ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាពពក (Cloud)

តាមរបាយការណ៍បានបង្ហាញពីពេលវេលាក្នុងការគ្រប់គ្រងទិន្នន័យ ជាមួយទិន្នន័យដែលនៅកន្លែងផ្សេងគ្នា “Silos” ក្រុមហ៊ុន Labent Acturceface បានប្រកាសពីការរកឃើញពីការគ្រប់គ្រងរបាយការណ៍ទិន្នន័យជំនាញភូគព្ភសាស្ត្រ Geoprofessionals ចុងក្រោយរបស់ខ្លួន ដែលសំដៅដល់ឱកាស កម្រិតប្រកួតប្រជែង និងនិន្នាការឆ្ពោះទៅទិន្នន័យ ទិន្នន័យវិទ្យាសាស្រ្តភូគព្ភ។ នេះបើតាមការបញ្ជាក់របស់លោក Christchurch, Newealen ថ្ងៃទី 19 ខែកក្កដាឆ្នាំ 2023។ លោក Jo Knight ប្រធានផ្នែកសេវកម្មអតិថិជនបានមានប្រសាសន៍ថា “គម្រោងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកាន់តែធំ ហើយថវិកាកាន់តែចង្អៀត វាកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់សម្រាប់អង្គភាពដែលត្រូវការប្រមូលផ្តុំទិន្នន័យរបស់គេ។ គោលបំណងរបស់យើង គឺបង្ហាញឱ្យឃើញពីរបាយការណ៍គ្រប់គ្រងទិន្នន័យទូទៅយ៉ាងច្បាស់ និងសម្របខ្លួនដោយកម្រិតប្រកួតប្រជែងខ្ពស់ក្នុងចំណោមសហគមដែលសិក្សាសណ្ឋានដី ដូច្នេះនេះជាការប្រមូលផ្តុំដើម្បីស្វែងរកដោះស្រាយ។ វាគឺជាគំនិតផ្តួចផ្តើមដែល Seequent គិតថា ខ្លួនមានជំនាញ ដែលឥឡូវនេះមានរយៈពេលជាង 12 ឆ្នាំមកហើយ។ របាយការណ៍បានបង្ហាញក្នុងវិស័យសំណង់ស៊ីវិល ដែលកត់សម្គាល់ថាមានកម្រិតខ្ពស់សម្រាប់ការត្រៀមខ្លួន ក្នុងការចាប់យកបច្ចេកវិទ្យាពពក ជាមួយអត្រា 85% ដែលបង្ហាញថាពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីមួយនេះ – នេះជាការស្ទង់មតិកម្រិតខ្ពស់បំផុតនៃឧស្សាហកម្មភូគព្ភសាស្រ្តនេះ ។ ទោះបីជាលទ្ធផលបង្ហាញថាវិជ្ជមានក៏ដោយ ប៉ុន្តែរបាយការណ៍ក៏បានកំណត់ឧបសគ្គរារាំងនៅក្នុងការទទួលយកបច្ចេកវិទ្យាពពកនេះដែរ។ ភាពជឿជាក់ កង្វះជំនាញ / សមត្ថភាព និងការចំណាយ ត្រូវបានកំណត់ថាជាឧបសគ្គចម្បង។ […]

អាន​បន្ថែម

ឈ្មោះគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងកម្មវិធីពានរង្វាន់ 2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន Bentley

អ្នកឈ្នះពានរង្វាន់ Going Digital Awards in Infrastructure សម្រាប់ឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Bentley នឹងត្រូវជ្រើសរើស និងប្រកាសនៅថ្ងៃទី ១២ ខែតុលា EXTON, Pa. – ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើនពីប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ ជាអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតពានរង្វាន់  2023 Going Digital Awards in Infrastructure របស់ក្រុមហ៊ុន ។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ គណៈវិនិច្ឆ័យឯករាជ្យចំនួន ១២ រូប ដែលតំណាងឱ្យប្រភេទពានរង្វាន់ចំនួន ១២ […]

អាន​បន្ថែម

កំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ

កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កំពង់ផែថ្មីនេះ ត្រូ​វបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មីនេះ ក៏បានទទួលស្វាគមន៍នាវាដំបូងគេមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេលេចម៉ិន ឯ.ក នេះផងដែរ។ ក្នុងពិធីសម្ពោធ លោកស្រីអភិបាលបាលរង បានឱ្យដឹងដែរថា កាលពីដើមខែកញ្ញានេះ លោកស្រីបានដឹកនាំប្រតិភូខេ​ត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្ត​រជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះ​កុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង​។ តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖ ១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ […]

