ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធធំៗ២ នៅតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង សម្រេចបាន១០០%
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗចំនួនពីរ នៅតំបន់រុនតាឯក និងពាក់ស្នែងសម្រេចបាន ១០០ភាគរយ ក្នុងនោះរួមមានគម្រោងកសាងផ្លូវ ១៦៥គីឡូម៉ែត្រ និងគម្រោងដាក់បណ្តាញមេបញ្ជូនទឹក។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហមចំនួន ២៨ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦៥ គីឡូម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានស្ថាបនារួចរាល់ទាំងស្រុងហើយ។ នេះបើយោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសឱ្យដឹង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងផ្លូវនេះសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋាភិបាលក្នុងការប្រែក្លាយតំបន់ទាំងបិរខាងលើឱ្យក្លាយជាទីប្រជុំជនមួយ។ (អានបន្ថែម) ដោយឡែក គម្រោងដាក់បណ្តាញមេបញ្ជូនទឹកទៅតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង សម្រេចបាន ១០០% ហើយ ដែលបច្ចុប្បន្នក្រសួងក៏កំពុងត្រៀមរៀបចំតម្លើងម៉ូទ័របូមទឹក ដើម្បីបញ្ជូនទឹកបន្តចូលទៅតំបន់អភិវឌ្ឍន៍រុនតាឯក។ គួរបញ្ជាក់ទៀតថា ចំពោះតំបន់អភិវឌ្ឍន៍ពាក់ស្នែង សម្រេចបានការដាក់បណ្តាញទឹកស្អាតទំហំ ៤០០មម ប្រវែង៥គីឡូម៉ែត្រ និង ទំហំ ៣១៥មម ប្រវែង ១៥គីឡូម៉ែត្រ ផងដែរ។ នេះបើយោងតាម ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]
អានបន្ថែមគម្រោងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតក្រោមជំនួយជប៉ុននៅសៀមរាប គ្រោងបញ្ចប់នៅខែមេសា២០២៣
គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត នៅក្នុងខេត្តសៀមរាប ក្រោមជំនួយចំនួន ៥៨ លានដុល្លារអាមេរិករបស់ប្រទេសជប៉ុន គ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងខែមេសាឆ្នាំ ២០២៣ ខាងមុខនេះហើយ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិ បុស្សអង្កាញ់ សង្កាត់ជ្រៀវ ក្រុងសៀមរាប ខេត្តសៀមរាប និងមានសមត្ថភាពផលិតទឹកស្អាតចំនួន ៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប។ នេះជាឥណទានសម្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២១។ (អានបន្ថែម) ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្ចី ដ៏មានសារ:សំខាន់របស់ប្រទេសជប៉ុន ជាមួយនឹងបច្ចេកទេសសាងសង់របស់ជប៉ុនផងដែរ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតទៅទីក្រុងសៀមរាបនិងតំបន់ជុំវិញ […]
អានបន្ថែមឌូបៃគ្រោងសង់ផ្លូវហាយវេឆ្លាតវៃ និងទំនើបជាងគេលើលោក សម្រាប់អ្នកជិះកង់និងថ្មើរជើង
