កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសិក្សាលម្អិតផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីឱ្យសិក្សាលម្អិតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាផ្លូវការហើយ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បាន​ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ  នឹងអាចឱ្យក្រុមហ៊ុនសិក្សាលម្អិតបន្ថែមទៀតលើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣ រួមមានដំណាក់កាលទី១ ពីភ្នំពេញ ទៅសៀមរាបប្រវែងប្រហែល២៥០ គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាបទៅប៉ោយប៉ែតប្រវែង ១៥០គីឡូម៉ែត្រ ដោយប្រើពេល ១២ខែ ដើម្បីសិក្សាលម្អិតពីគម្រោងនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្រុមហ៊ុន អាចបញ្ចប់ការសិក្សាយ៉ាងយូរត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ ដោយសារកន្លងមកក្រុមហ៊ុនបានសិក្សាអស់រយៈពេល ៥ខែរួចមកហើយ រួចបន្ទាប់មកនឹងផ្តល់ការសិក្សាលម្អិតជូនមករាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងសាងសង់នេះ (ពីភ្នំពេញ ទៅសៀមរាប) អាចត្រូវចំណាយ ប្រមាណ ២៥០០​លានដុល្លារ ដោយក្នុង ១គីឡូម៉ែត្រ ត្រូវចំណាយ ១០លានដុល្លារ។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យក៏ដូចជាផែនការដែលបានគ្រោងទុកថា បើមានផ្លូវល្បឿន​លឿនខែ្សទី៣ នេះ […]

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១​ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនានេះ។ កាលបរិច្ឆេទសម្ពោធនេះ ត្រូវបានបញ្ជាក់ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ ផ្លូវក្រវាត់ក្រុងទី៣នេះ មានប្រវែងសរុបប្រមាណជា៥២.៩៨៣គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ។ ផ្លូវថ្មីនេះ បានបើកការដ្ឋានកាលពីអំឡុងខែមករា ឆ្នាំ២០១៩ ដោយត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លា​រអាមេរិកពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម) គួរបញ្ជាក់ដែរថា គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត និងស្ពានសំខាន់១ខ្សែឆ្លងទន្លេមេគង្គ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះមានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះមានផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ  រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យមានការសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅ ដល់ឃុំថ្មគរ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនដ៏ធំ១ទទួលបានសិទ្ធិគូសប្លង់ និងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គ

ក្រុមហ៊ុនចិនដ៏ធំមួយឈ្មោះ Beijing Urban Construction Group Co.,Ltd (BUCG) ទទួលបានសិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគូសគំនូរប្លង់ និងសាងសង់ស្ថានីយ៍បូមដោយយកប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធ ប្រព្រឹត្តកម្ម ទឹកស្អាត និងប្រព័ន្ធបណ្តាញ នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់រវាងក្រសួង រវាងក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ  បច្ចេកវិទ្យា  និងនវានុវត្តន៍  ជាមួយក្រុមហ៊ុន BUCG កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តមទេសរដ្ឋមន្រ្តី  ចម  ប្រសិទ្ធ បានបង្ហាញពីមូលហេតុដែលជ្រើសរើសក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយនេះ ដោយសារភាពល្បីល្បាញ  និងមានកេរ្តិ៍ឈ្មោះ  ក្នុងការសាងសង់សំណង់ធំៗ នៅក្នុងស្រុក  និងក្រៅស្រុក  ដូចជា៖ អាកាសយានដ្ឋាន ពហុកីឡដ្ឋានជាតិ ផ្លូវល្បឿនលឿន អាងប្រព្រឹត្តកម្មទឹកស្អាត និងស្ថានីយ៍ចម្រោះទឹកកខ្វក់។ ម្យ៉ាងវិញទៀត គម្រោងសាងសង់ស្ថានីយ៍បូមទឹកពីទន្លេមេគង្គនេះ ត្រូវប្រើដើមទុនច្រើន  និងបច្ចេកទេសខ្ពស់  គឺត្រូវយកប្រភពទឹកដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទន្លេមេគង្គជាមួយនឹងការតបំពង់ទុយោធំៗ  និងសាងសង់អាងប្រព្រឹ​ត្ត​​​កម្មទឹកស្អាតជាច្រើនកន្លែង  ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ចាប់ពីភាគខាងកើតដងទន្លេមេគង្គ  រហូតដល់ព្រំដែនវៀតណាម ឲ្យរួចចាកផុតពីគ្រោះថ្នាក់នៃឥទ្ធិពលជាតិពុលគីមី។ គួរបញ្ជាក់ថា ក្នុងការគម្រោងនេះ ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលនៃប្រទេសចិន (China Civil Engin​e​e​r​i​n​g […]

