វៀតណាមវិនិយោគជិត ៧៦លានដុល្លារ សង់ផ្លូវភ្ជាប់មកកម្ពុជា និងប្រទេស២ទៀត

ក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការ នៃប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការការដ្ឋានសាងសង់គម្រោងលើកកម្ពស់ផ្លូវជាតិមួយខ្សែប្រវែង ៩០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តគង់ណាម ប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ឡាវ និងថៃ។ ផ្លូវជាតិលេខ ១៤E ជាផ្លូវដ៏មានសារៈសំខាន់មួយខ្សែ ដែលតភ្ជាប់ផ្នែកខាងកើត និងខាងលិចនៃខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម ជាពិសេសភ្ជាប់ផ្ទាល់ទៅកាន់ប្រទេសជិតខាងទាំងបី រួមមាន ប្រទេសឡាវ កម្ពុជា និងថៃ។ គម្រោងផ្លូវជាតិលេខ ១៤Eនេះ មានប្រវែងសរុប ៩០គីឡូម៉ែត្រ ត្រូវបានសាងសង់ស្តារឡើងវិញ ដោយបែងចែកជាពីរកំណាត់។ ក្នុងនោះ ផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនដាណាង-គួងណៃ (Đà Nẵng – Quảng Ngãi Expressway) ត្រូវបានវិនិយោគផ្ទាល់ ដោយរដ្ឋបាលខេត្តគង់ណាម។ ចំណែកឯផ្លូវប្រវែង ៧៤គីឡូម៉ែត្រទៀតនឹងត្រូវបានជួសជុលឡើងវិញ ក្រោមការវិនិយោគផ្ទាល់ដោយអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម ក្រោមទឹកប្រាក់វិនិយោគជាង ១,៨ពាន់ពាន់លានដុង ឬស្មើនឹង ៧៥,៨លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៥។ ក្រោយពេលបញ្ចប់ការសាងសង់ […]

អាន​បន្ថែម

ហេតុអ្វីកំពង់ផែពហុបំណងថ្មីនៅកំពង់ឆ្នាំង ជាផែភ្ជាប់ផ្លូវទឹកដ៏សំខាន់ៗក្នុងប្រទេសកម្ពុជា?

ថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មថី្ម នៅទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ មីនា ២០២៣ ហើយក៏បានលើកឡើងពីសារៈសំខាន់ និងភាពអស្ចារ្យនៃកំពង់ផែដ៏ធំ១នេះថា៖ «កំពង់ផែនេះ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដ៏ធំមួយ និងមានសក្ដានុពលបំផុត  សម្រាប់ការនាំចេញ-នាំចូលទំនិញ និងកសិផលផ្សេងៗពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។» គួរបញ្ជាក់ថា តាមលក្ខណៈភូមិសាស្រ្ត ទីតាំងរបស់កំពង់ផែគឺស្ថិតនៅត្រង់ចំណុចកណ្តាលនៃប្រទេសកម្ពុជា និងជាតំបន់យុទ្ធសាស្រ្តមួយដែលអាចផ្តល់ភាពងាយស្រួលដល់ការបែងចែកទំនិញទៅកាន់ខេត្តនានា ជាពិសេសបណ្តាខេត្តជាប់បឹងទន្លេសាប ទៅទីផ្សារជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត ខេត្តក៏នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយ ដែលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករផងដែរ។ (អានបន្ថែម) ឯកឧត្តមបន្តថា តាមរយៈផ្លូវទឹកនេះ វានឹងអាចជួយកាត់បន្ថយពេលវេលា និងសោហ៊ុយក្នុង ការដឹកជញ្ជូនទំនិញ ជាពិសេសកាត់បន្ថយការដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយនឹងរងការខូចខាតផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌល​ភស្តុ​ភារកម្មនេះ […]

អាន​បន្ថែម

ព្រលានសៀមរាបថ្មីបើក ព្រលានចាស់នឹងបិទទាំងស្រុង ខណៈព្រលានចាស់នៅភ្នំពេញនឹងក្លាយជាព្រលានយោធា

