ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៤៦៤លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ ៤៦៤លានដុល្លារ ដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ២០២៣ នេះ។ នាឱកាសនេះដែរ សម្តេតហ៊ុន សែន បានបញ្ជាក់ថា ផ្លូវមួយខែ្សដែលមានប្រវែងត្រឹម ៥២.៩៨គីឡូម៉ែត្រនេះ ត្រូវបានចំណាយខ្ពស់បំផុត គឺរហូតដល់ទៅ ៤៦៤លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់ ២៥៩លានដុល្លារ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន និង ជាង២០០លានដុល្លារ ទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ និងផ្លូវខ្នែង ៥,៣៦គីឡូម៉ែត្រ ដែលបានឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវនេះដែរ ក៏មានទទឹងរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទទឹង ២៥ម៉ែត្រ សម្រាប់ទីតាំងផុតពីទីប្រជុំជន។ មួយវិញទៀត ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយ […]
អានបន្ថែមគម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែងជាង១ពាន់ម៉ែត្រ សម្រេចបាន ១៥% ហើយ
គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ១៥% ហើយ។ នេះបើយោងតាមការឱ្យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះជាមួយ CNC នៅថ្ងៃទី០២ សីហា ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះ មានប្រវែងសរុប ១៧៦១ម៉ែត្រ និងមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គួរម្លឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា ១១១,៩៨លានដុល្លារ សម្រាប់អភិវឌ្ឍនគម្រោងពីរគឺ គម្រោងសង់ស្ពានខាងលើ និងគម្រោងសង់ផ្លូវភ្ជាប់ស្ពានមួយខ្សែទៀត អានបន្ថែម ។ គម្រោងទាំងពីរនេះ នឹងត្រូវប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕ គម្រោងខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E […]
អានបន្ថែមគម្រោងកែប្រព័ន្ធផ្លូវដែកចាស់ ជាផ្លូវបេតុងប្រវែងជាង៤ពាន់ម៉ែត្រ ក្នុងខណ្ឌឫស្សីកែវ សម្រេច ៦៥%ហើយ
ការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ប្រវែងជាង ៤៤០០ម៉ែត្រ ជាបេតុងឆ្អឹងដែក ក្នុងខណ្ឌឫស្សីកែវ សម្រេចបាន ៦៥%ហើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ គម្រោងស្ថាបនាផ្លូវនេះ ឱ្យទៅជាផ្លូវយុទ្ធសាស្ត្រដើម្បីអាចជួយរំដោះចរាចរ ក្នុងតំបន់បឹងកក់ តំបន់ទួលសង្កែ និងតំបន់ច្រាំងចំរេះត្រង់គីឡូម៉ែត្រលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ក្នុងខណ្ឌប្ញស្សីកែវ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវនេះ កំពុងស្ថាបនាដោយចាក់ជាបេតុងទទឹង ១៦,៥ម៉ែត្រថ្មី មានសួនច្បារកណ្តាល ២,៥ម៉ែត្រ ដាក់ឆ្អឹងដែក១២លី ក្រាលថ្មម៉ិច កំម្រាស់ ២ទឹក។ គួររម្លឹកទៀតថា គម្រោងនេះ ស្ថិតក្រោមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុនជំនាញ (SCE) និងBBE។
អានបន្ថែមខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ
កម្ពុជា និងថៃ បានបើកដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងដែលបានតភ្ជាប់រវាងប្រទេសទាំងពីរជាលើកដំបូងជាផ្លូវការហើយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ នេះបើតាមពិធីសម្ពោធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ។ តំណភ្ជាប់ផ្លូវរថភ្លើងនេះ បានភ្ជាប់ជាមួយនឹងស្ថានីយភ្លើងបានឃ្លុងលឹក ក្នុងស្រុកអារ៉ាត់នីយ៉ាប្រះផេត ខេត្តស្រះកែវ ទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយដែលជាការតភ្ជាប់រវាងប្រទេសក្នុងតំបន់អាស៊ានជាមួយនឹងប្រទេសចិន ដែលនេះជាការជួយកាត់បន្ថយនូវថ្លៃដឹកជញ្ជូន ថ្លៃថាមពល