អាន​បន្ថែម

ស្ពានខ្ពស់បំផុតនៅវៀតណាម តម្លៃជាង ៨២លានដុល្លារ គ្រោងសម្ពោធឱ្យប្រើប្រាស់ចុងខែ៦នេះ

ប្រទេសវៀតណាមចំណាយទុនជាង ៨២លានដុល្លារ ដើម្បីសាងសង់ស្ពានដែកខ្ពស់បំផុតមានកម្ពស់រហូតដល់ ៨៧ម៉ែត្រពីផ្ទៃទឹក គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ។ ស្ពាននេះមានឈ្មោះថា Phat Tich មានទីតាំងស្ថិតនៅក្នុងខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានសាងសង់ឆ្លងកាត់ទន្លេដួង Duong ដែលជា ទន្លេក្រហមហូរចេញពីប្រទេសចិនឆ្លងកាត់ភាគខាងជើងប្រទេសវៀតណាមទៅកាន់ឈូងសមុទ្រ Tonkin ។ ​ស្ពានដែកខ្ពស់​នេះ​ត្រូវបានសាងសង់ឡើង​ក្នុង​ឆ្នាំ ២០១៨ ខណៈបច្ចុប្បន្នគម្រោង​នេះ​​សម្រេច​បានប្រមាណ ៩០%ហើយ​ គ្រោងនឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុង​ខែ​មិថុនា ឆ្នា២០២៣នេះ។ ស្ពាន​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១,៩២៧ ពាន់​ពាន់​លាន​ដុង (ឬប្រមាណ៨២,៦ លាន​ដុល្លារ)។ តួ​ស្ពាន​ត្រូវ​បាន​សាង​សង់​ពី​បេតុង​ មានប្រវែងសរុប ១,៥ គីឡូម៉ែត្រ រួមទាំងផ្លូវចូល និងមានទទឹងប្រវែង ២២,៥ ម៉ែត្រ។ ស្ពាននេះមានបួនគន្លងសម្រាប់យានជំនិះ និងផ្លូវដើរសម្រាប់អ្នកថ្មើរជើងទាំងសងខាងផងដែរ។ នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងជំរុញការតភ្ជាប់នៅតំបន់ដីសណ្ដទន្លេក្រហម ដែលជាចំណុចសំខាន់របស់រដ្ឋធានីហាណូយ ក៏ដូចជាទីក្រុងកំពង់ផែធំ Hai Phong និងខេត្ត Quang Ninh។ មជ្ឈមណ្ឌលទាំងនេះនឹងតភ្ជាប់ជាមួយខេត្តភាគឦសានដូចជា Bac Giang, Thai Nguyen និង Hai […]

អាន​បន្ថែម

នាវាចូលកំពង់ផែកម្ពុជាទាំងអស់ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិចថ្មីនេះ

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឱ្យនាវាដែលចូលកំពង់ផែស្វយ័តភ្នំពេញ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែផ្សេងៗទៀត ត្រូវសុំលិខិតអនុញ្ញាតតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ បើតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ សំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាផ្លូវការ ដើម្បីសម្របសម្រួលបែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញា​ត​ឱ្យនាវាចូលកំពង់ផែ និងការធ្វើបែបបទនាវាជាទម្រង់អេឡិចត្រូនិច។ អនុក្រឹត្យនេះ បានកំណត់ឱ្យដឹងថា នៅពេលនាវាចូលកំពង់ផែ ម្ចាស់នាវា ឬភ្នាក់ងារ​នាវា ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ អំពីការមកដល់របស់នាវា ឬ មុននាវាចូលដល់កន្លែងបោះយុថ្កា រយៈពេល ៧២ម៉ោង ឬ ៤៨ម៉ោង ឬ២៤ម៉ោង។ បន្ថែមពីនេះ អនុក្រឹត្យនេះ បានកំណត់ឱ្យម្ចាស់នាវា ឬភ្នាក់ងារនាវា ត្រូវបំពេញពាក្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ ដោយត្រូវបង់កម្រៃសេវាសាធារណៈ ហើយត្រូវធ្វើឡើងឱ្យបានមុន ២៤ម៉ោង មុនពេលនាវាចូលមកដល់កំពង់ផែ។ ដោយឡែក មុននឹងនាវាចេញ ឬភ្នាក់ងារនាវា ក៏ត្រូវជូនព័ត៌មានជាមុនតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែអំពីការស្នើសុំនាវាចេញពីកំពង់ផែ ក្នុងរយៈពេលយ៉ាងតិច ១២ម៉ោងផងដែរ។ គួរបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការកាលពីអំឡុងខែសីហា ឆ្នាំ២០២២ ដែលជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ […]

អាន​បន្ថែម

កូរ៉េ ចង់ពង្រឹងកិច្ចសហការជាដៃគូរអភិវឌ្ឍវិស័យភស្តុភារកម្មជាមួយកម្ពុជាឱ្យរិតតែខ្លាំង

