ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
សេវាកម្មគ្រប់គ្រងសំណង់ឌីជីថលថ្មីដោយផ្អែកលើ SYNCHRO ត្រូវបានប្រកាសឱ្យប្រើប្រាស់
ការផ្តល់សេវាកម្មរួមបញ្ចូលកម្មវិធីឌីជីថល (ទាំងឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិ) និងប្រឹក្សាយោបល់សម្រាប់សំណង់ឌីជីថលភ្លោះ កំពុងចាប់ដាក់ឱ្យដំណើរការនៅក្នុង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley Systems បានប្រកាសពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន WSB ដើម្បីដឹកនាំម្ចាស់ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិល និងអ្នកម៉ៅការសាងសង់ដើម្បីទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB បានចាប់ផ្តើមផ្តល់ដំណោះស្រាយគ្រប់គ្រងសំណង់ឌីជីថលថ្មី និងសេវាកម្មប្រឹក្សាយោបល់ដោយផ្អែកលើ កម្មវិធី SYNCHRO របស់ក្រុមហ៊ុន Bentley ដើម្បីជួយទីផ្សារហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលយកឈ្នះលើបញ្ហាប្រឈមនៃការទទួលយកលំហូរការងារឌីជីថលថ្មីដោយផ្អែកលើគំរូ និងការទាញយកអានុភាពនៃថាមពលសំណង់ឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB គឺជាក្រុមហ៊ុនដំបូងគេដែលចូលរួមក្នុងកម្មវិធី Bentley Digital Integrator Program ដែលមានន័យថា ជាការឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិកម្មវិធីឌីជីថល សម្រាប់ការងារសាងសង់ និងដើម្បីផ្តល់នូវការគាំទ្រផ្នែកទីផ្សារ និងការផ្ទេរចំណេះដឹងទៅកាន់ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងគម្រោង រួមជាមួយប្រព័ន្ធរួមបញ្ចូលគ្នា ដើម្បីបង្កើត និងថែទាំឌីជីថលភ្លោះសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់អតិថិជន។ ការងារសាងសង់ជារឿយៗគឺផ្អែកលើប្លង់ 2D សន្លឹកក្រដាស់ និងលំហូរការងារដោយផ្អែកលើឯកសារ ដែលបណ្តាលឱ្យមានកំហុសការងារ ខ្ជះខ្ជាយពេលវេលា និងការងារធ្វើឡើងវិញដែលបណ្តាលឱ្យគម្រោងភាគច្រើនចំណាយលើសថវិកា និងយឺតយ៉ាវ។ ក្រុមហ៊ុន […]
អានបន្ថែមគម្រោងសង់ផ្លូវថ្មីភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោសម្រេចបាន៣០% ក្រោយឈូសឆាយចប់១០០%
គិតរហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០% ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម) នេះបើយោងតាមលោក ស្វាយ វុឌ្ឍី តំណាងក្រុមហ៊ុន សុខា អូតែល បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយក្នុងឱកាសឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ដល់ពេលនេះ ការសាងសង់ផ្លូវថ្មីមួយខ្សែនេះសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហានៗបន្តទៀត។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវម៉ាកាដាំជាមុនសិន អាស្រ័យតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន ដោយធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានបណ្តោះអាសន្នជាមុនសិន។ «ក្រោយឈូសឆាយចប់ ផ្លូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ ក្នុងល្បឿន១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង» លោកបន្ថែម។ លោកបានឱ្យដឹងទៀតថា តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា […]
អានបន្ថែមជប៉ុនជួយកម្ពុជា ១៨លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ
ជប៉ុន បានសម្រេចផ្តល់កម្ចីចំនួន ២៤៨២លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារ សម្រាប់អនុវត្តគម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតី នៃរាជធានីភ្នំពេញ ដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។ គួរបញ្ជាក់ថា កន្លងមក រដ្ឋបានដាក់ឱ្យដំណើរការនូវគម្រោងប្រព័ន្ធរំដោះទឹក ស្ថិតក្នុងខណ្ឌដូនពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ដែលចាប់ផ្តើមសាងសង់នៅដើមខែមីនា ឆ្នាំ២០១៩។ គម្រោងប្រព័ន្ធរំដោះទឹកនេះ មានអាងក្រោមដី ដែលស្តុកទឹកបាន ៦៥.០០០ម៉ែត្រគូប និងស្ថានីយ៍បូមទឹកថ្មី ដែលអាចបូមទឹកក្នុងទំហំ ១.៤ម៉ែត្រគូប ក្នុងមួយវិនាទី។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ នឹងជួយបញ្ឈប់ការលិចទឹកនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ និងផ្លូវលេខ៩២ ជាដើម។ (អានបន្ថែម)
