គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី​៣​ នៅខេត្តព្រះសីហនុ បញ្ចប់ជាស្ថាពរហើយ

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ។ នេះបើតាមដំណើរចុះត្រួតពិនិត្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី​៣​ នេះមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានសរុប​ ២០​.០០០​ ម៉ែត្រគូប/ថ្ងៃ​ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ​ MABR (Membrane aerated biofilm reactor)​ ដែលដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់​ គ្មានសម្លេងរំខាន​ គ្មានក្លិនប៉ះពាល់​ដល់អ្នករស់នៅជុំវិញ​ ចំណេញពេលវេលា​ សន្សំសំចៃថាមពល​។ បន្ថែមពីនេះ ស្ថានីយដ៏ធំនេះ មានសមត្ថភាពក្នុងការដកយកសមាសធាតុពល​ COD BOD TN TP​ បានលឿនដោយប្រើប្រាស់​រយៈពេលត្រឹមតែ​ ២០ម៉ោង ​បើធៀបនឹងបច្ចេកវិទ្យាមុនៗដែលត្រូវការរយៈពេលរហូតដល់ទៅ​ ២០ថ្ងៃ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះ គ្រោងចំណាយថវិកា ២០លានដុល្លារ ​ខណៈដែល ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួល​រងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី […]

អាន​បន្ថែម

ស្ពានកោះយ៉ថ្មី ខេត្តកោះកុង បញ្ចប់ការសាងសង់១០០% អាចធ្វើដំណើរបណ្តោះអាសន្នបាន

ស្ពានកោះយ៉ថ្មី ក្នុងខេត្តកោះកុង បានបញ្ចប់ការងារសាងសង់ជាស្ថាពរ និងបើកឱ្យពលរដ្ឋ និងអ្នកទេសចរធ្វើដំណើរជាបណ្តោះអាសន្ន ហើយក៏គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ខាងមុខនេះផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ប្រាប់សាព័ត៌មាន BTV នៅថ្ងៃទី០៧ សីហា ២០២៣។ លោកបានលើកឡើងថា ការដែលអនុញ្ញាតឱ្យពលរដ្ឋនិងអ្នកទេសចរធ្វើចរាចរជាបណ្តោះអាសន្នលើស្ពានកោះយ៉ថ្មី មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនេះ ដោយសារតែមើលឃើញពីស្ថានភាពរដូវវស្សាពិបាកក្នុងការធ្វើដំណើរនៅលើស្ពានដែកកោះយ៉ចាស់ ដែលងាយនឹងបង្កគ្រោះថ្នាក់ផ្សេងៗដូចជារអិលជាដើម។ លោកបន្ថែមទៀតថា ស្ពានកោះយ៉ថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែតុលា ឆ្នាំ២០២៣នេះ ប៉ន្តែវាក៏អាស្រ័យលើពេលវេលាកំណត់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ និងរដ្ឋបាលខេត្តកោះកុង ដើម្បីជ្រើសរើសពេលវេលាពិតប្រាកដណាមួយផងដែរ។ គួររម្លឹកថា ស្ពានកោះយ៉ថ្មីនេះមានប្រវែង ១២៦ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅក្នុងខែមិថុនា ២០២៣ ក្រោមទុនវិនិយោគ ១,៤លានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

ស្ពានភ្ជាប់កោះពេជ្រ-កោះនរា នឹងបញ្ចប់ការសាងសង់នៅចុងខែតុលា ខណៈគ្រោងបើកដំណើរការដើមខែវិច្ឆិកា

ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់រវាងកោះពេជ្រ និងគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC នឹងធ្វើការតភ្ជាប់តួស្ពានទាំងស្រុងជាផ្លូវការ នៅចុងខែសីហានេះ និងបញ្ចប់ការងារសាងសង់១០០ភាគរយ នៅចុងខែតុលា​ មុនដាក់ដំណើរការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣។​ នេះបើតាមការបញ្ជាក់របស់ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ ខែសីហា ថា បច្ចុប្បន្ន ដំណើរការសាងសង់ ស្ថិតក្នុងដំណាក់កាលចុងក្រោយដោយគ្រោងសាងសង់តភ្ជាប់តួស្ពានទាំងសាងខាងនៅចុងខែសីហានេះ។ លោកបន្តថា៖ “យើងអាចបញ្ចប់ការសាងសង់នៅចុងខែតុលា និងមានការធ្វើតេស្តចរាចរណ៍ដើម្បីអនុវត្តឱ្យប្រើប្រាស់ មុននឹងដាក់ឱ្យដំណើរការនៅដើមខែវិច្ឆិកា”។​ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)