ជួយថែរក្សាបរិស្ថាន ព្រមទាំងជំរុញនូវស្តង់ដារពាណិជ្ជកម្មរបស់សកលលោកផងដែរ។ បន្ថែមពីនេះ ខ្សែរថភ្លើងដែលទើបតែភ្ជាប់ថ្មីនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏ល្អមួយ ក្នុងប្រព័ន្ធដឹកជញ្ជូនភស្តុភារកម្ម ដែលសម្រួលដល់ពាណិជ្ជករថៃ និងកម្ពុជា។ ខណៈដែលមានក្រុមហ៊ុនថៃជាច្រើនបានចូលរួមក្នុងប្រតិបត្តិការសេវាកម្មនេះ ដោយប្រើប្រាស់ផ្លូវដែកថៃជាស្នូល ក្នុងនោះរួមមាន ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. or GMLL និងក្រុមហ៊ុន PTT Public Company Limited។ លោក Chansak Chumchuen នាយករងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម របស់ក្រុមហ៊ុន PTT បានលើកឡើងថា ការបើកឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងនេះ នឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា និងថៃ ខណៈដែលយើងក៏មានផ្លូវរថភ្លើងភ្ជាប់ពីថៃ ទៅឡាវ […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នេះហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយាន្តដ្ឋានថ្មីនេះ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។ បន្ថែមពីនេះ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ (Siem Reap Airport-REP) នឹងត្រូវធ្វើការផ្ទេរទាំងស្រុកទៅអាកាសយានដ្ឋានថ្មី ចាប់ពីម៉ោងសូន្យ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលាខាងមុខនេះ។ សេចក្តីជូនដំណឹង បានបន្ថែមឱ្យដឹងទៀតថា អាកាសយានដ្ឋានថ្មីនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។ ហេតុនេះ ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap_Angkor International […]
អានបន្ថែមវៀតណាមបើកការដ្ឋានសង់ផ្លូវល្បឿនលឿនតម្លៃ ១.៩ពាន់លានដុល្លារ ឆ្លងកាត់ដីសណ្ដទន្លេមេគង្គ
រដ្ឋាភិបាលវៀតណាមបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៨៨ គីឡូម៉ែត្រ ដែលនឹងលាតសន្ធឹងឆ្លងកាត់ដីសណ្ដទន្លេមេគង្គទៅកាន់ទីក្រុងកំពង់ផែ Tran De ដែលជាទីក្រុងកំពង់ផែសមុទ្រចិនខាងត្បូង។ ផ្លូវល្បឿនលឿនដែលមានប្រាំមួយគន្លងត្រូវបានគេរំពឹងថានឹងចំណាយអស់ ១.៩ពាន់លានដុល្លារ ពីថវិការបស់រដ្ឋាភិបាល ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៦។ ផ្លូវថ្មីនេះនឹងតភ្ជាប់ជាមួយប្រព័ន្ធផ្លូវល្បឿនលឿនជាតិរបស់ប្រទេសវៀតណាមដែលជាផ្នែកមួយនៃគម្រោងផ្លូវល្បឿនលឿនចំនួនប្រាំមួយបន្ថែមទៀតដើម្បីភ្ជាប់កំពង់ផែប្រទេស និងមជ្ឈមណ្ឌលសេដ្ឋកិច្ច។ ផ្លូវល្បឿនលឿននេះកំពុងត្រូវបានអភិវឌ្ឍខណៈកម្ពុជាក៏កំពុងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនរបស់ខ្លួនពីរាជធានីភ្នំពេញទៅបាវិតតាមព្រំដែនវៀតណាម។
អានបន្ថែមBentley Systems ប្រកាសពីសមត្ថភាពថ្មី ដើម្បីវាយតម្លៃកាបូន ក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ពន្ធរបស់កម្មវិធី iTwin
សមត្ថភាពគ្រប់គ្រងទិន្នន័យ និងវិភាគកាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធ ក្រុមហ៊ុនវិស្វកម្មហេដ្ឋារចនាសម្ពន្ធ បានប្រកាសនៅឯកិច្ចប្រជុំកំពូលធុរកិច្ចសកលសម្រាប់អ្នកវិភាគបរិស្ថាន ពីសមត្ថភាពថ្មីក្នុងការវាយតម្លៃកាបូននៅក្នុង iTwin Experience ដើម្បីឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ អាចកំណត់បរិមាណយ៉ាងរលូននូវឱកាសកាត់បន្ថយកាបូននៅក្នុងគម្រោងរបស់ពួកគេ។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 27 មិថុនា 2023 ក្នុងកិច្ចប្រជុំកំពូលធ្វើឡើងនៅថ្ងៃទី 27 និង 28 ខែមិថុនានៅទីក្រុងឈីកាហ្គោ។ ជាមួយនឹងសមត្ថភាពថ្មីនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវរបាយការណ៍គណនាកាបូន