គម្រោងសង់ផ្លូវភ្ជាប់ពីឆ្នេរកោះទន្សាយទៅឆ្នេរអង្កោល សម្រេចបាន៨០% ហើយ

គិតត្រឹមថ្ងៃទី១៨ តុលា ២០២៣ គម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រកោះទន្សាយ ភ្ជាប់ទៅកាន់ឆ្នេរអង្កោល ស្ថិតក្នុងខេត្តកែប សម្រេចបានប្រមាណ ៨០ភាគរយហើយ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប ជាមួយ AKP នៅថ្ងៃទី១៩ តុលា ២០២៣នេះ។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ប្របមាត់សមុទ្រតភ្ជាប់ពីផែកោះទន្សាយ ទៅកាន់ឆ្នេរអង្កោល មានប្រវែងជាង១១គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ ដំណើការសាងសង់ សម្រេចបានប្រមាណ ៨០ភាគរយ ហើយ។ គម្រោងនេះដែរ ត្រូវបានស្ថាបនាឡើងក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទុនវិនិយោគប្រមាណ ១០.៥លានដុល្លារ។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ផ្លូវមួយខ្សែនេះនឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ ដែលតភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល។ ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្រោយសាងសង់ចប់ នឹងមានកំណើនភ្ញៀវទេសចរសម្រុកមកសម្រាក លំហែ ក្នុងខេត្តកែបទ្វេដង ពិសេសផ្លូវនេះនឹងអាចជួយបញ្ជៀសរាល់ការកកកុញរបស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានឆ្នេរកែបផងដែរ។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ ជួយពន្លឿនការងារសាងសង់នេះឱ្យបានលឿន ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យសមុទ្រនាដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ គួររម្លឹកថា គម្រោងផ្លូវប្របមាត់សមុទ្រនេះ ជាអនុគម្រោងមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងនោះមានអនុគម្រោងចំនួន២ទៀត រួមមានទីលានទុកដាក់សំរាម និងគម្រោងកំពង់ផែកោះទន្សាយ។ (អានបន្ថែម […]

អាន​បន្ថែម

ចិនចំណាយ ១០ពាន់លានដុល្លារជីកព្រែកប្រវែង ១៣៤គ.ម ភ្ជាប់មកប្រទេសអាស៊ាន

ដោយយល់ច្បាស់ថា កំពង់ផែភាគខាងកើតដែលការដឹកទំនិញត្រូវឆ្លងកាត់ច្រកក្បែរកោះតៃវ៉ាន់ មើលទៅមិនទាន់សភាពការណ៍ និងជាតំបន់ស្ថិតក្រោមការឃ្លាំមើលរបស់អាមេរិក ប្រទេសចិនបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១០,៣ ពាន់លានដុល្លារ (ស្មើនឹង ៧២,៧ ពាន់លានយន់) ដើម្បីជីកព្រែកជីកថ្មីនៅតំបន់ពីងលូ Pinglu ដ៏ធំសម្បើមមួយ។ លាតសន្ធឹងលើចម្ងាយជាង ១៣៤ គីឡូម៉ែត្រ ផ្លូវទឹកដ៏មហិមានេះភ្ជាប់អាងស្តុកទឹក Xijin នៅជិតរដ្ឋធានីដ៏រស់រវើករបស់ទីក្រុងក្វាងស៊ី ខេត្តណាននីង ទៅកាន់កំពង់ផែដ៏អ៊ូអរនៃតំបន់ Qinzhou នៅភាគខាងត្បូងឆៀងខាងកើតប្រទេស ក្បែរព្រំប្រទល់វៀតណាម នេះបើតាមសេចក្តីរាយការណ៍ដោយ asia.nikkei នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។ ទើបតែបានបើកដំណើរការកាលពីមួយឆ្នាំមុន គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងបានត្រៀមខ្លួនជាស្រេចក្នុងការជំរុញការតភ្ជាប់ដែនសមុទ្រ និងផ្លាស់ប្តូរសក្ដានុពលពាណិជ្ជកម្ម ជាពិសេសជាមួយបណ្តាប្រទេសអាស៊ាន។ លោក Yang Jiang អ្នកជំនាញនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិននៅវិទ្យាស្ថានដាណឺម៉ាកបានលើកឡើងថា សម្រាប់ការសិក្សាអន្តរជាតិបានហៅគម្រោងនេះថា “ជាគំនិតច្នៃប្រតិដ្ឋថ្មីដែលមិនធ្លាប់មាន ” ដោយគូសបញ្ជាក់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋជាពិសេសសម្រាប់យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកើតចេញពីគម្រោងនេះ។ ព្រែកជីកនេះត្រូវបានបង្កើតគំនិតដំបូងនៅក្នុងផែនការឆ្នាំ ២០១៩ ក្នុងគោលបំណងជំរុញឱ្យប្រទេសចិនក្លាយជាមហាអំណាចដឹកជញ្ជូន ដោយបន្ថែមពីលើការផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។ បើនិយាយពីវិមាត្រនិងទំហំវិញ គម្រោងព្រែកជីក Pinglu ត្រូវការការជីកយកដី និងថ្មប្រមាណ […]

