កំពងផែទឹកជ្រៅជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ

កំពង់ផែកុងតាន័រទឹកជ្រៅជំហានទី១ ជម្រៅ ១៤,៥ម៉ែត្រ នៅខេត្តព្រះសីហនុ នឹងចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០១ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រ​សួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេក​ទេ​ស​ (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញទៅសំណេះសំណាលជាមួយនឹងមន្ត្រីបុគ្គលិក កម្មករ កម្មការនីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងបើកសម្ពោធសមិទ្ធិផលដែលបានធ្វើហើយ​ និងបើកការដ្ឋាន ដើម្បីសាងសង់ការពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី១ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ការពង្រីជំហានទី២ មានជម្រៅទឹក ១៦,៥ម៉ែត្រ និងជំហានទី៣ ជម្រៅ ១៧,៥ម៉ែត្រ។ គួបញ្ជាក់ថា ​កំពង់ផែ​ទឹកជ្រៅ​ខេត្ត​ព្រះសីហនុនេះ នឹង​អាច​ឲ្យ​នាវា​ធំៗ​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅកាន់​អាមេរិក និងអឺរ៉ុប ដោយ​មិន​បាន​ឆ្លង​កាត់​កំពង់ផែ​ប្រទេស​ជិត​ខាង​ ​ដូចជា​សិង្ហបុរី ឬ​វៀតណាមទៀត​នោះ​ទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ ២ដង។ គួររម្លឹកថា គម្រោងសាងសងនេះ នឹងធ្វើការសាងសង់ដោយ​ប្រើប្រាស់​ប្រាក់​កម្ចី​​ពីប្រទេសជប៉ុន។ (អានបន្ថែម)

អាន​បន្ថែម

អាកាសយានដ្ឋានតារាសាគរសង់បានជាង៩០% និងចំណាយអស់ជាង១៨០លានដុល្លារហើយ

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចការសាងសង់បាន ៩០,៥ភាគរយហើយ ខណៈរហូតមកទល់នឹងពេលនេះ គម្រោងនេះបានចំណាយទឹកប្រាក់អស់ប្រមាណ ១៨០លានដុល្លារ។ នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៣ នេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចបានចំនួន ៩០,៥ភាគរយ នៃការងារសរុប ហើយគ្រោងដាក់សម្ពោធជាផ្លូវការយ៉ាងយូរបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ប្រសិនបើមិនមានការរំខាននានាផ្សេងទៀត។ គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានតារាសាគរចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ ២០១៧​ ដោយក្រុមហ៊ុន Union Development Group លើផ្ទៃដីចំនួន ២១៨ហិចតា និងគ្រោងចំណាយពេលចំនួន ៤៨ខែ។ កន្លងមក ពាក់ព័ន្ធនឹងការបើកដំណើរការអាកាសយានដ្ឋាននេះផងដែរ អភិបាលខេត្តកោះកុង លោកជំទាវ ភូថង មិថុនា បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ (អានបន្ថែម)៕

អាន​បន្ថែម

ត្រឹមខែមីនា២០២៣ ត្បូងឃ្មុំសង់ផ្លូវបានជិត ៣ពាន់គ.ម ខណៈផ្លូវ៧១C តម្លៃ១៣០លានដុល្លារ សង់បាន ៧០%

គិតរហូតមកទល់នឹងពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ផ្លូវនៅក្នុងខេត្តសរុបបានចំនួន ២.៦៩៨គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណជាង ៧០ភាគរយ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ត្បូងឃ្មុំ ​​លើក​ឡើងនៅក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ​ នៅថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០២៣។ លោកអភិបាល​ខេត្ត​បាន​បន្ត​ថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ផ្លូវដែលស្ថិតនៅក្រោមមន្ទីរអភិវឌ្ឍន៍ជនបទមានចំនួន ៧៩៤ខ្សែ មានប្រវែងសរុបចំនួន ២.៤៦៩គីឡូម៉ែត្រ។ ក្នុងនោះ មានការស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ២២ខ្សែ ប្រវែង ៥០៩គីឡូម៉ែត្រ និងផ្លូវបេតុង ១០ខ្សែ មានប្រវែង ១៤៤,៤៥គីឡូម៉ែត្រ ព្រមទាំងបានជួសជុលថែទាំផ្លូវចំនួន ៦២ខ្សែ ប្រមាណ ៦៩០,៦៩គីឡូម៉ែត្រ។ អភិបាលខេត្តបានឱ្យដឹងទៀតថា នៅខេត្ត​ត្បូងឃ្មុំ​ មាន​ផ្លូវជាតិ​ឆ្លង​កាត់​ជា​ច្រើន​ខ្សែ​ ដូចជា ​ផ្លូវ​ជាតិ​លេខ៧ ផ្លូវ​ជាតិ​លេខ៨ ផ្លូវ​ជាតិ​លេខ១១ ផ្លូវ​ជាតិ​លេខ៧៣ ផ្លូវ​ជាតិ​លេខ៧២ និង​ផ្លូវ​ជាតិ​លេខ៧១សេ ​ដែល​កំពុង​សាងសង់។ ជាមួយគ្នានេះ […]