អានបន្ថែមផ្លូវថ្មីពីបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ តភ្ជាប់គ្នាបាន ១០០ភាគរយហើយ
គិតត្រឹមថ្ងៃ០៩ ខែមេសា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបាន ១០០ភាគរយហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក ចំពោះជំហានបន្ទាប់នៃការសាងសង់គម្រោងផ្លូវនេះ ក្រុមហ៊ុននៅមិនទាន់បង្ហើបពីប្រភេទផ្លូវថា ជាផ្លូវបេតុង ឬកៅស៊ូ នៅឡើយទេ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងរបស់ឧកញ៉ា ម៉ុង ឬទ្ធី។ គម្រោងស្ថាបនាផ្លូវនេះ ទទួលរ៉ាប់រងការចំណាយទាំងស្រុងដោយអ្នកឧកញ៉ា សុខ គង់ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។ (អានបន្ថែម)
អានបន្ថែមបច្ចុប្បន្នខេត្តមណ្ឌលគិរីកសាងផ្លូវបាន ៩៩ខ្សែ ប្រវែងជាង ៨៥ម៉ឺនគីឡូម៉ែត្រ
គិតរហូតមកទល់នឹងមកនេះ រដ្ឋបាលខេត្តមណ្ឌលគិរីមានបណ្តាញផ្លូវក្នុងខេត្តប្រវែងសរុបចំនួន ៨៥១.៣៧៦គីឡូម៉ែត្រ ដែលក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ផ្លូវក្រុងចំនួន ៥៩ខ្សែ និងផ្លូវលំចំនួន ៣២ខ្សែ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងយកចិត្ដទុកដាក់លើការជំរុញដល់ការងារកសាងជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវខេត្តនិងបន្តកសាងផ្លូវខេត្ត ផ្លូវជនបទ ឱ្យមានគុណភាពខ្ពស់ ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកមកទីរួមខត្ត។ ឯកឧត្តមមានប្រសាសន៍ថា «បច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងវិស័យគមនាគមន៍ ខេត្តកសាងផ្លូវក្នុងខេត្តបានប្រវែងសរុប ៨៥១.៣៧៦គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវខេត្តមានចំនួន ៨ខ្សែ ប្រវែងសរុប ៣៣០គីឡូម៉ែត្រ ផ្លូវក្រុង ៥៩ខ្សែ មានប្រវែង ៦៥គីឡូម៉ែត្រ ផ្លូវលំ ៣២ខ្សែ ប្រវែង ២៥៥គីឡូម៉ែត្រ»។ យោងតាមការបញ្ជាក់របស់អភិបាលរងខេត្ត សម្រាប់ផ្លូវជាតិ ដែលឆ្លងកាត់ខេត្តមណ្ឌលគិរី មានផ្លូវជាតិលេខ៧៦ ភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ មកកាន់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី […]
អានបន្ថែមអភិបាលខេត្តរតនគិរីប្តេជ្ញាសង់ព្រលានយន្តហោះឱ្យបាន ខណៈបានត្រៀមដីជិត ១៤០០ហិកតារួចស្រេច
រដ្ឋបាលខេត្តរតនគិរី បានត្រៀមដីទុកជិត ១៤០០ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះដ៏ធំមួយ ដើម្បីភ្ជាប់ខេត្តចំនួន ៤ ដែលមានព្រំប្រទល់ជាប់ៗគ្នានេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលបានឱ្យដឹងថា នៅថ្ងៃអនាគតនៅកណ្តាលទីក្រុងបានលុង នឹងមានសួនច្បារ មួយដ៏ធំពិសេស នៅចុងឆ្នាំនេះនឹងមានសមិទ្ធផលប្លែកៗជាច្រើនទៀត។ ក្នុងនោះរដ្ឋាភិបាលក៏គ្រោងនឹងបង្ហាញទីតាំងព្រលានយន្តហោះ ដែលមានទីតាំងរហូតដល់ ១៤០០ហិកតា ស្ថិតក្នុងស្រុកលំផាត់ផងដែរ។ ឯកឧត្តមបញ្ជាក់ទៀតថា ទីតាំងព្រលានយន្តហោះនោះគឺ ជាចំណុចកណ្តាល រវាងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ។ ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត នឹងខិតខំធ្វើយ៉ាងណាឱ្យមានព្រលានយន្តហោះ នៅក្នុងខេត្តនាភូមិភាគឦសានមួយនេះឱ្យទាល់តែបាន។ ចំពោះទីតាំងព្រលានយន្តហោះចាស់ក្នុងក្រុងបានលុង ត្រូវបានរាជរដ្ឋាភិបាលដកចេញពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជូនមករដ្ឋបាលខេត្ត ដើម្បីរៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមានសួនច្បារសាធារណៈ និងវិមានឯករាជ្យជាដើម ដែលនឹងប្រែក្លាយមុខមាត់ខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍។ យ៉ាងណាមិញ ខេត្តមណ្ឌលគិរីក៏ជាខេត្តមួយជាប់ជាមួយនឹងខេត្តរតនគិរី ក៏មានគម្រោងសាងសង់ព្រលានយន្តហោះមួយផងដែរ ដែលស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មានអាចនឹងវិនិយោគប្រមាណជាង ៦០លានដុល្លារ។ (អានបន្ថែម) […]
