ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
មហាវិថីសំរោង(ភ្ជាប់ផ្លូវលេខ៥-ផ្លូវក្រវាត់ក្រុងទី៣) នឹងបើកឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃ២១ សីហានេះ
មហាវិថីសំរោង មានប្រវែងសរុបប្រមាណ ៥,២គីឡូម៉ែត្រដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភុមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon2 នៅតំបន់សែនសុខ និង ជិះពីAeon2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ៥ វិញ នៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។ លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងបុរីភូមិសំរោងផ្ទាល់តែម្ដង។ មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង […]
អានបន្ថែមទីលានចាក់សំរាមតម្លៃ ១លានដុល្លារ នៅក្រុងស្វាយរៀង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង
ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង ១លានដុល្លារស្ថិតលើផ្ទៃដី ៤ហិកតា ក្នុងក្រុងស្វាយរៀង ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីអាចឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម សេង សិលា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាមពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ ឯកឧត្ដម បានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ទន្ទឹមនឹងនេះ ទីលានចាក់សំរាមថ្មីនេះ ក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត ដែលមិនត្រឹមតែជួយអនាម័យបរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។ ក្រៅពីនេះ ក្រសួងបរិស្ថាន ក៏បានប្រគល់រថយន្ត និងម៉ូតូរ៉ឺម៉កសម្រាប់ដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀងផងដែរ។ គួរម្លឹកថា ទីលានទុកដាក់សំរាម សំណល់រឹង ខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែធ្នូ ២០២២ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត […]
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បញ្ចប់ជាស្ថាពរហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នេះបើតាមដំណើរចុះត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានសរុប ២០.០០០ ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ MABR (Membrane aerated biofilm reactor) ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានសម្លេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ ចំណេញពេលវេលា សន្សំសំចៃថាមពល។ បន្ថែមពីនេះ ស្ថានីយដ៏ធំនេះ មានសមត្ថភាពក្នុងការដកយកសមាសធាតុពល COD BOD TN TP បានលឿនដោយប្រើប្រាស់រយៈពេលត្រឹមតែ ២០ម៉ោង បើធៀបនឹងបច្ចេកវិទ្យាមុនៗដែលត្រូវការរយៈពេលរហូតដល់ទៅ ២០ថ្ងៃ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ គ្រោងចំណាយថវិកា ២០លានដុល្លារ ខណៈដែល ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី […]
អានបន្ថែមស្ពានកោះយ៉ថ្មី ខេត្តកោះកុង បញ្ចប់ការសាងសង់១០០% អាចធ្វើដំណើរបណ្តោះអាសន្នបាន