អាន​បន្ថែម

ជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍

រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។​ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង២ ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត តាមរយៈគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន មានទឹកប្រាក់ជាង ៤៣០លានដុល្លារ ដែលនឹងត្រូវផ្ដល់ដល់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយទឹកប្រាក់នេះនឹងផ្ដោតទៅលើការអភិវឌ្ឍចំណតកំពង់ផែឱ្យមានជម្រៅជ្រៅជាងមុន ដើម្បីឱ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦ម៉ឺនតោនចូលចតបាន ហើយគ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្តថា សម្រាប់ដំណាក់កាលបន្តទៀត នឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឱ្យបាន ៩ទីតាំងបន្ថែមទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជាទៅជា “កំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍” នៅត្រឹមឆ្នាំ២០២៨។ ​គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា ។ កន្លងមក កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ កម្ពុជានិងជប៉ុនបានចុះហត្ថលេខាជាផ្លូវការលើកម្ចីចំនួន ៣១០លានដុល្លារអាមេរិករួចមកហើយ សម្រាប់ការពង្រីកកំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី១៕ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន គ្រោងបើកដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧

ដំណាក់កាលដំបូងនៃខ្សែរថភ្លើងល្បឿនលឿនថៃ-ចិន ដែលរត់ពីទីក្រុងបាងកកទៅនគររាជសីមា ត្រូវបានគេរំពឹងថានឹងបើកដំណើរការដំណាក់កាលដំបូងនៅឆ្នាំ២០២៧ នេះបើយោងតាមក្រសួងសាធារណការរបស់ប្រទេសថៃ។ រហូតមកដល់បច្ចុប្បន្ន ដំណាក់កាលដំបូងប្រវែង ២៥៣គីឡូម៉ែត្រនេះ សម្រេចការសាងសង់បាន ២៤ភាគរយហើយ ដោយត្រូវបានគេរំពឹងថានឹងចំណាយអស់ប្រមាណជា ៥,១ពាន់លានដុល្លារ សម្រាប់ដំណាក់ដំបូងនេះ។ គួរបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ ខ្សែរថភ្លើងទាំងមូល នឹងអាចរត់បានចម្ងាយ សរុប ៦០៨គីឡូម៉ែត្រ ពីទីក្រុងបាងកក ភាគឦសាននៃប្រទេសថៃ ទៅកាន់ខេត្ត Nong Khai ព្រំដែនប្រទេសឡាវ ហើយក៏នឹងមានសមត្ថភាពអាចរត់បានល្បឿន ២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ សម្រាប់ដំណាក់កាលបន្ទាប់វិញមានប្រវែង ៣៥៥គីឡូម៉ែត្រ នឹងរត់ពីខេត្ត Nong Khai ទៅវៀងច័ន្ទ ដែលនឹងជួបខ្សែបន្ទាត់ឡាវ – ចិនទៅគុនមីងផងដែរ។ ដំណាក់​កាល​ចុង​ក្រោយ​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចំណាយ​អស់ប្រមាណ ៨,៥ពាន់​លាន​ដុល្លារ។ ខ្សែរថភ្លើងមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Railway Construction Corp ដែលជាភាគហ៊ុនរបស់ចិនដោយផ្អែកលើរថភ្លើងល្បឿនលឿន Fuxing Hao CR300 របស់ CRRC។    

អាន​បន្ថែម

ទួរគីបានសិទ្ធិសង់ចំណតយន្តហោះថ្មី១ តម្លៃ១,៥ពាន់លានដុល្លារ នៅប្រទេសវៀតណាម

សាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) បានជ្រើសរើសក្រុមហ៊ុន Vietur Consortium ដែលដឹកនាំដោយអ្នកម៉ៅការទួរគីដែលមានបទពិសោធន៍ IC Içtas ដើម្បីសាងសង់ចំណតយន្តហោះតម្លៃ ១.៥ពាន់លានដុល្លារសម្រាប់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ជិតទីក្រុងហូជីមិញ។ សម្ព័ន្ធក្រុមហ៊ុនដែលរួមមានក្រុមហ៊ុនវៀតណាមចំនួនប្រាំបួន ក៏ដូចជាក្រុមហ៊ុន IC Içtas បានឈ្នះការដេញថ្លៃលើកទីពីរ បន្ទាប់ពីជុំទី១ មិនបានទទួលការដេញថ្លៃណាមួយដើម្បីសាងសង់អគារស្ថានីយទំហំ ៣៧២,០០០ ម៉ែត្រការ៉េ។ Long Thanh នឹង​ត្រូវ​សាងសង់​នៅ​លើ​ទីតាំង​មួយ​ក្នុង​ខេត្ត Dong Nai ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ភាគ​ខាង​កើត​ទីក្រុង​ហូជីមិញ។ ACV បានរៃអង្គាសប្រាក់បានចំនួន ៦.១ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងនេះ បើទោះបីជាតម្លៃសំណង់ដែលរំពឹងទុកសម្រាប់ដំណាក់កាលទី១ ត្រូវចំណាយដល់ទៅ ៤.១ពាន់លានដុល្លារ ក៏ដោយ។ គម្រោងបីដំណាក់កាលនេះគ្រោងនឹងចំណាយថវិកាសរុបចំនួន ១៦ពាន់លានដុល្លារ ហើយរំពឹងថានឹងអាចទទួលអ្នកដំណើរបានចំនួន ២៥លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី១, ៥០លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី២ និង ១០០លាននាក់ក្នុងមួយឆ្នាំ នៅពេលដែលដំណាក់កាលទី៣ បានបញ្ចប់។  

