពេលនេះ ការងារសាងសង់តួស្ពានសម្រេចបាន ៤៥ភាគរយ ខណៈការសាងសង់ផ្លូវតភ្ជាប់ សម្រេចបាន ១៥ភាគរយ។ ក្រសួងបញ្ជាក់ទៀតថា៖ “ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០ %។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក»។ គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ […]
អានបន្ថែមកម្ពុជាជំរុញប្រើបច្ចេកវិទ្យាទំនើបថែទាំផ្លូវជនបទ ខណៈបច្ចុប្បន្នមានប្រវែងជាង ៥ម៉ឺនគីឡូម៉ែត្រ
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញអនុសាសន៍ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់បន្តថែទាំផ្លូវជនបទដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីៗ ខណៈបច្ចុប្បន្ន កម្ពុជាមានផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពី “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញក្នុងការងារថែទាំ ជួសជុលផ្លូវជនបទដូចជា៖ ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង ៧០% និងពង្រីក ៣០% ត្រូវអនុវត្តតាមគោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅឆ្នាំ២០២២ ត្រូវសិក្សាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតំបន់ដែលមានការប្រឈម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុខ្ពស់ ត្រូវបន្ដផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃខ្សែផ្លូវ និងឱ្យមានការចូលរួមថែរក្សាពីសហគមន៍ ត្រូវពិនិត្យ និងរៀបចំការដាក់ស្លាកសញ្ញានៃការកំណត់កម្រិតទម្ងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណងធានាដល់ការប្រើប្រាស់បានយូរអង្វែង។ គួរបញ្ជាក់ថា ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងប្រមាណ ៥០.២៦២គីឡូម៉ែត្រ […]
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យភាគនីរតីនៃប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សម្បូរបែប
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វត្តមានផ្លូវក្រវ៉ាត់ក្រុង ផ្លូវជាតិតភ្ជាប់សំខាន់ៗ ព្រែកជីកតេជោហ្វូណន និងព្រលានយន្តហោះតេជោអន្តរជាតិ នឹងធ្វើឱ្យតំបន់ភាគនិរតីនៃប្រទេសក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ក្នុងឪកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះកម្រិត 4F តម្លៃ ១.៥០០ លានដុល្លារ ក្នុងខេត្តកណ្តាល និងតាកែវ នៅថ្ងៃទី១២ ខែមីនា។ សម្តេចធិបតី មានប្រសាសន៍ថា៖ “ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ បូកទាំង ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដែលយើងកំពុងធ្វើ និងគ្រោងធ្វើនៅពេលខាងមុខ គឺស្ថិតក្នុងតំបន់ដែលមិនឆ្ងាយពីគ្នានេះ នឹងផ្តល់ជាសក្ដានុពលដ៏អស្ចារ្យសម្រាប់ទិសនីរតីនៃប្រទេសរបស់យើងនេះតែម្តង”។ ហេដ្ឋារចនាសម្ព័ន្ធដែលសម្តេចធិបតី សម្តៅទៅលើនោះ រួមមាន ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ អាកាសយានដ្ឋានតេអន្តរជាតិជោ និងគម្រោងព្រែកជីកហ្វូណន។ សម្តេចធិបតី មានសុទិដ្ឋិនិយមថា នៅពេលហេដ្ឋារចនាសម្ព័ន្ធធំៗខាងលើនេះសាងសង់រួច ដែលមានដូចជាអាកាសយានដ្ឋានកម្រិតអន្តរជាតិ និងគម្រោងព្រែកជីកហ្វូណនដាក់ដំណើរការ នឹងទាក់ទាញគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស រោងចក្រឧស្សាហកម្ម ដែលនឹងទាញប្រយោជន៍ចេញពីប្រព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែកផងដែរ។
អានបន្ថែមត្រឹមខែមីនានេះ គម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ៤ សម្រេចបានជាង ៥០ភាគរយ
ការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥០.៥៧ភាគរយ គិតត្រឹមខែមីនានេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនានេះថា មកទល់ពេលនេះគម្រោងជួសជុល និងថែទាំផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) ដោយធ្វើការពង្រឹង និងក្រាលប៉េតុងកៅស៊ូ(AC) ប្រវែង ១៩៦,២០គីឡូម៉ែត្រ និង ទទឹងចន្លោះ ១១-២៦ម៉ែត្រ សម្រេចបាន ៥០,៥៧ភាគរយហើយ។ ឯកឧត្តមបានលើកឡើងថា៖ “ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រឹងប្រែងដើម្បីឱ្យសម្រេចបានតាមផែនការដែលបានកំណត់”។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ បានាចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២១ ដោយគ្រោងនឹងបញ្ជប់នៅខែធ្នូ ឆ្នាំ២០២៦។ (អានបន្ថែម) រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន១១០លានដុល្លារ ពីធនាគារពិភពលោកសម្រាប់ធ្វើការស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានា ភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងខែតុលា ២០២៤
អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដែលបានបង្ហាញថា ត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ ការងារសាងសង់ក្នុងដំណាក់កាលទី១ សម្រេចបាន ៦៦,១ ភាគរយហើយ ដោយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់អស់ចំនួន ៩៦១ លានដុល្លារហើយ។ (អានបន្ថែម) របាយការណ៍ដដែលបានបង្ហាញទៀតថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏សម្រេចតាមការគ្រោងទុក ដោយក្នុងនោះ ការសងសង់ស្ថានីយ៍អ្នកដំណើរ សម្រេចបាន ៥៨,៦ភាគរយ មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល ៧៦,៨ភាគរយ ការងារទាក់ទងនឹងទីលានយន្តហោះ ៦៤,៤ភាគរយ និងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ១០០ភាគរយ។ គ្រប់គ្រងដោយ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd គម្រោងនេះ ជាការវិនិយោគភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុន OCIC មានភាគហ៊ុនចំនួន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនចំនួន ១០ ភាគរយ។ ជាប្រភេទអាកាសយានដ្ឋានអន្តរជាតិខ្នាតធំ កម្រិត/លំដាប់ថ្នាក់ 4F […]
អានបន្ថែមរដ្ឋប្តេជ្ញាសង់ផ្លូវជាតិលេខ៤៨ ឱ្យបាន ៦០% ត្រឹមខែឧសភានេះ ខណៈបច្ចុប្បន្នសម្រេចបានជាង ៤៥%
គិតត្រឹមថ្ងៃទី១១ ខែមីនា ២០២៤នេះ គម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) សម្រេចការងារសាងសង់បាន ៤៥,១៧ភាគរយហើយ ខណៈរដ្ឋប្តេជ្ញាសម្រេចឱ្យបានដល់ ៦០ភាគរយត្រឹមខែឧសភា ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ត្រូវសម្រេចឱ្យបាន៦០ភាគរយនៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។ ក្នុងនោះដែរ ឯកឧត្តម សូរ វ៉ិចទ័រ ក៏បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗនៃដំណើរសាងសង់ ផ្លូវជាតិលេខ៤៨នេះ ដោយគិតចាប់ពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយចាប់ផ្តើមការងារអ៊ុត AC ជាបន្តបន្ទាប់ហើយ។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ ក៏នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិប្បរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុតAC បញ្ចប់។ […]
អានបន្ថែមគម្រោងស្តា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង សម្រេចបានជាង ៨០%
គម្រោងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបងទាំងមូល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ខណៈហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែ សម្រេចបានជាង ៨០% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបងតាមរយៈផេកហ្វេកប៊ុកផ្លូវការកាលពី៨ ខែមីនា ឆ្នាំ២០២៤។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ការងារស្ថាបនាគម្រោងនេះ មានរយៈពេលជិត ២ឆ្នាំមកហើយ ដែលកំពុងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវទាំងខាងលិច និងខាងកើតស្ទឹងសង្កែ។ ក្នុងនោះ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែសម្រេចបានជាង ៨០ភាគរយហើយ។ លោកបានបន្តថា រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសាធារណការ កំពុងជំរុញក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសាងសង់មិនឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនោះទេ និងសាងសង់តាមផែនការគ្រោងទុក។ លោកប្រធានមន្ទីរបានបន្ថែមថា ការងាររៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបង មានប្រវែងសរុប ៦០គីឡូម៉ែត្រ ហើយបើតាមផែនការគ្រោងទុក នឹងសម្រេចនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកបាន ស្នើសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់ចំពោះការងារសាងសង់នេះ ដោយបានបញ្ជាក់ថា ក្រុងនឹងជួបបញ្ហាទឹកកខ្វក់ ប្រសិនបើយើងមិនរៀបចំដាក់ប្រព័ន្ធលូ និងទីតាំងសម្រាប់ចំរោះទឹកកខ្វក់ ដើម្បីអាចបញ្ចេញជូនប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដំណាំបាន។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបងនេះ ទទួលបានកម្ចី ៦០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)
អានបន្ថែម