រង្វង់មូលដំរី៥០៥ ក្នុងស្រុកវាលវែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ

រង្វង់មូលដំរី៥០៥ ត្រង់ចំនុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍​សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ រង្វង់មូលដំរី៥០៥ ក្បាលនេះ ត្រូវបានសម្ពោធនៅថ្ងៃទី២៥ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ បន្ថែមពីនេះ រង្វង់មូលដំរី៥០៥ ត្រូវបានចាប់ផ្ដើមកសាងឡើងនៅខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ទើបរួចរាល់ជាស្ថាពរ ដោយចំណាយអស់ថវិកាសរុប ៣៩៩លានរៀល។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងជាប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង​ ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា និម្មិតរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖ ទី១.សត្វដំរីគឺជាសត្វដែលកម្រមាន មាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខដុមរមនា។ ទី២.ដោយសារភូមិសាស្ត្រស្រុកវាលវែងមានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥នៃស្រុកវាលវែង។ ទី៣.ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” […]

អាន​បន្ថែម

ស្ពានអាកាសព្រះមុនីវង្ស សម្រេចការសាងសង់បាន ២៥ភាគរយ ហើយ

គិតត្រឹមថ្ងៃ១១ កក្កដានេះ គម្រោងសង់ស្ពានអាកាសព្រះមុន្នីវង្ស សម្រេចការសាងសង់បានប្រមាណ ២៥ភាគរយ ហើយ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងដំឡើងសរសេរស្ពានបានខ្លះៗហើយ។ នេះបើយោងតាមការលើកឡើងរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លើសាព័ត៌មានក្នុងស្រុក BTV នៅថ្ងៃទី១១ កក្កដា ២០២៣។ លោកបញ្ជាក់ថា ការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ ៦០ម៉ែត្រ នៅតំបន់N1 និងនៅតំបន់ N2 និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស តំបន់N3 បានខួងគ្រឹះហើយដែរ។ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។ បន្ទាប់ពីការសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចរាល់ នឹងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានចំនួនយានយន្ត និងចរាចរណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំបានយ៉ាងប្រសើរ។ គួរម្លឹកថា ស្ពានអាកាសនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេល ៣៦ខែ មានទីតាំងស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ​ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ​ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ (អានបន្ថែម)

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សង់បានជាង ៥០% ខណៈផ្លូវតភ្ជាប់សង់បាន៤៦%

វឌ្ឍនភាពនៃការសាងសង់ផ្លូវតភ្ជាប់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៤៦%  គិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៥០ភាគរយ ដោយចំណាយទឹកប្រាក់អស់ ៧១២​លានដុល្លារ។ យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា ផ្លូវថ្មីមួយខ្សែនេះ មានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតែម្តង ។ រីឯគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៥០ភាគរយហើយ ដោយចំណាយទឹកប្រាក់សរុបអស់ ៧១២​លានដុល្លារ និងគ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ ។ នេះបើយោងតាមលោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd លើកឡើងកាលពីថ្ងៃទី ៣០ ខែឧសភា។​ (អានបន្ថែម) ជាមួយនេះដែរ លោកឧកញ៉ា បានលើកឡើងថា ក្រុមហ៊ុនកំពុងតែបន្ត និងតាមដានធ្វើយ៉ាងណាឱ្យអាចដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ […]

អាន​បន្ថែម

រដ្ឋចំណាយ ២លានដុល្លារ សង់ផ្លូវកៅស៊ូប្រវែងជាង ១២គ.ម ភ្ជាប់ស្រុក០២ នៅកំពង់ធំ

រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាប្រមាណ ២លានដុល្លារ សាងសង់ផ្លូវកៅស៊ូ ១ខ្សែ ប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ ក្នុងខេត្តកំពង់ធំ។ ផ្លូវថ្មី ១ខ្សែនេះ មានប្រវែងសរុប ១២គីឡូម៉ែត្រនិង ៤០០ម៉ែត្រ  និងទទឹង ៧ម៉ែត្រ ដែលស្ថិតក្នុងដំណាក់កាលកំពុងដំណើរការសាងសង់ចាក់ដី ដាក់លូជាបន្តបន្ទាប់ ដើម្បីបម្រើតម្រូវការធ្វើដំណើរ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ បើតាមឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងដំណើរដឹកនាំគណៈកម្មការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវ ខាងលើនេះ បានមានប្រសាសន៍ថា  នេះជាផ្លូវក្រាលកៅស៊ូដែលបានតភ្ជាប់ពីទីរួមស្រុកប្រាសាទបល្ល័ង្ក ទៅស្រុកប្រាសាទសំបូរ នៃតំបន់ប្រវត្តិសាស្រ្ត សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនានៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ របស់ប្រទេសកម្ពុជា​ដែលតភ្ជាប់ពី តំបន់​សេដ្ឋកិច្ចនៃ​ច្រក​ផ្សេងៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយ ស្រួលក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅ ក្នុងតំបន់នេះ ជាតំបន់សេដ្ឋកិច្ចកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីភ្ជាប់ពីកន្លែងដាំដុះទៅលក់នៅទីផ្សារសេរី មានភាពងាយស្រួល ចំណាយតិច […]