អាន​បន្ថែម

រដ្ឋនឹងបើកឱ្យពលរដ្ឋធ្វើចរាចរបណ្តោះអាសន្នលើស្ពានកោះពេជ្រ-កោះនរា នៅខែតុលានេះ

ស្ពាន​បេតុង​ខ្សែកាបឆ្លងពី​ទីក្រុង​កោះពេជ្រ​ ទៅ​ទីក្រុងកោះនរា​ ស្ថិតក្នុង​ខណ្ឌ​ចំការមន​ និង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​​ ត្រូវបានភ្ជាប់ជាស្ថាពរ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ នេះបើតាមពិធីភ្ជាប់ស្ពានដែលប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ស្ពានកោះពេជ្រ-កោះនរានេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

ចិនមានគម្រោងសង់ផ្លូវឆ្លងទ្វីបប្រហែល ៦០០០គីឡូម៉ែត្រទៅអាល់ហ្សេរី (អាហ្វ្រិកខាងជើង)

ក្រោមមហិច្ឆតាពង្រីកដែនឥទ្ធិពលនយោបាយ​និងទាញយកសក្តានុពលធនធានធម្មជាតិក្រៅប្រទេសមកចិញ្ចឹមសេដ្ឋកិច្ចរបស់ខ្លួន មហាអំណាចចិនបានរៀបចំសាងសង់ផ្លូវរថភ្លើងឆ្លងទ្វីបមួយខ្សែប្រវែង ៦០០០ គីឡូម៉ែត្រ ភ្ជាប់ភាគខាងលិចប្រទេសចិនទៅដល់ប្រទេសអាល់ហ្សេរី។ គម្រោងនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ www.africanews.com នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ គឺជាសក្ខីភាពមួយចំពោះកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយបណ្តាប្រទេសនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative (BRI)) ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកលរបស់ប្រទេសចិន។ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune ស្វាគមន៍ចំពោះសំណើគម្រោងនេះ និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះថាជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់ប្រទេស របស់គាត់។ លោកប្រធានាធិបតី Tebboune បានប្រកាសថា “គោលបំណងនៃភាពជាដៃគូអភិវឌ្ឍគម្រោងយក្សនេះ គឺដើម្បីជួយសម្រួលដល់សកម្មភាពរុករកនិងដឹកជញ្ជូនរ៉ែ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងអន្តរប្រទេសនិងអន្តរតំបន់ និងបង្កើតភាពរឹងមាំសេដ្ឋកិច្ចនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ”។ គម្រោងផ្លូវដែកប្រកបដោយចក្ខុវិស័យនេះ គាំទ្រដោយអ្នកជំនាញបច្ចេកទេសរបស់ចិន នឹងភ្ជាប់អន្តរកម្មសេដ្ឋកិច្ច រវាងទីក្រុង និងតំបន់នានារបស់ប្រទេសអាល់ហ្សេរី។ នៅពេលសាងសង់រួចរាល់ គម្រោងនេះ មិនត្រឹមតែបង្កើនការចល័តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទូទាំងប្រទេសអាហ្វ្រិកផ្សេងទៀតជាច្រើនផងដែរ។ គួរបញ្ជាក់ថាការប្រកាសរបស់លោកប្រធានាធិបតី Tebbouneនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់លោកទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងវិស័យអភិវឌ្ឍលំហអាកាស កសិកម្ម ថាមពល ការដឹកជញ្ជូនផ្លូវដែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាពជាដៃគូចិន-អាល់ហ្សេរី […]

អាន​បន្ថែម

កម្ពុជាស្នើជប៉ុនជួយអភិវឌ្ឍគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ

ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ជប៉ុនចំនួន ០៣ចំណុច ជួយអភិវឌ្ឍពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ និងស្តារប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមជំនួបរវាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម ជាមួយនឹងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន វិសាមញ្ញនិងពេញសមត្ថភាព និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំនៅ​កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រទេសជប៉ុនបានជួយគាំទ្រលើការគ្រប់គ្រង និងកា​រ​អភិវឌ្ឍវិស័យធនធានទឹកជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណង គម្រោងជំនួយ កិច្ចសហការបច្ចេក​ទេ​ស កា​រផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាលក្នុង និងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម​។​ បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីជប៉ុនដូចជា៖ ទី១៖ ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី “គម្រោងការពារទឹកជំនន់ កែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា(Flood Control, Irrigation and Drainage […]