និងការវិភាគផលប៉ះពាល់ ដោយទាញយកអត្ថប្រយោជន៍ពី iTwin Experience ដែលអាចឱ្យពួកគេស្វែងរកជម្រើសក្នុងការរចនាជាច្រើនបានលឿនជាងមុន និងលុបបំបាត់ការនាំចេញទិន្នន័យដោយដៃ និងការធ្វើឱ្យមានភាពសមញ្ញ។ នៅឆ្នាំ 2022 Bentley បានបង្កើតសេវាកម្មរួមបញ្ចូលនៅក្នុង iTwin Platform ដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការនៃការបង្កើតរបាយការណ៍កាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធតាមរយៈ កម្មវិធី One Click LCAនិង EC3។ របាយការណ៍ត្រូវបានផ្តួចផ្តើមដោយប្រើ iTwin Platform តាមរយៈកម្មវិធី One Click LCA ឬ EC3។ ឥឡូវនេះ iTwin Experience ផ្តល់នូវការរួមបញ្ចូលទាំងពីរទិសដែលត្រៀមរួចជាស្រេចជាមួយ […]
អានបន្ថែមថៃគ្រោងសង់នឹងសាងសង់ Monorail ចំនួនបួន នៅប៉ាតាយ៉ា
ទីក្រុងរមណីយដ្ឋានឈានមុខគេរបស់ប្រទេសថៃ ប៉ាតាយ៉ា បានបង្ហាញផែនការសម្រាប់ការសាងសង់ផ្លូវរថភ្លើងចំនួនបួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ ធ្វើដំណើរទៅកាន់ឆ្នេរដ៏ល្បីល្បាញមួយនេះ។ ខ្សែដំបូង មានប្រវែង ៩,៩គីឡូម៉ែត្រ នឹងមានស្ថានីយចំនួន១៣ និងតភ្ជាប់ទៅស្ថានីយរថភ្លើងល្បឿនលឿនថ្មីដែលបានគ្រោងទុករបស់ទីក្រុង ដែលនឹងភ្ជាប់ទៅកាន់អាកាសយានដ្ឋានដែលកំពុងពង្រីកនាពេលឆាប់ៗនេះផងដែរ ម្យ៉ាងគម្រោងនេះជាផ្នែកមួយនៃកម្មវិធីពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិទាំងមូល។ គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាខ្សែរថភ្លើងទៅឈុនបូរី ហើយគ្រោងនឹង បញ្ចប់ការងារសាងសង់ ខ្សែទាំងពីរនេះនៅឆ្នាំ២០២៦។ រីឯខ្សែទី៣នឹងបំបែកនៅដំណាក់កាលទីពីរ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣១។ ចំណែកខ្សែទី៤ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០៣១។
អានបន្ថែមរដ្ឋបើកឱ្យប្រើបណ្តោះអាសន្នផ្លូវក្រវាត់ក្រុងទី៣ ខណៈនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ សីហា
បច្ចុប្បន្នគម្រោងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់ជាស្ថាពរ ១០០ភាគរយហើយ រង់ចាំតែថ្ងៃសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែសីហា ខាងមុខនេះប៉ុណ្ណោះ។ នេះបើតាមការលើឡើងរបស់ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ BTV នៅថ្ងៃទី១៨ កក្កដា។ ឯកឧត្តមបញ្ជាក់ថាផ្លូវសេដ្ឋកិច្ចដ៏សំខាន់១ខ្សែនេះ សង់រួចរាល់ ១០០ភាគរយ ហើយបច្ចប្បន្នត្រូវបានបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសិន ខណៈគ្រោងនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ សីហា ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លារ ពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកទៀតថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែតពីក្រវាត់ក្រុងទី៣ ដើម្បីឆ្លងទន្លេមេគង្គ ទៅភ្ជាប់នឹងផ្លូវល្បឿនលឿនទី២ ក៏ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចបាន ៣៣,៣៩% ហើយ
ត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចការសាងសង់បាន ៣៣,៣៩ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯឧត្តមប៉ាល់ ចន្ទតារា រដ្ឋលេខាធិកានៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) នៅថ្ងៃទី១៣ កក្កដា ២០២៣។ គួរបញ្ជាក់ថា លទ្ធផលដែលសម្រេចបាន ៣៣,៣៩ភាគរយនេះ រួមមាន ៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៨ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៦,៧៦ គ.ម។ នាឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។ គួររម្លឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕ […]
អានបន្ថែម