ស្ពានកោះយ៉ថ្មី ក្នុងខេត្តកោះកុង បានបញ្ចប់ការងារសាងសង់ជាស្ថាពរ និងបើកឱ្យពលរដ្ឋ និងអ្នកទេសចរធ្វើដំណើរជាបណ្តោះអាសន្ន ហើយក៏គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ខាងមុខនេះផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រាប់សាព័ត៌មាន BTV នៅថ្ងៃទី០៧ សីហា ២០២៣។ លោកបានលើកឡើងថា ការដែលអនុញ្ញាតឱ្យពលរដ្ឋនិងអ្នកទេសចរធ្វើចរាចរជាបណ្តោះអាសន្នលើស្ពានកោះយ៉ថ្មី មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនេះ ដោយសារតែមើលឃើញពីស្ថានភាពរដូវវស្សាពិបាកក្នុងការធ្វើដំណើរនៅលើស្ពានដែកកោះយ៉ចាស់ ដែលងាយនឹងបង្កគ្រោះថ្នាក់ផ្សេងៗដូចជារអិលជាដើម។ លោកបន្ថែមទៀតថា ស្ពានកោះយ៉ថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣នេះ ប៉ន្តែវាក៏អាស្រ័យលើពេលវេលាកំណត់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ និងរដ្ឋបាលខេត្តកោះកុង ដើម្បីជ្រើសរើសពេលវេលាពិតប្រាកដណាមួយផងដែរ។ គួររម្លឹកថា ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ២០២៣ ក្រោមទុនវិនិយោគ ១,៤លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមស្ពានភ្ជាប់កោះពេជ្រ-កោះនរា នឹងបញ្ចប់ការសាងសង់នៅចុងខែតុលា ខណៈគ្រោងបើកដំណើរការដើមខែវិច្ឆិកា
ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់រវាងកោះពេជ្រ និងគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC នឹងធ្វើការតភ្ជាប់តួស្ពានទាំងស្រុងជាផ្លូវការ នៅចុងខែសីហានេះ និងបញ្ចប់ការងារសាងសង់១០០ភាគរយ នៅចុងខែតុលា មុនដាក់ដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ ខែសីហា ថា បច្ចុប្បន្ន ដំណើរការសាងសង់ ស្ថិតក្នុងដំណាក់កាលចុងក្រោយដោយគ្រោងសាងសង់តភ្ជាប់តួស្ពានទាំងសាងខាងនៅចុងខែសីហានេះ។ លោកបន្តថា៖ “យើងអាចបញ្ចប់ការសាងសង់នៅចុងខែតុលា និងមានការធ្វើតេស្តចរាចរណ៍ដើម្បីអនុវត្តឱ្យប្រើប្រាស់ មុននឹងដាក់ឱ្យដំណើរការនៅដើមខែវិច្ឆិកា”។ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមចិនកំពុងកែផ្លូវដែក១ខ្សែ ទៅជាផ្លូវរថភ្លើងល្បឿនលឿនលើកដំបូង ភ្ជាប់ទៅវៀតណាម
ចិនកំពុងកែលម្អ និងលើកកម្រិតគុណភាពផ្លូវដែកចាស់មួយខ្សែ ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដើម្បីតភ្ជាប់ទៅប្រទេសវៀតណាម ខណៈទើបបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ សីហា ២០២៣នេះ។ នេះបើយោងតាមសារព័ត៌មាន CGTN។ បច្ចុប្បន្នផ្លូវដែកនេះត្រូវបានតភ្ជាប់រវាង Fangchenggang និង Dongxing ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន មានចម្ងាយផ្លូវ ៤៦,៩គីឡូម៉ែត្រ និង មានល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែក រដ្ឋាភិបាលចិន កំពុងស្ថាបនា ដោយកែសម្រួលផ្លូវដែកមួយខ្សែនេះឡើងវិញ ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងបង្កើនល្បឿនបានរហូតដល់ 250 គីឡូម៉ែត្រក្នុងមួយម៉ោង ពិសេស វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៦០នាទី មកត្រឹម ២០នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងភ្ជាប់ទីក្រុង Dongxing ដែលជាទីក្រុងជាប់ព្រំដែនទៅកាន់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនដែលមានចម្ងាយ ៤២០០០គីឡូម៉ែត្ររបស់ប្រទេសចិន។ ច្រករបៀងផ្លូវដែកនេះ ក៏នឹងធ្វើឱ្យការធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Beibu និងតំបន់ Greater Bay និងទីផ្សារអាស៊ានមានភាពងាយស្រួល និងលឿនជាងមុន។
អានបន្ថែមរដ្ឋនឹងស្នើថវិកា ៦ពាន់លានរៀល ដើម្បីស្ថាបនាផ្លូវលេខ៧៦ ពីស្រុកស្នួល ទៅខេត្តមណ្ឌលគិរី
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមស្នើដកកញ្ចប់ថវិកាចំនួន ៦០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៤ ដើម្បីប្រើប្រាស់លើការស្ថាបនា កែលម្អផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) ដែលបានបាក់ស្រុត (ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងបានស្នើសុំថវិកាបុរេប្រទានចំនួន ១០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ដើម្បីជួសជុលកំណាត់ផ្លូវដែលបានបាក់ស្រុត (ត្រង់ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានបញ្ជាក់ថា […]