ទីក្រុង ឌូបៃគ្រោងសាងសង់ផ្លូវ ហាយវេសម្រាប់អ្នកជិះកង់ និងថ្មើជើងឆ្លាតវៃបំផុតក្នុងលោក មានប្រវែង ៩៣គីឡូម៉ែត្រ នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនស្ថាបត្យកម្ម URB ដែលជាក្រុមហ៊ុនស្ថាបនិកគម្រោង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងផ្លូវហាវេយថ្មីនេះឈ្មោះថា THE LOOP សាងសង់ក្នុងគោលបំណងចង់ជំរុញប្រជាជនរស់នៅក្នុងទីក្រុងជាង ៣ លាននាក់ ឱ្យប្រើផ្លូវហាយវេថ្មីដែលមានភាពឆ្លាតវៃបំផុតនេះ សម្រាប់ដើរ ជិះកង់ និងរត់ហាត់ប្រាណ ដើម្បីសុខភាព។ គម្រោងផ្លូវហាយវេនេះត្រូវបានរចនាឡើងដោយមានដំបូលបិទជិត បំពាក់ប្រព័ន្ធគ្រប់គ្រងបរិយាកាសពេញមួយឆ្នាំ ស្របតាមគំនិតផ្តួចផ្តើមទីក្រុងថ្មី ក្នុងការជំរុញឱ្យប្រជាជនជាង ៨០ ភាគរយនៃប្រជាជនរស់នៅទីក្រុងឌូបៃ ជ្រើសយកការជិះកង់ និងដើរ ជាមធ្យោបាយធ្វើដំណើរចម្បងនៅត្រឹមឆ្នាំ ២០៤០។ ក្រុមហ៊ុនបានបង្ហើបថា គម្រោងនេះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងសិក្សា ដោយមានលក្ខណៈពិសេសសំខាន់ៗ រួមមាន: ការប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ហើយប្រព័ន្ធដឹកជញ្ជូននៅក្នុងគម្រោងនេះនឹងមិនមានការបំភាយឧស្ម័នពុលឡើយ។ រូបភាពដោយ CNN
អានបន្ថែមចិនជួយកម្ពុជាលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ប្រវែង៩៦គ.ម ពីក្រចេះទៅស្ទឹងត្រែងជាប់ព្រំដែនឡាវ
ប្រទេសចិននឹងផ្តល់ជំនួយឥតសំណង ដល់ប្រទេសកម្ពុជា ក្នុងការលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ដែលមានប្រវែងជាង ៩៦គីឡូម៉ែត្រ ភ្ជាប់ពីទីរួមខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ។ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាអំពីនីតិវិធី នៃការអនុវត្តគម្រោង ជាមួយក្រុមហ៊ុនសាងសង់ ដែលមានលោក Li Xiangming ជាតំណាងក្រុមហ៊ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៧ តភ្ជាប់ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ដែលមានប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ។ យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងកំណាត់ផ្លូវជាតិលេខ ៧ នេះត្រូវបានសិក្សាដោយក្រុមហ៊ុនចិន China Railway First Survey & Design Institute Group Co., Ltd ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន។ កន្លងមក សម្តេចតេជោ ហ៊ុន […]
អានបន្ថែមក្រុមហ៊ុនប៊ូយ៉ុងនឹងផ្តល់រថយន្តក្រុង៦០គ្រឿង សម្រាប់រៀបចំសេវាដឹកជញ្ជូនសាធារណៈក្នុងក្រុងព្រះសីហនុ
ក្រុមហ៊ុនកូរ៉េប៊ូយ៉ុង Booyoung Group គ្រោងនឹងផ្តល់រថយន្តក្រុងចំនួន ៦០ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។ ដំណឹងនេះត្រូវបានប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅកាន់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុរួចរាល់ហើយ ដោយបច្ចុប្បន្នគម្រោងនេះកំពុងរៀបចំឈានទៅកាន់ការចុះកិច្ចសន្យាជាផ្លូវការនាពេលខាងមុខ។ នេះបើយោងតាមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងបញ្ជាក់នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា “កាលពីពេលថ្មីៗ នេះ ខ្ញុំទទួលបានការដឹកនាំពីសម្តេចតេជោ ដោយក្រុមហ៊ុន Booyong នឹងប្រគល់រថយន្តក្រុងមកកាន់ខេត្តព្រះសីហនុចំនួន ៦០ គ្រឿង។ ឥឡូវនេះយើងកំពុងត្រៀម តែមិនទាន់បានចុះកិច្ចសន្យាទេ”។ ឯកឧត្តមបង្ហាញក្តីសង្ឃឹមថា គម្រោងនេះនឹងអាចទទួលបានការប្រគល់រថយន្តនៅក្នុងរយៈពេល ១ឆ្នាំ ហើយរដ្ឋបាលខេត្តនឹងបន្តរៀបចំជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលមានលក្ខណៈដូចនៅក្នុងក្រុងភ្នំពេញ។ ឯកឧត្តមអភិបាលខេត្តរំពឹងទុកថា តាមរយៈគម្រោងនេះនឹងអាចជួយដោះស្រាយ និងកាត់បន្ថយការលំបាកសម្រាប់សិស្សនៅតំបន់ឆ្ងាយៗ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន៕
អានបន្ថែមរដ្ឋជ្រើសមហាវិថីរាមប្រវែង ៩គ.ម ដាក់ឈ្មោះជា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ»
ប្រទេសកម្ពុជាបានសម្រេចជ្រើសរើសមហាវិថីលេខ៤៥ ប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ឈ្មោះថា «មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ» ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពរួចរាល់ហើយ ដោយបានជ្រើសរើសយកផ្លូវលេខ ៤៥ ពោលគឺ មហាវិថីរាម ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ នៅត្រង់ចំណុចរង្វង់មូលត្រីកោណនាគ រហូតទៅដល់រង្វង់មូលព្រះឧមា-មហេសូ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះ គឺជាមហាវិថី ដែលសាងសង់រួចរាល់ហើយ ហើយមានប្រវែងជាង ៩ គីឡូម៉ែត្រ និងទទឹង ២៧,៧៥ ម៉ែត្រ និងមានអ័ក្សកណ្តាល ២ ម៉ែត្រ។ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការជ្រើសរើសផ្លូវមួយខ្សែ ដោយដាក់ឈ្មោះជា មហាវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវនេះមានគោលបំណងបង្ហាញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងចំណងមិត្តភាព […]
អានបន្ថែមកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារទំហំ ១០០ ហិកតានឹងលេចរូបរាងឡើងក្នុងខេត្តកំពង់ឆ្នាំង
កំពង់ផែពហុបំណងនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំជាង ១០០ហិកតា នឹងលេចជារូបរាងនាពេលខាងមុខនេះ ដើម្បីជួយជំរុញការដឹក ជញ្ជូនផ្លូវទឹក ជាពិសេស ជួយផ្តល់ការងារបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាជននៅក្នុងខេត្តនិង បណ្តាខេត្តនៅជាប់បឹងទន្លេសាប។ កំពង់ផែពហុបំណង និង មណ្ឌលភស្តុភារ មានទីតាំងស្ថិតនៅភូមិកែងតាសុក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ធ្វើការអភិវឌ្ឍលើផ្ទៃដីប្រមាណជាង ១០០ហិកតា និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.ក ។ លោក ប្រាក់ វុទ្ធី ប្រធានក្រុមហ៊ុន ខេអិលភីធី ត្រេនស្ព័រថេសិន ឯ.កបានឱ្យដឹងថា ការអភិវឌ្ឍនៅតំបន់នេះ គឺរៀបចំជា ៣ដំណាក់កាលធំៗ ដែលជំហានទី១ នឹងធ្វើឱ្យដំណើរការអាជីវកម្ម ជំហានទី២ គឺ ការរៀបចំឱ្យមានមណ្ឌលសន្និធិប្រេង និងជំហានទី៣ ការរៀបចំជាកំពង់ផែទេសចរណ៍ និង តំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍បញ្ជាក់ថា កំពង់ផែថ្មីនេះ ពិតជាមានសារសំខាន់បំផុតសម្រាប់អ្នកខេត្តកំពង់ឆ្នាំង ក្នុងការលក់នូវកសិផលរបស់ខ្លួន ព្រោះថាកំពង់ផែថ្មីនេះ ទទួលទិញ និងបែងចែកកសិផល […]
អានបន្ថែមត្រឹមឆ្នាំ២០២២ កម្ពុជាសង់ផ្លូវជាតិសរុបបានជាង ៨០០ខ្សែ ស្មើនឹងជាង ១៩ពាន់គីឡូម៉ែត្រ
គិតត្រឹមឆ្នាំ២០២២ ផ្លូវជាតិ និងផ្លូវខេត្ត ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានសរុបចំនួន ៨៣១ខ្សែ កើនឡើង ៨៤ខ្សែ ស្មើនឹង ១៩.៧៩៥,១ គ.ម កើនឡើងប្រវែង ៩៩១,៩០ គ.ម។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះ ផ្លូវក្រាលកៅស៊ូបានប្រវែង ១០.៦៩២,៨៣ គ.ម (កើន ៦៩៨,៩៦ គ.ម) និងក្រាលបេតុងបានប្រវែង ៣៤៩,៣៨គ.ម (កើន ៦១,៦៦គ.ម) ស្មើនឹង ៥៥,៧៨% នៃប្រវែងផ្លូវសរុប។ ចំពោះ ផ្លូវជាតិកម្រិត១ ចំនួន ០៩ខ្សែ មានប្រវែង ២.២៥៤ គ.ម (ក្រាលកៅស៊ូ និងបេតុងបាន ១០០% ) ខណៈផ្លូវជាតិកម្រិត២ មានចំនួន ៧២ខ្សែ (កើន១ខ្សែ) មានប្រវែង ៥.១៦១,១០ គ.ម (ក្នុងនោះក្រាលកៅស៊ូ និងបេតុងមាន ៣.៩២៧,៦៣ គ.ម […]
អានបន្ថែម២០២២ ផែព្រះសីហនុរកចំណូលបានជិត ៩០លានដុល្លារ ខណៈចំណូលផែភ្នំពេញកើនជាង១៧%
ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ ខណៈចំណូលរបស់កំពង់ផែភ្នំពេញវិញ ក៏បានកើនជាង១៧%ផងដែរ។ នេះបើតាមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ។ «ចំណែកឯការដឹកជញ្ជូនទំនិញរបស់កំពង់ផែភ្នំពេញ ក៏មានការកើនឡើងជាង១៧ភាគរយ ដោយរកចំណូលចូលជាតិបាន ៤០លានដុល្លារ ផងដែរ» ឯកឧត្តមបន្ត។ ឯកឧត្តមបានឱ្យដឹងទៀតថា ភាពរីកចំរើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ ពិសេសការដាក់ឱ្យអនុវត្តន៍ ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)នៅកំពង់ផែព្រះសីហនុ៕ មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏បានរម្លឹកឡើង ពីការសហការរវាង កំពង់ផែក្រុងព្រះសីហនុនេះជាមួយ JICA ដើម្បីរៀបចំនិតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅ១៤,៥០ម ខណៈបច្ចុប្បន្ន្ននិតិវធីសិក្សាជិតចប់ហើយដោយមានក្រុមហ៊ុនចំនួន៣ តែយើងនឹងជ្រើសរើសក្រុមហ៊ុន១ ដើម្បីមកកសាងផែថ្មីនេះ ហើយសង្ឃឹមថានឹងចប់ឆាប់ៗនេះ ហើយឈានទៅសាងសង់នាពេលដ៏ខ្លីខាងមុខផងដែ។ […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចចុះហត្ថលេខាលើក្របខណ្ឌការងារនៅខែកញ្ញាឆ្នាំនេះ
គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង នៅព្រឹកថ្ងៃទី ១៥ កុម្ភៈ ២០២៣។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ក្នុងសន្និបាត ដោយជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគម្រោងនេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ។ បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៤ បាននិងកំពុងសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ (អានបន្ថែម) ដោយឡែក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ នឹងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣ នេះ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១.៦៣៨លានដុល្លារ។ (អានបន្ថែម)
អានបន្ថែម