ចិនបានជួយកម្ពុជា សង់ផ្លូវបាន៣៧ខ្សែប្រវែងសរុបជាង៣ពាន់គីឡូម៉ែត្រ ស្ពានធំៗ១០ សរុបអស់ថវិកាជាង ៣ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកានេះ

គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់ចិន សរុបមាន ៣.៣៤០លានដុល្លារ ក្នុងនោះបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងសរុប ៣.០៧៧​ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ២.១៨០,៧៩លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។​ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងសរុប ៥៥៧,៦២គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ ៦៧៥.៨៧លានដុល្លារ។ ជាមួយគ្នានេះដែរ ស្ពានធំៗដែលបានសាងសង់រួចរាល់មានចំនួន ១០ស្ពាន ប្រវែងសរុប ១០.៨៩៧ម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ ៣៧២,១៥លានដុល្លារ និងកំពុងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១១១,៩៨លានដុល្លារ។ ឯកឧត្តមបានបន្តទៀតថា ជារួម គម្រោងដែលប្រើប្រាស់ឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិនដែលបានសាងសង់រួច និងកំពុងសាងសង់មានទឹកប្រាក់សរុបប្រមាណ ៣.៣៤០លានដុល្លារ។ នាឱកាសនោះ ឯកឧត្តមក៏បានលើកឡើងអំពី វឌ្ឍនភាពនៃគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ(FA) រួចរាល់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានស្នើជំរុញឱ្យក្រុមហ៊ុនបញ្ជូនអ្នកជំនាញពីប្រទេសចិនឱ្យបានច្រើនដើម្បីបញ្ចប់សិក្សាសមិទ្ធិលទ្ធភាពលម្អិតឱ្យបានហ្មត់ចត់ […]

អាន​បន្ថែម

ចិន​គ្រោង​វិនិយោគ​ ៦០ពាន់លានដុល្លារ សង់​ផ្លូវ​ដែកប្រវែង១៥០០គ.មនៅ​វៀតណាម​

CCCC ជាក្រុមហ៊ុនសំណង់យក្សរបស់ចិន ដែលគ្រោងវិនិយោគ ៦០ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវ​ដែក​ខាងជើង-ខាងត្បូង មានប្រវែង ១.៥០០គីឡូម៉ែត្រ ក្នុងប្រទេស​វៀតណាម​​។ នេះបើយោងតាមចុះផ្សាយរបស់ VN express អំពីជំនួបមួយរវាង លោក Bai Yinzhan នាយកក្រុមហ៊ុន China Harbor Engineering Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃវិស្វកម្មពហុជាតិ និងសំណង់យក្ស CCCC ជាមួយរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ប្រទេសចិន​ ។ គម្រោងផ្លូវដែកខាងជើង-ខាងត្បូងនេះ មានប្រវែង ១.៥០០គីឡូម៉ែត្រ ដែលនឹងរត់ពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ ក្នុងល្បឿនរហូតដល់ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវដែកមួយខ្សែនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំង ដល់វិស័យដឹកជញ្ជូនក្នុងប្រទេសវៀតណាម ព្រោះវាជា “ឆ្អឹងខ្នង” ដែលនឹងតភ្ជាប់ផ្លូវរថភ្លើងក្នុងទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជា កំពង់ផែសមុទ្រ អាកាសយានដ្ឋាន និងព្រំដែនអន្តរជាតិ។ ក្រុមហ៊ុន(CCCC) បញ្ជាក់ទៀតថា គម្រោងដ៏ធំមួយនេះនឹងត្រូវចំណាយអស់ប្រមាណ ៦០ពាន់លានដុល្លារ […]