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីបំណងយ៉ាងមុតមំា ដោយចង់ពង្រីកកិច្ចសហការវិនិយោគលើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការជំរុញ និងទាក់ទាញអ្នកវិនិយោគកូរ៉េ ឱ្យមកកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម PARK បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ខណៈលោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តម PARK បន្តថា នៅក្នុងអាណត្តិនេះ លោកប្តេជ្ញាយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រីកទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។ ហើយឯកឧត្តមរដ្ឋមុន្រ្តី ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងដ៏ជាក់លាក់មួយនេះផងដែរ។

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅព្រំដែន(កម្ពុជា-វៀតណាម) ត្រង់ចំនុចត្រពាំងស្រែ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK) រួមជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) កំពុងសិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយមួយ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ។ គម្រោងសិក្សានេះ គឺធ្វើឡើងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះ សំដៅចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។ បើតាមសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ផែនការនេះ ស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពដំបូងនៅឡើយ ដែលបានដាក់ចេញនូវការសិក្សាសំខាន់ៗដូចជា៖  (១) ប្រព័ន្ធភស្តុភារកម្ម (២) ស្ថាបត្យកម្មរចនាបថអគារ (៣) រំហូរចរាចរណ៍ទំនិញ និងមនុស្ស (៤) ការគិតគូរពីបរិស្ថាន (៥) ការវិភាគសេដ្ឋកិច្ច និង (៦) ការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)។ ក្រៅពីអភិវឌ្ឍច្រកព្រំដែនអន្តរជាតិនេះ កម្ពុជា និងវៀតណាម ក៏ធ្លាប់បានជួបពិភាក្សាលើការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុន​មីង​ (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋនឹងយកស្ពានដែកពីឬស្សីកែវ ដើម្បីសង់សម្រួលចរាចរណ៍បណ្តោះអាសន្ននៅចាក់អង្រែ​ និងព្រែកប្រា

រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានដែកបណ្តោះអាសន្នមួយ តភ្ជាប់រវាងចាក់អង្រែ និងតំបន់ព្រែកប្រា សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល កំពុងស្នើសុំកម្ចីពីប្រទេសចិន សម្រាប់សាងសង់ស្ពានថ្មី សម្រាប់ឆ្លងកាត់ទន្លេបាសាក់នេះ។​ រដ្ឋបាលរាជធានីភ្នំពេញ នឹងរុះរើស្ពានដែក ពីឬស្សីកែវ ទៅសាងសង់សម្រាប់ប្រើប្រាស់ជាបណ្តោះអាស​ន្ន នៅទន្លេបាសាក់នាពេលខាងមុខឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ក្នុងពិធីសម្ភោធស្ពានឬស្សីកែវ និងស្ពានអាកាសឬស្សីកែវ នៅថ្ងៃទីល៣១ ខែឧសភា។​ សម្តេចតេជោ បញ្ជាក់ថា នៅរាជធានីភ្នំពេញ ត្រូវការស្ពាន៣បន្ថែមទៀត រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។​ ប្រមុខរាជរដ្ឋាភិបាល បន្តថា ក្នុងចំណោមស្ពានទាំងបីនេះ មានស្ពានចំនួនពីរ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចចាប់ផ្តើមសាងសង់នាពេលឆាប់ខាងមុខ។​ ចំណែកស្ពាន ឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ កំពុងស្ថិតក្នុងការចរចាស្នើកម្ចីសម្បទានពីប្រទេសចិន។​  

អាន​បន្ថែម

ក្រុមហ៊ុនសឹង្ហបុរី និង CAIC រួមគ្នាវិនិយោគសេវាជួសជុលយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី

ក្រុមហ៊ុន​ Cambodia Airport Investment Co., Ltd. (CAIC) និង​​ ក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុន​សឹង្ហបុរី SIA Engineering Company Limited (SIAEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការដើម្បីបណ្តាក់ទុនរួមគ្នាលើ line​​​ maintenance​ ដែលជាសេវាកម្មជួសជុលយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងដាក់ដំណើរការនៅដើមឆ្នាំ២០២៥ខាងមុខ។ កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC និងលោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC នៅថ្ងៃទី ៣០ ខែឧសភា។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបំពេញបន្ថែមទៅលើបណ្តាញស្ថានីយ៍ Line​​​ Maintenance អន្តរជាតិ (LMI) ដែលមានស្រាប់របស់ SIAEC។ ផ្អែកលើសមត្ថភាពវិស្វកម្ម និងបទពិសោធន៍ប្រតិបត្តការពីគ្រប់បណ្តាញ LMI​ របស់ SIAEC ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះរំពឹងថានឹងក្លាយទៅជាស្ថានីយ៍ ថែទាំ​ និងជួសជុល​ (MRO) យន្តហោះប្រចាំថ្នាក់តំបន់ក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ អ្នកឧកញ៉ាបណ្ឌិត […]

អាន​បន្ថែម