អាន​បន្ថែម

បច្ចេកវិទ្យាសហសម័យប្រើគតិបណ្ឌិតបុរាណ៖ កប៉ាល់យក្ស Pyxis Ocean ប្រើក្តោងដឹកទំនិញពីចិនទៅប្រេស៊ីល បដិវត្តន៍នាវាចរណ៍ពិភពលោក

ខណៈដែលបច្ចេកវិទ្យាសម័យទំនើបរបស់សាកលលោកកំពុងឈានដល់សម័យបញ្ញាសិប្បនិម្មិត និងបានវិវឌ្ឍរហូតដល់ភពព្រះអង្គារទៅហើយ សង្គមមនុស្សហាក់នៅមិនអាចរំលងចោលបាននូវគតិបណ្ឌិតបច្ចេកវិទ្យាបុរាណនៅឡើយ។ ជាក់ស្តែង កប៉ាល់យក្សដឹកទំនិញនាំមុខគេឈ្មោះ Pyxis Ocean កំពុងរៀបចំចេញដំណើរលើការធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីល ហើយអ្វីដែលរឹតតែគួរឱ្យភ្ញាក់ផ្អើលថែមទៀតនោះ គឺកប៉ាល់ដ៏ធំនេះបើកក្តោង និងប្រើប្រាស់ថាមពលខ្យល់ដើម្បីធ្វើដំណើរ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន Jalopnik News កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ សម្រាប់ការសាកល្បងលើកដំបូងកប៉ាល់ Pyxis Ocean ចាប់ផ្តើមគោចរចេញពីប្រទេសចិនទៅកាន់ប្រទេសប្រេស៊ីលនៅក្នុងខែសីហាកន្លងទៅនេះហើយ។ ដំណើរគោចរនេះ មានអត្ថន័យជ្រាលជ្រៅសម្រាប់ទាំងអ្នកអភិវឌ្ឍបច្ចេកវិទ្យាទាំងអ្នកបរិស្ថាន ព្រោះវាមិនត្រឹមតែជាការដឹកជញ្ជូនទំនិញធម្មតាប៉ុណ្ណោះទេ តែជានិម្មិតរូបនៃការរួបរួមគ្នារវាងគតិបណ្ឌិតចេះប្រើខ្យល់ពីបុរាណ និងបច្ចេកសម័យទំនើបនាពេលអនាគត ក្នុងគោលបំណងដំណើរស្វែងរកនិរន្តរភាពសម្រាប់ពិភពលោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវត្តមានគតិបណ្ឌិតសមុទ្របុរាណភ្ជាប់ជាមួយបច្ចេកវិទ្យាសហសម័យនេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់តាមរយៈការសហការគ្នារវាងប្រពៃណីនាវាចរណ៍ និងភាពវៃឆ្លាតផ្នែកវិស្វកម្មទំនើប។ Pyxis Ocean ដែលជាកប៉ាល់ដឹកទំនិញប្រវែង ២២៩ ម៉ែត្រ បានក្លាយពស្តុតាងជាក់ស្តែងបញ្ជាក់ពីភាពអាចទៅរួចសម្រាប់ការពិសោធន៍បដិវត្តន៍បច្ចេកវិទ្យានេះ។ កប៉ាល់នេះត្រូវបានបំពាក់ដោយក្ដោងខ្ពស់ពីរ ដែលក្រោងនីមួយៗមានកម្ពស់ ៣៧, ៤៩​ ម៉ែត្រ ដែលជាស្នាដៃដែលសម្រេចបានតាមរយៈសិល្បៈហត្ថកម្មដ៏ប៉ិនប្រសប់របស់ក្រុមហ៊ុនវិស្វកម្មអង់គ្លេស BAR Technologies។ លក្ខណៈពិសេសរបស់ក្តោងកប៉ាល់នេះ គឺការឌីសាញក្តោងដោយបំពាក់ជាមួយម៉ាស៊ីនទួរប៊ីន ដែលត្រូវបានសាងសង់យ៉ាងប៉ិនប្រសប់ដើម្បីទប់ទល់នឹងខ្យល់បក់បោកខ្លាំងនៅពេលកប៉ាល់ចូលទៅដល់កណ្តាលមហាសមុទ្រ។ មិនតែប៉ុណ្ណោះ ក្តោងទាំងពីរ ប្រើបច្ចេកវិទ្យាដែលអាចបត់ក្តោបវិញបានយ៉ាងងាយ នៅពេលកប៉ាល់មកដល់កំពង់ផែ។ នៅពេលបើកពេញ […]

អាន​បន្ថែម