អាន​បន្ថែម

សម្តេចជំរុញឱ្យអភិវឌ្ឍផ្លូវដែកនៅកម្ពុជាអាចរត់បាន ៨០គ.ម​ ក្នុង១ម៉ ខណៈបច្ចុប្បន្នបានត្រឹមតែ…ប៉ុណ្ណោះ!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យឡើងវិញ និងរៀបចំធ្វើបច្ចុប្បន្នភាពជំរុញឱ្យរថភ្លើងបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈបច្ចុប្បន្នបើកបរបានតែក្នុងល្បឿន៥០គីឡូម៉ែត្រក្នុងមួយម៉ោងនោះ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំផ្លូវដែកនេះ នឹងរួមចំណែកក្នុងការដឹកទំនិញ បង្កើនការដឹកទំនិញកាន់តែច្រើន និងជួយកាត់បន្ថយតម្លៃក្នុងការដឹកជញ្ជូន ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ « ឥឡូវផ្លូវដែកយើងបើកបរបានត្រឹមតែ៥០គីឡូម៉ែត្រ ក្នុង១ម៉ោងប៉ុណ្ណោះ ដូច្នេះយើងធ្វើយ៉ាងម៉េច ត្រូវធ្វើបច្ចុប្បន្នភាព ដោយអភិវឌ្ឍឱ្យអាចបើកបរបានក្នុងល្បឿន៨០គីឡូម៉ែត្រ ក្នុងមួយម៉ោងវិញ ។ ខ្ញុំបានឱ្យសិក្សា អំពីការកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវ។ អីចឹងបើផ្លូវដែកនេះយើងធ្វើបាន យើងនឹងទទួលបានការដឹកជញ្ជូនកាន់ច្រើន ដែលនេះជាការបង្កើនការដឹកទំនិញតាមផ្លូវរថភ្លើង»។ បច្ចុប្បន្ន កម្ពុជា មានផ្លូវដែកចំនួនពីរខ្សែ ដោយខ្សែទី១ ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាព្រំដែនប្រទេសថៃ។​ សូមរម្លឹកផងដែរថា កាលពីដើមឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រុមហ៊ុនចិនបានបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងផ្លូវរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត […]

អាន​បន្ថែម

ក្រុមហ៊ុនសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចរក្សាតម្លៃដដែល សម្រាប់គន្លងETC&ANPR

កម្រៃសេវាផ្លូវល្បឿនលឿននឹងបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) រយៈពេល១ឆ្នាំទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ហើយក៏បន្តរក្សាតម្លៃដដែលរយៈពេល ៦ខែទៀត សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។ នេះបើតាមការផុសផ្សាយរបស់​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុ​ន ចាន់ថុល អនុប្រធានទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីជាការអបអរសាទរនូវគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ សូមជម្រាបជូនថា ក្នុងរយៈពេល១២ខែកន្លងមកនេះ មានយានយន្តប្រមាណ ៤៦៧៩ពាន់គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ក្រោយចំណាយពេលជាង ៤០ខែក្នុងការសាងសង់។ […]

អាន​បន្ថែម

ផ្លូវរត់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ

គិតត្រឹមថ្ងៃ៤ វិច្ឆិកា ២០២៣ ផ្លូវរត់(Runway) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG ដែលជាអ្នកទទួលបន្ទុកម៉ៅការសាងសង់ផ្លូវរត់ (Runway) និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងអាកាសយានដ្ឋានថ្មី នៅថ្ងៃទី៥ វិច្ឆិកា ២០២៣។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក(LSCG) និងដៃគូសហការ(MCC) ព្រមទាំងក្រុមការងារទាំងអស់ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនបញ្ជប់ការងារនេះ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក ដោយប្រើរយៈពេលអស់ជាង ៣ឆ្នាំ។ លោកបន្ថែមថា ដើម្បីសាងសង់ផ្លូវរត់(Runway) ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីនេះឱ្យស្របតាមស្តង់ដារសហរដ្ឋអាមេរិក យើងត្រូវការចំណាយអស់ជាង ១៧៥លានដុល្លារ ឯណោះ។ លោកបន្ត ជាលទ្ធផល ក្រុមហ៊ុនរបស់លោកក៏បានបញ្ចប់ការងារដ៏ធំមួយនេះ ដោយជោគជ័យ បន្ទាប់ពីការខំប្រឹងទាំងថ្ងៃ ទាំងយប់ ទោះបីយើងជួបប្រទះវិបិត្តកូវិតក៏ដោយ! ថ្ងៃនេះដែរ ជាមោទនភាពបំផុត ចំពោះការអញ្ជើញចូលរួមចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ព្រមទាំងសហការី […]

អាន​បន្ថែម

ស្ថានីយ៍ទឹកកខ្វក់បឹងជើងឯកតម្លៃជាង២០លានដុល្លារ សង់ជិតរួចរាល់១០០%ហើយ

គិតត្រឹមថ្ងៃទី៣០ ខែតុលា ២០២៣នេះ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៩៩ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី៣០ តុលា ២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

វៀតណាម-កម្ពុជា សហការគ្នាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកំពង់ផែ២