អាន​បន្ថែម

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងលើការអភិវឌ្ឍន៍គម្រោងសំខាន់ៗបីនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិន លើគម្រោងសំខាន់ៗបី ក្នុងនោះរួមមាន ព្រែកជីកហ្វូណនតេជោ, ក្លាយជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនAlibaba និង​  គម្រោងអភិវឌ្ឍន៍វិស័យឌីជីថល ជាមួយក្រុមហ៊ុន Huawei Technologies ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ដំបូងគឺជាការចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន ។ គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តីកម្ពុជាបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វូណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០​លាន​​ដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ (អានបន្ថែម) ទី២គឺ រាជរដ្ឋាភិបាលកម្ពុជា បានអនុស្សរណ:ភាពជាដៃគូនៃវេទិកាពាណិជ្ជកម្មពិភពលោកបែបអេឡិចត្រូនិច​ (eWTP) ជាមួយក្រុមហ៊ុនដ៏ធំរបស់ចិន​ Alibaba លើថ្នាលបច្ចេកវិទ្យាកម្ពុជា​ ដើម្បីលើកកម្ពស់ការនាំចេញ,​ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច,​ ការកសាងសមត្ថភាព​ និងបច្ចេកវិទ្យាឌីជីថល​ និងវិស័យទេសចរណ៍។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

ព្រលានយន្តហោះសៀមរាបថ្មី បើកទទួលយន្តហោះពាណិជ្ជកម្មដំបូងរបស់ខ្លួនជាផ្លូវការហើយ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ត្រូវបានបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់របស់ខ្លួន នៅថ្ងៃទី១៦ តុលា ២០២៣ នេះហើយ។​ ពិធីបើកដំណើរការនេះ ត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។ គួរបញ្ជាក់ថា មុនពេលបើកទទួលយន្តហោះពាណិជ្ជកម្មដំបូងបង្អស់ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យជាច្រើនលើក ច្រើនសាររួចមកហើយ ក្នុងនោះដែរក៏មានការចូលរួមសាកល្បងដោយក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួររម្លឹកថា ដំបូងគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]

អាន​បន្ថែម

រថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ឥណ្ឌូណេស៊ី តម្លៃជាង ៧ពាន់លានដុល្លារ បើកដំណើរការហើយ

ប្រទេសឥណ្ឌូណេស៊ី​ កាលពីថ្ងៃទី០២ ខែតុលាកន្លងមក បានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលមានតម្លៃរហូតដល់ទៅជាង ៧.៣ពាន់លានដុល្លារ និងជាគម្រោងដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០២ តុលា ២០២៣។ ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក Joko Widodo បានថ្លែងថា ផ្លូវរថភ្លើងនេះត្រូវបានគេហៅថា WHOOSH ដែលជាអក្សរកាត់មកពីពាក្យថា “ការសន្សំពេលវេលា ប្រតិបត្តិការល្អបំផុត ប្រព័ន្ធដែលអាចទុកចិត្តបាន”។ ប្រធានាធិបតី Joko Widodo បានបញ្ជាក់បន្ថែមថា រថភ្លើងនេះត្រូវបានតភ្ជាប់ស្ថានីយ៍រថភ្លើង Halim រដ្ឋធានីហ្សាការតាទៅកាន់ស្ថានីយ៍រថភ្លើង Padalarang របស់ ក្រុងបានដុង (Bandung) ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច របស់ឥណ្ឌូនេស៊ី និងជាមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់មួយផងដែរ។ ម្យ៉ាងទៀត ខ្សែរថភ្លើងនេះមានសមត្ថភាពអាចដឹកអ្នកដំណើរបានរហូតដល់ ៦០០នាក់ និងអាចបើកក្នុងល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរបញ្ជាក់ថា ដំបូងឡើយ គម្រោងផ្លូវរភ្លើងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែដោយសារជម្លោះដីធ្លី បញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងការចំណាយបន្ថែមលើផែនការរហូតដល់ជាង ១.២ពាន់លានដុល្លារ បានបណ្តាលឱ្យដំណើរការសាងសង់គម្រោងដ៏ធំនេះមានការយឺតយ៉ាវជាងផែនការ។ គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PT […]

អាន​បន្ថែម

រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ​រកចំណូលបានជាង ២៣លានដុល្លារ ថយចុះ៩%

រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញរកចំណូលសរុបបាន ២៣.៤៣១.២១០ដុល្លារ មានការធ្លាក់ចុះ ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចុះផ្យាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ តាមរបាយការណ៍បានបង្ហាញថា ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញបានមកពីការបូកបញ្ចូលនូវចំណូលសំខាន់ៗបីរួមមាន៖ ចំណូលពីប្រតិបត្តិការផែ (Port Operation) មានចំនួន ១៩.៧៧៩.៣០៧ដុល្លារ (ធ្លាក់ចុះ ១២%), ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួន ៣.១២២.៤៨៥ដុល្លារ (កើន ១០%), និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួន ៥២៩.៤១៨ ដុល្លារ (កើន ១៦៥%) ។ គួរបញ្ចាក់ថា ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។ ដោយឡែក ក្នុងខែសីហា ឆ្នាំ២០២៣ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ៣.៤៤៣.៩១៩ដុល្លារ ដែលពុំទាន់ធ្វើសវនកម្ម មានការធ្លាក់ចុះ ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យពលរដ្ឋប្រើស្ពានកោះពេជ្រ-កោះនរា រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

សម្ដេចធិបតីនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានភ្ជាប់កោះពេជ្រ-កោះនរា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ ស្ពានថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ (អានបន្ថែម) ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)      

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី សម្រេចបាន ៤៥% ហើយ

គម្រោងស្ថាបនាផ្លូវតភ្ជាប់ផ្លូវលេខ៧៦ មានប្រវែង ៤២៥ម៉ែត្រ ទទឹង ១២ម៉ែត្រ ដែលបានបាក់ស្រុតកាលពីអំឡុងខែសីហា បានស្ថាបនាសម្រេចបាន ៤៥% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ គម្រោងនេះ កំពុងស្ថាបនាដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូន ដែលបានបាក់ស្រុត​ (ចំណុច​អូរងើយ PK 94+080 ដល់​ PK 94+150)​ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (អានបន្ថែម) គួរបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំថវិកាបុរេប្រទានចំនួន ១០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ដើម្បីជួសជុលកំណាត់ផ្លូវដែលបានបាក់ស្រុតនេះ​។ ដោយឡែក គម្រោងស្ថាបនាកែលម្អផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី រដ្ឋក៏ត្រៀមស្នើដកកញ្ចប់ថវិកាចំនួន ៦០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្ថាបនាផ្លូវនេះនៅឆ្នាំ២០២៤ ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ព្រលានថ្មីសៀមរាបសាកល្បងចុងក្រោយដោយជោគជ័យ ដើម្បីបើកដំណើរការផ្លូវការថ្ងៃ ១៦ តុលានេះ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) បានបញ្ចប់ដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម ដោយជោគជ័យ និងត្រៀមបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មជាផ្លូវការនៅពាក់កណ្តាលខែតុលា។​ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីប្រកាសព័ត៌មាន លើកឡើងថា៖ “លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្មរបស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ”។ ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផៃ្ទដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ (International Civil Aviation Organization – ICAO) និងបទប្បញ្ញត្តិ […]

អាន​បន្ថែម

ឧកញ៉ា ម៉ុង​ ឫទ្ធី គ្រោងសង់ផ្លូវឡូរី ១០គ.ម នៅ​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍នៅកំពង់ស្ពឺ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី គ្រោងសាងសង់ផ្លូវឡូរីប្រវែង ១០គ.ម នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បី​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​អោយមក​ចូលលេង​កម្សាន្ត​ក្នុងតំបន់នោះ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេកប៊ុកផ្លូវការរបស់អ្នកឧកញ៉ា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមការងារ គ្រោងនឹងសាងសង់​ផ្លូវ​ឡូរី​ប្រវែង​៥.០០០ម៉ែត្រ​ទៅ​ និង​៥.០០០ម៉ែត្រ​មក ​សរុប​ទៅមក​ ១០.០០០ម៉ែត្រ​(10km) ដោយបង្កើត​អោយមាន​ឡូរី​ចំនួន ​៥០គ្រឿង ​ជា​បឋម​សិន​។ គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង​។ ក្រៅពីនេះ អ្នកឧកញ៉ា ក៏គ្រោងនឹងសាងសង់​ផ្លូវ​មួយខ្សែ​ប្រវែង ៥គីឡូម៉ែត្រ​បន្ថែមទៀត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិ​វឌ្ឍ​​ន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ដែលចូលចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ នៅតាម​ព្រៃភ្នំ​ក្រំថ្ម​ ដែលមាន​ចម្ងាយតែ ​៥០គីឡូម៉ែត្រ​ពីភ្នំពេញតែ​ប៉ុណ្ណោះ​ ។

អាន​បន្ថែម