អាន​បន្ថែម

គម្រោងកន្ត្រកខ្សែកាបដំបូងបង្អស់អាចនឹងលេចរូបរាងនៅដើមឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ

គម្រោងកន្ត្រកខ្សែកាប (Cable Car) ដំបូងបង្អស់របស់ប្រទេសអូទ្រីស អាចនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤ នៅក្រុងរាម នៃខេត្តព្រះសីហនុ ខណៈការសិក្សាស្រាវជ្រាវអាចនឹងបិទបញ្ចប់ក្នុងឆ្នាំនេះ តាមរយៈការសម្របសម្រួលរបស់ក្រុមហ៊ុន ខនភ្លូអិនស៍​ (Confluences)។ នេះបើតាមការផ្សព្វផ្សាយរបស់សាព័ត៌មាន AMS នៅពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ គម្រោងនេះ​ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុន Canopy Sands​ Development ដែលជាសមាជិករបស់ក្រុមហ៊ុន​ Prince Holding Group  នៃប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ កន្រ្កកខ្សែកាប (Cable Car) គឺជាសកម្មភាពទាក់ទាញមួយក្នុងចំណោមសកម្មភាពផ្សេងៗ ដែលស្ថិតក្រោមផែនការមេរបស់ Canopy Sands​ Development ដែលជាគម្រោង Bay of Lights គ្របដណ្ដប់ផ្ទៃដីចំនួន ៩៣៤ហិកតា និងត្រូវបានគេឲ្យឈ្មោះ​ថា Bay Of Lights។ គួបញ្ជាក់ថា ក្រុមហ៊ុន CANOPY SANDS DEVELOPMENT បានចុះ​ហត្ថលេខាជាមួយក្រុមហ៊ុន​ Doppelmayr Gruppe ក្នុងការព្រមព្រៀង​នាំយកគម្រោងកន្ត្រកខ្សែកាបដំបូងគេដែលមិនធ្លាប់មានមកកាន់​ កម្ពុជា កាលពីថ្ងៃទី១៥ […]

អាន​បន្ថែម

IFC ជួយកម្ពុជាលើផ្នែកហិរញ្ញវត្ថុ ដើម្បីសិក្សាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation)នៃធនាគារពិភពលោក បានសម្រេចផ្តល់សេវាទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville logistics complex-SHV-LC)។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុរវាងក្រសួងសាធារណការ និងដឹកជញ្ចូន និង IFC សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ) ត្រូវបានធ្វើឡើង នៅថ្ងៃទី១៩ ខែមេសាក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា គម្រោងនេះ ជាគម្រោងទីពីរ បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ហើយក្រសួងមានផែនការបង្កើតគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនៅទីក្រុងបាវិត និងក្រុងប៉ោយប៉ែត បន្តបន្ទាប់នាពេលខាងមុខ។ គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជា «មជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍» នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ថ្លែងថា៖ «តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល […]

អាន​បន្ថែម

កម្ពុជានឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចខ្ពស់លើសពីការរំពឹង ក្រោយសង់គម្រោងផ្លូវនាវាទន្លេបាសាក់រួច

