កម្ពុជាត្រូវការថវិកាជិត $៤០ពាន់លាន សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាង១៧៤គម្រោង

ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី២០ ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកប្រភពហិរញ្ញវត្ថុប្រមាណជិត ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន​១៧៤គម្រោង។​ គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពក្នុងរយៈពេល១០ឆ្នាំ នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាកាន់តែល្អប្រសើរ លើកកម្ពស់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រ​ជុំ។​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទុនវិនិយោគលើគម្រោងចំនួន ១៧៤ នឹងមិនប្រើប្រាស់ថវិការដ្ឋនោះទេ គឺជាថវិកាក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងទម្រង់ BOT និងគម្រោងភាពជាដៃគូរវាង រដ្ឋ និងឯកជន (PPP) ជាដើម។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «ដើម្បីឱ្យ១៧៤គម្រោងទៅមុខបានតាមផែនការ គឺយើងត្រូវតែផ្សព្វផ្សាយផែនការរបស់យើង ឱ្យបានទូលំទូលាយនៅទូទាំងពិភពលោក។  បើផ្នែកឯកជនចាប់អារម្មណ៍លើគម្រោងណាមួយ សុំអញ្ជើញមកសហការជាមួយកម្ពុជា ដើម្បីកសាង ឬអភិវឌ្ឍន៍លើគម្រោង១៧៤នេះ»។ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការមេនេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ ក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា […]

អាន​បន្ថែម

ព្រលានយន្តហោះថ្មីលំដាប់ពិភពលោករបស់កម្ពុជាសង់បាន ៦៤% ខណៈផ្លូវតភ្ជាប់សង់បាន៨៥%ហើយ

គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ (TIA) ឬព្រលានយន្តហោះធំ និងទំនើបជាងគេប្រចាំតំបន់អាស៊ី សម្រេចការសាងសង់បាន ៦៤,១% ខណៈដែលផ្លូវតភ្ជាប់ទៅព្រលានយន្តហោះនេះ ក៏សម្រេចការសាងសង់បាន ៨៥% ហើយដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល  ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅពេលចុះពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd  នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្នុងដំណាក់កាលទី១ សម្រេចបានចំនួន ៦៤.១% នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២លានដុល្លារ»។ លោកបានបន្ថែមទៀតថា ចំពោះការដ្ឋានសាងសង់ផ្លូវថ្មីតភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន […]

អាន​បន្ថែម

ស្ពានអរិយក្សត្រតម្លៃជាង ២៤០លានដុល្លារ អាចនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២៥

គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) អាចនឹងបើកការដ្ឋានសាងសង់នាអំឡុងដើមឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជម្រាបឱ្យដឹងយ៉ាងដូច្នេះក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ បានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងជំនួបនេះ ឯកឧត្តម ផាក ជុងវ៉ុក បានបញ្ជាក់ឱ្យដឹងអំពីឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារ​ចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថាអាចនឹងបើ​ក​​​​ការដ្ឋានសាងសង់នាអំឡុងដើមឆ្នាំ២០២៥ ខាងមុខនេះ។ កន្លងមក ចំពោះគម្រោងនេះ កូរ៉េបានសម្រេចផ្តល់កម្ចីចំនួន ២៤៥.៩០៩.០០០ដុល្លារ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) ក្រៅពីនេះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានសំណូមពរឱ្យកូរ៉េពិនិត្យលទ្ធភាពក្នុងការវិនិយោគគម្រោងអាទិភាពចំនួន ១៧៤ មានទឹកប្រាក់ ៣៦,៦ ពាន់លានដុល្លារអាម៉េរិក […]

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីកោះកុងទៅបាត់ដំបង សម្រេចបានជាង ៧៧% ហើយ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីខេត្តកោះកុង ទៅបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ដែលមានប្រវែងសរុប ១៩៨,​៥១៨ គីឡូម៉ែត្រ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ​និងដឹកជញ្ជូន ដែលបានផុសក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ ក៏មានការសាងសង់ស្ពាន១ខ្សែដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា គឺមានកម្ពស់ ៥៣០ម៉ែត្រ ស្ថិតនៅត្រង់គីឡូម៉ែត្រ ១២៨+៩១៥ ហើយពេលនេះសម្រេចការសាងសង់បាន ៣៩% ផងដែរ។ (អានបន្ថែម) គម្រោងស្ថាបនាផ្លូវជាតិលេខ ១០នេះ ជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងនេះ នឹងប្រើរយៈពេលសាងសង់ ៦៦ខែ ដែលបានចាប់ផ្តើមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង […]