កំពង់ផែតឹងកាងសាយហ្គន (Saigon Newport ) របស់វៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍និរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ នៅក្នុងពិធីចុះអនុស្សរណៈនេះ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឱ្យដឹងថា ភស្តុភាររវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។ លោកស្រីបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ សម្រាប់រយៈពេល ២០១៥-២០២២ បានកើនឡើងជាមធ្យម ១៨,៥5% ក្នុងមួយឆ្នាំ។ ក្នុងនោះពាណិជ្ជកម្មនៅឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំង ៧៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាត Covid-19 ក៏ដោយ។ លោកស្រីបន្ថែមថា វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ កម្ពុជាកាន់កាប់ទីតាំងយុទ្ធសាស្ត្រក្នុងអនុតំបន់មេគង្គ និងដើរតួនាទីយ៉ាងសំខាន់ក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដោយតភ្ជាប់ប្រទេសវៀតណាមជាមួយប្រទេសជិតខាងផងដែរ។ ក្រៅពីនេះ កំពង់ផែទាំងពីរ […]

អាន​បន្ថែម

រដ្ឋកំពុងពន្លឿនស្តារផ្លូវជាតិលេខ៣៣ ឱ្យរួចទាន់ពិធីបុណ្យសមុទ្រខែធ្នូ ខណៈបច្ចុប្បន្នសម្រេចបានជិត ៤០%

គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានប្រមាណជិត ៤០%  ខណៈក្រសួងកំពុងពនឿនការងារនេះ ឱ្យបានរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ជាពិសេសដើម្បីត្រៀមសម្រាប់ពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។ ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន នៅថ្ងៃទី២៧ តុលា ២០២៣។ គួរបញ្ជាក់ថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ សម្រេចលទ្ធផលការងារបានប្រមាណជិត៤០% ក្នុងនោះរួមមាន៖(១)ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧ គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧,៦៦ គ.ម៕ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ក្រុមហ៊ុន ត្រូវរក្សាសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ចៀសចរាចរណ៍ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ […]

អាន​បន្ថែម

គម្រោងសង់ស្ពានអាកាសព្រះមុនីវង្សនឹងបញ្ចប់មុនផែនការ និងដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស តម្លៃជាង ៣៦.៧លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ដំណាក់កាលទី១ លឿនជាងផែនការរយៈពេល៤ខែ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ ខណៈបើតាមផែនការគឺនឹងត្រូវបញ្ជប់ក្នុងខែសីហា ឆ្នាំ២០២៤ ឯណោះ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងនៅថ្ងៃទី២៧ ខែតុលា លើបណ្តាញសង្គមហ្វេសប៊ុក ថា ជំហានទី២នៃការសាងសង់ស្ពានអាកាសព្រះមុនីវង្ស ក៏នឹងត្រូវបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ លឿនជាងផែនការ៤ខែ ដែលក្នុងគម្រោងនៅខែសីហា ឆ្នាំ២០២៥ ផងដែរ។ ឯកឧត្តមធ្លាប់បានលើកឡើងដែរថា៖ “ក្នុងអំឡុងពេលនេះ ខ្ញុំសូមអធ្យាស្រ័យ និងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្ករការរំខានពីការដ្ឋានសំណង់កំពុងសាងសង់”។ គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ (អានបន្ថែម) សូមបញ្ជាក់ដែរថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសកំពុងដំណើរការសរុបចំនួន៧ ក្នុងនោះរួមមាន ១_ស្ពាន​អាកាស​ក្បាល​ថ្នល់, ២_ស្ពានអាកាស ៧មករា ឬស្តុបពេទ្យលោកសង្ឃ,​ ៣_ស្ពានអាកាសស្ទឹងមានជ័យ, ៤_ស្ពានអាកាស ៥មករា ឬស្ពានអាកាសតិចណូ, ៥_ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ […]

អាន​បន្ថែម

ធនាគារអភិវឌ្ឍន៍អាស៊ីសន្យាពង្រីកទុន ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបន្ថែមទៀត

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្យាថានឹងពង្រីកដើមទុនវិនិយោគអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបរវាងជំនួបពិភាក្សារវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីធ្វើការកែលម្អផែនការរយៈពេលវែងលើកិច្ចការវិនិយោគក្នុងវិស័យធនធានទឹក និងឧតុនិយមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅ​កាត់បន្ថយបានជាអតិបរមានូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមានូវបរិស្ថានបៃ​ត​ង និងអេកូទេសចរណ៍។ ជាការឆ្លើយតបមកវិញ លោកជំទាវ Jyotsana Varma បានសន្យាថា នឹងបន្ថែមទុនវិនិយោគជាមួយក្រសួងធនធានទឹក និងឧតុនិយម និងជាពិសេសទុនវិនិយោគលើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្រ្ត (O&M) ដើម្បីរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននាគារ ADB បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះគម្រោងកំពុងដំណើរការមានចំនួនពីរគឺ ទី១) គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម […]

អាន​បន្ថែម