កូរ៉េជួយកម្ពុជា រៀបចំផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍តាមដែនទឹក

ក្រុមអ្នកជំនាញការនៃវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ កំពុងមកជួយកម្ពុជាក្នុងការរៀបចំផែនការមេសម្រាប់សញ្ញាជំនួ​យ​នាវាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រជុំកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យមើលសកម្មភាព លទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្ត សម្រាប់ក្រុមការងារទាំងមូល។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើ ភាគីកូរ៉េ នឹងបន្តផ្តល់គម្រោងជំហានទី២ ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ បន្ថែមពីនេះ ចំពោះសេចក្តីព្រាងផែនការមេសម្រាប់សញ្ញាជំនួយនាវាចរណ៍នេះ ភាគីកូរ៉េ នឹងផ្តល់ឱ្យភាគីកម្ពុជា ដើម្បីធ្វើការត្រួតពិនិត្យផ្តល់ធាតុចូលបន្ថែម។ ក្រៅពីនេះ ភាគីកូរ៉េក៏នឹងបន្តផ្តល់នូវឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ដំឡើងសញ្ញាជំនួយនាវាចរណ៍ ព្រមនឹងវគ្គបណ្តុះបណ្តាលជំនាញទាំងនៅក្នុងប្រទេសកម្ពុជា និងការសិក្សាយកបទពិសោធន៍នៅសាធារណរដ្ឋកូរ៉េ ជូនដល់មន្រ្តីបច្ចេកទេសកម្ពុជាផងដែរ៕

អាន​បន្ថែម

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា នឹងតភ្ជាប់គ្នាថ្ងៃទី១០ កញ្ញា ខាងមុខនេះ ខណៈសង់បាន ៩២%ហើយ

ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា នឹងតភ្ជាប់គ្នានៅថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ២០២៣​ ខាងមុខនេះ ខណៈការសាងសង់សម្រេចបានប្រមាណ ៩២ភាគរយ ហើយ។ នេះបើតាមឯកឧត្តម​ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាប។ តាមផែនការ ស្ពានខ្សែកាបនេះ​ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះ។ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

អូស្រ្តាលីជួយកម្ពុជាលើបច្ចេកទេសឌីហ្សាញកម្រាលផ្លូវ ដើម្បីបង្កើនភាពធន់ និងរឹងមាំ

ក្រុមអ្នកជំនាញអូស្រ្តាលីបានមកកម្ពុជា ដើម្បីផ្តល់ជាវគ្គបណ្តុះបណ្តាលលើបច្ចេកទេសឌីហ្សាញកម្រាលផ្លូវ ដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់យកទៅអនុវត្តលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់។ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “បទដ្ឋានឌីហ្សាញកម្រាលផ្លូវថ្នល់”នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីបច្ចេកទេសពាក់ព័ន្ធនិងសិក្ខាកាមជាច្រើនរូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសសម្រាប់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលធ្លាប់បានធ្វើ និងបទពិសោធន៍កន្លងមកលើការងារឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញកម្រាលផ្លូវ សម្រាប់ជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់ ឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កម្មវិធីនេះបានផ្តល់នូវការគាំទ្រដល់ការធ្វើបច្ចុប្បន្នភាពស្តង់ដារឌីហ្សាញ សម្រាប់ការសាងសង់ ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូ និងបទដ្ឋានបច្ចេកទេសសំណង់ ដែលត្រូវបានរៀបចំឡើងតាំងពីដើមឆ្នាំ ២០០០ ក្រោមជំនួយឥតសំណងពីប្រទេសអូស្ត្រាលី។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ […]

អាន​បន្ថែម

ចក្ខុវិស័យ Hyperloop របស់ Elon Musk៖ បដិវត្តន៍ការធ្វើដំណើរលឿនជាងសំឡេងក្នុងទសវត្សរ៍ក្រោយ