អាន​បន្ថែម

គម្រោងស្តាស្ទឹងព្រែកត្នោតសម្រេចបានជាង ៨០ភាគរយ ហើយ

គម្រោងស្តាស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីភាគខាងកើតផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ សម្រេចបាន ៨០,៦ភាគរយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងតាមរយៈផេកហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនេះ កំពុងអនុវត្តការងារសំខាន់ៗចំនួន ០៣ រួមមាន៖ ទី១)ស្តារស្ទឹងនិងពង្រឹងទំនប់សណ្ត ទី២)សាងសង់និងជួសជុលប្រឡាយ ទី៣)សាងសង់សំណង់តាមស្ទឹងឬប្រឡាយ។ គួរបញ្ជាក់ថា គម្រោងស្តាស្ទឹងព្រែកត្នោតនេះ នឹងត្រូវប្រើរយៈពេលសាងសង់ចំនួន ៤០ខែ ដែលការងារសាងសង់ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥។ ក្រោយបញ្ចប់គម្រោងនេះ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត នឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោត ដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ លើទំហំផ្ទៃដីបាន ២៤៤ គីឡូម៉ែត្រក្រឡា ព្រមទាំងបង្កើនលទ្ធភាពស្រោចស្រពដីស្រែបាន ១០.១៥០ហិកតា នៅរដូវប្រាំង និង ១៧.៧៣០ហិកតា  នៅរដូវវស្សា និងបានរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់ តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។ ដោយឡែក ទន្ទឹមនឹងការងារស្តាស្ទឹងព្រែកត្នោត ការងារស្តាព្រែកហូរវិញ ដែលមានប្រវែងជាង […]

អាន​បន្ថែម

ស្ពានឆ្លងកាត់ទន្លេបាក់សាក់ តម្លៃ៦០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

គម្រោងសាងសង់ឆ្លងកាត់ទន្លេបាសាក់ តម្លៃ ៦០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ខែកុម្ភៈ តភ្ជាប់ពីចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ នៅត្រើយខាងលិច និងព្រែកប្រា ខណ្ឌច្បារអំពៅ នៅត្រើយខាងកើត ។​ ពិធីបើកការដ្ឋានត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian និងមន្រ្តីរាជការ ប្រជាពលរដ្ឋ។​ គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co Ltd) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នឹងត្រូវសាងសង់ជាប្រភេទ​ស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ និងមានទទឹងប្រវែងសរុប ២៧ម៉ែត្រ ។ […]

អាន​បន្ថែម

ម៉ាឡេស៊ីគ្រោងវិនិយោគ $៨ពាន់លាន ពង្រីកកំពង់ផែថ្មីដើម្បីប្រកួតជាមួយសិង្ហបុរីនិងថៃ

ក្រុមហ៊ុនខ្នាតយក្ស Westports Holdings Bhd. ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេរបស់ម៉ាឡេស៊ី កំពុងសម្លឹងរកដៃគូវិនិយោគយុទ្ធសាស្ត្រពីខាងក្រៅដើម្បីជួយផ្តល់មូលនិធិលើគម្រោងពង្រីកកំពង់ផែរបស់ខ្លួនដែលត្រូវការទុនជាទំហំទឹកប្រាក់ប្រមាណ ៣៩,៦ ពាន់លានរីងហ្គីត (៨,៣ ពាន់លានដុល្លារ)។ ផែនការនេះ ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពកំពង់ផែជិតពីរដងសម្រាប់ប្រើប្រាស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត ដោយខ្លួនមានមហិច្ឆតាចង់ប្រែក្លាយជាទីតាំងនិងជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពកំពង់ផែអាស៊ីអាគ្នេយ៍ដែលកំពុងចាប់ផ្តើមមានការប្រកួតប្រជែងខ្លាំងនេះតែម្តង យោងតាមកាសែត Bloomberg ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ ប្រធានប្រតិបត្តិក្រុមហ៊ុនលោក Ruben Emir Gnanalingam បានចេតនាបើកចំហចំពោះការវិនិយោគពីភាគីបណ្តាក់ទុនពីខាងក្រៅដោយនិយាយថា “យើង បើកចំហចំពោះវិនិយោគិនណា ដែលអាចចូលមកបន្ថែមតម្លៃដល់យើងបាន” ។ គំនិតផ្តួចផ្តើមពង្រីកកំពង់ផែបន្ថែមថ្មី ដែលគ្រោងនឹងដាក់ឱ្យដំណើរការដល់ឆ្នាំ ២០៨២ រំពឹងថា នឹងបង្កើនសមត្ថភាពពី ១៤ លាន TEU (ម្ភៃហ្វីតកុងទីន័រ) ទៅ ២៧ លានTEU បើគិតជាម៉ែត្រគុប កំពង់ផែននេះនឹងត្រូវពង្រីកសមត្ថភាពផ្ទុកពីប្រមាណពី ៨៥.៤០០k ម៉ែត្រគូប ទៅ ១៦៤.៧០០k ម៉ែត្រគូប។ នៅក្នុងបទសម្ភាសន៍មួយនៅឯស្ថានីយពស្តុភារ Klang របស់ម៉ាឡេស៊ី លោកនាយក Ruben បានលើកឡើងពីមធ្យោបាយហិរញ្ញប្បទានដ៏មានសក្តានុពល រួមទាំងផែនការវិនិយោគឡើងវិញបូករួមទាំងភាគលាភ […]