អាន​បន្ថែម

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបាន៩៨% គ្រោងដាក់ឱ្យដំណើរការខែតុលា២០២៣

ត្រឹមខែមិថុនា ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចការសាងសង់បាន ៩៨ភាគរយ គ្រោងដាក់ដំណើរការខែតុលា២០២៣ ខណៈបានធ្វើការហោះហើរសាកល្បងជាច្រើនលើករួចមកហើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងក្នុងសារព័ត៌មាន Fresh News នៅថ្ងៃទី០៨ កក្កដានេះ។ កាលពីថ្ងៃ១៣ ឧសភា កន្លងទៅថ្មីៗនេះ ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានធ្វើតេស្តសាកល្បងការហោះហើរជាលើកដំបូងរបស់ខ្លួន ដើម្បីឈានដល់អាចបើកដំណើរការជាផ្លូវការឱ្យបានឆាប់ផងដែរ។ (អានបន្ថែម) គួររម្លឹកទៀតថា ដំបូងគម្រោងនេះគ្រោងដើមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារប៉ុណ្ណោះកាលពីឆ្នំា២០១៩ ប៉ុន្តែតម្រូវការជាក់ស្តែងបានកើនឡើងរហូតដល់ ១.១០០លានដុល្លារ នៅឆ្នាំ២០២២។ គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម) ចំពោះការទូទាត់សំណង ការផ្ទេរ និងទទួលយកបុគ្គលិក ទៅតាមការស្ម័គ្រចិត្ដ ជាមួយក្រុមហ៊ុនសម្បទាន SCA/Cambodia Airports (ព្រលានយន្តហោះចាស់) លោក ស៊ីន […]

អាន​បន្ថែម

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បាន​​ឱ្យដឹងថា ក្រុមហ៊ុន បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង់ផែចេញ-ចូលអូបរទេសចរណ៍តូចធំចំនួន ២០គ្រឿងក្នុងពេលតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ កំពង់ផែទេសចរណ៍ថ្មីនេះ ជាចំណតសុវត្ថិភាពមួយ ដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍ កម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ និ​ង​​មានបុគ្គលិកបំរើការងារចំនួន ២២៥នាក់ បំរើសេវាកម្មទេសចរណ៍ស៊ីវិល័យទំនើបនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងដែរ ដំណើរការកំពង់ផែទេសចរណ៍នេះ គឺជាសម្បទាទេសចរណ៍ដ៏មានសារៈសំខាន់ បានផ្តល់នូវភាពងាយស្រួលសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទីបង្កើតឱកាសការងារ លើកស្ទួយវិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនថែមទៀត។ គួរបញ្ជាក់ថា វិស័យទេសចរណ៍ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញកំណើនសេដ្ឋកិច្ច […]

អាន​បន្ថែម

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំតម្លៃជាង២០លានដុល្លារ នៅបឹងជើងឯក សង់បាន ៨០% ហើយ

គិតត្រឹមថ្ងៃទី៥ ខែកក្កដា ២០២៣ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក ( Water treatment Plant) តម្លៃជាង ២០លានដុល្លារ សម្រេចបាន ៨០ភាគរយហើយ បើតាមផែនការ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៥ កក្កដា្២០២៣។ គួរបញ្ជាក់ថា ក្រោយដាក់ដំណើរការ ស្ថានីយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយគម្រោងនេះ នឹងមានការសាង់សង់ស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប/ម៉ោង។ គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវជាតិលេខ១០ មួយកំណាត់ក្នុងខេត្តពោធិ៍សាត់ ពីវាលវែងទៅអូសោម សង់ជិតរួចរាល់ហើយ

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា មួយកំណាត់នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០​ក្នុងខេត្តពោធិ៍សាត់ ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ មិថុនា ២០២៣។ បច្ចុប្បន្ន ផ្លូវជាតិលេខ១០ ក្នុងកំណាត់ពីទីរួមស្រុកវាលវែង ឃុំប្រម៉ោយ ទៅកាន់ឃុំអូរសោម ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ឃុំអូរសោម​ ។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)  

អាន​បន្ថែម

ចិនបានបញ្ចប់ការសាងសង់ ផ្លូវរូងក្រោមដីខ្ពស់ និងវែងបំផុតលើពិភពលោកហើយ

ជានិម្មិតរូបនៃភាពអស្ចារ្យនៃវិស្វកម្ម ផ្លូវរូងក្រោមដី Gokarla ដែលជាផ្លូវរូងក្រោមដីដែលមានកម្ពស់ខ្ពស់ជាងគេបំផុតរបស់ពិភពលោក បានបញ្ចប់ការសាងសង់រួចរាល់ បន្ទាប់ពីចំណាយពេលអស់ ៧ឆ្នាំ។ ស្ថិតក្នុងទឹកដីទីបេ សមិទ្ធកម្មដ៏គួរឱ្យស្ញប់ស្ញែងនេះ ត្រៀមលក្ខណៈរួចរាល់ដើម្បីបង្កើនការតភ្ជាប់ និងសម្រួលដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីកណ្តាល។ ភាពអស្ចារ្យនៃផ្លូវរូងក្រោមដីនេះ គឺទីតាំងរបស់វាដែលស្ថិតនៅរយៈកម្ពស់ដ៏គួរឱ្យស្ញើប គឺ នៅរវាង 4,248 ម៉ែត្រ និង 4,117 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ អ្វីដែលមើលទៅគួរឱ្យស្ងើញសរសើរស្នាដៃវិស្វករសំណង់ដ៏សម្បើមមួយនេះ គឺការសាងសង់ច្រកចូលនៃផ្លូវរូងក្រោមដី ដែលពុះកាត់ឧបសគ្គលំបាកៗ មិនងាយមនុស្សអាចឆ្លងកាត់បានក្នុងអំឡុងពេលសាងសង់។ ជាមួយនឹងប្រវែងដ៏វែងរបស់វា ពោលគឺម្ខាង 12,790 ម៉ែត្រ និងម្ខាងទៀតប្រវែង 12,780 ម៉ែត្រ ផ្លូវរូងក្រោមដី Gokarlaនេះ អាចរាប់បានថាជាផ្លូវរូងក្រោមដី ខុសប្លែកពីគេក្នុងលោក ព្រោះជាផ្លូវរូងក្រោមដីដែលវែងជាងគេបំផុត និងខ្ពស់ជាងគេបំផុតក្នុងលោក។ ផ្លូវរូងក្រោមដី Gokarla បម្រើការជាផ្នែកដ៏សំខាន់នៃផ្លូវហាយវេ Lhasa-Tsethang ដោយភ្ជាប់ទីក្រុង Dechen នៃទីក្រុង Lhasa (អតីតរាជធានីរបស់ប្រទេសទីបេរបស់សម្តេចសង្ឃដាឡៃឡាម៉ា) ទៅនឹងទីប្រជុំជន Samye ក្នុងទីក្រុង Lhokha បានយ៉ាងរលូន។ ផ្លូវហាយវេនេះ ជាផ្នែកមួយដ៏សំខាន់នៃផែនការយក្សកសាងតំបន់អាស៊ីកណ្តាល ឱ្យក្លាយទៅជាតំបន់រង្វង់សេដ្ឋកិច្ចមួយ ឱ្យឈ្មោះថា […]

អាន​បន្ថែម

ផ្លូវរថភ្លើងល្បឿនលឿនដ៏ធំរបស់ថៃ អាចនឹងបន្តពន្យារពេលសាងសង់ ដោយហេតុថា…

កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលថៃបានចុះហត្ថលេខាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ២៧៦,៥ពាន់លានបាតជាមួយក្រុមហ៊ុន Charoen Pokphand (CP) Group ដើម្បីតភ្ជាប់អាកាសយានដ្ឋានចំនួនបី (ដុនមឿង សុវណ្ណភូមិ និង U-Tapao) ប៉ុន្តែរហូតដល់បច្ចុប្បន្ននៅមិនទាន់អាចចាប់ផ្តើមការងារសាងសង់នៅឡើយ។ នេះបើតាមការលើកឡើងរបស់លោក Nirut Maneephan អាជ្ញាធរផ្លូវដែកថៃ SRT ជាមួយកាសែត The Nation នៅថ្ងៃទី៤ កក្កដា ២០២៣នេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មកិច្ចសន្យាគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ២៧៦,៥ពាន់លានបាតនេះ ព្រោះភាគីទាំងពីរកំពុងពិភាក្សាអំពីសំណងសម្រាប់ការកាត់បន្ថយបរិមាណអ្នកដំណើរនៅលើផ្លូវរថភ្លើង Airport Rail Link ក្នុងអំឡុងពេលស្ថានភាព Covid មិនទាន់បញ្ចប់ទាំងស្រុងនេះ។ លោក Nirut បាននិយាយទៀតថា SRT ក៏កំពុងរង់ចាំភ្លើងខៀវពីអនុគណៈកម្មាធិការរបស់រដ្ឋាភិបាលសម្រាប់គោលនយោបាយគ្រប់គ្រងច្រករបៀងសេដ្ឋកិច្ចបូព៌ា ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថាមពល Supattanapong Punmeechaow ដែលនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់កិច្ចសន្យា និងអាចផ្តួចផ្តើមគម្រោងនេះឆាប់ៗផងដែរ។ អនុគណៈកម្មាធិការក៏នឹងដោះស្រាយបញ្ហាផ្សេងៗទៀតដែលអាចពន្យារពេលគម្រោងនេះផងដែរ ដូចជាការត្រួតស៊ីគ្នាលើរចនាសម្ព័ន្ធជាមួយនឹងការភ្ជាប់ពីដុនមឿងទៅកាន់មជ្ឈមណ្ឌលផ្លូវដែកជាតិនៅ Bang Sue និងការបែងចែកផ្លូវទឹកសាធារណៈនៅជុំវិញស្ថានីយ៍ Makkasan ។ លោក​បន្ត​ថា ការ​អនុម័ត​របស់ […]

អាន​បន្ថែម