ក្នុងជំហានឆ្ពោះទៅរកបដិវត្តវិស័យដឹកជញ្ជូន គំនិតផលិតរថភ្លើងលឿនជាងសំឡេងដែលគេហៅថា hyperloop របស់អេឡុន ម៉ាស ( Elon Musk ) កំពុងជិតក្លាយការពិត។ ដោយបានដាក់មនុស្សឱ្យជិះសាកល្បងដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ប្រភេទរថភ្លើងលឿនជាងសំឡេងនេះ អាចនឹងត្រូវបានគេដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលមិនលើសពីមួយទសវត្សរ៍ទៀតប៉ុណ្ណោះ យោងតាមសារៈព័ត៌មាន BusinessInsider កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ ប្រភពដើមនៃប្រជាប្រិយភាពរបស់រថភ្លើង Hyperloop គឺចាប់ផ្តើមតាំងពីឆ្នាំ ២០១៣  ដែលត្រូវបានបោះគំនិតចេញដំបូងគេដោយផែនការ “Hyperloop Alpha” កម្រាស់ ៥៨ទំព័រ ដែលជាទស្សនវិស័យរបស់មហាសេដ្ឋី Elon Musk។ ក្នុងឯកសារនោះ មានរៀបរាប់យ៉ាងល្អិតល្អន់អំពីការរចនា ការចំណាយ និងផ្នែកសុវត្ថិភាពនៃគំនិតបច្ចេកវិទ្យាថ្មីនេះ។ ចំណុចកំពូលនៃបច្ចេកវិជ្ជាបដិវត្តន៍នេះ គឺស្ថិតនៅលើបច្ចេកគំនិតយ៉ាងល្អិតល្អន់នៃការប្រើបច្ចេកវិទ្យាកាត់បន្ថយទំនាញម៉ាញេទិចក្នុងខ្យល់ “Magnetic levitation”។ នៅពីក្រោយគំនិតនេះ អ្នកជំនាញផ្នែកវិស្វកម្មកំពុងរៀបចំយ៉ាងល្អិតល្អន់នូវការកែច្នៃទំនាញម៉ាញេទិចយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតខ្សែរថភ្លើងលឿនជាងសំឡេងអាចរត់បានលឿននិងដ៏រលូនបំផុតដែលនឹកស្មានមិនដល់។ ការត្រួសត្រាយផ្លូវនេះ កំពុងអនុវត្តដោយលោក Josh ដែលជាវិស្វករមេកានិចមកពីក្រុមហ៊ុន SpaceX របស់លោក Elon Musk និងជាសហស្ថាបនិក នៃក្រុមហ៊ុន […]

អាន​បន្ថែម

រដ្ឋគ្រោងជីកស្តារប្រឡាយកំពង់សីម៉ាប្រវែង ៥000ម៉. ដើម្បីរំដោះទឹកជន់លិចក្រុងបាត់ដំបង

អាជ្ញាធរខេត្តបាត់ដំបង គ្រោងនឹងជីកស្ដារប្រឡាយកំពង់សីម៉ាប្រវែង ៥,០០០ម៉ែត្រ និងស្ថាបនាលូប្រអប់កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង សម្រាប់ធ្វើការរំដោះទឹកជន់លិចក្រុងបាត់ដំបង ប៉ែកខាងលិចស្ទឹង។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ប្រឡាយមេ ១ខ្សែនេះ ឆ្លងកាត់សង្កាត់ចំនួន ០៦គឺ សង្កាត់ទួលតាឯក សង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់អូរម៉ាល់ សង្កាត់វត្តគរ និងសង្កាត់អូរចារ។ ទន្ទឹមនឹងនេះ គម្រោងស្ដារប្រឡាយមេរំដោះទឹកលិចនេះ កំពុងជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាសំ​ណ​​ង់​​ដែលប្រជាពលរដ្ឋមួយចំនួនបានសង់ផ្ទះពីលើប្រឡាយ និងមួយចំនួនទៀតបានចាក់ដីបំពេញបិទប្រឡាយជិតតែម្ដ​ង ដែលក្រុមការងារទាមទារឱ្យមានការរុះរើចំពោះសំណង់ដែលមិនមានរបៀបរៀបរយ សំណង់លើខ្នងប្រឡាយ និង​សំ​ណូមព​រឱ្យប្រជាពលរដ្ឋធ្វើស្ពាន ឬដាក់លូទៅតាមទំហំ និងលំហូរតាមបច្ចេកទេសរបស់ក្រុមការងារ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង និងសង្កាត់ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ចំពោះប្រជាពលរដ្ឋណាដែលគាត់បានសាងសង់សំណង់លើខ្នងប្រឡាយ ឬរំលោភលើចំណីប្រឡាយទាំងនោះ និងត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងស្តារប្រឡាយរំដោះទឹកនេះ។

អាន​បន្ថែម

គម្រោងសង់ផ្លូវរថភ្លើងធុនស្រាលនៅសៀមរាប ឈានដល់ការសិក្សាពីផលប៉ះពាល់ផ្សេងៗមុនការសាងសង់

គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាលពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកក្រុងសៀមរាប ឈានដល់ដំណាក់កាលចុះសិក្សាប្រមូលព័ត៌មាន និងទិន្នន័យផលប៉ះពាល់ហើយ។ នេះបើតាមកិច្ចប្រជុំពិគ្រោះយោបល់រវាងអាជ្ញាធរខេត្តសៀម​រាប និងក្រុមហ៊ុនចិន China Metro នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាលពីអា​កា​ស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ចូលមកក្រុងសៀមរាប គឺមានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចា​ស់ និងមួយទៀតត្រូវបង្កើតនៅលើផ្លូវថ្មី។ លោកបានបន្តថា ក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យលើរាល់ផលប៉ះពាល់ ហើយបើតាមការបង្ហាញនូវគំនូសប្លង់ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការក្នុងការប្រមូលព័ត៌មាន និងទិន្នន័យ ដោយហេតុថាផ្លូវរថភ្លើងនេះ នឹងត្រូវឆ្លងកាត់​តំបន់អង្គរ និងអាចមានការប៉ះពាល់ដល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។​ ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បានឱ្យដឹងដែរថា ការពិភាក្សានេះ នៅមិនទាន់បានលទ្ធផលនៅឡើយ ដោយសារគំនូសប្លង់នៅមិនទាន់បង្ហាញជាក់លាក់ថា​ នឹងត្រូវឆ្លងកាត់តំបន់អង្គរនៅចំណុចណានោះទេ។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានណែនាំឱ្យក្រុមហ៊ុនរៀបចំប្លង់ឱ្យបានជាក់លាក់ ហើយក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយ នោះអាជ្ញារធរ​ខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង […]