អាកាសយានដ្ឋានសៀមរាបចាស់ នឹងត្រូវបិទទាំងស្រុង នៅពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបើកដំណើរការឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១០ មីនា ២០២៣។ ឯកឧត្តមស៊ិន ចាន់សិរីវុត្ថាបានប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី៩ ខែមីនានេះថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការសាងសង់ សម្រេចបានប្រមាណជិត៩០ ភាគរយ នឹងបើកដំណើរការជាផ្លូវការនៅខែតុលា​ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។​ (អានបន្ថែម) ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា ថ្លែងថា៖ “​នៅពេលបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ អាកាសយានដ្ឋានចាស់ត្រូវបិទទាំងស្រុងតែម្តង ចំណែកទីតាំងយកទៅធ្វើអ្វី គឺជាការសម្រេចចិត្តរបស់រដ្ឋាភិបាល​”។​ ឯកឧត្តម បញ្ជាក់បន្ថែមថា ដោយសារអាកាសយានដ្ឋានសៀមរាប​ស្ថិតក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដូច្នេះ​ការសម្រេចចិត្ត យកទីតាំងខាងលើនេះ ទៅធ្វើអ្វីទៀត គឺអាស្រ័យលើអាជ្ញាធរអប្សរា។​ សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានតម្លៃវិនិយោគសរុប ៨៨០លានដុល្លារ គ្រោងធ្វើសាកល្បងហោះហើរ និងឧបករណ៍បច្ចេកទេស នៅខែឧសភាខាងមុខ។​ ដោយឡែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏នឹងត្រូវប្រើសម្រាប់ជាមូលដ្ឋានទ័ពអាកាស ការហោះហើរក្នុងស្រុក ដឹកទំនិញតាមផ្លូវអាកាស នៅពេលអាកាសយានដ្ឋានអន្តរជាតិ តេជោ […]

អាន​បន្ថែម

កន្លះរង្វង់ផ្លូវក្រវាត់ក្រុងទី៣-ប៉ែកខាងកើត មានតម្លៃ ២៤០លានដុល្លារ និងត្រូវសង់ស្ពានសំខាន់ៗ៣បន្ថែម

គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣ ប៉ែកខាងកើត ដែលមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក និងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គចំនួន ​៣។ ផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើតមួយនេះត្រូវបានសិក្សាដោយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,. Ltd) ដែលកំពុងតែសាងសង់ផ្លូវក្រវាត់ក្រុងទី៣នៃគម្រោងបច្ចុប្បន្ន។ ក្រុមហ៊ុនបានធ្វើបទបង្ហាញជូនឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកជំនាញបច្ចេកទេសក្រសួង ដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែម នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុនបានបង្ហាញថា គម្រោងប៉ែកខាងកើតនេះមានប្រវែងប្រមាណ ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ដោយចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ហើយគ្រោងចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិក។ គម្រោងនេះត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង ១.៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង […]

អាន​បន្ថែម

ត្រឹម២០២២ ខេត្តពោធិ៍សាត់ សង់ប្រព័ន្ធធារាសាស្រ្តបាន ៥១ប្រព័ន្ធ ខណៈកំពុងដណើរការ ៣៣ប្រព័ន្ធ

គិតត្រឹមឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានប្រព័ន្ធធារាសាស្រ្តខ្នាតធំ មធ្យម និងតូចសរុបចំនួន ៥១ប្រព័ន្ធ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តនៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់មានប្រព័ន្ធ ធារាសាស្ត្រខ្នាតធំ មធ្យម និងតូច បាននឹងកំពុងដំណើរការចំនួន ៣៣ប្រព័ន្ធ នៃចំនួនសរុប ៥១ប្រព័ន្ធ ក្នុងនោះមានសំណង់ធំៗកាត់ស្ទឹងចំនួន ៧កន្លែង និងសំណង់សិល្បការ ចំនួន ៣៩០កន្លែង ដែលមានខ្នាត ធំចំនួន ៥កន្លែង ខ្នាតមធ្យម ចំនួន ៣៩កន្លែង ខ្នាតតូចចំនួន ៥កន្លែង។ ឯកឧត្តមបន្តថា ក្នុងនោះដែរ ខេត្តក៏មានអាងស្តុកទឹកចំនួន ២កន្លែង និងប្រឡាយមេ ចំនួន ៧ខ្សែ ស្មើនឹងប្រវែង ៨១.០០០ម៉ែត្រ និងប្រឡាយរងចំនួន ១៧២ខ្សែ ស្មើនឹង ប្រវែង ៩៦.០០០ម៉ែត្រ និងប្រឡាយជើងក្អែបចំនួន ៨៦៣ខ្សែ ស្មើនឹងប្រវែង ៧៣៩.៣៥០ម៉ែត្រ ដែល អាចស្រោចស្រពលើផ្ទៃដីចំនួន […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីចង់វិនិយោគគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា

ក្រុមហ៊ុន China Railway Group Limited (CREC) របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការ​វិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ជាពិសេសនោះ ក្រុមហ៊ុន CREC ចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងកំណត់ទិសដៅក្នុងការដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណា​យ​​​លើការប្រើប្រាស់សេវាដឹកជញ្ជូន។ គោលបំណងរបស់ក្រុមហ៊ុនខាងលើ កើតឡើងចំពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើក្រុមហ៊ុន China Metro Group Limited របស់ចិនផងដែរ ឱ្យជួយសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន CREC មកពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសមាឡេស៊ី ដែលមានសេវាកម្មផ្សេងៗរួមាន៖​ ការរចនា សាងសង់សំណង់ អភិវឌ្ឍនអចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន។