ក្រោយការសិក្សាសមិទ្ធិលទ្ធភាពយ៉ាងល្អិតល្អន់អស់រយៈពេលជាង ២ឆ្នាំ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានរកឃើញថា​ ជាគម្រោងដែលនឹងផ្តល់ផលប្រយោជន៍ដ៏មហិមាសម្រាប់សេដ្ឋកិច្ចជាតិ និងមិនបណ្តាលឱ្យមានផលអវិជ្ជមានអ្វីឡើយ ព្រមទាំងត្រូវបានវាយតម្លៃថាអាចផ្តល់អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣បានឱ្យដឹងថា គម្រោងផ្លូវនាវាចរណ៍នេះនឹងមិនបណ្តាលឱ្យ​មានផលប៉ះពាល់អវិជ្ជមានអ្វីឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥។ ជាពិសេស គម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតមួយខ្ពស់ជាងអត្រាមធ្យមកំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consultant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលនៃការសិក្សានេះ ហើយគម្រោងនេះនឹងត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាពរបាយការណ៍ ដើម្បីជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងដាក់ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី […]

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនសន្ធឹកសរុបជិត ៣០ប៊ីលានដុល្លារ ពីមហិច្ឆតា និងយុទ្ធសាស្ដ្រជំរុញសេដ្ឋកិច្ចរបស់កម្ពុជា

ខណៈពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច សង្រ្គាម និងឥទ្ធិពលអវិជ្ជមានសេសសល់ពីជំងឺរាតត្បាតកូវីដ១៩ ក្នុងដើមឆ្នាំ ២០២៣ នេះ កម្ពុជាបែរជាងាកមកសម្រុកប្រកាស និងបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់ទៅវិញ ដែលបូករួមជាទុនវិនិយោគ គឺមានសរុបដល់ជាង ៣០ប៊ីលានដុល្លារ ឯណោះ។ គម្រោងខ្នាតធំដែលកម្ពុជាមិនធ្លាប់មានពីមុន គឺគម្រោងធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែកទូទាំងប្រទេស។ កម្ពុជាគ្រោងនឹង ធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត ប្រវែងប្រមាណ ៣៨២គ.ម  ឱ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ។ គម្រោងនេះកំពុងសិក្សាដោយ ក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារនេះ នឹងរួមបញ្ចូលទាំងក្បាល និងទូរថភ្លើង ហើយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះដែរ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ។ (អានបន្ថែម) ទាក់ទងនឹងវិស័យផ្លូវដែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្មីៗបានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា។ (អានបន្ថែម) […]

អាន​បន្ថែម

ឥណ្ឌូនេស៊ីគ្រោងបើកដំណើរការរថភ្លើង​​លឿនដំបូងបង្អស់តម្លៃជាង $៧ពាន់លាន នៅខែ៨-២០២៣

ឥណ្ឌូនេស៊ី គ្រោងបើកដំណើរការ​រថភ្លើង​ល្បឿន​លឿនទី១ និងដំបូងបង្អស់របស់ខ្លួន តម្លៃប្រមាណ ៧,២ពាន់លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាថ្ងៃខួបឯករាជ្យរបស់ប្រទេសផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងខុទ្ទកាល័យរបស់លោកប្រធានាធិបតីចូកូវីដូដូ ដោយបានគូសបញ្ជាក់ថា នៅទីបំផុត គម្រោងដ៏ធំនេះបានសម្រេចជោគជ័យហើយ ក្រោយពន្យារពេលជាច្រើនលើកច្រើនសាមកហើយ។ លោក Luhut Panjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា រហូតមកទល់នឹងពេលនេះ គម្រោងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិននេះ ស្ទើតែបញ្ចាប់ការងារសាងសង់ទាំងស្រុងហើយ។ គម្រោងរថភ្លើងនេះនឹងចាប់ផ្តើមដំណើរការសាកល្បងយូរបំផុតត្រឹមចុងខែឧសភាខាងមុខនេះ និងត្រៀមរួចរាល់​ ដោយរំពឹងថានឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដែលជាខួបលើកទី ៧៨ នៃឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការសែត The Diplomat បានសម្រង់សម្តីរបស់លោក Luhut Panjaitan។ ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung មានប្រវែងសរុបចំនួន ១៤២គីឡូម៉ែត្រ និងកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនឥណ្ឌូណេស៊ី-ចិន PT Kereta Cepat Indonesia China (KCIC) ជាគម្រោងដែលតភ្ជាប់រដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង […]