អានបន្ថែមគម្រោងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៩២%ហើយ
គិតត្រឹមថ្ងៃទី៣១ ខែមីនា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសាងសង់សម្រេចបាន ៩២%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានសាងសង់របស់ក្រុមការងារអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ក្រុមការងារបានឱ្យដឹងបន្ថែមថា គម្រោងសាងសង់នេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យបានមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ បន្ថែមពីនេះ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី ត្រៀមដាក់ឱ្យដំណើរការសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ និងដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែតុលាឆ្នាំនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន AIAI៕ (អានបន្ថែម)
អានបន្ថែមរដ្ឋគ្រោងសង់ផ្លូវជាតិថ្មី ២ខ្សែបន្ថែមទៀត ប្រវែងជាង ២០០គ.ម ក្នុងខេត្តរតនគិរី
រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុយនាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងសង់ផ្លូវទៅស្រុកវើនសៃប៉ុណ្ណោះទេ តែថែមទាំងភ្ជាប់ទៅអូរក្រៀល ខេត្តស្ទឹងតែ្រងផងដែរ។ ក្នុងនោះ ផ្លូវនេះចែកចេញជា ០២កំណាត់ គឺកំណាត់ទី១ ជាប្រភេទក្រួសក្រហមចេញពីអូរជុំ ទៅស្រុកវើនសៃមានប្រវែង ២៨,៥២ គ.ម និងមួយកំណាត់ទៀត ជាកំណាត់ផ្លូវដី ចេញទៅដល់ព្រំប្រទល់កម្ពុជាឡាវមានប្រវែង ១០៤,៤៥ គ.ម ដោយសរុបទាំងពីរកំណាត់នេះមានប្រវែង ១៣២,៩៧គ.ម។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវនេះតាំងពីឆ្នាំ២០២២មកម្ល៉េះ តែដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គម គម្រោងនេះ ក៏ប្តូរទៅសាងសង់ក្នុងឆ្នាំ២០២៧ វិញ។ ដោយឡែក ចំពោះគម្រោងផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាគម្រោងស្ថិតក្នុងប្រព័ន្ធផ្លូវជាតិឈ្មោះថា ផ្លូវ ៧៨ដកប្រាង្គ ដែលមានប្រវែង ១៩១គ.ម ក៏គ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៨ ផងដែរ។ ផ្លូវនេះចែកចេញជា ០៣ប្រភេទ គឺ ១). […]
អានបន្ថែមរដ្ឋបើកការដ្ឋានសាងសង់ផ្លូវ ៣ខ្សែប្រវែងជាង ៩៨គ.ម តម្លៃ ៤០លានដុល្លារ នៅក្រចេះ
គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម ត្រូវបានប្រកាសបើកការដ្ឋានហើយ។ នេះបើតាមពិធីប្រកាសបើកការដ្ឋានកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ នឹងត្រូវជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដោយមានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដោយគ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ។ ផ្លូវទាំង ៣ខ្សែនេះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន) ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) […]
អានបន្ថែមអាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ
ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត្រ ដោយក្នុងនោះ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៥៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងចំនួន ១២,៣៨គីឡូម៉ែត្រ។ គម្រោងផ្លូវនេះត្រូវបានសាងសង់ឆ្លងកាត់ឃុំចំនួន ២៥ និង ៦ស្រុក ដោយចំណាយថវិកាសរុបចំនួន ១៥,១៥លានដុល្លារអាមេរិកក្នុងការសាងសង់។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទគឺជាការចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដល់សុខភាពក្នុងកម្រិតអតិបរមា ព្រមទាំងផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត៕
អានបន្ថែម