អាន​បន្ថែម

ចិនកំពុងកែផ្លូវដែក១ខ្សែ ទៅជាផ្លូវរថភ្លើងល្បឿនលឿនលើកដំបូង ភ្ជាប់ទៅវៀតណាម

ចិនកំពុងកែលម្អ និងលើកកម្រិតគុណភាពផ្លូវដែកចាស់មួយខ្សែ ឱ្យក្លាយទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​របស់​ខ្លួន ដើម្បី​តភ្ជាប់​ទៅ​ប្រទេស​វៀតណាម​ ខណៈទើបបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ សីហា ២០២៣នេះ។ នេះបើយោងតាមសារព័ត៌មាន CGTN។ បច្ចុប្បន្នផ្លូវដែកនេះត្រូវបានតភ្ជាប់រវាង Fangchenggang និង Dongxing ស្ថិតក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន មានចម្ងាយផ្លូវ ៤៦,៩គីឡូម៉ែត្រ និង មានល្បឿន ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដោយឡែក រដ្ឋាភិបាលចិន កំពុងស្ថាបនា ដោយកែសម្រួលផ្លូវដែកមួយខ្សែនេះឡើងវិញ ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលនឹងបង្កើនល្បឿនបានរហូត​ដល់ 250 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ពិសេស វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី ៦០នាទី មកត្រឹម ២០នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងភ្ជាប់ទីក្រុង Dongxing ដែលជាទីក្រុងជាប់ព្រំដែនទៅកាន់បណ្តាញផ្លូវរថភ្លើងល្បឿនលឿនដែលមានចម្ងាយ ៤២០០០គីឡូម៉ែត្ររបស់ប្រទេសចិន។ ច្រករបៀងផ្លូវដែកនេះ ក៏នឹងធ្វើឱ្យការធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Beibu និងតំបន់ Greater Bay និងទីផ្សារអាស៊ានមានភាពងាយស្រួល និងលឿនជាងមុន។

អាន​បន្ថែម

រដ្ឋនឹងស្នើថវិកា ៦ពាន់លានរៀល ដើម្បីស្ថាបនាផ្លូវលេខ៧៦ ពីស្រុកស្នួល ទៅខេត្តមណ្ឌលគិរី

ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រៀមស្នើដកកញ្ចប់ថវិកាចំនួន ៦០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២៤ ដើម្បីប្រើប្រាស់លើការស្ថាបនា កែលម្អផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ទៅកាន់ខេត្តមណ្ឌលគិរី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ​៧៦ ​(ស្នួល-សែនមនោរម្យ) ដែលបានបាក់ស្រុត​ (ចំណុច​អូរងើយ PK 94+080 ដល់​ PK 94+150)​ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងបានស្នើសុំថវិកាបុរេប្រទានចំនួន ១០០០លានរៀល ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិន ដើម្បីជួសជុលកំណាត់ផ្លូវដែលបានបាក់ស្រុត (ត្រង់ចំណុចអូរងើយ PK 94+080 ដល់ PK 94+150) ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានបញ្ជាក់ថា […]

អាន​បន្ថែម

ក្រសួងសំខាន់៣ សហការនិងឯកជន ដើម្បីជំរុញការអនុវត្តប្រតិបត្តិការនៅកំពង់ផែទេសចរណ៍កំពត

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ “ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance-O&M) ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨: ៣០ ព្រឹក នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ។ សិក្ខាសាលានេះ នឹងមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដា្ឋនភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ថែមពីនេះ សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង, ព័ត៌មានទីផ្សារ, តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ, […]

អាន​បន្ថែម

រដ្ឋប្រើពេល៧ថ្ងៃសង់ផ្លូវ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុត ក្នុងខេត្តមណ្ឌលគិរី

រដ្ឋប្រើពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ សង់ផ្លូវ១ខែ្សប្រវែង ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតកាលពីថ្ងៃទី១ សីហា ហើយបច្ចុប្បន្នប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានវិញហើយ ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ផ្លូវវាងមួយខ្សែនេះ មានប្រវែងប្រមាណ ១០០០ម៉ែត្រ ត្រូវបានរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់បានល្អហើយ ដូចច្នេះពលរដ្ឋទាំងអស់អាចធ្វើដំណើរវាងកន្លែងដែលបានបាក់នោះ ជាបណ្តោះអាសន្នបាន។ គួររំលឹកថា ផ្លូវជាតិលេខ៧៦ ត្រូវបានបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងដែលបានហូរច្រោះផ្លូវបណ្តាលឱ្យបាក់ស្រុតដីលើដងផ្លូវ ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។ ហេតុការណ៍នេះ បានធ្វើឱ្យដាច់ផ្លូវត្រង់ចន្លោះគីឡូម៉ែត្រលេខ៩០ ដល់គីឡូវម៉ែត្រ៩៩ លើកំណាត់ផ្លូវជាតិលេខ៧៦ នៅចន្លោះពីស្រុកអូរាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ទៀតថា ហេតុការណ៍នេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ ។