អាន​បន្ថែម

គម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ក្នុងខេត្តស្វាយរៀង សម្រេចបាន ៨០%

គម្រោងសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ជំហាន២ (អាងទឹ​ក​កំពង់ជ្រៃ) ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង សម្រេចបាន ៨០% ហើយ។ នេះបើតាមឯកឧត្តម តន់ វ៉ាន់ថារ៉ា​ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងការងាររអន្តរាគមន៍កា​យ​ប្រឡា​យបូមទឹកសង្គ្រោះស្រូវប្រាំង និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់នេះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០​២៤។ បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងបានឱ្យដឹងថា ការអនុវត្តស្រូវប្រាំងក្នុងឆ្នាំ២០២៣-២០២៤ គិតត្រឹមថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ប្រជាកសិករមានចំនួន ២៨.៧៤០ហិកតា ស្មើនឹង ១៤០,២០% លើសផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ ក្រុមការងារ បានចុះពិនិត្យការងារអនុវត្តស្រូវប្រាំងរួមមានចំនួន ៣ទីតាំង ដូចខាងក្រោម៖ ការបូមទឹកពីអាងទឹកកីចក បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះ​ស្រូវប្រាំងចំនួន ១.៦៩០ហិកតា ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា និងឃុំត្រពាំងស្ដៅ ស្រុករមាសហែក ការបូមនាំទឹកពីអាងទឹកវ៉ៃគោ បញ្ចូលតាមប្រឡាយមេកីចក និងចែកចាយទឹកតាមប្រឡាយរង ដើម្បីជួយសង្គ្រោះស្រូវប្រាំងចំនួន ៤៤០ហិកតា ស្ថិតនៅឃុំម៉ឺនជ័យ និងឃុំធ្មា ស្រុករំដួល ការងារកាយប្រឡាយមេក្រាំងលាវ ប្រវែង […]

អាន​បន្ថែម

ស្ពានថ្មីចំនួន ៧ខ្សែ ភ្ជាប់ក្រុងស្ទឹងត្រែងទៅស្រុកសេសាន បើកឱ្យប្រើប្រាស់ជាផ្លូវការ

ស្ពានបេតុងថ្មីចំនួន០៧ខ្សែ  តភ្ជាប់ពីក្រុងស្ទឹងត្រែង តាមផ្លូវទៅទីរួមស្រុកសេសាន   បានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST និងស្ពានបេតុង  ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សមិទ្ធផលស្ពានថ្មីទាំងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ  ពីភូមិឃុំមួយទៅឃុំមួយទៀត ដោ​យ​​​ពុំមានផលលំបាកក្នុងការធ្វើចរាចរណ៍ដូចមុនទៀតឡើយ។ ស្ពានបេតុងទាំង ០៧នេះ រួមមានស្ពានអូរខ្លុង ស្ពានអូរសាមឃួយ ស្ពានអូរបាដើម ស្ពានអូរកំភុន ស្ពានអូរគូ ស្ពានអូរជួរចាប់  និងស្ពានអូរខ្សាច់ ស្ថិតនៅតាមបណ្តោយផ្លូវកៅស៊ូប្រវែង ២១គីឡូម៉ែត្រ  ចាប់ចេញពីស្ពានអូរខ្លុងទៅដល់ផ្លូវបំបែក  ទៅទំនប់វារីអគ្គិសនីសេសានក្រោម០២ ឆ្ពោះទៅកាន់ឃុំស្រែគរ  និងឃុំតាឡាត។ ក្នុងពិធីសម្ពោធខាងលើ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការ​អភិវឌ្ឍផ្លូវស្ពាននៅតំបន់នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០២០មក  ក្នុងដំណាក់កាលដំបូង រដ្ឋបានសាងសង់ផ្លូវកៅ​ស៊ូ​ ហើយបន្តបន្ទាប់មកសាងសង់ស្ពានបេតុងបន្ថែមទៀត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់ចូលរួមថែរក្សាការពារស្ពានថ្មីទាំងនេះ។  

អាន​បន្ថែម

រដ្ឋបើកដំណើរការរថយន្តក្រុងពីក្រុងសៀមរាប ទៅក្រុងថ្មីរុនតាឯក ដោយឥតគិតថ្លៃ

រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន និងពីក្រុងរុនតាឯកតេជោសែនទៅក្រុងសៀមរាបដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ការដាក់ឱ្យដំណើរការនេះ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដើម្បីបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមអនុវត្តដំណើរការសាកល្បងនេះ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ ដោយទីតាំងចំណតនៅក្នុងក្រុងសៀមរាប គឺនៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប និងចំណតក្នុងក្រុងរុនតា​ឯកតេជោសែន គឺនៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក។

អាន​បន្ថែម