អាន​បន្ថែម

រដ្ឋគ្រោងសង់ស្ពានវែងជាងគេ និងផ្លូវសំខាន់១ខ្សែ ពីកំពង់ឆ្នាំង-កំពង់ធំ តម្លៃ ២៥០លានដុល្លារ ក្នុងឆ្នាំ២០២៤

រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវលេខ៥០សេ (50C) ដែលមានប្រវែង ៥៨គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤ ខណៈស្ពានវែងជាងគេប្រវែង ៣៣០០ម៉ែត្រ ក៏នឹងត្រូវចាប់ផ្តើមសាងសង់ដំណាលគ្នានេះផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានបញ្ជាក់ថា «ថ្មីៗនេះយើងខ្ញុំបានធ្វើលិខិតជូនសម្តេចតេជោដើម្បីស្នើសុំថវិកាពីមិត្តចិនរបស់យើង សម្រាប់កសាងផ្លូវ ៥០Cនេះ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ ក៏បានចារឯកភាពយកជម្រើសនេះ ដើម្បីកសាងផ្លូវ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា»។ គម្រោងផ្លូវ និងស្ពាននេះមានសារៈសំខាន់ណាស់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ព្រមជាមួយនេះនេះដែរ ក៏នឹងមានសង់ស្ពាន ៣៣០០ម៉ែត្រមួយទៀត ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។ គួររម្លឹកដែរថា សម្រាប់គម្រោងទាំងពីរនេះ រដ្ឋាភិបាលកម្ពុជាគ្រោងស្នើសុំថវិការពីរមិត្តចិន។ គម្រោងស្ថាបនាផ្លូវ ៥០Cនេះ ក៏មានលូចំនួន […]

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៥ ពីស្រុកក្រគរ ទៅស្រុកបាកានខេត្តពោធិ៍សាត់ សម្រេចបានជិត៩០ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ និងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ប្រវែង៨៦,៣០គីឡូម៉ែត្រ ពីស្រុកក្រគរ រហូតដល់ស្រុកបាកាន ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រេចបាន ៨៩ភាគរយហើយ។ នេះបើយោងតាមការប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលគិតចាប់ពីស្រុកក្រគរ ព្រំប្រទល់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង រហូតដល់ស្រុកបាកាន ព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង មានប្រវែងសរុបចំនួន ៨៦,៣០គីឡូម៉ែត្រ​ត្រូវបានស្ថាបនាឡើងវិញ បានសម្រេចការសាងសង់ចំនួន ៨៩ភាគរយហើយ។ ឯកឧត្តមបន្ថែមថា ផ្លូវជាតិមួយកំណាត់នេះត្រូវបានសាងសង់ដោយក្រាលបេតុងកៅស៊ូ AC ក្រោមថវិកាកម្ចីរបស់រាជរដ្ឋាភិបាលជប៉ុន។ គម្រោងសាងសង់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល៕ (អានបន្ថែម)

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោម សង់សម្រេចបាន ៦៩% ហើយ

គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោមក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែង ៩៦ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦៩% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា គម្រោងនេះ សាងសង់ដោយក្រាលកៅស៊ូ DBST ក្រោមកម្ចីពីរដ្ឋាភិបាលចិន។ សម្រាប់គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០នេះដែរ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចការសាងសង់បានជិត៧០% នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃទី២៤ ​ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម) ចំពោះគម្រោងសង់ផ្លូវជាតិលេខ១០ ទាំងមូល មានប្រវែងសរុប ១៩៧គីឡូម៉ែត្រ សម្រេចបានជិត ៦០%ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ […]

អាន​បន្ថែម

មហាវិថីឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន៩៥% ត្រៀមរួចស្រេចសម្រាប់ស៊ីហ្គេម

គិតត្រឹមថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ គម្រោងសាងសង់កំណាត់មហាវិថី ឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន ៩៥% ហើយ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ការដ្ឋាននេះ ចាប់អនុវត្តពីគល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ដែលសម្រេចបានប្រមាណ ៩៥% នៃគម្រោងទាំងមូលរួមមាន៖ ការងារដាក់លូប្រអប់ និងលូមូលសម្រេចបាន១០០% ការងាររៀបចំការរ៉ូឡាសងខាងសម្រេចបាន៩៥% ការងារសួនច្បារកណ្តាលនិងដាំស្មៅ ដើមឈើសម្រេចបាន៩៥% ការងារជួសជុលគ្រឹះបេតុងសម្រេចបន១០០% និងការអ៊ុតកៅស៊ូAC ៣ស្រទប់សម្រេច៩៥% ការងាររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវជាង៣០០បង្គោលសម្រេចបាន១០០% ការងារគំនូសសញ្ញាសម្រេចបានជាង៦៥%។ គួរបញ្ជាក់ថា គម្រោងការដ្ឋាននេះ អនុវត្តដោយសាលារាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ឲ្យបានមុនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម