ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ឥណ្ឌាគ្រោងភ្ជាប់ផ្លូវហាយវេត្រីភាគីមកកម្ពុជា ខណៈបច្ចុប្បន្នបានភ្ជាប់ជាមួយថៃ-មីយ៉ាន់ម៉ា រួចហើយ
ឥណ្ឌាមានគម្រោងចង់ភ្ជាប់ផ្លូវហាយវេត្រីភាគីប្រវែង ១.៣៦០គីឡូម៉ែត្រ មកកម្ពុជា ដែលបច្ចុប្បន្នកំពុងសង់ភ្ជាប់រវាងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងថៃ ហើយការសាងសង់ពីប្រទេសថៃទៅមីយ៉ាន់ម៉ា បានបញ្ចប់ទាំងស្រុង តែនៅមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ នេះបើយោងតាមការបញ្ជាក់របស់បេសកជនថៃលោក Pattarat Hongton ជាមួយកាសែត thelivenagpur នៅថ្ងៃទី៣ កក្កដា ២០២៣។ លោកបញ្ជាក់ថា ភាគីឥណ្ឌាមានគម្រោងពង្រីកការសាងសង់ផ្លូវហាយវេដែលកំពុងសង់នេះ ភ្ជាប់ទៅកាន់ប្រទេសមួយចំនូនទៀតដូចជា ឡាវ កម្ពុជា វៀតណាម និងប្រទេសនៅអាស៊ីក្បែរៗនោះផងដែរ។ តាមប្រភពដដែលបញ្ជាក់ថា គម្រោងតភ្ជាប់នេះនឹងបន្តទៅមុខទៀតជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌា ឯកឧត្តម Nitin Gadkari បានបញ្ជាក់ថា ការសាងសង់ផ្លូវហាយវេត្រីភាគីឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា ភាគច្រើនត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែមិនបានប្រកាសកាលបរិច្ឆេទណាមួយដែលនឹងបើកសម្រាប់ភ្ញៀវទេសចរប្រើប្រាស់នោះទេ។ គម្រោងសាងសង់ផ្លូវហាវេឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា នេះឡើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី និង ប្រទេសផ្សេងៗទៀត ពិសេសគឺជួយកាត់បន្ថយពេលវេលា និងចំណេញថ្លៃដើម ដែលមានតម្លៃថោកជាងការធ្វើដំណើរតាមផ្លូវអាកាស។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលឥណ្ឌានឹងចាប់ផ្តើមសេវាកម្មដឹកជញ្ជូនជាច្រើននៅលើផ្លូវមួយខ្សែនេះ ដូចជាពីទីក្រុង Manipur ទៅមីយ៉ាន់ម៉ាដោយសេវារថយន្តក្រុង ក៏ដូចជារថភ្លើងផងដែរ ខណៈគេរំពឹងថាផ្លូវហាយវេនេះនឹងត្រូវបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៧។
អានបន្ថែមរដ្ឋជ្រើសប្រើផលិតផលដំបូងបង្អស់របស់កូនខ្មែរ ដើម្បីជួលជុលផ្លូវសំខាន់៣ខែ្សនៅភ្នំពេញ
រដ្ឋាភិបាលកម្ពុជាសម្រេចជ្រើសយកផលិតផលដែលជាស្នាដៃដំបូងបង្អស់របស់កូនខ្មែរ គឺ(Cold Mix AC) មកប្រើសម្រាប់ធ្វើការជួសជុលផ្លូវសំខាន់៣ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវទាំងបីខ្សែខាងលើ នៅថ្ងៃទី៣០ មិថុនា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាងសង់នឹងប្រើកៅស៊ូ Cold Mix AC (Cold Mixing Asphalt Concrete) សម្រាប់ជួសជុលផ្លូវទាំង៣ខ្សែនេះ ដែលជាប្រភេទផលិតផលថ្មី និងដំបូងគេនៅប្រទេសកម្ពុជា ដែលបានស្រាវជ្រាវ និងបង្កើតឡើងដោយជនជាតិខ្មែរផ្ទាល់ គឺឯកឧត្តម អ៊ុយ សុផល ជាអនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានចំណាយពេលស្រាវជ្រាវ ជាង ១០ឆ្នាំ មានការទទួលស្គាល់គុណភាពពីរាជរដ្ឋាភិបាលផងដែរ។ គួរបញ្ជាក់ថា ផ្លូវទាំង ៣ខ្សែនេះ មានប្រវែងសរុបស្មើ 984ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប 6,694 ម៉ែត្រការ៉េ ស្ថិតក្នុងភូមិចំនួន៦ ដែលត្រូវប្រើប្រាស់កៅស៊ូ Cold Mix AC (Cold Mixing […]
អានបន្ថែមកំពង់ផែពហុបំណងកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈបានភ្ជាប់បច្ចេកវិទ្យាដ៏ទំនើបនេះរួចហើយ
កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ត្រៀមបើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ខណៈបានបំពាក់ឧបករណ៍បច្ចេកវិទ្យា STM រូចរាល់ហើយ។ នេះបើតាមការដំណើរចុះពិនិត្យរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងកំពង់ផែពហុបំណងនេះ បានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ មានសមត្ថភាពកត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង សុធាយុទ្ធ បានលើកឡើងថា ការបំពាក់បច្ចេកវិទ្យាទំនើបនេះ អាចគ្រប់គ្រងការថ្លឹងរថយន្ត និងទំនិញកសិផល-រ៉ែ ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ […]
អានបន្ថែមរដ្ឋសម្ពោធឱ្យប្រើប្រាស់ ផ្លូវថ្មី១ខ្សែ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
រដ្ឋបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ០១ខ្សែ ប្រវែង ៧គ.ម តភ្ជាប់ពីផ្លូវជាតិលេខ៦ ឃុំឈ្មួរមានជ័យ ដល់វត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ផ្លូវបេតុងថ្មីនេះ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវថ្មីនេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាអស់ ៣,៣៨៤,៧២៩ដុល្លារអាមេរិក ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ថែមកម្ពុជាកំពុងសិក្សាស្តារផ្លូវភ្ជាប់ពីស្ពានកោះកុងដល់ព្រំដែនថៃ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សា លើការស្តារកំណាត់ផ្លូវ ប្រវែង ៨គីឡូម៉ែត្រ ពីស្ពានកោះកុង ទៅកាន់ច្រកព្រំដែនចាំយាម ជាប់ប្រទេសថៃ។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុមការងារក្រសួង បានចុះត្រួតពិនិត្យមើលស្ថានភាពកំណាត់ផ្លូវខាងលើនេះដើម្បីរៀបចំនីតិវិធីស្ដារផ្លូវនេះឱ្យបានល្អ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “យើងកំពុងតែសិក្សាហើយប្រៀបធៀបតម្លៃ និងគុណភាពរវាងការស្តារផ្លូវពីស្ពាន ទៅកាន់ទល់ដែនកម្ពុជា-ថៃ”។ ឯកឧត្តមលើកឡើងថា ក្រសួង និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស កំពុងពិនិត្យ និងរកជម្រើស ដ៏ត្រឹមត្រូវ ដើម្បីស្នើសុំថវិកាមកស្តារផ្លូវកំណាត់ផ្លូវប្រវែង៨គីឡូម៉ែត្រ ទៅបួនគន្លង ។ ទន្ទឹមនិងនេះ ក្រសួងក៏កំពុងសិក្សាលើការស្តារ និងសាងសង់ស្ពានកោះកុង ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ ដោយបញ្ជាក់ថា ក្រសួងមានជម្រើសពីរលើគម្រោងនេះគឺទីមួយ ទុកស្ពានចាស់នៅដដែល ដោយសាងសង់ស្ពានថ្មីមួយទៀត មានពីរគន្លង និងទីពីរសាងសង់ស្ពានថ្មីមួយមានបួនគន្លងតែម្តង។
អានបន្ថែមកំពង់ផែដងទង់ ដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ ក្នុងខេត្តកោះកុង សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
កំពង់ផែទេសចរណ៍ខេត្តកោះកុង ឬកំពង់ផែដងទង់ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយលោកជំទាវភូថង មិថុនា អភិបាលខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់តាមបទដ្ឋានបច្ចេកទេសដែលធានាបាននូវការប្រើប្រាស់យូរអង្វែង ក្រោមថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ស្មើនិង ជាង ៣លានដុល្លារ)។ គួរបញជាក់ថា គម្រោងនេះ ត្រូវបានបែងចែកជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញបានទម្ងន់២០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជាង ៣លានដុល្លារនេះ ក៏មានរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។ កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ […]
អានបន្ថែមស្ពានភ្ជាប់កោះពេជ្រ-កោះនរា សង់បាន៨០% គ្រោងបើកដំណើរការខែតុលាខាងមុខ
រហូតមកទល់ពេលនេះ ការសាងសង់ស្ពានបេតុងខ្សែកាប ដែលតភ្ជាប់ពីកោះពេជ្រ ឆ្លងកាត់ទន្លេបាសាក់ ទៅគម្រោងអភិវឌ្ឍន៍កោះនរា សាងសង់ដោយក្រុមហ៊ុន OCIC សម្រេចការសាងសង់បានជាង ៨០ ភាគរយហើយ និងគ្រោងដាក់ឱ្យដំណើរការនៅខែតុលាខាងមុខ។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់សាព័ត៌មានសំណង់និងអចលនទ្រព្យនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣នេះថា ការសាងសង់ស្ពានភ្ជាប់ពីកោះពេជ្រទៅកាន់កោះនរាកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការដែលបានគ្រោងទុក ដោយគ្រោងនឹងតភ្ជាប់ស្ពាននៅខែសីហាខាងមុខ។ លោកទូច សំណាង មានប្រសាសន៍ថា៖ “បច្ចុប្បន្នការងារសាងសង់បានប្រមាណ៨០ភាគរយហើយ យើងគ្រោងភ្ជាប់ស្ពានប្រហែលពាក់កណ្តាលខែសីហា ហើយគិតថាអាចដំណើរការបានប្រហែលជានៅខែតុលាខាងមុខនេះ”។ សូមបញ្ជាក់ថា ស្ពានកោះពេជ្រ-កោះនរា មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ ៤៨ ពីស្រែអំបិលទៅកោះកុង សម្រេចបាន ៣១% ហើយ
គិតត្រឹមថ្ងៃទី២២ មិថុនា ២០២៣នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៤៨ ដែលមានប្រវែង១៤៨ គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បាន ៣១% ហើយ។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយក្រុមហ៊ុនសាងសង់ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture នៅថ្ងៃទី២២ មិថុនា ២០២៣។ ក្រុមហ៊ុនសាសង់បានលើកឡើងថា បើទោះជាមានភាពយឺតយ៉ាវជាងផែនការបន្តិចក៏ដោយ។ ប៉ុន្តែភាពយឺតយ៉ាវនេះបណ្តាលមកពីបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) កត្តាភូមិសាស្រ្ត និង កត្តាអាកាសធាតុ (រដូវវស្សាចាប់ផ្តើមលឿនជាងប្រក្រតី) ជាដើម។ ជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការអាទិភាពធំៗ៣ ក្នុងនោះរួមមាន៖ (១) បង្កើនចំនួនក្រុមការងារពី ០៣ ទៅ ០៨ (២) ស្របពេលដែលការស្ថាបនាស្រទាប់គ្រឹះផ្លូវ រងការរំខានពីរដូវវស្សា […]
អានបន្ថែមជប៉ុនជួយកម្ពុជាជិត ២០០លានដុល្លារ ដើម្បីកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅសៀមរាប
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវជនបទ និងពង្រីកទឹកស្អាតនៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ កម្ចីទាំងនេះ ត្រូវបានផ្តល់លើគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉េន (ប្រមាណ ១៧២,៩៣ លានដុល្លារ)។ មួយផ្នែកទៀត កម្ចីនេះ ត្រូវផ្តល់សម្រាប់ការអនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣» ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារ)។
អានបន្ថែមADBជួយជិត ២២លានដុល្លារ បើកការដ្ឋានជួសជុលផ្លូវជាតិលេខ២៣ នៅខេត្តកណ្តាល
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ផ្តល់ឥណទានសម្បទាន ២១,៦៨លានដុល្លារ ដើម្បីលើកកម្រិតគុណភាពដោយជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨៣គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល បានបើកការដ្ឋានហើយ។ គម្រោងនេះ បានបើកការដ្ឋានក្រោមអធិបតីភាព ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងនេះនឹងត្រូវស្ថាបនាជា ២គន្លងទៅ និង២គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ បន្ថែមពីនេះ គម្រោងក៏នឹងស្ថាបនាផងដែរនូវស្ពានចំនួន ៤កន្លែង លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង លូប្រអប់កាត់ទទឹងផ្លូវចំនួន ១៧កន្លែង និងលូមូលអមសងខាងផ្លូវប្រវែង ១.៥៥៨ម៉ែត្រ ព្រមទាំងការបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។ ជាមួយគ្នានេះផងដែរ គម្រោងនេះ ត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import […]
អានបន្ថែម