អាន​បន្ថែម

មហាវិថីសំរោង ភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវក្រវាត់ក្រុងទី៣ បើកសម្ពោធជាផ្លូវការ

នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣នេះ មហាវិថីសំរោង មានទីតាំងនៅជាប់នឹងបុរីភូមិសំរោង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីទាំងមូលបានបញ្ចប់ទៅជាស្ថាពរ ប្រកបដោយបរិយាកាសរីករាយ និងឱឡារិកក្រៃលែង ជាមួយស្នាមញញឹមនៃបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធី។ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានប្រវែងសរុបប្រមាណ៥.២គីឡូម៉ែត្រ និងទទឹង ៣០ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ផ្លូវលេខ១៣០ អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នូវមហាវិថីសំរោងរួច ផ្លូវនេះនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវប្រសិទ្ធភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងអាចធ្វើដំណើរទៅកាន់តំបន់សំខាន់ៗនៃរាជធានីភ្នំពេញបានយ៉ាងលឿន។ ស្របពេលជាមួយគ្នា មហាវិថីសំរោង បានតភ្ជាប់ផ្លូវជាតិលេខ ៥ និង ផ្លូវក្រវាត់ក្រុងទី៣ ដោយអាចធ្វើដំណើរទៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប (គ្រោងនឹងសាងសង់) ផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១ និងផ្លូវជាតិសំខាន់ៗផ្សេងទៀតបានយ៉ាងលឿន។ សារៈសំខាន់មួយទៀតនៃការដាក់ឱ្យប្រើប្រាស់ […]

អាន​បន្ថែម

គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង៣៥% លឿនជាងផែនការ

ត្រឹមរយៈពេល ៨ខែប៉ុណ្ណោះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចការសាងសង់បានជាង ៣៥,១២ភាគរយហើយ លឿនជាងផែនការកំណត់។ នេះបើតាមការចុះពិនិត្យផ្ទាល់របស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី១៨ សីហា ២០២៣។ តាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ចប្ចុប្បន្ន ផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,១២% ក្នុងនោះរួមមាន៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៧,៦៦ គ.ម។ តួលេខខាងលើបានបង្ហាញថាគម្រោងកំពុងអនុវត្តទៅលឿនជាងផែនការដែលបានគ្រោងទុក៕ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅដើមខែកញ្ញានេះ នឹងមានការ ដឹកនាំក្រុមការងារបច្ចេកទេស ព្រមជាមួយឧបករណ៍ និងម៉ាស៊ីនត្រួតពិនិត្យគុណភាពស្រទាប់គ្រឹះ យកមកធ្វើតេស្ត ដើម្បីធានាឱ្យបានថាគម្រោងសាងសង់ផ្លូវជាតិលេខ៣៣នេះ […]

អាន​បន្ថែម

មហាវិថីសំរោង(ភ្ជាប់ផ្លូវលេខ៥-ផ្លូវក្រវាត់ក្រុងទី៣) នឹងបើកឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃ២១ សីហានេះ

មហាវិថីសំរោង មានប្រវែងសរុបប្រមាណ ៥,២គីឡូម៉ែត្រដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភុមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon2 នៅតំបន់សែនសុខ និង ជិះពីAeon2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ៥ វិញ នៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។ លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងបុរីភូមិសំរោងផ្ទាល់តែម្ដង។ មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង […]

អាន​បន្ថែម

ទីលានចាក់សំរាមតម្លៃ ១លានដុល្លារ នៅក្រុងស្វាយរៀង ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង

ក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង ១លានដុល្លារស្ថិតលើផ្ទៃដី ៤ហិកតា ក្នុងក្រុងស្វាយរៀង ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីអាចឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម​  សេង​ សិលា​ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាមពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។ ឯកឧត្ដម​ បានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាមក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ​។ ទន្ទឹមនឹងនេះ ទីលានចាក់សំរាមថ្មីនេះ ក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត  ដែលមិនត្រឹមតែជួយអនាម័យបរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។ ក្រៅពីនេះ ក្រសួងបរិស្ថាន ក៏បានប្រគល់រថយន្ត និងម៉ូតូរ៉ឺម៉កសម្រាប់ដឹកជញ្ជូនសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀងផងដែ​រ​។ គួរម្លឹកថា ទីលានទុកដាក់សំរាម សំណល់រឹង ខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែធ្នូ ២០២២ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត […]

អាន​បន្ថែម