អាន​បន្ថែម

សេវាកម្មគ្រប់គ្រងសំណង់ឌីជីថលថ្មីដោយផ្អែកលើ SYNCHRO ត្រូវបានប្រកាសឱ្យប្រើប្រាស់

ការផ្តល់សេវាកម្មរួមបញ្ចូលកម្មវិធីឌីជីថល (ទាំងឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិ) និងប្រឹក្សាយោបល់សម្រាប់សំណង់ឌីជីថលភ្លោះ កំពុងចាប់ដាក់ឱ្យដំណើរការនៅក្នុង Bentley Infrastructure Cloud ក្រុមហ៊ុន Bentley Systems បានប្រកាសពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន WSB ដើម្បីដឹកនាំម្ចាស់ហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិល និងអ្នកម៉ៅការសាងសង់ដើម្បីទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB បានចាប់ផ្តើមផ្តល់ដំណោះស្រាយគ្រប់គ្រងសំណង់ឌីជីថលថ្មី និងសេវាកម្មប្រឹក្សាយោបល់ដោយផ្អែកលើ កម្មវិធី SYNCHRO របស់ក្រុមហ៊ុន Bentley ដើម្បីជួយទីផ្សារហេដ្ឋារចនាសម្ព័ន្ធសំណង់ស៊ីវិលយកឈ្នះលើបញ្ហាប្រឈមនៃការទទួលយកលំហូរការងារឌីជីថលថ្មីដោយផ្អែកលើគំរូ និងការទាញយកអានុភាពនៃថាមពលសំណង់ឌីជីថលភ្លោះ។ ក្រុមហ៊ុន WSB គឺជាក្រុមហ៊ុនដំបូងគេដែលចូលរួមក្នុងកម្មវិធី Bentley Digital Integrator Program ដែលមានន័យថា ជាការឌីហ្សាញ អភិវឌ្ឍន៍ និងប្រតិបត្តិកម្មវិធីឌីជីថល សម្រាប់ការងារសាងសង់ និងដើម្បីផ្តល់នូវការគាំទ្រផ្នែកទីផ្សារ និងការផ្ទេរចំណេះដឹងទៅកាន់ក្រុមហ៊ុនវិស្វកម្ម និងក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងគម្រោង រួមជាមួយប្រព័ន្ធរួមបញ្ចូលគ្នា ដើម្បីបង្កើត និងថែទាំឌីជីថលភ្លោះសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់អតិថិជន។ ការងារសាងសង់ជារឿយៗគឺផ្អែកលើប្លង់ 2D សន្លឹកក្រដាស់ និងលំហូរការងារដោយផ្អែកលើឯកសារ ដែលបណ្តាលឱ្យមានកំហុសការងារ ខ្ជះខ្ជាយពេលវេលា និងការងារធ្វើឡើងវិញដែលបណ្តាលឱ្យគម្រោងភាគច្រើនចំណាយលើសថវិកា និងយឺតយ៉ាវ។ ក្រុមហ៊ុន […]

អាន​បន្ថែម

គម្រោងសង់ផ្លូវថ្មីភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោសម្រេចបាន៣០% ក្រោយឈូសឆាយចប់១០០%

គិតរហូតមកទល់នឹងពេលនេះ គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ សម្រេចបានប្រមាណ ៣០%​ ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅថ្មីៗនេះ។ (អានបន្ថែម) នេះបើយោងតាមលោក ស្វាយ វុឌ្ឍី​ តំណាងក្រុមហ៊ុន សុខា អូតែល បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ​ក្នុងឱកាសឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ដល់ពេលនេះ ការសាងសង់ផ្លូវថ្មីមួយខ្សែនេះសម្រេចបានប្រមាណ ៣០% ហើយនឹងត្រូវបន្តធ្វើជាជំហានៗបន្តទៀត។ ផ្លូវនេះនឹងត្រូវសាងសង់ជាផ្លូវម៉ាកាដាំជាមុនសិន អាស្រ័យតាមស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍទីផ្សារបច្ចុប្បន្ន ដោយធ្វើយ៉ាងណាឱ្យកំណាត់ផ្លូវនេះបានតភ្ជាប់ និងអាចធ្វើចរាចរណ៍បានបណ្តោះអាសន្នជាមុនសិន។ «ក្រោយឈូសឆាយចប់ ផ្លូវនេះអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន ដោយរថយន្តប្រភេទខ្ពស់ និងម៉ូតូ ក្នុងល្បឿន១៥ ទៅ ២០គីឡូម៉ែត្រក្នុងមួយម៉ោង» លោកបន្ថែម។ លោកបានឱ្យដឹងទៀតថា តាមគម្រោងប្លង់ ដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា […]

អាន​បន្ថែម