អានបន្ថែមក្រសួងសំខាន់៣ សហការនិងឯកជន ដើម្បីជំរុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance-O&M) ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨: ៣០ ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, […]
អានបន្ថែមរដ្ឋប្រើពេល៧ថ្ងៃសង់ផ្លូវ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុត ក្នុងខេត្តមណ្ឌលគិរី
រដ្ឋប្រើពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ សង់ផ្លូវ១ខែ្សប្រវែង ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតកាលពីថ្ងៃទី១ សីហា ហើយបច្ចុប្បន្នប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានវិញហើយ ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ផ្លូវវាងមួយខ្សែនេះ មានប្រវែងប្រមាណ ១០០០ម៉ែត្រ ត្រូវបានរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់បានល្អហើយ ដូចច្នេះពលរដ្ឋទាំងអស់អាចធ្វើដំណើរវាងកន្លែងដែលបានបាក់នោះ ជាបណ្តោះអាសន្នបាន។ គួររំលឹកថា ផ្លូវជាតិលេខ៧៦ ត្រូវបានបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងដែលបានហូរច្រោះផ្លូវបណ្តាលឱ្យបាក់ស្រុតដីលើដងផ្លូវ ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។ ហេតុការណ៍នេះ បានធ្វើឱ្យដាច់ផ្លូវត្រង់ចន្លោះគីឡូម៉ែត្រលេខ៩០ ដល់គីឡូវម៉ែត្រ៩៩ លើកំណាត់ផ្លូវជាតិលេខ៧៦ នៅចន្លោះពីស្រុកអូរាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ទៀតថា ហេតុការណ៍នេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ ។
អានបន្ថែមវៀតណាមគ្រោងនឹងបើកដំណើរការផ្លូវថភ្លើងដ៏ទំនើបតម្លៃជាង ១,៤៨ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣
បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនដង ផ្លូវរថភ្លើង Nhon – Hanoi នៃរដ្ឋធានីហាណូយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំដំណាច់ឆ្នាំ ២០២៣ ដែលនេះជាជំហានដ៏សំខាន់មួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងដែលមានសភាពអ៊ូអរ នេះបើយោងតាមសារព័ត៌មាន hanoitimes។ គម្រោងប្រកបដោយចក្ខុវិស័យនេះ មានតម្លៃសរុបចំនួន ៣៤,៨ ពាន់ពាន់លានដុង (១,៤៨ ពាន់លានដុល្លារ) ដែលបានពន្យារពេលអស់ជាច្រើនដងដោយសារបញ្ហាបច្ចេកទេស និងមានការកែតម្លៃសាងសង់បន្ថែមរហូតដល់ទៅ ៦ភាគរយ។ ខ្សែរថភ្លើងក្រោមដីនេះផ្តោតសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរជាង ២០០.០០០ នាក់ក្នុងមួយថ្ងៃ ព្រមទាំងជួយជំរុញការអភិវឌ្ឍរបស់ទីក្រុងហាណូយឱ្យក្លាយជាទីក្រុងដ៏ទំនើបប្រកបដោយប្រសិទ្ធភាព និងបរិស្ថាន។ ផ្លូវរថភ្លើងក្រោមដី Nhon – Hanoi នេះ លាតសន្ធឹងប្រវែង ១២,៥ គីឡូម៉ែត្រ មានស្ថានីយចតចំនួន៨ និងស្ថានីយ៍ក្រោមដីចំនួន៤ ដែលនេះជាការត្រួសត្រាយផ្លូវរថភ្លើងក្រោមដីដំបូងគេបង្អស់របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ផ្នែកក្រោមដីនៃផ្លូវរថភ្លើងនេះ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ហើយនៅពេលសម្ពោធឱ្យប្រើប្រាស់ វាជាស្នាដៃគមនាគមន៍ថ្មីមួយដែលនឹងធ្វើបដិវត្តទេសភាពនៃការដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយ ដោយនាំមកនូវយុគសម័យថ្មីនៃការតភ្ជាប់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ។ សមត្ថភាពរបស់ផ្លូវរថភ្លើងក្រោមដីនេះ អាចផ្ទុករថភ្លើងចំនួនប្រាំបីក្នុងពេលដំណាលគ្នា និងអាចដំណើរការក្នុងល្បឿនជាមធ្យម ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររំលឹកថា ផ្លូវរថភ្លើង Nhon – […]
អានបន្ថែម