អាន​បន្ថែម

វៀតណាមគ្រោងនឹងបើកដំណើរការផ្លូវថភ្លើងដ៏ទំនើបតម្លៃជាង ១,៤៨ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣

បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនដង ផ្លូវរថភ្លើង Nhon – Hanoi នៃរដ្ឋធានីហាណូយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំដំណាច់ឆ្នាំ ២០២៣ ដែលនេះជាជំហានដ៏សំខាន់មួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងដែលមានសភាពអ៊ូអរ នេះបើយោងតាមសារព័ត៌មាន hanoitimes។ គម្រោងប្រកបដោយចក្ខុវិស័យនេះ មានតម្លៃសរុបចំនួន ៣៤,៨ ពាន់ពាន់លានដុង (១,៤៨ ពាន់លានដុល្លារ) ដែលបានពន្យារពេលអស់ជាច្រើនដងដោយសារបញ្ហាបច្ចេកទេស និងមានការកែតម្លៃសាងសង់បន្ថែមរហូតដល់ទៅ ៦ភាគរយ។ ខ្សែរថភ្លើងក្រោមដីនេះផ្តោតសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរជាង ២០០.០០០ នាក់ក្នុងមួយថ្ងៃ ព្រមទាំងជួយជំរុញការអភិវឌ្ឍរបស់ទីក្រុងហាណូយឱ្យក្លាយជាទីក្រុងដ៏ទំនើបប្រកបដោយប្រសិទ្ធភាព និងបរិស្ថាន។ ផ្លូវរថភ្លើងក្រោមដី Nhon – Hanoi នេះ លាតសន្ធឹងប្រវែង ១២,៥ គីឡូម៉ែត្រ មានស្ថានីយចតចំនួន៨ និងស្ថានីយ៍ក្រោមដីចំនួន៤ ដែលនេះជាការត្រួសត្រាយផ្លូវរថភ្លើងក្រោមដីដំបូងគេបង្អស់របស់ទីក្រុងហាណូយ។ គួរបញ្ជាក់ថា ផ្នែកក្រោមដីនៃផ្លូវរថភ្លើងនេះ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ហើយនៅពេលសម្ពោធឱ្យប្រើប្រាស់ វាជាស្នាដៃគមនាគមន៍ថ្មីមួយដែលនឹងធ្វើបដិវត្តទេសភាពនៃការដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយ ដោយនាំមកនូវយុគសម័យថ្មីនៃការតភ្ជាប់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ។ សមត្ថភាពរបស់ផ្លូវរថភ្លើងក្រោមដីនេះ អាចផ្ទុករថភ្លើងចំនួនប្រាំបីក្នុងពេលដំណាលគ្នា និងអាចដំណើរការក្នុងល្បឿនជាមធ្យម ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គួររំលឹកថា ផ្លូវរថភ្លើង Nhon – […]

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៤៦៤លានដុល្លារ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ ៤៦៤លានដុល្លារ ដែលតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែសីហា ២០២៣ នេះ។ នាឱកាសនេះដែរ សម្តេតហ៊ុន សែន បានបញ្ជាក់ថា ផ្លូវមួយខែ្សដែលមានប្រវែងត្រឹម ៥២.៩៨គីឡូម៉ែត្រនេះ ត្រូវបានចំណាយខ្ពស់បំផុត គឺរហូតដល់ទៅ ៤៦៤លានដុល្លារ ដែលក្នុងនោះ ទឹកប្រាក់ ២៥៩លានដុល្លារ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន និង ជាង២០០លានដុល្លារ ទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គួរបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា ៥២.៩៨៣គីឡូម៉ែត្រ និងផ្លូវខ្នែង ៥,៣៦គីឡូម៉ែត្រ ដែលបានឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥គីឡូម៉ែត្រ។ ផ្លូវនេះដែរ ក៏មានទទឹងរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទទឹង ២៥ម៉ែត្រ សម្រាប់ទីតាំងផុតពីទីប្រជុំជន។ មួយវិញទៀត ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយ […]

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែងជាង១ពាន់ម៉ែត្រ សម្រេចបាន ១៥%  ហើយ

គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ១៥%  ហើយ។ នេះបើយោងតាមការឱ្យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះជាមួយ CNC នៅថ្ងៃទី០២ សីហា ២០២៣នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គនេះ មានប្រវែងសរុប ១៧៦១ម៉ែត្រ និងមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គួរម្លឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជា ១១១,៩៨លានដុល្លារ សម្រាប់អភិវឌ្ឍនគម្រោងពីរគឺ គម្រោងសង់ស្ពានខាងលើ និងគម្រោងសង់ផ្លូវភ្ជាប់ស្ពានមួយខ្សែទៀត អានបន្ថែម ។ គម្រោងទាំងពីរនេះ នឹងត្រូវប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕ គម្រោងខាងលើនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E […]

អាន​បន្ថែម